» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10761 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700932 នាក់

អ​ង៉​គ្លេ​សមាន​នាយករដ្ឋមន្ត្រី​ដែលមាន​ឪពុកម្តាយ​និង​ប្រពន្ធ​ជា​ជនជាតិ​ឥណ្ឌា​

​អង់គ្លេស​៖ លោក រី​ស៊ី ស៊ូ​ណាក់​(Rishi Sunak) ត្រូវ​តែងតាំង​ដោយ​ព្រះមហាក្សត្រ Charles ទី​៣ ដើម្បី​ក្លាយជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​ថ្មី នៅ​ថ្ងៃ​អង្គារ​នេះ បន្ទាប់ពី​រូបលោក​ឈ្នះ​ការប្រកួតប្រជែង​ក្នុងការ​ដឹកនាំ​គណបក្ស​អភិរក្សនិយម​( Conservative Party)(​បេក្ខជន​សំខាន់ៗ​ដកខ្លួន​ចេញ​)​។ នេះ​បើតាម​ការចុះផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​a boris sanu1 


​ក្រៅពី​លោក​បូរី​សចន​សុន​ដែល​សុខចិត្ត​ដកខ្លួន​ចេញ​គូរ​ប្រជែង​ដ៏​ស្វិតស្វាញ​របស់លោក រី​ស៊ី ស៊ូ​ណាក់​(Rishi Sunak) គឺ​លោក ភេ​នី ម៉ូ​ដុន​ត៍ បាន​លាលែង​ចេញពី​ការប្រកួត​នៅ​នាទីចុងក្រោយ មុនពេល​បេក្ខភាព​ត្រូវបាន​បិទ​ដែល​ទុក​ឱកាស​សម្រាប់​លោក​ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី​។​អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់​ចក្រភព​អង់គ្លេស​វ័យ​៤២​ឆ្នាំ​ក្នុងសម័យ​លោកបូ​រិ​សចន​សុន​ធ្វើជា​នាយករដ្ឋមន្ត្រី​រូបនេះ​ក្លាយជា​មេដឹកនាំ​វ័យក្មេង​បំផុត​របស់​ប្រទេស​អង់គ្លេស​ក្នុងសម័យ​ទំនើប និង​ទី​៣ ក្នុង​រយៈពេល​តិចជាង​ពីរ​ខែ​ផងដែរ បន្ទាប់ពី​លោកស្រី​លី​សត្រា​ស្ស​( Liz Truss )​ដែល​កាន់អំណាច​បាន​៤៥​ថ្ងៃ​បានប្រកាស​លាលែង​ចេញពី​តំណែង​កាលពី​សប្ដាហ៍​មុន ក្នុងអំឡុង​ពេលដែល​ប្រទេសជាតិ​ស្ថិតក្នុង​ភាពចលាចល​។​

​ថ្លែង​តាមរយៈ​បណ្តាញ​សង្គម ធ្វី​ត​ធ័​រ (Twitter) កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ លោក Rishi Sunak ក៏បាន​ឱ្យដឹង​ផងដែរ​ថា​៖ «​ចក្រភព​អង់គ្លេស គឺជា​ប្រទេស​ដ៏​អស្ចារ្យ​មួយ ប៉ុន្តែ​យើង​ប្រឈមមុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​។ នេះហើយ​ជា​មូលហេតុ​ដែល​ខ្ញុំ​សម្រេច​ឈរឈ្មោះ​ជា​មេដឹកនាំ​គណបក្ស Conservative Party ដើម្បី​ក្លាយជា​នាយករដ្ឋមន្ត្រី​បន្ទាប់​របស់​អ្នក​រាល់គ្នា​»​។ លោក Rishi Sunak បន្ថែមថា​៖ «​សុចរិត​ភាព វិជ្ជាជីវៈ និង​គណនេយ្យភាព នឹង​កើតមានឡើង​នៅ​គ្រប់​កម្រិត​នៃ​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់ខ្ញុំ ខណៈ​ខ្ញុំ​នឹង​ខិតខំ​បំពេញការងារ​ឱ្យ​អស់ពី​សមត្ថភាព ដើម្បីឱ្យ​កិច្ចការងារ​ទាំងឡាយ​ស​ម្រេច​ទៅដោយ​រលូន​»​។​

​លោក រី​ស៊ី ស៊ូ​ណាក់ (Rishi Sunak) កើត​នៅ​ឆ្នាំ​១៩៨០ ក្នុង​ទីក្រុង Southampton ចក្រភព​អង់គ្លេស​។ លោក​ជា​កូនប្រុស​ចម្បង​ក្នុងចំណោម​កូន​៣​នាក់ មកពី​គ្រួសារ​អន្តោប្រវេសន៍ មាន​ដើមកំណើត​ជា​ជនជាតិ​ឥណ្ឌា​។ រីឯ​ឪពុកម្ដាយ​របស់គាត់ ជា​ជនជាតិ​ឥណ្ឌា មាន​ដើមកំណើត នៅក្នុង​តំបន់​ពូ​ចា​ប៊ី (Pujabi) ប្រទេស​ឥណ្ឌា ហើយ​ពួកគេ បានធ្វើ​ចំណាកស្រុក ឆ្លងកាត់​ពី​តំបន់​អាហ្វ្រិក​ខាងកើត ចូលមក​កាន់​ទឹកដី​ចក្រភព​អង់គ្លេស នា​ក្នុង​ទសវត្សរ៍ ១៩៦០​។ លោក​មាន​ឪពុក​ជា​វេជ្ជបណ្ឌិត និង​មាន​ម្ដាយ​ជា​ឱសថការី​។ លោក ស៊ូ​ណាក់ បាន​ចូលរៀន​នៅ​សាលា Winchester College និង​បានបញ្ចប់​ការសិក្សា​ថ្នាក់​ទស្សនវិជ្ជា នយោបាយ និង​សេដ្ឋកិច្ច នៅឯ​សាកលវិទ្យាល័យ Oxford University ហើយ​ក្រោយមកទៀត ទើប លោក​ទទួលបាន​សញ្ញាប័ត្រ MBA នៅឯ​សាកលវិទ្យាល័យ Stanford University ជាទី​ដែល​លោក​បាន​ជួប​ភរិយា​របស់លោក​សព្វថ្ងៃ​គឺ​លោកស្រី Akshata Murthy ជា​កូនស្រី​មហាសេដ្ឋី​ឥណ្ឌា​ម្នាក់​។​

​មុននឹង​ប្រឡូក​ចូល​ឆាកនយោបាយ លោក ស៊ូ​ណាក់ ធ្លាប់បាន​ធ្វើការ​ជាច្រើន​ខាង​ធនាគារ និង​ហិរញ្ញវត្ថុ​។ លោក​ក៏​ធ្លាប់ជា​អ្នកវិភាគ​មួយរូប នៅឯ​ធនាគារ Goldman Sachs ផងដែរ​។ ក្នុង​ឆ្នាំ​២០១៤ លោក ស៊ូ​ណាក់ បាន​ជាប់ឆ្នោត​ជា​បេក្ខជន​នៃ​គណបក្ស​អភិរក្ស​និ​យ​ប្រចាំ​តំបន់ Yorkshire និង​នៅ​ឆ្នាំ​២០១៥ លោក​បាន​ជាប់ឆ្នោត ជា​សមាជិកសភា​អង់គ្លេស​។​​គាត់​ជា​កូនប្រុស​ចម្បង​នៅក្នុង​ចំណោម​កូន​៣​នាក់ មកពី​គ្រួសារ​ជា​ជនអន្តោប្រវេសន៍ ដោយមាន​ឪពុក ជា​វេជ្ជបណ្ឌិត និង​មាន​ម្ដាយ​ជា​ឱសថការី​។​​លោក រី​ស៊ី ស៊ូ​ណាក់ (Rishi Sunak) បានទទួល​ការសិក្សា នៅក្នុង​មហាវិទ្យាល័យ​វីន​ឆែ​ស្ទ័​រ (Winchester) ហើយ​មាន​ជំនាញ​ផ្នែក​ទស្សនវិជ្ជា នយោបាយ និង សេដ្ឋកិច្ច (PPE) ពី​មហាវិទ្យាល័យ លីន​ខូ​ន (Lincoln), អក្ស​ហ្វ​ដ (Oxford) ហើយ​ទទួលបាន​សញ្ញាបត្រ MBA ពី​សាកលវិទ្យាល័យ​ស្ដេ​ន​ហ្វ​ដ (Stanford) ស្ថិតនៅក្នុង​រដ្ឋ​កាលីហ្វ័​រ​ញ៉ា សហរដ្ឋអាមេរិក ជា​កន្លែង​ដែល​គាត់​បាន​ជួប​ជាមួយនឹង​អនាគត​ភរិយា​របស់គាត់ គឺ​លោកស្រី អាក​សា​តា មឺ​ធី (Akshata Murty) ជា​កូនស្រី​របស់លោក​មហាសេដ្ឋី​ឥណ្ឌា N. R. Narayana Murthy ជា​ស្ថាបនិក​ក្រុមហ៊ុន Infosys​។​​លោក រី​ស៊ី ស៊ូ​ណាក់ (Rishi Sunak) និង ភរិយា​របស់គាត់ Murty ក្លាយជា​អ្នកមាន​លំដាប់​ទី​២២២ នៃ​ប្រជាជន​ចក្រភព​អង់គ្លេស​។ នៅក្នុង​ឆ្នាំ​២០២២​នេះ ពួកគេ មានទ្រព្យ​សម្បត្ដិ រហូតដល់​៧៣០​លាន​ផោន (​លុយ​អង់គ្លេស​) ឬ​ស្មើនឹង​ប្រហែល ៨២៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​a boris truz1 a boris truz1 

•​ ​
​