» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31935 នាក់

ម្សិលមិញ 11636 នាក់

សរុប 20599354 នាក់

ធនាគារ ឈីហ្វដែលទើបសម្ពោធជាផ្លូវការទីស្នាក់ការកណ្ដាលថ្មី កាលពីឆ្នាំ២០២៥ត្រូវបានធនាគាជាតិដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ៣ខែ!

 

សូមបញ្ជាក់ថាមុននឹងកើតរឿងមិនប្រក្រតីនេះធនាគារ ឈីហ្វ កាលពីចុងខែមេសាឆ្នាំ ២០២៥ ទើបបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវទីស្នាក់ការកណ្តាលថ្មីនៅក្នុងអគារ Chief Tower និងទី២ ប្រារព្ធខួបលើកទី ១១ ក្នុងការធ្វើប្រតិបត្តិការធនាគារក្នុងប្រទេសកម្ពុជា។a chief bank 

ការផ្លាស់ប្តូរទីស្នាក់ការកណ្តាលពីតំបន់បឹងកក់ មកទីស្នាក់ការកណ្តាលថ្មីនៅក្នុងអគារ Chief Tower ដែលមានទីតាំងនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និងផ្លូវលេខ ៣២២ ក្នុងសង្កាត់បឹងកេងកង១ គឺដើម្បី ផ្តល់ភាពងាយស្រួលដល់អតិថិជន និងដៃគូអាជីវកម្ម។ ទីស្នាក់ការកណ្តាល Chief Tower នេះ នឹងធ្វើប្រតិបត្តិការប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍ ដែលនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារដើម្បីឱ្យអតិថិជនងាយស្រួលបន្ថែមទៀតក្នុងការទទួលនូវសេវាកម្មពីធនាគារ។

កាលនោះអតីតប្រធាននាយកប្រតិបត្តិធនាគារ ឈីហ្វ លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ បានឲ្យដឹងថា ទីស្នាក់ការថ្មីរបស់យើងមិនមែនគ្រាន់តែជាអគារនោះទេ តែវាតំណាងឱ្យការវិវត្ត គុណតម្លៃ និងចក្ខុវិស័យវែងឆ្ងាយ តាមរយៈការផ្លាស់ប្តូរទៅកាន់ទីតាំងសំខាន់នេះ និងការពង្រីកប្រតិបត្តិការ សេវាកម្មរហូតដល់ចុងសប្តាហ៍ទៀតផង ដើម្បីបញ្ជាក់សារជាថ្មីថាយើងនឹងផ្តល់សេវាកម្មឱ្យកាន់តែងាយស្រួលដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។

បើតាមហ្វេសប៊ុករបស់ធនាគារឲ្យដឹងថា៖ធនាគារ ឈីហ្វ បង្កើតឡើងក្នុងខែធ្នូ ឆ្នាំ២០១៣ ជាមួយនឹងដើមទុនចុះបញ្ជីដំបូងចំនួន ១០លានដុល្លារ ហើយបានចាប់ផ្តើមដំណើររបស់ខ្លួនដំបូងត្រឹមជាធនាគារឯកទេសតែប៉ុណ្ណោះ ប៉ុន្តែក្នុងរយៈពេលត្រឹមតែ ៥ឆ្នាំ ធនាគារយើងបានទទួលអាជ្ញាប័ណ្ណកម្លាយខ្លួនទៅជាធនាគារពាណិជ្ជនៅក្នុងឆ្នាំ២០១៨។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ យោងតាមរបាយការណ៍សវនកម្មដោយ EY ទ្រព្យសកម្មសរុបរបស់ធនាគារមានលើសពី ២៨១លានដុល្លារ ខណៈដែលប្រាក់បញ្ញើសរុបមានលើសពី ១៨៨លានដុល្លារ និងការកើនឡើងប្រាក់ចំណេញយោងតាមស្ដង់ដារបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRS) ដែលជាសញ្ញានៃកំណើនដ៏រឹងមាំ និងប្រសិទ្ធភាពនៃប្រតិបត្តិការ។

មួយទស្សវត្សកន្លងមកនេះ ធនាគារ ឈីហ្វ រីកចម្រើនទាំងអតិថិជន និងបុគ្គលិកការងាររបស់ខ្លួន ខណៈពេលដែលយើងប្រឹងប្រែងបន្ថែមទៀតលើគោលដៅជាយុទ្ធសាស្រ្តក្នុងការផ្លាស់ប្តូរតាមបែបឌីជីថល (Digital) ដោយគោរពលើអនុលោមតាមបទប្បញ្ញត្តិ និងការកំណត់ម៉ាកយីហោ។ លោកបណ្ឌិតសឿង ម៉ូរ៉ារិទ្ធ បានចាត់ទុកការរីកចម្រើននេះទៅនឹងទស្សនវិជ្ជាណែនាំរបស់ធនាគារ "The Chief Way" ដែលសង្កត់ធ្ងន់លើវិជ្ជាជីវៈ សុចរិតភាព និងភាពជាដៃគូរយៈពេលវែងជាមួយអតិថិជន។

លោកបានមានប្រសាសន៍ថា “យើងបានចាប់ផ្តើមជាមួយនឹងបេសកកម្មច្បាស់លាស់ ដើម្បីបម្រើប្រជាជនកម្ពុជា តាមរយៈសេវាធនាគារប្រកបដោយក្រមសីលធម៌ និរន្តរភាព និងអាចប្រើប្រាស់សេវាធនាគារគ្រប់ៗគ្នាបាន។ “តម្លៃនៃការជឿទុកចិត្ត និងទំនួលខុសត្រូវគឺជាចំណុចស្នូលដែលអាចឱ្យយើងធ្វើទាំងអស់គ្នាបាន”។

លោកបណ្ឌិត ម៉ូរ៉ារិទ្ធ បានគូសបញ្ជាក់ថាមកដល់ឆ្នាំ ២០២៥ យើងបន្តការប្តេជ្ញាចិត្តជាថ្មី ដើម្បីផ្តល់ជំនឿទុកចិត្ត សីលធម៌ និងទំនាក់ទំនងអតិថិជនឱ្យកាន់តែរឹងមាំ ដែលជាគោលការណ៍គ្រឹះសម្រាប់ឆ្នាំខាងមុខ។

លោកបានឲ្យដឹងថា ធនាគារនឹងពង្រីកបណ្តាញសាខាបែបយុទ្ធសាស្ត្របន្ថែមទៀតនៅក្នុងតំបន់ដែលមានសក្តានុពលខ្ពស់នៃរាជធានីភ្នំពេញ និងទីប្រជុំជនខេត្ត។ ការរីកចម្រើនផ្នែករូបវន្តនេះនឹងបំពេញបន្ថែមនូវគំនិតផ្តួចផ្តើមបែបឌីជីថល (Digital) ដែលកំពុងដំណើរការ ដូចជាកម្មវិធី Chief Mobile ៣.០ ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវចំណុចប្រទាក់ និងបទពិសោធន៍ធនាគារឌីជីថលដ៏ប្រសើរមួយ។

សេវាកម្មផ្តល់ប្រាក់កម្ចីខ្នាតតូចបែបឌីជីថល (Digital Micro-Lending Platform) ក៏បន្តជួយដល់បរិយា ប័ន្នហិរញ្ញវត្ថុផងដែរ ដោយផ្តល់ឥណទានជូនអតិថិជនរហូតដល់ $៥០០០ គ្មានទ្រព្យបញ្ចាំ ដោយគ្រាន់តែស្នើសុំតាមទូរសព្ទ ហើយប្រើរយៈពេល ២៤ម៉ោងដើម្បីទទួលបានប្រាក់កម្ចីហៅថា Chief Easy ។ វាអនុញ្ញាតឱ្យអតិថិជនដែលមានសិទ្ធិស្នើសុំប្រាក់កម្ចីរហូតដល់ $៥,000 ដោយគ្មានវត្ថុបញ្ចាំ តាមរយៈស្មាតហ្វូនរបស់ពួកគេ ដែលបម្រើសេវាកម្មរយៈពេល ២៤ម៉ោង។ លើសពីនេះធនាគារ Chief រក្សាភាពជាដៃគូជាមួយប្រព័ន្ធទូទាត់ឌីជីថលសំខាន់ៗ រួមមានប្រព័ន្ធបាគង (Bakong) របស់ធនាគារជាតិនៃកម្ពុជា ក៏ដូចជា KHQR និង CSS ។លោកបណ្ឌិត មានប្រសាសន៍ថា “ការគ្រប់គ្រងហានិភ័យ គឺជាមូលដ្ឋានគ្រឹះនៃប្រតិបត្តិការរបស់យើង”។

ទោះបីយ៉ាងណាក្រោយពីផ្លាស់នាយកប្រតិបត្តិថ្មីក៏កើតមានភាពចន្លោះប្រហោងតម្រូវឲ្យធនាគារជាតិលូកដៃមកត្រួតពិនត្យគ្រប់គ្រងកុំកើតមានហានិភយ័ធ្ងន់ធ្ងរ!។សូមបញ្ជាក់ថាបើតាមពត៍មានដែលទទួលបានលោកសឿង ម៉ូរ៉ារិទ្ធបានលាចេញចេញពីនាយកប្រតិបត្តិធនាគាតឈីហ្វទៅទទួលភារកិច្ចថ្មីជាអគ្គនាយកទូរគមនាគមន៍កម្ពុជាកាលពីខែវិច្ឆិកាឆ្នាំ២០២៥ដោយធនាគារឈិហ្វដាក់លោកលឹមអូនជំនួសវិញ។

សូមបញ្ជាក់ថាការធនាគារជាតិនៃកម្ពុជាដាក់ធនាគារឈីហ្វស្ថិតក្រោមអភិបាលបណ្តោះអាសន្នរយៈពេល៣ខែរបស់ធនាគារជាតិគឺ ក្រោយពិនិត្យឃើញថា ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក មានការខ្វះចន្លោះក្នុងការអនុលោមតាមបទប្បញ្ញត្តិជាធរមាន។ ធនាគារជាតិនៃកម្ពុជាបានសម្រេចដាក់ឱ្យធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ស្ថិតក្រោមអភិបាល បណ្តោះអាសន្ន និងសម្រេចតែងតាំងក្រុមហ៊ុន បេកឃើរ ធីលលី (ខេមបូឌា) ម.ក ជាអភិបាលបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ តទៅ។

អភិបាលបណ្តោះអាសន្ន មានតួនាទីក្នុង ការវាយតម្លៃស្ថានភាពរបស់ធនាគារ ឈីហ្វ (ខេមបូឌា) ម.ក និងរាយការណ៍មកធនាគារជាតិនៃកម្ពុជា ដើម្បី ជាមូលដ្ឋានសម្រាប់ការសម្រេចចាត់វិធានការជាបន្តចំពោះធនាគារនេះ។ ក្នុងរយៈពេល ៣ ខែ នេះ អភិបាលបណ្តោះអាសន្ន មានសិទ្ធិអំណាចក្នុងការគ្រប់គ្រង និងជាតំណាង ឱ្យធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក សម្រាប់គ្រប់ប្រតិបត្តិការទាំងអស់របស់ធនាគារ ដែលរួមមាន ទាំងការផ្អាកការទូទាត់ប្រាក់បញ្ញើ និងចំណាយមិនចាំបាច់មួយចំនួនជាបណ្តោះអាសន្ន។ ចំពោះអ្នកខ្ចី ឥណទានទាំងអស់ ត្រូវបន្តបំពេញកាតព្វកិច្ចទូទាត់សងប្រាក់ជាប្រក្រតី។

 

សូមបញ្ជាក់ថាស្រុកខ្មែរយើងផ្តើមចេញពីធនាផេនដាហ៊ួយវន័និងព្រិនស៍កម្ពុជាមានធនាគា៧ហើយក្សយ័ធន់ដោយសារតែការរកស៊ីមិនប្រក្រតី។អតិថិជនខ្មែរនិងបរទេសច្រើននាក់បានទទួលរងការឈឺចាប់ពីធនាគារទាំងប៉ុន្មានខាងលើនេះដោយសារតែការគ្រប់គ្រងរបស់ធនាគាកណ្តាលមិនបានល្អ។a chief bank1 a chief bank2