
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 4601 នាក់
ម្សិលមិញ 9639 នាក់
សរុប 20694772 នាក់
ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានបានរាយការណ៍ជាច្រើនលើកច្រើនសារ អំពីទីតាំងសត្តឃាត ( សម្លាប់សត្វជ្រូក ) ១កន្លែង ស្ថិតនៅក្នុងភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ របស់ឈ្មួញរកស៊ីកាប់ជ្រូក នៅជិតលំនៅដ្ឋានពួកគាត់បានបង្កការរំខានដោយសារសម្លេងជ្រូកស្រែកឮខ្លាំងៗ និងជះក្លិនស្អុយ ជារៀងរាល់ថ្ងៃ ប៉ះពាល់ដល់សុខភាពពួកគាត់យ៉ាងធ្ងន់ធ្ងរ ។
ទោះបី ជាប្រជាពលរដ្ឋ និងអ្នកកាសែតបានរាយការណ៍ផ្តល់ព័ត៌មានជូនមន្ត្រីបរិស្ថាន រួមនិងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានដែលទទួលខុសត្រូវលើចំណាត់ការ វិធានការចំពោះបទល្មើសយ៉ាងណាក៏ដោយ ក៏មន្ត្រីទាំងនោះមិនយកចិត្តទុកដាក់ ឬចុះទៅពិនិត្យនិងចាត់វិធានការទប់ស្កាត់និងបង្ក្រាបឡើយ។ ភាពស្ងៀមស្ងាត់ និងការអសកម្មរបស់អាជ្ញាធរជំនាញបែបនេះ បានធ្វើឱ្យប្រជាពលរដ្ឋ ដាក់ការសង្ស័យយ៉ាងខ្លាំងថា អាចមានការឃុបឃិតគ្នា ជាមួយឈ្មួញរកស៊ីកាប់ជ្រូកលក់ហើយមើលទៅ ទើបបណ្តោយឱ្យបទល្មើសបន្តកើតមានឡើងដោយរលូន ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាសហគមន៍យ៉ាងធ្ងន់ធ្ងរ ។
ប្រជាពលរដ្ឋបានសំណូមពរយ៉ាងទទូចដល់ថ្នាក់ដឹកនាំក្រសួងបរិស្ថាន និងអាជ្ញាធរខេត្ត ឧត្តរមានជ័យមេត្តាចាត់កម្លាំងអធិការកិច្ច ចុះស្រាវជ្រាវ និងពិនិត្យមើលភាពមិនប្រក្រតីនេះជាប្រញាប់ផងទាន! ព្រមទាំងមានវិធានការផ្លូវច្បាប់ចំពោះមន្ត្រីខិលខូចណាដែលអសកម្ម ឬមានការពាក់ព័ន្ធនឹងអំពើពុករលួយ ដើម្បីស្តារទំនុកចិត្តរបស់ប្រជាពលរដ្ឋ ៕ រាយការណ៍ព័ត៌មាន ដោយ ៖ លោកពិទូ