» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8880 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699051 នាក់

មហា​ធា​ម៉ូ​ហាំ​ម៉ាត់​៖​គណៈរដ្ឋមន្ត្រី​លោក​ជា​គណៈរដ្ឋមន្ត្រី​ស្អាតស្អំ​

​ម៉ាឡេស៊ី​៖​លោក មហា​ធា​ម៉ូ​ហា​ម៉ាត់ នាយករដ្ឋមន្ត្រី​ដែលមាន​វ័យចាស់​រហូតដល់​៩៣​របស់​ប្រទេស​ម៉ាឡេស៊ី បាន ប្រកាស​អោយ គណៈរដ្ឋមន្ត្រី​របស់លោក​ជា​មន្ត្រី​សា្អ​ត​ស្អំ កុំ​ទទួល​ប្រាក់​សំណូក និង​កុំ​ប្រព្រឹត្ត​អំពើពុករលួយ​។​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ អង្គារ ទី ១០​កក្កដា​២០១៨ ដែល​ផ្ដោតលើ​គំរោង​អភិវឌ្ឍន៍​មួយចំនួន​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ចិន​លោក​មហា​ធា​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​បានដាក់ចេញគោលa mohathea 

នយោបាយ​មួយ​អោយ​សមាជិក​គណៈរដ្ឋមន្ត្រី​របស់លោក​គោរព និង​អនុវត្ត​អោយបាន​ម៉ឺងម៉ាត់ គឺ ត្រូវជា​មន្ត្រី​ស្អាតស្អំ​ដោយ​មិន​ទទួល​ប្រាក់​សំណូក​ឬ មិន​សូកប៉ាន់​គេ​ឡើយ​។ ក្នុង​កិច្ចប្រជុំ​ដែល​ចំ​ថ្ងៃ​ខួបកំណើត​ចូល​វ័យ ៩៣​ឆ្នាំ លោក​មហា​ធា​ថា ទោះជា​អំណោយ​ជា​ស្បៀង ឬ​បាច់ផ្កា​ក៏ដោយ គឺ​សុទ្ធតែ​ជាការ ទាញអារម្មណ៍​ទៅរក​ការប្រព្រឹត្ត​អ្វីមួយ មិន​សមរម្យ ។ លោក​សុំអោយ​មន្ត្រី​របស់លោក​ទ​ទួល​យក​គោលការណ៍​ទៅ​អនុវត្ត​អោយមាន​ប្រសិទ្ធភាព​។​

​សារព័ត៌មាន The Straits Times បាន​ដក​សម្តី​មហា​ធា​មក​បញ្ជាក់បន្ថែម​ដូចនេះ​ថា​៖«​យើង​មានលទ្ធភាព​ធ្វើ​អ្វីៗ​បាន​គ្រប់យ៉ាង ។ តែ​យើង​កុំ​ភ្លេច គឺ​យើង​នៅក្រោម​ច្បាប់​។​ច្បាប់​ជា​អ្នកត្រួសត្រាយ​ផ្លូវ​អោយ​យើង​ដើរ ។​យើង​ត្រូវ​មើលរំលង​អំពើពុករលួយ ទើ់ប​យើ់ង​បោស​សអំ​អាត វា​បាន​ពី​ប្រទេស​យើង​»​។​លោក​ថា ខ្លួន​លោក​និង​គ្រួសារ​លោក​ត្រូវធ្វើ​គំរូ​មុនគេ ហើយ​សមាជិកសភា​ក៏ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ​ដែរ​។​លោក​បន្តថា​អំពើពុករលួយ​ជាដើម​ហេតុ​នៃ​អំពើ​អយុត្តិធម៌​សង្គម​ដែល​មិនត្រូវ​រស់​ដោយសារ​រឿងនេះ​ទេ​។ លោក​ទទូចថា រដ្ឋាភិបាល Pakatan Harapan ជា​រដ្ឋាភិបាល​ស្អាតស្អំ​។ លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​វ័យចាស់​បញ្ជាក់ថា បើ​មន្ត្រី​ស្អាតស្អំ ពលរដ្ឋ​ក៏​ស្អាតស្អំ​ដែរ​។​

​សូមបញ្ជាក់ថា​៖​នៅ​អំឡុងពេល​ឃោសនាបោះឆ្នោត​សភា កាលពី​ថ្ងៃទី ៩​ឧសភា បណ្ឌិត​មហា​ធា​មហា​ម៉ា​ត អ្នកនយោបាយ​ជើងចាស់ ម៉ាឡេស៊ី​ដែល​ធ្លាប់​កាន់តំណែង​នាយករដ្ឋមន្ត្រី ២២​ឆ្នាំ បាន​សន្យា​នៅ​ចំពោះមុខ​អ្នកគាំទ្រ​លោក​ថា បើ​លោក​ឈ្នះ​នាយករដ្ឋមន្ត្រី​ណា​ជីព​រ៉ា​ហ្សា​ក់ គឺ​លោក​នឹង​សុំ​ដីការ​ពី​រដ្ឋអាជ្ញា​ដើម្បី​ចាប់ខ្លួន​ណា​ជីព មក​ធ្វើការ​ជំនុំ​ជម្រះក្ដី ក្នុង​សំណុំរឿង​ពុករលួយ​នូវ​មូលនិធិ ៦៨១​លាន​ដុល្លារ​ពាក់ព័ន្ធ​ការ​លួច​លុយ​ជាតិ​។​​ភ្លាមៗ​បន្ទាប់ពី​ចូលកាន់​តំណែង​បាន​មិន​ដល់​មួយ​សប្ដាហ៍ បណ្ដឹង​ប្ដឹង​អតីត​នាយករដ្ឋមន្ត្រី​ណា​ជីព​បាន​ធ្លាក់​ដល់​ការិយាល័យ​រដ្ឋអាជ្ញា ហើយ​ក៏បាន​ឈានដល់​ការកោះហៅ និង​ចាប់ខ្លួន​លោក​ណា​ជីព​ឡើង​តុលាការ ហើយ​ឃុំខ្លួន​លោក​មកដល់ពេលនេះ​។​

​លោក​មហា​ធា​បាន​និយាយថា លោក​ណា​ជីព គឺជា​មេដឹកនាំ​អាក្រក់​ជាងគេ បើ​ធៀប​នឹង​មេដឹកនាំ​ជាច្រើន​ជំនាន់​មកនេះ​។​​បើតាម​ច្បាប់​របស់​ប្រទេស​ម៉ាឡេស៊ី​លោក​ណា​ជីព​នឹង​មានទោស​យ៉ាងតិច ២០​ឆ្នាំ​។​
​ក្នុង​សំណុំ​រឿងនេះ​រដ្ឋមន្ត្រី​រប​ស់លោក​ណា​ជីព​យ៉ាងតិច ៣​រូប រួមទាំង​ភរិយា​និង កូនប្រសា​របស់លោក​ក៏​ស្ថិតក្នុង​ការស៊ើបអង្កេត​ដែរ​។ លោក មហា​ធា មហា​ម៉ា​ត គឺជា​មេដឹកនាំ​មាន​វ័យចាស់​ជាងគេ​បំផុត នៅលើ​ពិភពលោក​ដែល​កាលពី​ថ្ងៃ អង្គារ ទី​១០ កក្កដា ម្សិលមិញ​នេះ ។ ក្នុង​ពិធី​ខួបកំណើត​ដែល​មិនមាន​អ្នកផ្ដល់ជំនួយ ឬ ជូន​ជំ​នួន លោក​បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ថា​អ្នកសារព័ត៌មាន គឺជា​ស្ថាប័ន​មានអំណាច​មួយ​ដែរ ក្នុង​ការជួយ​កាត់បន្ថយ​អំពើពុករលួយ​៕a nazip a nazip1 a nazip3 

 

​