» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10794 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700965 នាក់

ប្រជាជន​អ៊ុយ​ក្រែ​ន​នៅ​ក្រុង​គៀវ​នាំគ្នា​ធ្វើបុណ្យ​ណូអែល​ក្រោម​ដី​ក្នុងពេល​សម្តេច​ប៉ាប​អំពាវនាវ​ឲ្យ​បញ្ឈប់​សង្គ្រាម​

​អ៊ុយ​ក្រែ​ន​៖ ពលរដ្ឋ​អ៊ុយ​ក្រែ​ន​នៅក្នុង​រដ្ឋធានី​គី​វ​ជាច្រើន​រយ​នាក់ បាន​នាំ​ច្រៀង​ចម្រៀង​បុណ្យ​ណូ​អ៊ែ​ល​នៅក្នុង​ស្ថានីយ​រថភ្លើង​ក្រោម​ដី​ដ៏​ធំ​មួយកន្លែង​ក្នុង​ទីក្រុង Kyiv កាលពី​ថ្ងៃអាទិត្យ ទី​២៥ ធ្នូ​កន្លងទៅ ខណៈដែល​សម្លេង​ប្រកាសអាសន្ន​ព្រមាន​ពី​ការវាយប្រហារ​តាមផ្លូវ​អាកាស កំពុង​បន្លឺឡើង​នៅ​ខាងក្រៅ​។​a chris uy1 

ប្រធាន​សហគម​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ក្នុង​តំបន់​មួយរូប បានលើកឡើង​ឱ្យដឹងថា សម្រាប់​ឱកាស​ពិធីបុណ្យ​ណូ​អ៊ែ​ល​នៅ​ឆ្នាំនេះ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន លោក​បាន​សម្រេចចិត្ត​រៀបចំ​ការជួប​ជុំគ្នា​នៅក្នុង​ស្ថានីយ​រថភ្លើង​ក្រោម​ដី ដើម្បី​បង្ការ​សុវត្ថិភាព​សម្រាប់​អ្នកចូលរួម ស្របពេល​ទាហាន​រុស្ស៊ី​ក៏​អាច​នឹង​ឆ្លៀតឱកាស​មួយ​នេះ​សម្រាប់​បង្កើន​ការវាយប្រហារ​របស់ខ្លួន​មកលើ​ទីក្រុង​គី​វ​របស់​អ៊ុយ​ក្រែ​ន​ផងដែរ ដើម្បី​ជាការ​បំបាក់ស្មារតី​ពលរដ្ឋ​អ៊ុយ​ក្រែ​ន ទៅតាម​យុទ្ធសាស្ត្រ​ដែល​រដ្ឋាភិបាល​រុស្ស៊ី​បាន​ខិតខំ​ព្យាយាម​ធើ្វ​ឡើង​អស់​រយៈពេល​ជាច្រើន​ខែ​មកនេះ​។​លោក​បន្ដថា បើទោះបីជា​ត្រូវ​ប្រឈម​ទៅនឹង​ការគំរាមកំហែង​ផ្នែក​សុវត្ថិភាព​និង​សន្ដិសុខ​ថាមពល​ឬ​ពី​ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់​ទា​ហាន​រុស្ស៊ី​យ៉ាងណាក៏ដោយ ក៏​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ក្នុង​សហគម​ទីក្រុង​គី​វ​របស់លោក នៅតែ​បង្ហាញ​ស្មារតី​រឹងមាំ អត់ធ្មត់ និង​អង់អាច​ក្លាហាន​ក្នុងការ​ចូលរួម​សម្តែង​ការអបអរសាទរ​ចំពោះ​ឱកាស​ពិធីបុណ្យ​ប្រពៃណីជាតិ​រប​ស់​ខ្លួន​យ៉ាងច្រើន​កុះករ ដើម្បី​ជាការ​បង្ហាញ​ស្មារតី​សាមគ្គី​ជាតិ​ជា​ធ្លុង​មួយ​នៅ​ចំពោះមុខ​ស្ថានការណ៍​ដ៏​លំបាក​នេះ​។​

​សម្រាប់​បរទេស​វិញ​ក្នុង​ពិធី​សូត្រធម៌​ឆ្លងបុណ្យ​ណូអែល នៅពេល​យប់ និង​នៅ​ចំពោះមុខ​គ្រិស្ត​សាសនិកជន​ជាង​៧​ពាន់​នាក់ សម្តេច​ប៉ាប​បាន​បន់ព្រះ​ឱ្យជួយ​ដល់​កុមារ​ដែល​រស់ក្នុង​សង្គ្រាម ក្នុង​ភាពក្រីក្រ និង​ភាពអយុត្តិធម៌ ព្រមទាំង​បាន​សម្តែង​ការសោកស្តាយ នឹង​ភាព​ស្រេកឃ្លាន​អំណាច រហូត​ជំរុញ​ឱ្យ​មនុស្ស​ខ្លះ ហ៊ាន​លេប​ត្របាក់​ប្រទេសជិតខាង ដោយ​ចង់​សំដៅលើ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន និង​ជម្លោះ​ប្រដាប់អាវុធ​ផ្សេងៗ​ទៀត​។​​នៅក្នុង​សារ​ជូនពរ​ថ្ងៃ​ណូអែល ដែល​ផ្សាយ​បន្ត​ផ្ទាល់​ទៅកាន់​ពិភពលោក​ទាំងមូល សម្តេច​ប៉ាប​ហ្វ្រ​ង់​ស័​រ បានលើកឡើង​ច្រើន ជាថ្មីទៀត អំពី​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន ដែល​ប្រារព្វ​ជា​លើកទីមួយ​បុណ្យ​ណូអែល​ក្រោម​ស្នូរ​សំឡេង​វាយប្រហារ​ឈ្លានពាន​របស់​រុស្ស៊ី​។ សម្តេច​ប៉ាប បាន​បរិហារ​សង្គ្រាម​ឆ្កួត​លីលា និង​បាន​អំពាវនាវ​បិទ​បញ្ចប់​ស្នូរ​អាវុធ​។ បើតាម​សង្ឃដីកា​របស់​សម្តេច​ប៉ាប គ្រប់​សង្គ្រាម​សុទ្ធតែ​បង្ក​ឱ្យ​ភាពអត់ឃ្លាន ហេតុដូច្នេះ​ហើយ​បានជា​សម្តេច​សូម​ទទូច​ឱ្យ​ពិភពលោក កុំ​យក​អាហារ​មក​ធ្វើ​អាវុធ តែ​ត្រូវ​ប្តេជ្ញា​ធ្វើ​គ្រប់យ៉ាង យក​ចំណីអាហារ​មក​ធ្វើ​ឧបករណ៍​សាង​សន្តិភាព​។​

​ក្នុងពេលដែល​ពលរដ្ឋ​កាន់សាសនា​គ្រិស្ត​កំពុង​ប្រារព្វ​ពិធីបុណ្យ​កំណើត​ព្រះ​យេស៊ូ សង្ឃ​កាតូលិក​ប៉ូឡូញ​បានធ្វើ​ដំណើរ​ទៅ​អ៊ុយ​ក្រែ​ន ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ជាមួយ​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ជួប​សង្គ្រាម​ផដែរ​។ សម្រាប់​ទិវា​បុណ្យ​ណូអែល​នេះ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodymyr Zelenskiy បានលើកឡើង​នៅក្នុង​សុន្ទរកថា​ប្រចាំ​ថ្ងៃមួយ​ទៅកាន់​ពលរដ្ឋ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ ទី ២៥ ធ្នូ​កន្លងទៅ ដោយបាន​និយាយថា រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ​កំពុងតែ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ទ័ព​ដើម្បី​ធើ្វ​យ៉ាងណា​ឱ្យ​អ៊ុយ​ក្រែ​ន​ប្រឈមមុខ​ទៅនឹង​ស្ថាន​ភាពលំបាក់​កាន់តែខ្លាំង​ថែមទៀត សម្រាប់​ជា​កាដូ​នាឱកាស​បុណ្យ​ណូ​អ៊ែ​ល ក៏ដូចជា​ឱកាស​ឆ្លង​ឆ្នាំ​សកល ២០២២ នាពេល​ខាងមុខនេះ​។​

​លោក Zelenskiy បាន​បន្ដទៀតថា ស្ថានការណ៍​សង្គ្រាម​នឹង​អាច​កាន់តែ​អាក្រក់​ថែមទៀត​សម្រាប់​អ៊ុយ​ក្រែ​ន​នៅក្នុងពេល​ខ្លី​ខាងមុខនេះ តែ​យ៉ាងណាក៏ដោយ ក៍លោក​បានបង្ហាញ​ក្តីសង្ឃឹម​និង​ភាពជឿជាក់​ខ្ពស់​ទៅលើ​ស្មារតី​ដ៏​អង់អាច​ក្លាហាន​របស់​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​នៅ​គ្រប់​ស្រទាប់វណ្ណៈ ក្នុងការ​ត្រៀមខ្លួន​ប្រឈមមុខ​ទៅនឹង​ឈុត​ឆាក​គ្រប់​រូបភាព​របស់​រុស្ស៊ី​។ បន្ថែម​លើសពីនេះ​ទៀត លោក​ក៏បាន​សម្តែង​ការគោរព​ដឹងគុណ​យ៉ាង​ស្ញប់ស្ញែង​ចំពោះ​វីរភាព​កងកម្លាំង​យោធា​អ៊ុយ​ក្រែ​ន ក្នុង​ការបន្ដ​ប្រយុទ្ធ​ការពារ​ដែន​អធិបតេយ្យភាព​របស់ខ្លួន​បាន​យ៉ាងរឹងមាំ​នៅតាម​ទី​សមរភូមិ ដើម្បី​ផ្តល់នូវ​ភាពកក់ក្តៅ​សម្រាប់​ពលរដ្ឋ​ទូទៅ​ក្នុង​ការរៀបចំ​ប្រារព្ធ​ពិធីបុណ្យ​ណូ​អ៊ែ​ល​ឱ្យបាន​អធិកអធម​នៅក្នុង​ប្រទេស​។​

​ការលើកឡើង​របស់លោក​ប្រធានាធិបតី Zelenskiy នៅពេលនេះ គឺ​បាន​ធើ្វ​ឡើង​នៅក្រោយពី​ភាគី​ប្រទេស​រុស្ស៊ី​បាន​ជំទាស់​ទៅនឹង​សំណើរ​សុំឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​ជា​បណ្ដោះអាសន្ន ដើម្បី​ផ្តល់ឱកាស​សម្រាប់​នាយទាហាន​ទាំងសងខាង​អាច​ចូលរួម​អបអរសាទរ​នាឱកាស​ពិធីបុណ្យ​ណូ​អ៊ែ​ល ជា​ពិធីបុណ្យ​ប្រពៃណី​ដ៏​សំខាន់​មួយ​សម្រាប់​ពលរដ្ឋ​ដែល​ប្រកាន់​សាសនា​គ្រិ​ស្ទ​នៅក្នុង​តំបន់​អឺរ៉ុប មិន​ថា​ជា​និកាយ Orthodox ឬក៏​និកាយ Catholic នោះទេ​៕​ប្រភព​៖ Reuters Connecta chris uy2 a chris uy3 

​