» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4599 នាក់

ម្សិលមិញ 9639 នាក់

សរុប 20694770 នាក់

មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!?

 

ខេត្តកំពង់ធំ៖ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​ ១៨​ ខែ​ តុលា​ ឆ្នាំ​២០២៦​ ឧត្តម​សេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ អនុប្រធាន​អចិន្ដ្រៃយ៍​ នៃគណៈកម្មការ​ ការ​ពារ​ ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ ខេត្ត​កំពង់​ធំ​ បាន​ដាក់​បទ​បញ្ជា​ឲ្យ​លោក​អនុ​សេនីយ៍​ឯក​ លុយ​ សុភា​ នាយ​ទាហាន​នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ដឹក​នាំ​កងកម្លំាង​ ទៅ​បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ ។a fishe thom 

លោក​អនុ​សេនីយ៍​ឯក​ លុយ​ សុភា​ព​ ប្រធាន​ក្រុម​ទី​បញ្ជាការ​ស្រាល​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុស​ច្បាប់​ នៅ​តំបន់​ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ បាន​បញ្ជាក់​ថា​ ទោះ​បី​ថ្ងៃអាទិត្យ​ ជាថ្ងៃ​​ឈប់សម្រាក​ តែ​ដោយ​អនុវត្ត​តាម​បទ​បញ្ជា​របស់​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ យោធភូមិភាគ​ទី​៤​ ថ្ងៃ​នេះ​ កងកម្លាំង​នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បាន​ធ្វើ​សកម្មភាព​បង្ក្រាប​ឧបករណ៍​នេសាទ​ខុស​ច្បាប់​នៅ​តំបន់​ភូមិ​សាស្ត្រ​ឃុំ​សំព្រោច ស្រុក​ស្ទោង​ ដោយ​បាន​កាប់​បំផ្លាញ​ចោល​របាំង​ស្បៃ​មុងនៅ​នឹងន្លែង​ចំនួន​ ៣១​ របាំង​ ដែល​មាន​ប្រវែង​ជាង ​១,២០០​ ម៉ែត្រ​ ។ ឡុក​ស្បៃ​មុង​ ៣១​ គ្រឿង​ លូ​ឬលប​ស្បៃ​មុង​ ចំនួន​ ៣៥​ មាត់​ បង្គោល​របាំង​ឈើចំនួន​ប្រមាណ​ជាង ​៥០០​ ដើម​ និង​ចានិងចាក់លែងកូនត្រីចម្រុះប្រមាណ​ជាង​ ៥០​ គីឡូក្រាម​ ។

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ បាន​បន្ត​អំពាវនាវ​ដល់​បងប្អូន​ប្រជា​នេសាទ​ សូម​មេត្តា​កុំ​ប្រើ​ប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់​តទៅទៀត​ ពិសេស​របាំង​ស្បៃ​មុង​ដែល​ច្បាប់​បាន​ហាម​ឃាត់​ដាច់​ខាត​ ព្រោះ​វា​បាន​បំផ្លាញ​ដល់​ធនធាន​មច្ឆជាតិ​របស់​យើង​ ។សូមបញ្ជាក់ថាក្នុងអាណត្តិទី៧នៃរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតីហ៊ុនម៉ាណែតបានប្រើប្រាស់កម្លាំងយោធាដែលមានលោកឧត្តមសេនីយ៍សេងធារិនមេរងភូមិភាគ៥ជាមេបញ្ជា្កការដើម្បីដឹនាំការបង្ក្រាបបទល្មើសនេសាទដែលជាជម្ងឺរ៉ាំរ៉ៃហើយមន្ត្រីជលផលនៃក្រសួងកសិកម្មធ្វើមិនកើត។a fish thoma a fishe thom1