» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30340 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597759 នាក់

អាមេរិក​រឹតបន្តឹង​ទិដ្ឋាការបុគ្គល​៣២នាក់ពាក់ព័ន្ធដែលពាកពន្ធ័នឹង​ Prince Group របស់​ Chen Zhiតែមិនប្រកាសឈ្មោះ

 

អាមេរិក៖ក្រសួងការបរទេសសហរដ្ឋអាមេរិក​បានប្រកាស​រឹតបន្តឹងទិដ្ឋាការ លើបុគ្គល ៣២ រូប ដែលទទួលខុសត្រូវ ឬមានការពាក់ព័ន្ធក្នុងការបោកប្រាស់ជនជាតិអាមេរិក តាមរយៈបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា បទឧក្រិដ្ឋដែល​សម្រួល​ដោយ​​ប្រព័ន្ធបច្ចេកវិទ្យា និងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត។a  scam jrey thom 

​លោក Thomas​ Tommy Pigott អ្នកនាំពាក្យនៃក្រសួងការបរទេសសហរដ្ឋអាមេរិក នៅ​ថ្ងៃទី២២ ខែកញ្ញា​នេះ បាន​ឱ្យ​ដឹង​ថា ​បុគ្គលគោលដៅ​​ទាំង​៣២នាក់នេះ មាន​ទំនាក់​ទំនង​ជាមួយ​នឹងក្រុមហ៊ុន ព្រីនស៍គ្រុប (Prince Group) ដែល​ត្រូវ​បាន​ចាត់​ជា​អង្គការឧក្រិដ្ឋកម្មឆ្លងដែនអន្តរជាតិ (TCO) ហើយដែលត្រូវបានទទួលទណ្ឌកម្មជាច្រើនដងរួចមកហើយពីសហរដ្ឋអាមេរិក ចំពោះតួនាទីរបស់ខ្លួនក្នុងការបោកប្រាស់ជនជាតិអាមេរិក។

សម្រាប់សកម្មភាពនេះក្រសួងការបរទេសសហរដ្ឋអាមេរិក មិនបានបង្ហាញអត្តសញ្ញាណ​បុគ្គល​ទាំង​៣២នាក់​នោះ​​ទេ ប៉ុន្តែ​បានបញ្ជាក់តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​​ថា៖​ «រាល់ទិដ្ឋាការ​ដែល​មាន​សុពលភាព​របស់បុគ្គលទាំង​នេះ​ត្រូវបានលុបចោល» ដោយ​ធ្វើឡើងស្របតាមមាត្រា ២១២(a)(3)(C) នៃច្បាប់ស្តីពីអន្តោប្រវេសន៍ និងសញ្ជាតិ។

បើ​តាម​ក្រសួងការបរទេសសហរដ្ឋអាមេរិក ជារៀងរាល់ឆ្នាំ ឧក្រិដ្ឋជនតាមប្រព័ន្ធបច្ចេកវិទ្យា បានបោកប្រាស់ប្រាក់រាប់សិបពាន់លានដុល្លារពីប្រជាជនអាមេរិក ដោយ​ក្នុង​នោះ គ្រាន់តែក្នុងឆ្នាំ ២០២៥ អង្គការឧក្រិដ្ឋកម្មឆ្លងដែនអន្តរជាតិ (TCOs) នៅអាស៊ីអាគ្នេយ៍ ដូចជាក្រុម Prince Group ជាដើម បានបោកប្រាស់ប្រាក់យ៉ាងហោចណាស់ ១៨,២ ពាន់លានដុល្លារពីប្រជាជនអាមេរិក តាមរយៈការបោកប្រាស់តាមប្រព័ន្ធបបច្ចេក​វិទ្យា។

កាលពី​ខែ​តុលា ឆ្នាំ​២០២៥ ក្រសួងរតនាគារអាមេរិក ក៏​បានចាត់វិធានការប្រឆាំងនឹងក្រុម Prince Group ផងដែរ ដោយបានដាក់ទណ្ឌកម្មលើសមាជិក និងអ្នកពាក់ព័ន្ធចំនួន ១៤៦ នាក់ ហើយ​នៅ​ខែ​មិថុនា ឆ្នាំ​នេះ ក្រសួងរតនាគារអាមេរិក បាន​បន្ថែម​ចំនួន​មនុស្ស​ ៩នាក់ និង ក្រុមហ៊ុន​ចំនួន ២៦ ទៅ​ក្នុង​បញ្ជី​ទណ្ឌកម្ម​របស់​ពួក​គេ។

​លោក Thomas “Tommy” Pigott បានបញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងប្រើប្រាស់​រាល់​មធ្យោបាយ​ដែល​មាន ដើម្បី​ការពារជនជាតិ​អាមេរិក កម្ចាត់បណ្តាញឧក្រិដ្ឋកម្មបោកប្រាស់ និងដាក់ទណ្ឌកម្ម​លើ​អ្នក​ដែល​គាំទ្រសកម្មភាពទាំងនោះ។

លោក​បន្ថែម​ថា៖ «អ្នកដែលមានការពាក់ព័ន្ធ​ក្នុង​ការ​បំផ្លាញ​ក្រុម​គ្រួសារ និង​សហគមន៍​ទូទាំងប្រទេស នឹង​ត្រូវហាម​ឃាត់​មិន​ឱ្យ​ចូល​សហរដ្ឋអាមេរិកឡើយ»។

ការប្រកាសដាក់ទណ្ឌកម្ម​របស់សហរដ្ឋ​អាមេរិក​ដាក់មនុសស្ស៣២នាក់ដែលមានទំនាក់ទំនងជាមួយ Prince Group ដែល​មាន​មូលដ្ឋាន​នៅ​កម្ពុជា​ហើយ​បច្ចុប្បន្ន​ត្រូវ​បាន​ដក​អាជ្ញាប័ណ្ណ ធ្វើ​ឡើង​ស្រប​ពេល​ដែល​កម្ពុជា​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​សន្និសីទ​អន្តរជាតិ​ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ថ្ងៃទីទី២៣ និង ២៤ កញ្ញា​នេះ ដោយ​មាន​ប្រទេស​ជាង ២០​ចូលរួម​​និង​ស្ថានប័ន​អន្តរជាតិ​ពាក់​ព័ន្ធ​​មួយ​ចំនួនទៀត៕a scam meun jey