» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4621 នាក់

ម្សិលមិញ 9639 នាក់

សរុប 20694792 នាក់

លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី

 

អាមេរិក៖ នៅក្នុងបទសម្ភាសន៍មួយចុះផ្សាយកាលពីថ្ងៃ១៥តុលា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានហៅការវាយប្រហារជាថ្មីរបស់អ៊ុយក្រែន ទៅលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីថាជារឿងដ៏អាម៉ាស់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦។a uy trum 

លោក ត្រាំ ប្រាប់បណ្តាញផ្សព្វផ្សាយ Newsmax នៅពេលត្រូវបានសួរអំពីការវាយប្រហារជាថ្មីរបស់អ៊ុយក្រែនថា «តាមពិតទៅ ខ្ញុំគិតថាវាជារឿងដ៏អាម៉ាស់មួយ» ដោយបន្ថែមថា សកម្មភាពទាំងនេះកំពុងរុញច្រានតម្លៃថាមពលសកលឱ្យកាន់តែកើន។

លោក ត្រាំ បានរិះគន់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ថាមានឆន្ទៈតិចជាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីឈានដល់ការសម្របសម្រួលបញ្ចប់សង្គ្រាម។ «វាគួរតែបញ្ចប់ក្នុងពេលឆាប់ៗនេះ។ ខ្ញុំគិតថា តាមពិតទៅ អ្នកទាំងពីរចង់ឃើញវាបញ្ចប់»។ នេះជាការលើកឡើងរបស់លោក ត្រាំ ទៅកាន់ Newsmax ដោយបន្ថែមទៀតថា «ប៉ុន្តែខ្ញុំយល់ថា ការដោះស្រាយជាមួយលោក ហ្សេឡេនស្គី គឺពិបាកជាងដោះស្រាយជាមួយលោក ពូទីន»។

ទាក់ទិននិងភាពតានតឹងរវាងអាមេរិកនិងអ៊ុយក្រែនរដ្ឋមន្ត្រីការពារជាតិព្រីតថេន (ចក្រភពអង់គ្លេស) លោក Wes Streeting កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦ បានជំរុញឱ្យសហរដ្ឋអាមេរិកគាំទ្រអ៊ុយក្រែន ចំពេលមានការខ្វែងគំនិតគ្នាកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ ដោយលោកបានសង្កត់ធ្ងន់ថា ការគាំទ្រនេះគឺស្របទៅនឹងផលប្រយោជន៍របស់ទីក្រុងវ៉ាស៊ីនតោន ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ថ្លែងក្នុងព្រឹត្តិការណ៍មួយរៀបចំដោយវិទ្យាស្ថានស្រាវជ្រាវ CSIS នៅទីក្រុងវ៉ាស៊ីនតោន លោក Streeting បានលើកឡើងដូច្នេះថា «សហរដ្ឋអាមេរិកមានឱកាសដ៏ធំធេង ជុំវិញការគាំទ្រអ៊ុយក្រែន គឺឱកាសទទួលបានទាំងចំណេះដឹង និងបទពិសោធន៍ ព្រមទាំងឱកាសពង្រឹងទំនាក់ទំនង ក្នុងវិស័យឧស្សាហកម្មការពារជាតិ»។ លោកបានបន្តថា «ខ្ញុំគិតថា ក្នុងរយៈពេលប៉ុន្មានឆ្នាំ និងប៉ុន្មានទសវត្សរ៍ខាងមុខ សហរដ្ឋអាមេរិកនឹងឃើញច្បាស់ថា អ៊ុយក្រែននឹងចូលរួមចំណែកយ៉ាងច្រើនដល់ភាពខ្លាំងរបស់អាមេរិក ទាំងផ្នែកសមត្ថភាពយោធា និងមូលដ្ឋានឧស្សាហកម្មការពារជាតិ»។

លោក Streeting បានកត់សម្គាល់ថា ទោះបីបើនិយាយពីទីតាំងភូមិសាស្រ្ត សហរដ្ឋអាមេរិកស្ថិតនៅឆ្ងាយពីអ៊ុយក្រែនក៏ដោយ ប្រសិនបើអំពើឈ្លានពានត្រូវបានផ្តល់រង្វាន់ ឬការលើកទឹកចិត្ត ប្រសិនបើព្រំដែនអាចត្រូវបានកំណត់ឡើងវិញដោយការប្រើកម្លាំង ប្រសិនបើអធិបតេយ្យភាពរបស់ប្រទេសនានា ក្លាយជារឿងដែលអាចចរចាបាន នោះផលវិបាកនឹងមិនមែនចប់នៅត្រឹមតែអ៊ុយក្រែន នោះទេ»។

ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងកៀវ បាននិងកំពុងកាន់តែតានតឹងខ្លាំងឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការផ្លាស់ប្តូរលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ចេញពីតំណែង បន្ទាប់ពីមេដឹកនាំអ៊ុយក្រែនរូបនេះ បានរិះគន់កិច្ចព្រមព្រៀងរបស់សហរដ្ឋអាមេរិក ដែលអនុញ្ញាតឱ្យប្រេងម៉ាស៊ូតរុស្ស៊ីកាន់តែច្រើន ចូលទៅក្នុងទីផ្សារពិភពលោក។

លោក ត្រាំ ក៏បានចោទប្រកាន់លោក ហ្សេលេនស្គី ថាមិនអើពើនឹងការណែនាំមិនឱ្យវាយប្រហាររោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីផងដែរ។ ចំណែកទីក្រុងកៀវ និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន បានព្រមានថា ការបន្ធូរបន្ថយសម្ពាធលើទីក្រុងមូស្គូ នឹងជួយផ្តល់មូលនិធិដល់សង្គ្រាមរបស់វិមានក្រឹមឡាំង។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីព្រីតថេន លោក Andy Burnham កាលពីចុងសប្តាហ៍កន្លងទៅ បានអះអាងជាថ្មី អំពីការួមសាមគ្គីភាពយ៉ាងពេញលេញរបស់លោក ជាមួយលោក ហ្សេលេនស្គី។ ការិយាល័យនាយករដ្ឋមន្ត្រីព្រីតថេន បានឱ្យដឹងថា លោក Burnham ក៏បានសន្យាដែរថា ព្រីតថេននឹងរឹតបន្តឹងទណ្ឌកម្មរបស់ខ្លួនបន្ថែមទៀតលើរុស្ស៊ី។

កាលពីថ្ងៃអាទិត្យ លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Truth Social ដោយប្រកាសថា រុស្ស៊ី-អ៊ុយក្រែន បានយល់ព្រមផ្អាកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល តែក៏ព្រមានភាគីទាំងពីរផងដែរ កុំឱ្យបំពានបទឈប់បាញ់នេះឱ្យសោះ។

បទឈប់បាញ់នោះទៀតសោត កើតឡើងបន្ទាប់ពី លោក ត្រាំ ឈានដល់កិច្ចព្រមព្រៀងមួយ ជាមួយលោក ពូទីន ដោយផ្អាកទណ្ឌកម្មរបស់អាមេរិក លើការនាំចេញប្រេងម៉ាស៊ូតរបស់រុស្ស៊ី រហូតដល់ថ្ងៃទី៧ ខែមេសា ឆ្នាំក្រោយ ក្នុងគោលបំណង កាត់បន្ថយតម្លៃប្រេងឥន្ធនៈដ៏ខ្ពស់នៅអាមេរិក ដែលកើនឡើងខ្លាំងបន្ទាប់ពីសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់។

 

 

ឆ្លើយតបនឹងបញ្ហាឈប់បាញ់នេះ លោក ហ្សេលេនស្គី បានប្រាប់កាសែត The Financial Times ថាការផ្អាកវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី គឺត្រូវបានបញ្ចប់ហើយ ដោយសារទីក្រុងមូស្គូមិនគោរពតាមបទឈប់បាញ់លើការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពល ដូចដែលលោក ត្រាំ បានប្រកាស។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយកាសែតFinancial Timesដែលចេញផ្សាយនៅថ្ងៃទី១៥ខែតុលាឆ្នាំ២០២៦ លោកហ្សេលេនស្គីបាននិយាយថា អ៊ុយក្រែនអស់ការអត់ធ្មត់ហើយ។ ការផ្អាកការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងត្រូវបានលុបចោល។ បន្ទាប់ពីការបញ្ចប់បទឈប់បាញ់ដែលមិនអើពើដោយរុស្ស៊ីនេះ អ៊ុយក្រែនក៏បានបើកការវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីវិញដែរ នៅថ្ងៃទី១៥ខែតុលាឆ្នាំ២០២៦។

នៅក្នុងកិច្ចសម្ភាសន៍ លោកហ្សេលេនស្គីបានរិះគន់លោកត្រាំដែលសរសើរដោយបើកចំហ ចំពោះលោកពូទីន។ លោកថា ការបង្ហាញការគោរពស្រឡាញ់ចំពោះមនុស្សប្រភេទនេះ ពីព្រោះសម្រាប់លោកត្រាំ មនុស្សដែលអាចដឹកនាំប្រទេសបាន២០ឆ្នាំ ៣០ឆ្នាំឬ៤០ឆ្នាំ មានន័យថាពួកគេអាចមានភាពរឹងមាំខ្លាំងណាស់។

ក្រៅពីនេះ លោកហ្សេលេនស្គីក៏បាននិយាយថា លោកមានអារម្មណ៍ថាត្រូវបានក្បត់ បន្ទាប់ពីលោកត្រាំ បានប្រកាសកាលពីសប្តាហ៍មុន អំពីកិច្ចព្រមព្រៀងថ្មីមួយដើម្បីទិញប្រេងពីរុស្ស៊ី បើទោះជាលោកត្រាំគូសបង្ហាញថា តាមរយៈកិច្ចព្រមព្រៀងនេះរុស្ស៊ីនឹងបង្កភាពងាយស្រួលនៅក្នុងការចរចាបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនក៏ដោយ។