
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 4598 នាក់
ម្សិលមិញ 9639 នាក់
សរុប 20694769 នាក់
ខេត្តព្រៃវែង៖កន្លងថ្មីនេះមានសេចក្តីរាយការណ៍មិនផ្លូវការថាមន្ត្រីគយច្រកទ្វារព្រុំដែនរវាងខេត្តស្វាយរៀងនិងប្រទេសវៀតណាមចំនួន៨នាក់ត្រូវបានដកចេញ។មិនទាន់មានការប្រកាសពីខាងមេគយធំគុណញឹមថាជាការពិតនិងមានកំហុសអ្វីទទេតែតាមសេចក្តីរាយការណ៍នានាថាអស់លោកមន្ត្រីគយទាំងនោះពាក់ពន្ធនិងការរំលោភអំណាចគុបគិតប្រព្រឹត្តពុករលួយ។ករណីនេះមានមហាជនជាច្រើនគាំទ្រព្រោះជាវានឹងជួយរឹតបន្តឹងការប្រមូលចំណូលចូលជាតិវិញមិនមែនចូលហោប៉ៅឯកជន។
ទាក់ទងសកម្មភាពរំលោភច្បាប់ប្រឆាំងអំពើរពុករលួយនេះដែរនៅខាងអាណាចក្រខេត្តព្រៃវែងវិញក្រុមឈ្មួញ និងអាជីវករមួយចំនួនបានឲ្យដឹងថា បើទោះបីពួកគាត់ នាំចូលទំនិញដែលបានបង់ពន្ធនៅច្រកព្រំដែនរួចរាល់ហើយដឹកជញ្ជូនឆ្លងកាត់មុខស្នាក់ការសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ១ភូមិព្រៃខ្លា ឃុំកំពង់ សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ត្រូវតែឈប់ឡាន បង់លុយអោយមន្រ្តីគយនិងសន្តិសុខយាមខាងមុខតាមការកំណត់មិនអាចរំលងបានដែរ។
ក្រុមមន្រ្តីដែលចាំប្រមូលលុយនៅខាងមុខស្នាក់ការសាខាគយនិងរដ្ឋាករខេត្តព្រៃវែង បានប្រាប់ក្រុមឈ្មួញ និងអាជីវករថា ពួកគាត់ធ្វើអ្វីៗតាមបង្គាប់បញ្ជារបស់ លោក មួង ដារ៉ា ប្រធានសាខាគយនិង រដ្ឋាករខេត្តព្រៃវែង?។បើចឹងមែនតើលោក មួង ដារ៉ា មេសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ធ្វើសកម្មភាពប្រមូលុយដោយគ្មានវិកយ័បត្រ័ចឹងតើយកលុយទៅណា?។
ក្រៅពីរឿងមេគយឲ្យរកលុយថែមពីអ្នកនាំទំនិញចូលប្រភពពីមន្រ្តីផ្សេងនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យ ស្រុកកំចាយមារ ខេត្តព្រៃវែង បានឲ្យដឹងដែរថា បច្ចុប្បន្ននេះ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិម៉ឺនជ័យ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ដដែល។តើសកម្មភាពគុបគិតគ្នាបំបាត់ប្រាក់ពន្ធគយលោកមួយដារ៉ាមេគយខេត្តដឹងអត់?ប្រហែលជាដឹងចឹងហើយបានជាលោកមេគយខេត្តត្រូវអ្នករកស៊ីថាដាក់ពង្រាយប៉ុស្តិប្រមូលលុយថែម?។
ព្រោះថាបើតាមប្រភពពីមន្រ្តីពាក់ព័ន្ធនៅច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានឲ្យ ដឹងថា ទំនិញដែលឈ្មួញធំៗជាច្រើននាក់នាំចូលតាមច្រកម៉ឺនជ័យបង់ពន្ធមិនដល់ ៥០ភាគរយ នោះទេ!?។ក្រៅពីនេះឈ្មួញត្រូវបែងចែកផល ប្រយោជន៍ជាមួយលោក ប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ។ក្រុមឈ្មួញនិងអាជីវករដឹក ទំនិ ញ បន្លែ ផ្លែឈើ ទឹកស្ទីង មីខ្លាឃ្មុំ គ្រឿងកំប៉ុងគ្រប់មុខនិង ពូក តុ កៅអីជ័រ ធុងជ័រ គ្រឿងម្ទេសជាច្រើនប្រភេទ តាមរថយន្ត តូច ធំនិង រថយន្តសាំយ៉ុង ជាច្រើនគ្រឿងក្នុងមួយថ្ងៃៗ គ្រាន់តែបង់ក្បាលឡានចាប់ពី១០ ម៉ឺនរៀល ទៅ២០ម៉ឺនរៀលរួចស្រេច?។
មិនអាចសុំទាក់ទងមេគយច្រកម៉ឺនជយ័លោក គង់ សឺឌី និងមេគយខេត្តដើម្បីបកស្រាយពីការចោទរបស់អ្នករកស៊ីបានទេតែសង្ឃឹមថានឹងមានការធ្វើអធិការកិច្ចពីក្រសួងហិរញ្ញវត្ថុឬអង្គភាពប្រឆាំងអំពើរពុករលួយលើបញ្ហារកចំណូលខុសច្បាប់នេះប្រសិនបើចង់រក្សាប្រាក់ពន្ធគយមានកំរឹតខ្ពស់ចូលថវិការជាតិ។