» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4604 នាក់

ម្សិលមិញ 9639 នាក់

សរុប 20694775 នាក់

សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!?

 

 

 

បន្ទាយមានជ័យ៖លោកចាងហ្វាងផែងវណ្ណៈកាលពី២ថ្ងៃមុនបានចេញសំណេររំលឹកតាមហ្វេសប៊ុកថា៖សរសើរ លោក​នួន​ នីណារ៉ូ​ អតីត​មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​ក្រុង​ប៉ោយប៉ែត​ ដែល​ពាក់ព័ន្ធ​ខ្លាំង​នឹង​ករណី​គប់​គិត​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ បទល្មើស​សំអាត​ប្រាក់​ និង​ បទល្មើស​ ផ្ដល់​ទីតាំង​អោយ​ជនល្មើស​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ ពិតជា​ពូកែ​រត់​គេច​ខ្លួន​មែន​ ។ តាំងពី​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​មក​រហូត​មកដល់​ពេល​នេះ​ រយៈ​ពេល​ ៥ខែ​ ហើយ​ ស្ងាត់​ឈឹង​ ។a pheng saa1 

ខេត្ត​បន្ទាយមានជ័យ​ដែល​មេៗអួត​ក្ដែងៗ​នៅតាម​ ហ្វេសប៊ុក​ ថា​មិនអោយ​មន្រ្តី​រូបណា​នៅ​ក្រោមឱវាទ​រួចខ្លួន​ទេ​បើហ៊ាន​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ ។ ឥលូវ​មេៗបាត់មាត់ដូច​គេចុក​នៅ​ពេល​កូនចៅ​ជំនិតប្រព្រឹត្តបទល្មើស​ ។ ពិតជា​គីង្គក់​លក់ថ្នាំ​ស្រែងមែន​ ? និយាយ​អញ្ចឹង​តិចលាបពណ៌ថា​ ផែង​ វណ្ណៈ​ បក្សប្រឆាំង​ទៀតចុះ​ ?។បន្ទាប់ពីសំណេររបស់លោកចាងហ្វាងផែងវណ្ណៈមន្ត្រីប៉េអឹមម្នាក់មានហ្វេសប៊ុកឈ្មោះម៉េតរិទ្ធីបានចេញបានវាយបកថា៖ហែងនៅមិនសុខឬយ៉ាងម៉េចអាកាង៉ែង បានជាហែងមកជេរប្រមាថដល់មេរបស់អញ?។ ហែងលះបង់ដូចមេអញអត់ គាត់លះបង់ច្រើនណាស់សូម្បីតែជីវិតក៏គាត់ហ៊ានលះបង់ដែរ ក្នុងការ ការពារបូរណ៍ភាពទឹកដី ប្រយុទ្ធតតាំងជាមួយចោរសៀម ចុះឯងវិញបានតែដើរជេរប្រមាថដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ហែងនេះសាហាវណាស់អាកាង៉ែង?។អាឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយច្រាសកន្ទុយ។

ក្រៅពីឈ្មោះម៉េតរិទ្ធីលោកតិលតៃលីវដែលឡើងជាមេអាវុធហត្ថក្រុងប៉ោយប៉ែតថ្មីជំនួសលោកនួននីណារ៉ូក៏បានចេញមុខមកការពារមេរបស់ខ្លួននិងប្រទេចផ្តាសាលោកផែងវណ្ណៈដែរ។តាមហ្វេសប៊ុកលោកសសេរថា៖អាថោកទាបអាក្រង៉ែង អាឡេឡឺ ឆ្នាំងបាយមេអាញ់នៅល្អ បាយមានស៊ីគ្រប់គ្រាន់ មានកម្លាំងរឹងមាំការពារទឹកដី បើហ្អែងអត់បាយមកស៊ីបាន អាទណ្ឌិត អាញ់ប្រយុទ្ធជាមួយចោរសៀមអាញ់មិនខ្លាចផង ចុះសម្បតិ្តត្រឹមអាក្រង៉ែងឯង ឲ្យអាញ់ខ្លាចហ្អែងមែន អាជាប់គុក អាគុក។

 

ដោយឡែកលោកចាងហ្វាងផែងវណ្ណៈដ៏មានឥទ្ធិពលក៏មិនស្ងៀមដែរលោកបានចេញអត្ថបទមួយវាយបកលោកសក្ត័៣ម៉េតរិទ្ធីវិញដែរ។លោកផែងវណ្ណៈឲ្យដឹងតាមប្រភពពត័មានពីក្រុងបោយប៉ែតថា៖​ មន្រ្តីអាវុធហត្ថប្រចាំក្រុងប៉ោយប៉ែត មានឈ្មោះ អនុសេនីយ៍ត្រីម៉េត រិទ្ធី តួនាទីគោលគឺគ្រប់គ្រងទិន្នន័យ ប្រមូលលុយតាមអាគារ ទាំងមូលក្នុងក្រុងប៉ោយប៉ែតជាបង្អែកដ៏កក់ក្តៅបំផុតសម្រាប់ក្រុមឆបោកបរទេសតាមប្រព័ន្ធអនឡាន តាមការកំណត់លុយត្រូវបង់បើ មានកំព្យូទ័រ 10គ្រឿងចុះ តម្លៃ 3000$ ក្នុងមួយខែ ។បើលើស 10គ្រឿងត្រូវអនុញ្ញាតិបែងចែកជាភាគ ហ៊ុនខ្យល់ 30% នៃចំណូលព្រោះមុខរបរដែលគ្មានថ្ងៃខាត។(ព្រោះ)ជាមនុស្សតែម្នាក់គត់ដែលមានសិទ្ធិអនុញ្ញាតិថាអោយបើកឬមិនអោយបើកការរកស៊ីស្កេមអនឡានព្រោះបានទទួលការទុកចិត្ត100%ពីមេធំ អាចចាត់ទុកថាជាដៃឆ្វេងមេធំ។

ដោយសារមន្រ្តីម្នាក់នេះធ្លាប់ជាប់ពន្ធនាគារច្រើនដងទើបមានទំនាក់ទំនងជាមួយស្ថាប័នខេត្តទើបតុលាការតែងលើកលែងការចោទប្រកាន់ជារឿយៗហើយក៏គ្មានអង្គភាពសារពត៌មានណាហ៊ានប៉ះដែរដោយសារចរិតសាហាវចិត្តដាច់របស់គេគ្រប់គ្នាក្នុងក្រុងប៉ោយប៉ែតសុទ្ធតែខ្លាចរអារ។ មន្រ្តីម្នាក់នេះតែងតែជម្លៀសក្រុមឆបោកទៅកន្លែងផ្សេងៗគ្នាដើម្បីគេចពីការតាមបង្ក្រាបរបស់អគ្គស្នងការនគរបាលជាតិ ជាអ្នកនាំជនបរទេស ដូចជាឥណ្ឌូនេស៊ី ថៃ និងចិន ដោយបង្ខំអោយឆបោករកលុយអោយក្រុមខ្លួន។ សកម្មភាពបុគ្គលម្នាក់នេះ(មន្ត្រីប៉េអឹមសក្ត័៣ឈ្មោះម៉េតរិទ្ធី)ចាប់ផ្តើមរកស៊ីមុខរបរនេះតាំងពីឆ្នាំ 2020 រហូតមកដល់ឥឡូវ មានទ្រព្យសម្បត្តិ ជាច្រើនសន្ធឹកសន្ធាប់ ដូចជា ឆ្នាំ 2023 បានទិញរថយន្តម៉ាកLM 600 តម្លៃ 307000$ ស្លាកលេខ4445thy។ឆ្នាំ2024រថយន្តម៉ាក ford raptor 4445thy។ឆ្នាំ2026ម៉ាកford Everest ស្លាកលេខ4445thy។អចលនទ្រព្យ ភូមិគ្រឹះដែលក្នុងនោះបិទដោយឈើប្រណិតទំហំ 12*20 កម្ពស់5ជាន់តម្លៃខ្ទង់លានដុល្លារនៅ

ក្នុងភូមមិត្តភាពក្រុងប៉ោយប៉ែត។អាគារលក់គ្រឿងសំណង់ប៉ុន្តែធ្វើបន្ទប់សម្រាប់បុគ្គលិកស្កេម កំពស់7ជាន់ទំហំ 12*30 ជាប់ផ្លូវMMSក្នុងភូមិមិត្តភាពក្រុងប៉ោប៉ែត តម្លៃខ្ទង់លានដុល្លារ។ហាងលក់រថយន្តទំនើប 20 *30ជាប់ផ្លូវMMS ក្នុងភូមិមិត្តភាព ទិញចូលជាង40ម៉ឺនដុល្លារ។ហាងបិទស្ទីកកឺឡាន នៅជាប់ផ្លូវជាតិលេខ5 ក្នុងភូមិបាលិលេយ្យ កាលទិញ ជាង50ម៉ឺន ទំហំ8*20 ហាងស្ទីមសូណាដោយបានទិញផ្សារហ៊ុយលេងយកតែម្តងក្នុងទំហំ50*60 តម្លៃរាប់លានដុល្លាហាងលក់កំព្យូទ័រ នៅក្រោយសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ។

មានផ្ទះលំហែរប្រភេទភូមិគ្រឹះកណ្តាលក្រុងសៀមរាបតម្លៃរាប់លានដុល្លា នៅមានអាគារក្នុងភូមិព្រៃព្រិច សម្រាប់ធ្វើប្រតិ្តបត្តិការណ៍ឆបោកនិងងាយបិទបាំងសមត្ថកិ្ច តម្លៃរាប់លានដុល្លា ក៏ដូចជាដីអារគារជួលនៅម្តុំពេទ្យនរគររាជកំពស់14ជាន់ 8*20 សម្រាប់ជួល ដីវីឡារាប់សិបកន្លែងដែលច្បាស់ណាស់ថាប្រភពលុយបានមកពីណា ហើយជាមេខ្លោងនៅពីក្រោយការចាយវាយទៅលើក្រុមសារពត៌មានអោយជេរប្រមាថនរណាដែលហ៊ាននិយាយពីក្រុងប៉ោយប៉ែតរឿងស្កេមអនឡាន ។

ហ្វេសប៊ុកលោកផែងវណ្ណៈបញ្ជាក់ថា៖សូមបញ្ជាក់ជូនបងបងថាផ្ទះនិងហាងដីស្ទើរគ្រប់កន្លែងប្រើឈ្មោះ ធី រ៉ាវី ត្រូវជាកូនប្រុសច្បង អាយុមិនទាន់គ្រប់18 ឆ្នាំស្រួលបួលផង។ បច្ចុប្បន្នមន្រ្តីរូបនេះកំពុងត្រៀមប្រើប្រាស់ខ្សែរបណ្តាញនិងលុយដើម្បីត្រៀមរត់ចេញពីកម្ពុជាហើយ ដោយឃើញលោកនួននីណារ៉ូត្រូវបានចេញដីការចាប់ ខ្លួននិងរឹបអូសទ្រព្យសម្បត្តិដ៏មហាសាល ព្រោះលុយរបស់គាត់ច្រើនជាងលុយលោកនួននីណារ៉ូទ្វេរដងឯណោះ​ ។

ករណីយ៍មន្ត្រីប៉េអឹមត្រឹមសក្ត័៣តែមានទ្រព្យសម្បត្តិរាប់លានដុល្លារនេះលោកផែងវណ្ណៈសសេរថា៖សូមសំណូមពរដល់ថ្នាក់ដឹកនាំអោយបុគ្គលម្នាក់នេះប្រកាសទ្រព្យនិងបំណុលតាមរយៈអង្គភាពប្រឆាំងអំពើរពុករលួយដើម្បីបង្កកទ្រព្យយកលុយឆបោកមកទិញសំភារៈអាវុធ ជួយកងទ័ពនៅជួរមុខយើង ដោយក្តីគោរពសូមបញ្ជាក់ថាលោកនួននីណារ៉ូ មេបញ្ជាការក្រុងប៉ោយប៉ែត ជាអ្នកទទួល លុយតែអ្នកដើរច្របាច់ករយកលុយតាមអាគារគឺលោកម៉េត រិរ្ធី នេះហើយព្រោះដៃដល់ចិត្តដាច់ហើយហ៊ានចូលគុកជំនួសមេរហូត​ ។ ខ្ញុំសង្ឃឹមថា​ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ គួរ​ស៊ើបអង្កេតស្រាវជ្រាវ​បន្ថែម​ដើម្បី​បញ្ជាក់​ការ​ពិត​ ។

សូមបញ្ជាក់ថាលោកផែងវណ្ណៈកាលពីឆ្នាំ២០២៥កន្លងមកធ្លាប់ចូលសមរភូមិរិះគន់មេអាវុធហត្ថខេត្តក្រចេះលោកសាក់សារ៉ាំងម្តងហើយករណីពាក់ពន្ធបទល្មើសព្រៃឈើដែលសកកម្មជនបរិស្ថានឈ្មោះតាន់គឹមសួរកឃើញ។កាលនោះមានមេអង្គភាពអាវុធហត្ថជាង៤០ចេញញត្តិការពារលោកនាយឧត្តមសេនីយ៍សៅសុខាមេអាវុធហត្ថលើផ្ទៃប្រទេសដែលមានអាយុត្រូវចូលនិវត្តន៍។ក្រោយមករឿងត្រូវបានបិទបញ្ចប់ក្រោមរូបភាពលោកផែងវណ្ណៈចូលជួបលោកនាយឧត្តមសេនីសៅសុខាដែលមានគីឡូធ្ងន់ដើម្បីសុំទោស។តើរឿងមន្ត្រីប៉េអឹមក្រុងប៉ោយប៉ែតដែលជាប់ចោទក្នុងបទល្មើសឆបោកតាមអនឡាញត្រូវបិទគ្របទុកចោលឬគាំទ្រលោកផែងវណ្ណៈឆ្កឺះកកាយរកអ្នកកាងការពារបទល្មើសតាមបទបញ្ជារនាយករដ្ឋមន្ត្រី?៕a pm    nourn ninaro a pm ninaro a pm retsith a pm tai liv