» ថៃ រុះរើ​គណៈរដ្ឋមន្ត្រី​ជា​ផ្លូវការ​បន្ទាប់ពី​ដំណើការ​បាន​ជិត​១​ឆ្នាំ​ » ឃាត់ខ្លួន​ជនជាតិ​ចិន ៦​នាក់ និង​ខ្មែរ ២​នាក់ ករណី​ឆ្លងដែន​ពី​ប្រទេស​ឡាវ​ចូលមក​កម្ពុជា​ខុសច្បាប់​ » ស្រាវជ្រាវ​៣​ខែ បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​សកម្ម ៦​នាក់ រឹបអូស​គ្រឿងញៀន​ជិត ២០០​គីឡូក្រាម​និង​ទ្រព្យសម្បត្តិ​ខ្ទង់លាន​ដុល្លារ​ » គ្រាប់​ដឹក​ពី​កោះកុង​មក​ផ្ទុះ​នៅ ក្នុង​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ ខេត្តកំពង់ស្ពឺ ស្លាប់​២០​របួស​ជាច្រើន​មិនទាន់​ដឹង​ពី​មូលហេតុ​ » អ្នកស្រី​ទ្រី​ដា​ណា​ថា​សម​ត្ត​កិច្ច​បង្ក​ការលំបាក់​ដល់​គាត់​បើទោះបី​សហកា​ក៏ដោយ » អា​ខោ​ន​facebook មួយ​ឈ្មោះ​NaRakok បាន​ផ្សព្វផ្សាយ​ដាក់​ចំណងជើង​ថា ច្រក​អូរ​ស្មាច់​មាន​ប៉ាស្ព័រ​ក៏​អស់​លុយ មិនមាន​ប៉ាស្ព័រ​ក៏​អស់​លុយ​ជួយ​ចុច​ឡា​ច​ស៊ែរ​ម្នាក់​មួយ​ផង​ដើម្បី ឲ្យ​សម្ដេច​បានឃើញ​ » ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3292 នាក់

ម្សិលមិញ 6677 នាក់

សរុប 14150868 នាក់

បន្ទាប់ពី​រីករាយ​មាន​ប្រធានាធិបតី​ថ្មី​ប្រជាពលរដ្ឋ​ប្រេ​ស៊ី​ល​នាំគ្នា​ជម្រាបលា​ស្តេច​បាល់ទាត់​របស់ខ្លួន​

​ប្រេ​ស៊ី​ល​៖ លោក Luiz Inacio Lula da Silva អតីត​មកពី​គណបក្ស​ពលករ ហៅ​កាត់​ថា (PT) បាន​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ប្រេ​ស៊ី​ល សម្រាប់​អាណត្តិ រយៈពេល​៤​ឆ្នាំ កាលពី​ថ្ងៃអាទិត្យ នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២៣​ថា​ជាមួយ និង​អនុ​ប្រធានាធិបតី​របស់គាត់ Geraldo Alckmin ដោយ​បញ្ចា​ប់​យុគសម័យ​ប្រធានាធិបតី Jair Bolsonaro ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រេ​ស៊ី​ល​បែកបាក់​និង​ដាក់​ប្រទេស​ឯកោ​ពី​អន្តរជាតិ​។ នេះ​គឺជា​អាណត្តិ​ប្រធានាធិបតី​ទី​៣ របស់ Lula da Silva​មាន​អាយុ​៧៧​ឆ្នាំ បន្ទាប់ពី​គាត់​បាន​ជាប់ពន្ធ​គារ​អស់​ពេល​ជាង​១​ឆ្នាំ​នៅ​ចន្លោះ​ឆ្នាំ​២០១៨ និង​២០២០២៣ ដោយសារ​ការកាត់ទោស ដ៏​ចម្រូងចម្រាស​ដែល ក្រោយមក​ត្រូវបាន​លុបចោល​ដោយ​តុលាការ​កំពូល ។​a bresil 

​នៅក្នុង​ខែតុលា លោក Lula da Silva ត្រូវបាន​ជ្រើសរើស​ជា​ប្រធានាធិបតី​ជាមួយ នឹង​សម្លេងឆ្នោត​៦០,៣​លាន​ឬ​៥០,៩ ភាគរយ​នៃ​សម្លេងឆ្នោត ខណៈ​ពេលនោះ​ប្រធានាធិបតី Jair Bolsonaro ទទួលបាន​៥៨,៨ មាន​៥៨,២​លាន​អ្នកណា មាន​៥៨,២​លាន​សម្លេង​ឬ​៤,៩​ភាគរយ​គឺ​បានឈ្នះ​យ៉ាង​ប្រផិត​ប្រ​ផោ​យ នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី កាលពី​ថ្ងៃទី​៣០​តុលា​កន្លងទៅ​ដែល​ធ្វើ​ឲ្យ​ទំព័រ​អំណាច​នយោបាយ ដឹកនាំ​ដោយ​លោក​បុល​សូ​ណា​រ៉ូ ប្រធានាធិបតី​ស្តាំនិយម​ជ្រុល ត្រូវបាន​បិទ​បញ្ចប់​ជា​ផ្លូវការ​ហើយ​។​

​ប្រជាជន​ប្រេ​ស៊ី​ល​យ៉ាងហោច​៣​សែន​នាក់ ដែល​បានមក​ចូល​រូ​ម​អបអរ​កម្មវិធី​ស្បថ​ចូលកាន់​តំណែង របស់លោក​លូ​ឡា កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ នៅ​ទីក្រុង​ប្រា​ស៊ី​លី​យ៉ា​។ ក្នុង​កម្មវិធី​ដ៏​សប្បាយរីករាយ​នេះដែរ គឺ​គ្មាន​ឡើយ​វត្តមាន​របស់​ពួក​ឥស្សរជន មេទ័ព មេទាហាន​ស័ក្តិ​ពេញ​ស្មា ដូច​កាល​ជំនាន់​អាណត្តិ​មុន ដែល​លោក​បុល​សូ​ណា​រ៉ូ​បាន​អញ្ជើញ​ឲ្យ​ដើរ​អមដំណើរ​។ លោក​ប្រធានាធិបតី​លូ​ឡា បាន​អញ្ជើញលោក Raoni Metuktire អ្នកដឹកនាំ​សហគមន៍​ជនជាតិដើម​តំបន់​អា​ម៉ា​ហ្សូ​ន ដែលមាន​វ័យ​៩៣ ហើយ​ដែល​គេ​គោរព​ស្រលាញ់​បំផុត ព្រមទាំង​ជន​ស៊ី​វី​ល​តំណាង​សង្គម​ប្រេ​ស៊ី​ល​ច្រើន​នាក់​ទៀត ឲ្យ​មក​ចូលរួម​អមដំណើរ​ឡើងកាន់​អំណាច​របស់លោក​។ រូបភាព​នេះ​គឺជា​និម្មិត​រូប នៃ​អាណត្តិ​អំណាច​នយោបាយ​របស់លោក​លូ​ឡា ដែល​នឹង​ផ្តោត​ការយកចិត្តទុកដាក់ ទៅលើ​ការកសាង​ស្នាប​នា​សង្គម តាមរយៈ​ការ​បង្រួប​បង្រួប ប្រមូល​បញ្ចូល​គ្នា មិនមែន​ដោយ​ការប្រើ​អំណាច​កណ្តាប់ដៃ​ដែក វាយ​បំបែកបំបាក់ ភូតកុហក បំភ្លៃ​ការពិត​ដូច​កាល​ជំនាន់​លោក​បុល​សូ​ណា​រ៉ូ​នោះឡើយ​។​

​មុននេះ​២​ថ្ងៃ​អតីត​ប្រធានាធិបតី​ចាញ់ឆ្នោត លោក​បុល​សូ​ណា​រ៉ូ បានធ្វើ​ដំណើរ​ចេញពី​ប្រេ​ស៊ី​ល ឆ្ពោះទៅ​រដ្ឋ​ផ្លរីដា សហរដ្ឋអាមេរិក​ហើយ​។ តាម​ទំលាប់​ជា​ប្រពៃណី​នយោបាយ​ប្រេ​ស៊ី​ល គឺ​នៅ​ថ្ងៃ​ស្បថ​ចូលកាន់​តំណែង គឺ​ប្រធានាធិបតី​អាណត្តិ​មុន ជា​អ្នក​ប្រគល់​កន្សែង​ពាក់ឈៀង​ពណ៌​ទង់ជាតិ​ប្រេ​ស៊ី​ល ទៅ​ឲ្យ​ប្រធានាធិបតី​អាណត្តិ​ថ្មី ដើម្បី​ជា​និម្មិត​រូប​នៃ​ការផ្ទេរអំណាច​ដោយ​សន្តិ​ភាព​។ តែ​នេះ​ជា​លើកទីមួយ​ហើយ ក្រោយ​ចប់​របប​យោធា​នៅ​ឆ្នាំ​១៩៨៥ ដែល​ប្រធានាធិបតី​ចាញ់ឆ្នោត​មិន​មក​ចូលរួម​ផ្ទេរអំណាច​ជា​ផ្លូវការ​បែបនេះ​។ លោក​បុល​សូ​ណា​រ៉ូ រហូតមកទល់​ពេលនេះ មិនបាន​ប្រកាស​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត ថា​ខ្លួន​ចាញ់ឆ្នោត​នោះទេ​។ ជាងនេះទៀត ក្រុម​អ្នកគាំទ្រ​ចលនានយោបាយ​ស្តាំនិយម របស់លោក​បុល​សូ​ណា​រ៉ូ​នេះ ក៏​នៅតែ​ព្យាយាម​តវ៉ា បដិសេធ​លទ្ធផល​បោះឆ្នោត​ដែរ​។ ប៉ុន្មាន​ថ្ងៃមុន​នេះ ក្រុម​ស្តាំ​ជ្រុលនិយម​នេះ បាន​ទៅធ្វើ​បាតុកម្ម​ស្រែក​ទាមទារ​នៅខាងមុខ​បន្ទាយ​ទាហាន ឲ្យ​កងទ័ព​ចេញ​អន្តរាគមន៍​រារាំង​កុំ​ឲ្យ​លោក​លូ​ឡា ស្បថ​ចូលកាន់​តំណែង​ទៀតផង​។ សមត្ថកិច្ច​ប្រេ​ស៊ី​ល​បាន​ស្ទាក់​ទប់ស្កាត់បាន​ទាន់ពេលវេលា នូវ​ករណី​ប៉ុនប៉ង​ដាក់​គ្រាប់​បែប​បំផ្ទុះ​រថយន្ត​ថែម​ទៀតផង បង្កឡើង​ដោយ​ក្រុម​អ្នកគាំទ្រ​លោក​បុល​សូ​ណា​រ៉ូ​។​

​នៅក្នុង​សុន្ទរកថា​ចូលកាន់​អំណាច លោក​លូ​ឡា បាន​ថ្លែងថា ៤​ឆ្នាំកន្លងមក​នេះ​ប្រេ​ស៊ី​ល​បាន​ជួប​ទុក្ខលំបាក​ខ្លាំងណាស់ ដោយសារតែ​ការដឹកនាំ​បែប​ហិង្សា របស់​ប្រធានាធិបតី​ស្តាំនិយម​ជ្រុល​បុល​សូ​ណា​រ៉ូ ដែល បំបែកបំបាក់​សង្គម រើសអើង​ផ្លូវភេទ រើសអើង​ជាតិ​សាសន៍ តាមរយៈ​ពាក្យសំដី​កុហក​បោកប្រាស់ ប្រឌិត បំផុសបំផុល​មនុស្ស​ឲ្យ​ស្អប់​គ្នា​ក្នុងសង្គម​។​​លោក​លូ​ឡា បាន​ថ្លែងថា សុបិន​អាក្រក់​បាន​ចប់​ហើយ​។ ចាប់ពីពេលនេះ​ទៅ ប្រ​ស៊ី​ល​នឹង​បើក​ទំព័រ​ថ្ងៃ​ថ្មី ដែល​លោក​បាន​អំពាវនាវ ឲ្យ​ប្រជាជន​ប្រេ​ស៊ី​ល ប្រើប្រាស់ “​ការពិត​” ជា​អាវុធ​យកឈ្នះ​សំដី​កុហក​បោកប្រាស់ របស់​បក្ស​ពួកលោក​បុល​សូ​ណា​រ៉ូ​។ ប្រើប្រាស់ “​ការពិត​” ដើម្បី​កសាង​សង្គម​ដោយ​ការស្រលាញ់​រួបរួមគ្នា ហើយ​យកឈ្នះ ចរន្ត​គំនិត​ស្អប់ខ្ពើម​គ្នា​។​

​លោក​លូ​ឡា បាន​សន្យាថា លោក​នឹង​ដឹកនាំ​ប្រទេស ដើម្បី​ប្រជាជន​ប្រេ​ស៊ី​ល​ទាំង​២១៥​លាន​នាក់ ដោយ​មិន​បោះបង់ចោល​នរណាម្នាក់​ទេ បើទោះបី​អ្នកនោះ​មិន​គាំទ្រ មិន​បោះឆ្នោត​ឲ្យ​លោក​ក៏ដោយ​។ លោក​ថា លោក​នឹង​ប្រយុទ្ធ​ប្រឆាំងនឹង​បញ្ហា​វិសមភាព​សង្គម​គ្រប់​ទម្រង់​ទាំងអស់​។ លោក​ប្រធានាធិបតី​ថ្មី​លូ​ឡា បាន​ឆ្លៀត​រំលឹក អំពី​ចំណុច​អវិជ្ជមាន​នៃ​អាណត្តិ​របស់លោក​បុល​សូ​ណា​រ៉ូ ដែល​បាន​បំផ្លាញ​វិស័យ​សុខាភិបាល វិស័យ​អបរំ វិស័យ​វប្បធម៌ វិទ្យាសាស្ត្រ​បច្ចេកវិទ្យា ព្រមទាំង​បានធ្វើ​ឲ្យ​ខ្ទេចខ្ទីរ​ដល់​ព្រៃឈើ ប្រព័ន្ធ​ជីវចម្រុះ និង​ធនធានធម្មជាតិ​របស់​ប្រ​ស៊ី​ល​។​​ក្នុងនាម​ប្រេ​ស៊ី​ល​ជា​ប្រទេស​ដ៏​ធំ​បំផុត នៅ​តំបន់​អា​ម៉ា​ហ្សូ​ន លោក​លូ​ឡា បាន​សន្យាថា​នឹង​នាំ​ប្រេ​ស៊ី​ល ត្រលប់​មកលើ​ឆាក​អន្តរជាតិ​ឡើងវិញ តាមរយៈ​ការចូលរួម​ធ្វើជា​កម្លាំងចលករ ប្រយុទ្ធ​ប្រឆាំងនឹង​ការកើនឡើង​កំដៅ​ផែនដី​។ រដ្ឋាភិបាល​ថ្មី​របស់លោក​លូ​ឡា មាន​រដ្ឋមន្ត្រី​ចំនួន​៣៧​នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន​ដល់​ទៅ​១១​នាក់​។ ចូលកាន់​អំណាច​បាន​១​ថ្ងៃ លោក​លូ​ឡា បានចេញ ក្រិ​ត្យ​រៀបចំ​ការពារ និង​ពង្រឹង​ស្ថាប័ន​ដែល​ធ្វើការ​ផ្នែក ការពារ​បរិស្ថាន​នៅ​តំបន់​អា​ម៉ា​ហ្សូ​ន​។ លោក​ក៏បាន​ចេញ​ក្រិ​ត្យ លុបចោល​នូវ​ក្រិ​ត្យ​ចាស់​មុនៗ ដែល​បើកដៃ​ឲ្យ​មានការ​កាន់កាប់​អាវុធ​យ៉ាង​ទូលំទូលាយ ជាដើម​។​

​បន្ទាប់ពី​មានការ​រីករាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២​មករា​ប្រជាជន​ប្រេ​ស៊ី​ល​ដ៏​រំជួលចិត្ត​បានចាប់ផ្តើម​គោរព​ជា​លើកចុងក្រោយ​ដល់​វីរបុរស​បាល់ទាត់​ប៉េ​ឡេ​នៅឯ​កីឡដ្ឋាន​ដែល​គាត់​ធ្លាប់​ធ្វើឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ជាមួយនឹង​ជំនាញ​ដ៏​អស្ចារ្យ​របស់គាត់​។​ពេញ​មួយថ្ងៃ​ចន្ទ អ្នកគាំទ្រ​និង​ឥស្សរជន​កីឡាបាល់ទាត់​រាប់ពាន់នាក់​បាន​តម្រង់​ជួរ​ដាក់​បាច់ផ្កា​នៅឯ​ពិធីបុណ្យ​សព​នៅ​កីឡដ្ឋាន Vila Belmiro ដែលជា​ផ្ទះ​យូរ​ឆ្នាំ​របស់​ក្លិប Santos របស់​ប៉េ​ឡេ​។​មឈូស​របស់​ប៉េ​ឡេ​ត្រូវបាន​រុំ​ដោយ​ទង់ជាតិ​ប្រេ​ស៊ី​ល​និង​ទង់​របស់​ក្លិប Santos ហើយ​ហ៊ុម​ព័ទ្ធជុំវិញ​ដោយ​ផ្កា​ពណ៌​ស រួមទាំង​ភួងផ្កា​ពី​ក្លិប Real Madrid និង​តារា​ប្រេ​ស៊ី​ល​បច្ចុប្បន្ន​នី​ម៉ា ដែល​ឪពុក​របស់គេ​ក៏បាន​ចូលរួម​ផងដែរ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា ប្រធានាធិបតី ល្វី​ស អ៊ី​ណា​ស៊ីអូ លូ​ឡា ដា ស៊ី​ល​វ៉ា (Luiz Inacio Lula da Silva) និង​ភរិយា​ក៏បាន​ផ្ញើ​កម្រងផ្កា​ផងដែរ​។​​ការិយាល័យ​របស់លោក​លូ​ឡា​បានប្រកាស​មុននេះ​ថា លោក​នឹងចូលរួម​ក្នុង​ពិធី​បុណ្យសព​នៅ​ព្រឹក​ថ្ងៃ​អង្គារ គឺ​តិចជាង ៤៨ ម៉ោង​បន្ទាប់ពី​ការស្បថ​ចូលកាន់​តំណែង ដើម្បី “​គោរព​ព​វិញ្ញាណក្ខន្ធ​” មុនពេល​ពិធី​ដង្ហែ​សព និង​ពិធី​បញ្ចុះសព​នៅពេល​ក្រោយ​។​
​ប៉េ​ឡេ ជា​ម្ចាស់​ជើងឯក​វើ​ល​ខាប់​បី​សម័យ ដែល​គេ​ចាត់ទុកជា​កីឡាករ​បាល់ទាត់​ដ៏​អស្ចារ្យ​បំផុត​គ្រប់​ពេលនោះ បានទទួល​មរណភាព​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​អាយុ ៨២ ឆ្នាំ​បន្ទាប់ពី​ការតស៊ូ​ជាមួយនឹង​ជំងឺមហារីក​។​a bresil1