» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30414 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597833 នាក់

លោក ឌូ​តឺ​តេ​នឹង​ឈរឈ្មោះ​ជា​បេក្ខភាព​អនុ​ប្រធានាធិបតី​ហ្វីលីពីន​នៅ​ឆ្នាំ​២០២២

 

​ប្រទេស​ហ្វីលីពីន​៖ ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូ​ទ្រី​ហ្គោ ឌូ​តឺ​តេ (Rodrigo Duterte)​នឹង​ឈរឈ្មោះ​ជា​បេក្ខភាព​អនុ​ប្រធានាធិបតី​របស់​គណបក្ស ភី​ឌី​ភី​-​ឡា​បាន់ (PDPLaban)​ដែលជា​ឡ​ណ​បក្ស​កាន់​អ​ណា​ច​នៅក្នុង​ការបោះឆ្នោត​នៅ​ឆ្នាំក្រោយ ដែល​នេះ​ជាការ​ត្រួសត្រាយ​ផ្លូវ​ឲ្យ​លោក ឌូ​តឺ​តេ នៅ​បន្ត​មានអំណាច​ក្រោយ​អាណត្តិ​របស់លោក​បានបញ្ចប់​។​a du tate 

​គណបក្ស ភី​ឌី​ភី​-​ឡា​បាន់ (PDP-Laban) ដែលទ់បបណ្តេញស្តេចប្រដាល់ហ្វីលីពីនលោកម៉ែនីផាគីអៅចេញពីគនបក្សចេញបានប្រកាស​បែបនេះ​នៅមុន​ពេលមកដល់​នៃ​សម័យប្រជុំ​សភា​នៅ​ថ្ងៃទី​០៨ ខែកញ្ញា​ជា​ពេលដែល​ត្រូវបាន​គេ​រំពឹងថា​នឹង​ប្រកាស​ជ្រើសរើស​លោក បង ហ្គោ (Bong Go) ដែលជា​ជំនួយការ​របស់លោក ឌូ​តឺ​តេ និង​ជា​សមាជិក​ព្រឹទ្ធសភា​ផងដែរ​នោះ​ជា​បេក្ខភាព​ប្រធានាធិបតី​សម្រាប់​ការបោះឆ្នោត​នៅក្នុង​ឆ្នាំ​២០២២​។​

លោក កា​ឡូ ណូ​ហ្គ្រា​ឡេស (Karlo Nograles) អនុប្រធាន​ប្រតិបត្តិ​នៃ​គណបក្សកាន់អំណាច ភី​ឌី​ភី​-​ឡា​បាន់ (PDP-Laban) បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា លោក ឌូ​តឺ​តេ បាន «​លះបង់​» និង​យកចិត្តទុកដាក់​ចំពោះ «​ការ​ត្អូញត្អែរ​របស់​ប្រជាពលរដ្ឋ​» ។​សូមបញ្ជាក់ថា​ប្រធានាធិបតី​ហ្វីលីពីន​អាច​កាន់អំណាច​បានតែ​មួយ​អាណត្តិ​ដែលមាន​រយៈពេល​៦​ឆ្នាំ​ប៉ុណ្ណោះ ហើយ​អាណត្តិ​របស់លោក ឌូ​តឺ​តេ នឹង​បញ្ចប់​នៅ​ខែមិថុនា​ឆ្នាំក្រោយ​។

ការណ៍​ដែល​លោក​ឈរឈ្មោះ​ជា​បេក្ខភាព​អនុ​ប្រធានាធិបតី​នោះ​ត្រូវបាន​ក្រុម​អ្នកសង្កេតការណ៍​នយោបាយ​មើលឃើញថា​៖ជា​ផ្លូវ​ត្រឡប់​ទៅរក​តំណែង​ជា​ប្រធានាធិបតី​ម្តងទៀត​និង​គេច​ពី​ការ​ប្តឹងផ្តល់​នានា​ចំពោះ​រូបលោក​ក្នុងការ​អនុវត្ត​កម្មវិធី​បង្ក្រាប​ការជួញដូរ​គ្រឿងញៀន​នាពេល​កន្លងមក​៕a du ta1 

​