» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4618 នាក់

ម្សិលមិញ 9639 នាក់

សរុប 20694789 នាក់

ទិវាគ្រូបង្រៀន៥តុលារដ្ឋាភិបាលដាក់ចេញការពង្រឹងការងារខាងគ្រូក្រៅរដ្ឋាភិបាលសុំឲ្យគិតពីជីវភាពគ្រូនិងប្តឹងអន្តរជាតិរៀងទឹកដី!

 

ភ្នំពេញ៖ទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២៦ ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិក ព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិអប់រំ ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមពីតំណាងអង្គការ UNESCO ថ្នាក់ដឹកនាំ និងលោកគ្រូ-អ្នកគ្រូទូទាំងប្រទេស។ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធានមនុស្សសតវត្សរ៍ទី២១» ។a teacher day3 

 

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលបញ្ញាសិប្បនិម្មិត (AI) កំពុងវិវត្តយ៉ាងលឿន គ្រូបង្រៀនត្រូវប្រើប្រាស់គរុកោសល្យទំនើប ដើម្បីបណ្តុះបំណិនសតវត្សរ៍ទី២១ ដល់សិស្សានុសិស្ស រួមមាន៖ ការគិតស៊ីជម្រៅ ការដោះស្រាយបញ្ហា ភាពច្នៃប្រឌិត និងការធ្វើការជាក្រុម ដែលជាបំណិនស្នូលមិនអាចជំនួសបានដោយ AI ឡើយ។ ភាពជោគជ័យនៃការបញ្ចប់ឆ្នាំសិក្សា ២០២៥-២០២៦ កន្លងទៅនេះ បានស្តែងឡើងយ៉ាងច្បាស់តាមរយៈលទ្ធផលល្អប្រសើរនៃការប្រឡងបាក់ឌុប និងលទ្ធផលតេស្តអន្តរជាតិ PISA 2025 ព្រមទាំង SEA-PLM 2024។

 

ដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍប្រព័ន្ធអប់រំ លោកហង់ជួនណារ៉ុនបានដាក់ចេញនូវទិសដៅអាទិភាពចំនួន ៥ រួមមាន៖ ១. រក្សានិរន្តរភាពនៃកំណែទម្រង់ (មិនមានដំណោះស្រាយផ្លូវកាត់) ២. ពង្រីកកំណែទម្រង់សាលារៀនទាំងមូល ដែលជួយឱ្យពិន្ទុ PISA ខ្ពស់ ៣. លើកកម្ពស់ស្តង់ដាវិជ្ជាជីវៈគ្រូ និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀន ៤. ដោះស្រាយគម្លាតសិក្សារវាងសាលាក្រុង និងជនបទ ៥. ពង្រឹងភាពជាអ្នកដឹកនាំ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

ក្នុងពិធីក្រសួងអប់រុំក៏បានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយសមុនីសារភ័ណ្ឌ ថ្នាក់ ធិបឌិន ជូនបុគ្គលិកអប់រំឆ្នើម ១១រូប ដែលបង្រៀនសិស្សទទួលបានពិន្ទុខ្ពស់ជាងគេទាំង ១១មុខវិជ្ជាក្នុងការប្រឡងបាក់ឌុប ប្រគល់ពានរង្វាន់ «វិទ្យាល័យសិស្សពូកែ» ព្រមទាំងប័ណ្ណសរសើរជូនដល់សាលារៀនគំរូដែលអនុវត្តតេស្តអន្តរជាតិ PISA-2025 បានយ៉ាងល្អប្រសើផងដែរ។

 

ដោយឡែកសម្រាប់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យដែលជាអង្គការនៅក្រៅរដ្ឋាភិបាលវិញបានប្រមូលផ្ដុំគ្នានៅខាងមុខទីសា្នក់ការ ដើម្បីប្រារព្ធ«ទិវាគ្រូបង្រៀនពិភពលោក» ក្នុងរាជធានីភ្នំពេញ ហើយពួកគេក៏បាននាំញត្តិផ្ញើជូនរដ្ឋសភា រាជរដ្ឋាភិបាល និងក្រសួងអប់រំ ដើម្បីឱ្យជួយពិនិត្យ និងដោះស្រាយ បញ្ហាចំនួន៨ចំណុចសំខាន់ៗ ក្នុងនោះមាន៖

១ដំឡើងប្រាក់បៀវត្សមូលដ្ឋានឱ្យបាន១/៤នៃប្រាក់ខែតំណាង សូមផ្តល់ប្រាក់សោធននិវត្តន៍ដល់គ្រូបង្រៀនចូលនិវត្តន៍គឺត្រូវគិតប្រាក់ខែគោលនិងបូកប្រាក់បំណាច់មុខ ងារ រួមជាមួយប្រាក់បន្ទាប់បន្សំ។

២សូមបញ្ចុះតម្លៃប្រេងឥន្ធនៈមកត្រឹមតម្លៃ៤០០០រៀលក្នុងមួយលីត្រ និងបញ្ចុះតម្លៃទំនិញលើទីផ្សារ មកត្រឹមតម្លៃមួយសមរម្យ។៣ លុបបំបាត់អំពើពុករលួយក្នុងវិស័យអប់រំ។

៤ បញ្ឈប់ការរើសអើងជាមួយសមាគម និងផ្តល់សិទ្ធិសេរីភាពឲ្យគ្រូបង្រៀនបង្កើតសហជីព។៥ សូមពន្យារពេលឲ្យពលរដ្ឋក្នុងការសងប្រាក់ធនាគាររយៈពេល២ឆ្នាំ។៦ សូមផ្តល់សិទ្ធិសេរីភាពជូនលោកគ្រូ រ៉ុង ឈុន និងដោះលែង អ្នកនយោបាយ កញ្ញា សេង ច័ន្ទធាវី រួមទាំង អ្នកជាប់ឃុំមនសិការ ទាំងអស់ឲ្យមានសេរីភាពឡើងវិញ និង

៧ សូមរាជរដ្ឋាភិបាលកម្ពុជាលើកយកបញ្ហាសៀមឈ្លានពានកម្ពុជា ប្តឹងទៅតុលាការអន្តរជាតិ និងសុំកិច្ច អន្តរាគមន៍ពីសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្តីពីដំណោះស្រាយកម្ពុជា។ញត្តិទាំងនោះត្រូវបានអភិបាលរងរាជធានីភ្នំពេញ លោក សុខ ពេញវុធ បានទៅទទួលនៅមុខទីស្នាក់ការកណ្តាលសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ តែម្តង នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។a teacher day a teacher day1