» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 32169 នាក់

ម្សិលមិញ 11636 នាក់

សរុប 20599588 នាក់

បន្ទាប់ពីចាប់ខ្លួនមន្ត្រីនគរបាលអន្តោប្រវេសន៍ព្រលានយន្តហោះនិងមេឃុំព្រែកខ្សាច់ACU រកឃើញមេខ្លោងឆបោកជនជាតិចិនម្នាក់ផ្ទេរលុយ ២៥០លានដុល្លារទៅគណនីគ្រីបតូក្រៅប្រទេស!

 

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានរកឃើញមេខ្លោងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(online Scams)ម្នាក់ ឈ្មោះ ឆៃ យ៉ូវយៀន ដែលមានឈ្មោះពិត ចាង ចៀនលាំង បានផ្ទេរលុយ ២៥០លានដុល្លារ ទៅគណនីគ្រីបតូមេក្លោងធំនៅក្រៅប្រទេស កាលពីវេលាម៉ោង ៣:០៤នាទីរសៀល ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦។a acu khsach 

សេចក្ដីប្រកាសព័ត៌មាន ACU ចេញនៅរាត្រីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦បានបញ្ជាក់ថា ការរកឃើញប្រតិការផ្ទេរលុយ ២៥០លានដុល្លារនេះ ក្នុងពេលដែលស៊ើបអង្កេតជាបន្តបន្ទាប់លើករណី មេឃុំព្រែកខ្សាច់ ឈ្មោះ រៀម រុំ ដែលត្រងយកពួកឆបោកបែកខ្ញែកឱ្យបន្តដំណើរការលើដីរបស់ខ្លួន ក្រោយការបិទមជ្ឈមណ្ឌលទ្រង់ទ្រាយធំ មានពាក់ព័ន្ធនឹងមនុស្ស និងសមត្ថកិច្ចជាច្រើន និងចុងក្រោយគឺស្រាវជ្រាវឃើញថា មេខ្លោង ឆៃ យ៉ូវយៀន បានប្រើប្រាស់គ្រីបតូ និងប្ដូរប្រាក់គ្រីបតូ ជាមួយអ្នកប្ដូរប្រាក់ ឈ្មោះ ឡាយ សុខគង់ ដើម្បីចាយវាយបម្រើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសូកប៉ាន់ មេឃុំព្រែកខ្សាច់ និងនគរបាលអន្តោប្រវេសន៍ អនុសេនីយ៍ទោ ភេ ផាត់ ផេង​ ជាដើម។

បើតាម ACU បានរកឃើញទៀតថា ចំណូលដែល ឈ្មោះ ឆៃ យ៉ូវយៀន ទទួលបាន គឺបុគ្គលនេះផ្ទេរទៅតាមគណនីគ្រីបតូឱ្យមេខ្លោងធំនៅក្រៅប្រទេសតាមរយៈកាបូបប្រាក់គ្រីបតូឈ្មោះ OKX Hot Wallet 8 ក្នុងចំនួនទឹកប្រាក់ ២៥០,៦០៥,០០០ USDT ដែលស្មើ ២៥០,៦០៥,០០០ដុល្លារអាម៉េរិក។

ACU បានសង្កត់ធ្ងន់ថា ករណីនគរបាលអន្តោប្រវេសន៍ អនុសេនីយ៍ទោ ភេ ផាត់ផេង បង្ហាញថា ភស្តុតាងនេះប្រាក់ដែលរកបានពីអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងទំហំ ៩០% ត្រូវផ្ទេរចេញតាមគ្រីបតូទៅក្រៅប្រទេសភ្លាមៗ ដោយមិនមានបន្សល់នៅកម្ពុជាឡើយ ចំណែកប្រាក់ចាយវាយ និងនៅសល់នៅកម្ពុជា គឺស្ថិតក្នុងទំហំត្រឹមរាប់ម៉ឺនដុល្លារប៉ុណ្ណោះ។ ចំពោះប្រាក់ចាយវាយនៅកម្ពុជា សមត្ថកិច្ចអាចរឹបអូសយកបានប្រសិនបើរកឃើញ។

ពាក់ព័ន្ធនឹងឈ្មោះ ឆៃ យ៉ូវយៀន មានគណនីប្រាក់គ្រីបតូច្រើនជាង១០​ គឺប្រើប្រាស់សម្រាប់ប្តូរប្រាក់ពីគ្រីបតូមកប្រាក់ពិតជាដុល្លារ ឬជាប្រាក់យ៉ន់ចិន ហើយឱ្យអ្នកដែលរកស៊ីប្តូរលុយគ្រីបតូ ផ្ញើប្រាក់ពិតទៅមនុស្សដែលមេខ្លោងនេះចង់ឱ្យ ឬចាយវាយជាក់ស្ដែង ដូចជា ការសូកប៉ាន់នគរបាលអន្តោប្រវេសន៍ ភេ ផាត់ផេង ការបង់ប្រាក់ថ្លៃជួលដីមេឃុំ រៀម រុំ បើកទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម។

ការរៀបចំឱ្យអ្នកប្ដូរប្រាក់ ជាអ្នកបញ្ជូនប្រាក់ទៅអ្នកទទួលសំណូកបែបនេះ គឺជាការរៀបចំឡើងដើម្បីកុំឱ្យមើលឃើញថា ប្រាក់ សូកប៉ាន់ ប្រាក់ចាយវាយទាំងនេះ គឺចេញពី ឆៃ យ៉ូវយៀន ផ្ទាល់។ ក្នុងនោះ មេខ្លោង ឆៃ យ៉ូវយៀន បានឱ្យប្រាក់គ្រីបតូទៅមនុស្សដែលមានទំនាក់ទំនងជាប់លាប់ជាមួយខ្លួន មានឈ្មោះថា ឡាយ សុខគង់ ជាម្ចាស់តូបប្តូរប្រាក់ ឈ្មោះ សុខគង់ ១៤៨ទីតាំង ក្នុងបុរីប៉េងហួតបឹងស្នោ។ តាមការចាត់តាំង ឡាយ សុខគង់ ត្រូវយកប្រាក់ដុល្លារតាមគណនីស្របច្បាប់ ផ្ញើបន្តទៅឱ្យ ឈ្មោះ រៀម រុំ។

ពាក់ព័ន្ធនឹង អធិការរងស្រុកគិរីសាគរ ជិន សុភាន់ ដែលជួលដីមេឃុំព្រែកខ្សាច់ បើកទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ACU រកឃើញអ្នកពាក់ព័ន្ធ ដូចជា​ ឈ្មោះ ឆៃ យ៉ូវយៀន ជាអ្នកសូកប៉ាន់ បានសម្អាតប្រាក់ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ចំណែកមេឃុំព្រែកខ្សាច់ឈ្មោះ រៀម រុំ ជាអ្នកស៊ីសំណូក សម្អាតប្រាក់ សមគំនិតរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបក្ខពួក២នាក់ទៀតដូចជា ឈ្មោះ ជា សុទ្ធ និង ជា វាសនា។

ដោយឡែកអធិការរងស្រុកគិរីសាគរ ឈ្មោះ ជិន សុភាន់ ទប់ទល់ការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងនគរបាលអន្តោប្រវេសន៍ អនុសេនីយ៍ទោ ភេ ផាត់ផេង ទទួលសំណូកបើកផ្លូវ​ឱ្យមុខសញ្ញាហាមឃាត់ចូលមកកម្ពុជា និងជាចុងក្រោយ គឺ ឡាយ សុខគង់ ជាអ្នកសម្អាតប្រាក់ នេះតែម្តង។

សូមបញ្ជាក់ថាពួកឧក្រិដ្ឋជន ពួកអនឡាញហ្គេមនៅបានប្រើប្រាស់ការទូទាត់ប្រាក់ដោយ និម្មិត (មិនមែនប្រាក់ពិត) ហៅថា ប្រាក់គ្រីបតូ (ជាប្រាក់កំណត់ដោយបច្ចេកទេសកុំព្យូទ័រ) ដែលគ្មានលទ្ធភាព អាចគ្រប់គ្រងបាន ដើម្បីលាក់លុយ បញ្ជូនលុយទៅកន្លែងសុវត្ថិភាព ដើម្បីប្ដូរយកជាប្រាក់ពិត (ដូចជាប្រាក់ ដុល្លារអាមេរិក USD, ប្រាក់យ៉ន់របស់ចិន ប្រាក់រៀលរបស់កម្ពុជា…) មកវិញ។ ប្រការនេះ សូម្បីសមត្ថកិច្ចស៊ើប អង្កេតល្បីៗនៃប្រទេសមហាអំណាច ក៏នៅតែលំបាកចាប់យកបានប្រាក់គ្រីបតូនេះណាស់ (ទើបថ្មីៗនេះ ស.រ .អា ចាប់យក (រឹបអូស) បានពីពួកអនឡាញហ្គេមនូវប្រាក់គ្រីបតូប្រភេទ Bitcoin (BTC) បាន 127,000 BTC ស្មើនឹង 15ពាន់លានដុល្លារអាមេរិក (USD)។ 1 កាក់លុយគ្រីបតូ Bitcoin ស្មើនឹង 118,110 ដុល្លារអាមេរិក)។
សូមបញ្ជាក់ថា ការបើកកុង (គណនី) លុយគ្រីបតូ មិនទារអត្តសញ្ញាណបណ្ណ និងឯកសារអ្វីផ្សេងទាំង អស់ គ្រាន់តែដាក់ឈ្មោះ (ឈ្មោះក្លែងក្លាយក៏បាន) អ្នកផ្តល់ទ្រព្យសកម្មនិម្មិត (ប្រាក់គ្រីបតូ) ឱ្យលេខគណនី (មាន 35 តួអក្សរ) លេខសម្ងាត់ជាស្រេច ដែលអាចប្តូរលុយពិត (ឧទា. ប្រាក់ដុល្លារអាមេរិក USD – ឬប្រាក់ យ៉ន់ចិន) មកជាប្រាក់គ្រីបតូបាន ហើយអាចយកទិញទំនិញ ឬផ្ទេរឱ្យអ្នកផ្សេងដែលមានគណនីប្រាក់គ្រីបតូ ដូចគ្នា។
ចំពោះប្រាក់និម្មិត (គ្រីបតូ) ដែលគ្មានរដ្ឋណាគ្រប់គ្រងបានដូចជាការគ្រប់គ្រងប្រាក់ពិត និងប្រាក់តាម ធនាគារនោះទេ ហើយប្រាក់និម្មិតនេះ ទោះបីមានច្រើនយ៉ាងខុសៗគ្នា ប៉ុន្តែអាចបែងចែកជា 2 ប្រភេទខុសគ្នា៖ ប្រភេទប្រាក់គ្រីបតូថេរ (Stablecoin) (មិនប្រែប្រួលតម្លៃ) ហើយយកតម្លៃតាមប្រាក់ពិតដុល្លារអាមេរិក
USDឧទា. ប្រាក់គ្រីបតូ USDT (របស់ Tether) ជាប្រាក់គ្រីបតូមានប្រជាប្រិយ និងប្រើច្រើនជាងគេលើពិភព លោក – ប្រាក់គ្រីបតូ USDC (USD Coin) របស់ Circle – ប្រាក់គ្រីបតូ DAI (របស់ Ethereum) … មានតម្លៃប្រហែល1ដុល្លារអាមេរិក USD ដែរ។

ប្រភេទប្រាក់គ្រីបតូអថេរ Volatile Crypto (ប្រាក់គ្រីបតូប្រែប្រួលតម្លៃឡើងចុះលឿន) ឧទា. ប្រាក់គ្រីបតូ Bitcoin (BTC) ប្រាក់គ្រីបតូមុនដំបូងគេចាត់ទុកជា “មាសឌីជីថល”។

ប្រាក់គ្រីបតូ BTC មួយកាក់ធ្លាប់ឡើងដល់ 12 ម៉ឺនដុល្លារអាមេរិក ហើយពេលនេះ 1BTC = ជាង 8 ម៉ឺន ដុល្លារអាមេរិក។ឧទា. ប្រាក់គ្រីបតូ ETH របស់ Ethereum – ប្រាក់គ្រីបតូ SOC របស់ Solona (ប្រាក់គ្រីបតូនេះល្បី ខាងផ្ទេរលឿន និងមានតម្លៃសេវាទាប – BNB របស់ Binance Coin ជាប្រាក់ប្តូរ Exchange ធំបំផុត ក្នុងពិភពលោក…

ក្នុងករណីឃុំព្រែកខ្សាច់ភាគទី 4 ដែលជាភាគបញ្ចប់នេះ មេខ្លោងចិនអនឡាញហ្គេមដ៏តូចមួយនេះ ប្រើ ប្រាស់គ្រីបតូប្រភេទ USDT របស់ TOKEN POCKET (TP) ហើយបុគ្គលជា VASP (1) គឺ ឡាយ សុខគង់។a acu khsach1