» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4615 នាក់

ម្សិលមិញ 9639 នាក់

សរុប 20694786 នាក់

ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ

 

ព្រះវិហារ៖​ អាជ្ញាធរដែនដី និងមន្ត្រីជំនាញ​ នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ បានរកឃើញ​ និងតាមដានដំណើរហ្វូងសត្វដំរីព្រៃចំនួន ៦ក្បាល ដែលបានបំផ្លាស់ទីចល័តចេញពីចំណុចស្រោង ក្នុងភូមិកោងយ៉ោង ឃុំយាង ស្រុកជាំក្សាន្ត ឆ្ពោះមកកាន់តំបន់កញ្ចាំង និងចំណុចក្តុលកោង ក្នុងភូមិសាស្ត្រឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ។a elefen koulaen 

ក្រុមការងារនៃគណៈអភិបាលស្រុកគូលែន កម្លាំងអធិការដ្ឋាននគរបាលស្រុក និងមន្ត្រីនៃមន្ទីរបរិស្ថាន​ ខេត្តព្រះវិហារ ប្រចាំស្នាក់ការបរិស្ថាន​ តាកឹង បានប្រើប្រាស់ឧបករណ៍ដ្រូន (Drone) បង្ហោះត្រួតពិនិត្យពីលើអាកាស​ដើម្បីស្វែងរកចំណុចលាក់ខ្លួន ឬទីតាំងដែលហ្វូងដំរីកំពុងជ្រកកោន និងរកចំណីនៅក្នុងព្រៃ នៃដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។

ក្រុមការងារបានរកឃើញហ្វូងដំរី មានចំនួន៦ក្បាល ក្នុងនោះមានកូនដំរីចំនួន១ក្បាល​ ផងដែរ កំពុងរកចំណីស្នាក់នៅក្នុងគុម្ពព្រៃ និងមែកឈើ។

​ គណៈបញ្ជាការកងឯកភាពខេត្តព្រះវិហារ អាជ្ញាធរមូលដ្ឋានបានបន្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយសារហ្វូងដំរីព្រៃចល័តចូលក្នុងភូមិសាស្ត្រស្រុកគូលែន។ ដូច្នេះ សូមប្រជាពលរដ្ឋផ្អាកការធ្វើដំណើរ ឬបោះតង់ស្នាក់នៅក្បែរដីព្រៃ និងតំបន់ស្ទឹងសែន ជាបណ្តោះអាសន្ន។

អាជ្ញាធរ និងមន្ត្រីជំនាញអភិរក្សក៏ បានហាមឃាត់ការតបត​ ត្រូវហាមដាច់ខាតការដេញតាម ឬការប្រើប្រាស់ឧបករណ៍ធំៗបាញ់គំរាម ដែលអាចធ្វើឱ្យសត្វដំរីតក់ស្លុត និងងាកមកវាយប្រហារមនុស្សវិញ។

មន្ត្រីជំនាញអភិរក្សបានបញ្ជាក់ថា តំបន់ទាំងនេះគឺជាច្រករបៀង និងជាកន្លែងដែលហ្វូងដំរីធ្លាប់រស់នៅ និងត្រាច់ចររកចំណីជាប្រចាំពីមុន។ បច្ចុប្បន្ន ក្រុមការងារចម្រុះកំពុងបន្តស្ថិតក្នុងស្ថានភាពត្រៀមលក្ខណៈ និងតាមឃ្វាលពួកវាបន្តាដើម្បីធានាបាននូវសុខសុវត្ថិភាព ទាំងសម្រាប់ប្រជាពលរដ្ឋ និងកិច្ចអភិរក្សសត្វព្រៃនៅក្នុងតំបន់ការពារ៕a elefen koulaen2