រដ្ឋមន្ត្រីក្រសួងការបរទេស វៀតណាមលោកស្រី Le Thi Thu Hang និងលោក Erik Kurzweil អគ្គនាយកទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក នៃទីភ្នាក់ងារទំនាក់ទំនងការបរទេសសហភាពអឺរ៉ុប (EEAS) បានធ្វើជាសហប្រធាននៃសម័យប្រជុំលើកទី៧ នៃ គណៈកម្មាធិការចម្រុះវៀតណាម-សហភាពអឺរ៉ុប ស្តីពីការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូ និងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប (PCA)។ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានជម្រាបគ្នាទៅវិញទៅមកអំពីស្ថានភាពសេដ្ឋកិច្ចសង្គម និងគោលនយោបាយការបរទេសរៀងៗខ្លួន បានធ្វើការពិនិត្យ និងវាយតម្លៃយ៉ាងទូលំទូលាយអំពីទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប និងពិនិត្យឡើងវិញនូវលទ្ធផលនៃកិច្ចប្រជុំរបស់អនុគណៈកម្មាធិការនានា ក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការចម្រុះស្តីពីបញ្ហា នយោបាយ ការអភិវឌ្ឍប្រកបដោយចីរភាព អភិបាលកិច្ចល្អ នីតិរដ្ឋ និងសិទ្ធិមនុស្ស។ " />

វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 4613 នាក់
ម្សិលមិញ 9639 នាក់
សរុប 20694784 នាក់
សហភាពអឺរ៉ុប (EU) កំពុងស្វែងរកការផ្គត់ផ្គង់រ៉ែសំខាន់ៗបន្ថែមពីវៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ដែលបាននិងកំពុងធ្វើ ការរឹតបន្តឹងការនាំចេញរបស់ចិនខ្លួនបង្កហានិភ័យដល់ខ្សែច្រវាក់ផ្គត់ផ្គង់របស់អឺរ៉ុប។ នេះបើយោងតាមឯកសារផ្ទៃក្នុងរបស់ EU ដែលទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឃើញ និងរាយការណ៍កាលពីថ្ងៃពុធ។
ឯកសារដែលរៀបចំឡើងដោយគណៈប្រតិភូ EU ប្រចាំទីក្រុងហាណូយ ក្នុងខែមិថុនា ឆ្នាំ២០២៦ បានសង្កត់ធ្ងន់ថា EU មិនគួរមើលរំលងវៀតណាមក្នុងនាមជាប្រភពផ្គត់ផ្គង់រ៉ែសំខាន់ៗនោះទេ ជាពិសេសរ៉ែកម្រ តង់ស្តែន (Tungsten) អង់ទីម៉ូន (antimony) ប៊ីស្មុត (bismuth) និង បុកស៊ីត (bauxite) ដែលមានតម្រូវការខ្ពស់សម្រាប់ឧស្សាហកម្ម និងវិស័យការពារជាតិ។
ឯកសារដដែលបានលើកឡើងថា៖ «ដោយសារអឺរ៉ុបត្រូវការពង្រឹងសមត្ថភាពការពារជាតិ និងកាត់បន្ថយហានិភ័យឱ្យបានលឿនតាមដែលអាចធ្វើទៅបាន EU មិនអាចមានលទ្ធភាពមើលរំលងវៀតណាម ដែលជាប្រភពផ្គត់ផ្គង់រ៉ែសំខាន់ៗដ៏មានសក្តានុពលនោះទេ»។
វៀតណាមមានធនធានរ៉ែសំខាន់ៗជាច្រើន រួមមាន តង់ស្តែន រ៉ែកម្រ អង់ទីម៉ូន ប៊ីស្មុត និងបុកស៊ីត។ រ៉ែទាំងនេះមានសារៈសំខាន់សម្រាប់ការផលិតបច្ចេកវិទ្យា ឧស្សាហកម្ម និងសម្ភារការពារជាតិ។ បច្ចុប្បន្ន ការនាំចេញរ៉ែពីវៀតណាមទៅកាន់ EU ភាគច្រើនមានតែតង់ស្តែន និងអង់ទីម៉ូន។
ឯកសាររបស់ EU បានស្នើឱ្យផ្តល់ប្រាក់កម្ចី ជំនួយហិរញ្ញវត្ថុ ជំនួយបច្ចេកទេស និងការធានាឥណទាននាំចេញ ដើម្បីគាំទ្រគម្រោងរ៉ែសំខាន់ៗនៅវៀតណាម រួមទាំងការកែលម្អការកំណត់ទីតាំង និងការវាយតម្លៃធនធានរ៉ែឱ្យបានត្រឹមត្រូវជាងមុន។ EU ក៏ព្រួយបារម្ភផងដែរថា ការប្រកួតប្រជែងពីប្រទេសដៃគូផ្សេងទៀតអាចធ្វើឱ្យការផ្គត់ផ្គង់រ៉ែទៅកាន់អឺរ៉ុបរងផលប៉ះពាល់។
អ្នកនាំពាក្យគណៈកម្មការអឺរ៉ុបបានឱ្យដឹងថា៖ «គណៈកម្មការអឺរ៉ុបកំពុងវាយតម្លៃសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយវៀតណាម ក្នុងវិស័យវត្ថុធាតុដើមសំខាន់ៗ»។បញ្ហានេះអាចក្លាយជាប្រធានបទសំខាន់ក្នុងកិច្ចពិភាក្សារវាងមេដឹកនាំ EU និងលោក តូ ឡឹម មេដឹកនាំវៀតណាម ដែលរំពឹងថានឹងធ្វើទស្សនកិច្ចនៅទីក្រុងព្រុចសែលនៅសប្តាហ៍ក្រោយ។ មន្ត្រីចំនួន ៤ រូបមកពីអឺរ៉ុប និងវៀតណាមបានប្រាប់រ៉យទ័រថា កិច្ចប្រជុំជាមួយមេដឹកនាំ EU គ្រោងធ្វើឡើងនៅថ្ងៃទី២២ ខែតុលា ប៉ុន្តែដំណើរទស្សនកិច្ចនេះមិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ។
ទោះជាយ៉ាងណា ការពង្រឹងកិច្ចសហប្រតិបត្តិការនៅតែមានបញ្ហាប្រឈម ដូចជា ភាពមិនច្បាស់លាស់នៃបទប្បញ្ញត្តិ ការជ្រៀតចូលរបស់ចិនក្នុងវិស័យរ៉ែវៀតណាម និងលក្ខខណ្ឌតម្រូវឱ្យផ្ទេរបច្ចេកវិទ្យា។ បច្ចុប្បន្ន វៀតណាមក៏មិនទាន់ស្ថិតក្នុងចំណោមដៃគូយុទ្ធសាស្ត្រទាំង ១៦ របស់ EU ក្នុងវិស័យវត្ថុធាតុដើមសំខាន់ៗដែរ។
សូមបញ្ជាក់ថាកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ អនុ រដ្ឋមន្ត្រីក្រសួងការបរទេស វៀតណាមលោកស្រី Le Thi Thu Hang និងលោក Erik Kurzweil អគ្គនាយកទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក នៃទីភ្នាក់ងារទំនាក់ទំនងការបរទេសសហភាពអឺរ៉ុប (EEAS) បានធ្វើជាសហប្រធាននៃសម័យប្រជុំលើកទី៧ នៃ គណៈកម្មាធិការចម្រុះវៀតណាម-សហភាពអឺរ៉ុប ស្តីពីការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូ និងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប (PCA)។
នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានជម្រាបគ្នាទៅវិញទៅមកអំពីស្ថានភាពសេដ្ឋកិច្ចសង្គម និងគោលនយោបាយការបរទេសរៀងៗខ្លួន បានធ្វើការពិនិត្យ និងវាយតម្លៃយ៉ាងទូលំទូលាយអំពីទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប និងពិនិត្យឡើងវិញនូវលទ្ធផលនៃកិច្ចប្រជុំរបស់អនុគណៈកម្មាធិការនានា ក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការចម្រុះស្តីពីបញ្ហា នយោបាយ ការអភិវឌ្ឍប្រកបដោយចីរភាព អភិបាលកិច្ចល្អ នីតិរដ្ឋ និងសិទ្ធិមនុស្ស។