
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 382 នាក់
ម្សិលមិញ 5988 នាក់
សរុប 18745717 នាក់
ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ និង ១៩៨០ អារ៉ាប៊ីសាអ៊ូឌីតគឺជា "ទឹកដីមាស" សម្រាប់ពលករសៀម។ ដោយសារអារ៉ាប៊ីសាអ៊ូឌីតកំពុងអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធ យ៉ាងរហ័ស ពួកគេត្រូវការកម្លាំងពលកម្មជំនាញ និងពាក់កណ្តាល ជំនាញជាច្រើន។ លុយដែលពលករ ផ្ញើមក ផ្ទះវិញគឺជាប្រភពចំណូលដ៏ធំ បំផុតមួយសម្រាប់សេដ្ឋកិច្ចថៃនាពេលនោះ។ នៅសម័យនោះ ជនជាតិសៀម ត្រូវបានគេចាត់ទុកថាជាកម្មករដែលមានភាពស្មោះត្រង់ ឧស្សាហ៍ព្យាយាម និង ត្រូវបានគេទុកចិត្តបំផុត។
ប៉ុន្តែទាំងនោះសុទ្ធតែជារឿងបោកប្រាស់ ភាពជឿ ជាក់ជិតស្និទ្ធខាងលើបានរលាយបាត់ស្ទើរតែទាំងស្រុងក្នុងរយៈពេលត្រឹមតែមួយយប់ បន្ទាប់ពីគ្រឿងអលង្ការយ៉ាងច្រើនសន្ឌឹកសន្ធាប់ និងមានតម្លៃ មហាសាល ត្រូវបានលួចដោយជនជាតិសៀមមួយរូបដែលធ្វើការជាអ្នកបោស សម្អាតក្នុង ព្ររាជដំណាក់នៃរាជវាំងប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
ករណីចោរកម្មគ្រឿងអលង្ការរាជវង្សអារ៉ាប៊ីសាអ៊ូឌីត ដែលគេស្គាល់ជាទូទៅថា "រឿងក្ដីពេជ្រខៀវ" (The Blue Diamond Affair) គឺជាវិបត្តិការទូតដ៏ធំបំផុតមួយរវាងប្រទេសថៃ និងអារ៉ាប៊ីសាអ៊ូឌីត ដែលបានអូស បន្លាយ ពេលជាង ៣០ ឆ្នាំ។
នៅឆ្នាំ ១៩៨៩ ក្នុងពេលដែលព្រះអង្គម្ចាស់ Faisal bin Fahd និងព្រះជាយាយាង ទៅ ក្រសាល នៅបរទេសរយៈពេលប្រមាណ៣ខែនោះ អ្នកបោសសម្អាត ព្រះរាដំណាក់ជាបុរសជន ជាតិសៀម ម្នាក់ឈ្មោះ គ្រៀងក្រៃ តេឆាមោង (Kriangkrai Techamong) បានលបលួចយកគ្រឿងអលង្ការ របស់ព្រះអង្គ ម្ចាស់បន្តិចម្តងៗ។ គ្រៀងក្រៃបានសារភាពថាកាលជំនាន់នោះ គ្រឿងអលង្កា និងវត្ថុមានតម្លៃនានាទុកនៅពាសវាលពាសកាលអារាត់អារាយពេញតែ បន្ទប់ ហើយបើគ្រឿងសំខាន់ៗគឺទុកនៅក្នុងទូរដែកប៉ុន្តែពេលខ្លះមិនមានចាក់សោរនោះទេ ដោយសារធ្វើការនៅក្នុងរាជដំណាក់នេះអស់ប្រមាណជាង ៥ឆ្នាំ ហើយ នោះ គ្រៀងក្រៃ ស្គាល់គ្រប់កន្លុកកន្លៀត និងមានទំនាក់ទំនងល្អជាមួយអ្នកយាម ហើយពេលចេញពីធ្វើការនោះមិនសូវជាឆែកឆេរហ្មត់ចត់នោះទេ។ គ្រៀងក្រៃបានលួចគ្រឿងអលង្ការទាំងនោះយក មកសន្សំទុកសរុបមានទម្ងន់ ប្រមាណជិត៣០គីឡូ ទើបយកចេញក្រៅព្រះរាជដំណាក់ មួយថ្ងៃបន្តិចៗ ដោយ ប្រើមធ្យោបាយយកគ្រឿងទាំងនោះរុំជាមួយខ្លួនថ្ងៃខ្លះរុំជាមួយក្បាលពោះ ដើមដៃ ភ្លៅជាដើម។ល។
នៅពេលដែលយកចេញអស់ហើយ គ្រៀងក្រៃបានរៀបចំបញ្ញើវត្ថុចោរកម្មទាំងនោះចូលមកប្រទេសសៀមវិញតាមរបៀបកម្មករផ្ញើឥវ៉ាន់មកផ្ទះ ដោយបានសូកលុយពួកគយ និងអាជ្ញាធរនៅខាងថៃផង។ ក្រោយពីបានដឹងថារបស់របរ ផ្ញើមកដល់ផ្ទះដោយសុវត្ថិភាពអស់ហើយ គ្រៀងក្រៃក៏បានដាក់ពាក្យសុំឈប់ត្រឹមត្រូវ ហើយវិល ត្រឡប់មកស្រុកសៀម វិញ។ ដើមចមនៃការនាំឲ្យគ្រៀងក្រៃសម្រេចចិត្តលួចគឺ ដោយសារកាលនោះ រូបគេចាញ់ល្បែងយ៉ាងខ្លាំង ហើយឃើញរបស់របរមានតម្លៃទាំងនោះ ច្រើន ពេក ហើយចំពេលមានឱកាសល្អហើយក៏ធ្វើសកម្មភាពទៅ។
គ្រៀងក្រៃកាលនោះមិននឹកស្មានថាវត្ថុទាំងនោះមានតម្លៃជាច្រើនមហាសាលរហូតដល់ទៅជាង២០លានដុល្លារនោះទេ ហើយនៅក្នុងនោះមានត្បូងដ៏មាន តម្លៃ បំផុត នោះគឺ ពេជ្រខៀវ ដែលគេបានដាក់ឈ្មោះរឿងក្តីនេះតាមពេជ្រនេះថា The Blue Diamond Affair តាមការប៉ាន់ស្មានរបស់អ្នកជំនាញត្បូងពេជ្រ ពេជ្រខៀវធម្មជាតិ នេះមាន ទំហំធំប្រហែល ៥០ ការ៉ាត់ (ទំហំប្រហែលប៉ុនពងទា) ភាគច្រើនមាន ប្រភព មកពី អណ្តូងរ៉ែខាល់លី ណាន់(Cullinan Mine) នៅក្នុង ប្រទេសអាហ្វ្រិកខាងត្បូង។ អណ្តូងរ៉ែនេះគឺជា កន្លែង តែមួយគត់ក្នុងលោក ដែល ល្បីល្បាញខាងផលិតពេជ្រពណ៌ខៀវ ដ៏កម្រ និងមានគុណភាព ខ្ពស់បំផុត។
គ្រៀងក្រៃបានលក់គ្រឿងអលង្កាទាំងនោះម្តងមួយៗ ស៊ីចាយ និងលេង ល្បែង រហូតមកដល់ខែមករា ឆ្នាំ១៩៩០ក៏ត្រូវបានចាប់ខ្លួននៅក្នុងភូមិកំណើតរបស់ ខ្លួននៅក្នុងខេត្តឡាំប៉ាងនៅភាគខាងជើងប្រទេសសៀមតាម បណ្ដឹងរបស់សហ ភាគីអារ៉ាប៊ីសាអ៊ូឌីត។
ក្រោយពេលចាប់ខ្លួនបានគ្រឿងអលង្កាមួយចំនួន បាន ប្រមូលមកវិញបាន ប៉ុន្តែក្នុងកំឡុងពេលដែលគ្រឿងអលង្ការទាំងនោះ ត្រូវ បញ្ជូនទៅកាន់រាជធានី រីយ៉ាដវិញនោះ រឿងចោរកម្ម ហើយឈានដល់ ឧក្រិដ្ឋកម្មថ្មីៗ ទៀត បានកើតឡើង។
អាជ្ញាធរអារ៉ាប់បានចេញសេចក្តីរាយការណ៍មកថាគ្រឿងអលង្កាដែលប្រមូលមកវិញបានត្រឹមតែ២០%ប៉ុណ្ណោះ ដោយខាងសៀមប្រាប់ថារកមិនឃើញ រីឯ របស់របរដែលបញ្ជូនត្រឡប់មកវិញទៀតសោតគឺភាគច្រើនក្លែងក្លាយហើយរបស់ដែលសំខាន់ជាងគេគឺពេជ្រខៀវនោះរកមិនឃើញសូម្បីតែតម្រុយបន្តិចសោះណាឡើយដែលក្រុមអាជ្ញាធរអារ៉ាប់ថាមិនសមហេតុផល។
អ្វីដែលគួរឲ្យអារ៉ាប៊ីសាអ៊ូឌីតកាន់តែក្តៅថែមទៀតនោះ ពេលរបស់របរ បញ្ជូនមកមិនបានប៉ុន្មានផងស្រាប់តែលេចចេញរូបថតរបស់បណ្តាប្រពន្ធ មន្រ្តីជាន់ខ្ពស់សៀមជំនាន់នោះពាក់គ្រឿងអលង្ការដែលដូចគ្នានឹងរបស់ដែល បាត់បង់ទៅដូច្នោះដែរ។ គ្រៀងក្រៃត្រូវបានតុលាការសៀមកាត់ទោសឲ្យជាប់គុកប្រមាណតែជាងប្រាំឆ្នាំប៉ុណ្ណោះហើយត្រូវបានបន្ធូរបន្ថយទោសក្រោយមកទៀត។
ស្ថានឯកអគ្គរាជទូត អារ៉ាប៊ី សាអ៊ូឌីត បានតវ៉ាយ៉ាងខ្លាំងចំពោះ រឿងមិនប្រក្រតីទាំងនេះ តែជាលទ្ធផល មន្រ្តីស្ថានទូតរបស់អារ៉ាប់ពីរនាក់ ត្រូវបានធ្វើឃាតនៅតាមដងផ្លូវហើយមន្រ្តី ម្នាក់ទៀតត្រូវបានបាញ់ស្លាប់នៅក្នុងបន្ទប់តែម្តង ។ បណ្តារឿងទាំងនោះមិនត្រូវបានយកចិត្តដាក់ស៊ើប អង្គេតនោះទេតែបែរជាត្រូវ អាជ្ញាធរសៀមឡកឡាយជារើយៗឲ្យវិញថែមទៀត។
ដោយមិនអស់ចិត្តអំពីរឿងទាំង នេះ រាជវង្សអារ៉ាប៊ីសាអ៊ូឌីត បានបញ្ជូន អ្នកជំនួញដ៏មានបទពិសោធន៍ ហើយ ស្និទ្ធិនឹងរាជវាំងឈ្មោះ មកតាមដាន ស៊ើបអង្កេតរឿងនេះ ប៉ុន្តែត្រូវបាន គេចាប់ ជម្រិត និង សម្លាប់នៅបាងកកទៀត។
ដោយសារមានសម្ពាធខ្លាំង អាជ្ញាធរថៃបានបញ្ចេញឈ្មួញលក់ត្បូង និងជាអ្នក រៀបចំធ្វើគ្រឿងអលង្កាក្លែងក្លាយទាំងឡាយសម្រាប់ប្រគល់ឲ្យរាជវាំងអារ៉ាប់ប៉ុន្តែមិនមែនជាជនល្មើសនោះទេ តែក្នុងនាមជាសាក្សី។
ចូលមកដល់ឆ្នាំ១៩៩៥ សាក្សីជាឈ្មួញត្បូងរូបនោះព្រមទាំងប្រពន្ធនិងកូនត្រូវបានគេសម្លាប់បំបិទ មាត់ទៀត។មិនអាចទ្រាំបានទៀតឡើយ ទីបំផុតអារ៉ាប៊ីសាអ៊ូឌីតបានសម្រេចទម្លាក់ទំនាក់ ទំនងការទូតជាមួយសៀមមកនៅត្រឹមថ្នាក់ភារធារីវិញហើយមានវិធានការក្តៅមួយចំនួនទៀតដូចជា៖.រឹតត្បឹតយ៉ាងតឹងតែងចំពោះទិដ្ឋាការរបស់ជនជាតិសៀមចូលមកក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត.បន្ថយការផ្ដល់ទិដ្ឋាការការងារដល់ជនជាតិសៀមដោយកំណត់មិនឲ្យជនជាតិសៀមចូលមកធ្វើការលើសពី១ម៉ឺននាក់នោះទេ។កាលពីត្រឹមឆ្នាំ១៩៩០ មានកូតាប្រមាណ២០ម៉ឺននាក់សម្រាប់ពលករ សៀមចូលទៅធ្វើការនៅទីនោះ ជាហេតុធ្វើឱ្យសៀម បាត់បង់ ចំណូល រាប់ពាន់លានដុល្លារ)។ហាមឃាត់ជនជាតិខ្លួនមិនឱ្យមកកម្សាន្តនៅប្រទេសសៀម។កាត់ផ្តាច់ជើងយន្តហោះនានាមកកាន់ប្រទេសសៀម។
ក្រោយចេញវិធានការទាំងនេះ រាជការសៀមជ្រួលច្របល់ខ្លាំង ហើយ ប៉ុន្មានខែក្រោយមកទើបចេញរឿងមកថាអ្នកដែលនៅពីក្រោយរឿងដូរ គ្រឿងកាឡៃ គឺឧត្តមសេនីយ៍ឯក ឆាឡ គើតទេស Chalor Kerdthes ហើយគាត់ ក៏ជាអ្នកបញ្ជាឱ្យ សម្លាប់ឈ្មួញត្បូងព្រមទាំងគ្រួសារផងដែរ។ មេប៉ូលីសរូប នោះរួមទាំងបក្សពួក ត្រូវបានតុលាការកាត់ទោសប្រហារជីវិត។ ប៉ុន្ទែក្រោយ មក លោកមេប៉ូលីសរូបនោះត្រូវបានគេបន្ថយទោសត្រឹម 50ឆ្នាំវិញ នៅចំខួបកំណើតស្តេចថៃរាមាទី៩កាលនោះ ។
ទោះបីជាយ៉ាងណាក៏ដោយ អារ៉ាប៊ីសាអ៊ូឌីតមិនបានងាកក្រោយនោះទេ ព្រោះរឿងសំខាន់ឃាតកម្មមន្រ្តីស្ថានទូត និងពាណិជ្ជករត្បូងរបស់ខ្លួនមិនត្រូវបានរកឃើញ ហើយម៉្យាងទៀតនោះពេជ្រខៀវនោះ គ្មាននរណាដឹងច្បាស់ថាវាស្ថិតនៅកន្លែងណានោះទេ ប៉ុន្តែមានពាក្យចចាមអារ៉ាមធំៗចំនួនពីរ៖១លក់បន្ត៖ វាត្រូវបានលក់ទៅឱ្យមហាសេដ្ឋី ឬអ្នកប្រមូលត្បូងឯកជននៅក្រៅប្រទេស ហើយត្រូវបានគេយកទៅកាត់ច្នៃ (Re-cut) ជាថ្មីដើម្បីបន្លំភ្នែក កុំឱ្យគេស្គាល់រូបរាងដើម។២ស្ថិតក្នុងដៃអ្នកមានអំណាចបំផុត៖ មានការសង្ស័យជាច្រើនទសវត្សរ៍ថា ពេជ្រនេះប្រហែលជាត្រូវបានមន្ត្រីប៉ូលីសជាន់ខ្ពស់ថៃម្នាក់ លាក់ទុក ឬប្រគល់ឱ្យទៅឲ្យភរិយារបស់អ្នកមានអំណាចណាម្នាក់ក្នុងប្រទេសថៃ ឬមួយស្ថិត ជាកម្មសិទ្ធិរបស់ស្ថាប័នដែលគេមិនអាចប៉ះពាល់បាន។
ក្រោយពេលចេញពីគុកគ្រៀងក្រៃបានទៅបួសហើយផ្តល់បទសម្ភាសន៍ជា មួយបណ្តាសារព័ត៌មាននានាពីការស្តាយក្រោយព្រោះមិននឹកស្មានថាទង្វើរបស់ខ្លួនប៉ះពាល់ធ្ងន់ធ្ងរបែបនេះនោះទេ។ ប៉ុន្តែគ្រៀងក្រៃបានលើកឡើងមក ថាការពិតទៅរឿងនេះជារឿងលួចធម្មតានោះទេ តែពេលមានអ្នកមាន អំណាចចូលមកលូកដៃ និងលួចបន្តនោះទើបវាដល់ថ្នាក់បែបនេះ។ហ្វេសប៊ុកMao Vutha