
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 4600 នាក់
ម្សិលមិញ 9639 នាក់
សរុប 20694771 នាក់
ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសតួកគីយ៉េ កាលពីថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក វ៉ាន សាកូលីន ជាពលរដ្ឋខ្មែរម្នាក់ដែលកំពុងធ្វើដំណើរដោយម៉ូតូឆ្លងទ្វីបពីកម្ពុជាទៅកាន់ទីក្រុងមីឡាន ប្រទេសអ៊ីតាលី ចូលជួបសំណេះសំណាលនៅទីក្រុងអ៊ីស្ត្រង់ប៊ុល ។បេសកកម្មរបស់លោកវ៉ាន់សាកូលីនរួមមានការជិះម៉ូតូឆ្លងកាត់ ១៥ ប្រទេស លើចម្ងាយប្រមាណ ២៥,០០០ គីឡូម៉ែត្រ ដើម្បីផ្សព្វផ្សាយទេសចរណ៍កម្ពុជា。។
សម្តេចធិបតីបានសម្តែងក្តីរីករាយចំពោះការជួបគ្នាដោយចៃដន្យនេះ ខណៈសម្តេច និងលោក វ៉ាន សាកូលីន បានទៅដល់ទីក្រុងអ៊ីស្ត្រង់ប៊ុលក្នុងពេលដំណាលគ្នា ។ ក្នុងជំនួបនោះ សម្តេចធិបតីបានកោតសរសើរចំពោះស្មារតីតស៊ូ និងមហិច្ឆតារបស់លោក វ៉ាន សាកូលីន ក្នុងការធ្វើដំណើរផ្សងព្រេងដ៏វែងឆ្ងាយនេះ ។សម្តេចធិបតីសសេរថាបានជួបជាមួយប្អូនប្រុស វ៉ាន់ ហ្សាកូលីន (Van Zakolin) នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួគី។ ប្អូនប្រុសកំពុងធ្វើដំណើរដោយម៉ូតូពីកម្ពុជាទៅកាន់ទីក្រុងមីឡាន ប្រទេសអ៊ីតាលី។
ជាការចៃដន្យល្អមួយ ដែលខ្ញុំនិងគាត់បានមកដល់ទីក្រុងអ៊ីស្តង់ប៊ុល ក្នុងពេលជាមួយគ្នាតែម្តង។ សូមអរគុណចំពោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានជួយសម្របសម្រួលអោយមានឱកាសជួបគ្នានេះ។សូមជូនពរប្អូនប្រុស ធ្វើដំណើរបន្តដោយសុវត្ថិភាព និងសម្រេចនូវគោលបំណងរបស់ប្អូនដោយជោគជ័យ។