» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4610 នាក់

ម្សិលមិញ 9639 នាក់

សរុប 20694781 នាក់

មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត!

 

 

ខេត្តកណ្តាល៖ខាងមន្ទីរសុខភិបាលខេត្តអះអាងថាពេទ្យថុនសីហាគ្មានកំហុសលើការធ្វេសប្រហែសរបស់ខ្លួនទេ។ចឹងតើខាងណាជាអ្នកអាជ្ញាកណ្តាលអាចធ្វើអធិការកិច្ចបានលើកការចោទប្រកាន់របស់គ្រួសារជនរងគ្រោះ?។a die hospital 

សូមបញ្ជាក់ថានិស្សិតឆ្នាំទី២ម្នាក់បានស្លាប់ បន្ទាប់ពីក្ដៅខ្លួនចូលព្យាបាលនៅ"មន្ទីរសម្រាកព្យាបាល ថុនសីហា"ក្នុងឃុំកំពង់ចំលង បាន៣ថ្ងៃ។យុវតីជានិស្សិតឆ្នាំទី២ម្នាក់បានស្លាប់ ខណៈនាងមានអាការៈក្ដៅខ្លួន ហើយទៅព្យាបាលនៅ"មន្ទីរសម្រាកព្យាបាល ថុន សីហា"មានទីតាំងនៅភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល។តែសម្រាកបានរយៈពេល២យប់៣ថ្ងៃអាការៈនាងវិវត្តទៅជាធ្ងន់ធ្ងរ! គ្រូពេទ្យបែរជាដោះសេរ៉ូមចេញ រួចប្រាប់ឪពុកអ្នកជំងឺឱ្យបញ្ជូននាង តាមរថយន្តឯកជនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដោយគ្មានឧបករណ៍ពេទ្យ មកជាមួយដើម្បីសង្គ្រោះ(បឋម)តាមផ្លូវ.?.!!។

ជនរងគ្រោះឈ្មោះ ប៉ាត់ លីអ៊័រ ភេទស្រីអាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី២ នៅភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល បាន(ស្លាប់តាមផ្លូវ)ពេលបញ្ជូនមកផ្ទះវិញ កាលពីថ្ងៃទី១១,១០,២០២៦។

ឪពុកជនរងគ្រោះបានប្រាប់កាសែតថា ដំបូងឡើយកូនគាត់ឈ្មោះ ប៉ាត់ លីអ៊័រ មានអាការៈក្តៅខ្លួននៅផ្ទះ៣ថ្ងៃហើយ!។លុះដល់ថ្ងៃទី០៨,តុលា,២០២៦ ខ្លួនបាននាំនាងមកពិគ្រោះនៅ"មន្ទីរសម្រាកព្យាបាល ថុន សីហា"ត្រង់ចំណុចខាងលើ!។

ប្រពន្ធរបស់គ្រូពេទ្យរួមនិងបុគ្គលិកពេទ្យ បានធ្វើការពិនិត្យភ្លាមៗដោយបញ្ចាក់ថា ឈ្មោះ ប៉ាត់ លីអ៊័រ មាន"ជំងឺគ្រុនឈាម"និងត្រូវឱ្យអ្នកជំងឺ សំរាកក្នុងគ្លីនិក រួចចាប់ផ្តើមវ៉ៃថ្នាំ និងដាក់សេរ៉ូមជាបន្តបន្ទាប់..!។

ក្រោយបានដាក់សេរ៉ូម បែរជាអាការៈអ្នកជំងឺវិវត្តទៅជាធ្ងន់ធ្ងរពី១ថ្ងៃទៅ១ថ្ងៃ ដោយក្អួតផងធ្លាក់ឈាមផង! ខណៈពេលនោះ(ឪពុកនាង.ស្មានតែកូនស្រីមករដូវ)។ក្រោយឃើញអាការៈអ្នកជំងឺទៅជាធ្ងន់ធ្ងរដូច្នេះ នៅព្រលប់ថ្ងៃទី១០.១០.២០២៦ ម្ចាស់"មន្ទីរសម្រាកព្យាបាល ថុន សីហា"ក៏បានប្រាប់ក្រុមគ្រួសារឱ្យបញ្ជូនអ្នកជំងឺឈ្មោះ ប៉ាត់ លីអ៊័រ ទៅសង្គ្រោះបន្តនៅភ្នំពេញ!។

ខណៈពេលនោះ ម្ចាស់គ្លីនិកបានដោះសេរ៉ូមចេញពីដៃអ្នកជំងឺ រួចទើបបញ្ជូនឈ្មោះ ប៉ាត់ លីអ៊័រ ទៅភ្នំពេញ តាមរថយន្តផ្ទាល់ខ្លួនរបស់ឪពុកអ្នកជំងឺ.!។បើតាមឪពុកអ្នកជំងឺ"គ្លីនិក ថុន សីហា"ព្យាបាលកូនស្រីគាត់ពីជំងឺស្រាលទៅជាធ្ងន់ធ្ងរហើយ! ថែមទាំងដោះសេរ៉ូមចេញ ពេលបញ្ជូនទៅសង្គ្រោះបន្តនៅភ្នំពេញ.!។

បណ្ដាលឱ្យដាច់ថ្នាំជាច្រើនម៉ោង គួបផ្សំនិងមធ្យោបាយបញ្ជូននោះ ពុំមែនជារថយន្តសាម៉ុយពេទ្យ ដែលមានសម្ភារៈវេជ្ជសាស្ត្រ និងឧបករណ៍សង្គ្រោះមកជាមួយ.!។ពេលបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត នៅយប់ថ្ងៃទី១០.តុលា.២០២៦ គ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត បានធ្វើការពិនិត្យនិងសង្គ្រោះ(បឋម) រួចប្រាប់មកក្រុមគ្រួសារថា អ្នកជំងឺធ្ងន់ណាស់! និងជ្រុលពេលហើយ មិនអាចជួយបានទេ!.ពោលគឺបើទុកនៅពេទ្យក៏ស្លាប់ បញ្ជូនទៅផ្ទះក៏ស្លាប់ដែរ.!។

ក្រោយស្ដាប់គ្រូពេទ្យពន្យល់បែបនេះនៅព្រឹកថ្ងៃទី១១.១០.២០២៦ ក្រុមគ្រួសារសម្រេចឱ្យ រថយន្តសាម៉ុយពេទ្យដឹកនាងត្រឡប់មកផ្ទះវិញ ហើយអ្នកជំងឺឈ្មោះ ប៉ាត់ លីអ៊័រ ក៏បានដាច់ខ្យល់ស្លាប់តាមផ្លូវមុនមកដល់ផ្ទះ!។

ករណីនេះថ្ងៃទី១៧តុលា.២០២៦ម្ចាស់"គ្លីនិក ថុន សីហា"ជាប្រពន្ធបានប្រាប់កាសែតថា អ្នកជំងឺឈ្មោះ ប៉ាត់ លីអ៊័រ ពេលកំពុងព្យាបាលក្នុងគ្លីនិកខ្លួន គឺអាការៈនាងធម្មតា.ដើរបានមិនធ្ងន់ធ្ងរឡើយ! ប៉ុន្តែគាត់មករដូវ ក៏ពិនិត្យឈាមជាថ្មីនិងណែនាំឱ្យបញ្ជូនទៅភ្នំពេញ។-ចំពោះសំណួរថា បើជំងឺមិនធ្ងន់ហេតុអ្វី បានជាបញ្ជូនទៅភ្នំពេញ.?។-ត្រង់ចំណុចនេះលោកស្រី ឆ្លើយថា មកពីគាត់មករដូវ.និងមានជំងឺគ្រុនឈាម។

-ពេលសួរថា ហេតុអ្វីមិនប្រើរថយន្តពេទ្យក្នុងការបញ្ជូន.?។-លោកស្រីអះអាងថា បើជំងឺមិនធ្ងន់ជិះឡានពេទ្យនាំអស់លុយច្រើន.។ក្នុងនោះលោកស្រី បានរុញឱ្យទៅសួរប្ដីរបស់លោកស្រីតែប្តីដែលទូរសព្ទ័លេខ៖ 0975079168មិនលើកទទួល ។

លោក លឹម ផល្លា ប្រធានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិខ្សាច់កណ្ដាល បានប្រាប់កាសែតថា ជាគោលការគ្លីនិក មិនអនុញ្ញាតឱ្យព្យាបាលជំងឺគ្រុនឈាមទេ!។លោក លឹម ផល្លា បន្តថា ជុំវិញរឿងនេះខ្ញុំមិនច្បាស់ទេ ចាំមើលខ្ញុំចុះពិនិត្យសិន.!

 

ទាក់ទងករណីយ៍ខាងលើមន្ទីរសុខាភិបាលខេត្តកណ្តាលបានឲ្យដឹងថាបានសហការជាមួយរដ្ឋបាលស្រុកខ្សាច់កណ្តាល បើកការស្រាវជ្រាវផ្ទាល់ភ្លាមៗនៅមន្ទីរពេទ្យឯកជន ថុន សីហា ក្រោយមានការចុះផ្សាយតាមបណ្តាញសង្គមកាលពីពេលថ្មីៗនេះថា និស្សិតឆ្នាំទី២ម្នាក់បានស្លាប់បន្ទាប់ពីក្តៅខ្លួនហើយចូលព្យាបាលនៅមន្ទីរពេទ្យនេះបាន៣ថ្ងៃ រួចបញ្ជូនបន្ដទៅមន្ទីរពេទ្យកាល់ម៉ែត។ តាមសេចក្តីបំភ្លឺនាថ្ងៃទី១៨ ខែតុលា បានបញ្ជាក់ថា អ្នកជំងឺមានឈ្មោះ ប៉ាត់ លីអ៊័រ ភេទស្រី អាយុ២០ឆ្នាំ បានចូលព្យាបាលនៅមន្ទីរសម្រាកព្យាបាល ថុន សីហា ស្ថិតនៅភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល កាលពីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ដោយមានអាការៈក្តៅខ្លួន ឈឺក្បាល ឈឺក និងឆ្អល់ចុងដង្ហើម។

ចំណែកលោកវេជ្ជបណ្ឌិត ថុន សីហា ជាម្ចាស់ទីតាំងដែលមានអាជ្ញាបណ្ណពីក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ គឺជាអ្នកព្យាបាលអ្នកជំងឺផ្ទាល់។ ក្នុងរយៈពេលនៃការស្នាក់នៅព្យាបាល ក្រុមគ្រូពេទ្យបានតាមដានសញ្ញាជីវិតអ្នកជំងឺជាប្រចាំ និងបានព្យាបាលដោយផ្តល់សេរ៉ូម និងថ្នាំចាក់មួយចំនួន។ ប៉ុន្តែរហូតដល់ថ្ងៃទី៩ ខែតុលា គ្រូពេទ្យបានពិនិត្យឈាមលើកទី២ ទទួលបានលទ្ធផលវិជ្ជមានNS1(តេស្តនៅថ្ងៃដំបូងអវិជ្ជមាន) ដែលបញ្ជាក់ថា អ្នកជំងឺមានជំងឺគ្រុនឈាម និងបានបន្តការព្យាបាល។

បន្ទាប់មកនៅព្រឹកថ្ងៃទី១០ ខែតុលា ស្ថានភាពអ្នកជំងឺមិនមានការប្រែប្រួលឡើយ ហើយអ្នកជំងឺចាប់ផ្ដើមមានឈាមរដូវ ក្រុមគ្រូពេទ្យបានពន្យល់ពីកត្តាហានិភ័យដែលអាចកើតមានសម្រាប់អ្នកជំងឺគ្រុនឈាមចំពេលដែលមានរដូវ និងបានណែនាំឱ្យទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ។ នៅម៉ោង៦៖៣០នាទីល្ងាចថ្ងៃដដែល ក្រុមគ្រួសារអ្នកជំងឺក៏បានយល់ព្រមយកអ្នកជំងឺទៅព្យាបាលបន្តនៅភ្នំពេញ ហើយក្រុមគ្រូពេទ្យបានដោះសេរ៉ូមចេញអស់ ខណៈអ្នកជំងឺបានដើរចូលរថយន្តផ្ទាល់ខ្លួនជាធម្មតា។

តាមរយៈការសាកសួរជីដូនរបស់អ្នកជំងឺ អ្នកជំងឺបានចេញដំណើរពីលំនៅឋាននៅម៉ោងប្រហែល៧៖៣០នាទីយប់ថ្ងៃដដែល និងទៅដល់មន្ទីរពេទ្យកាល់ម៉ែតប្រហែលមួយម៉ោងក្រោយ។ បន្ទាប់មកក្រុមគ្រូពេទ្យបានទទួលអ្នកជំងឺឱ្យចូលសម្រាកនៅបន្ទប់សង្គ្រោះបន្ទាន់ រហូតដល់ម៉ោងប្រហែល៦ល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ទើបគ្រូពេទ្យប្រាប់ថា អ្នកជំងឺរូបនេះបានស្លាប់ហើយ៕a die hospital1 a die hospital2 a die hospital3