
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 4608 នាក់
ម្សិលមិញ 9639 នាក់
សរុប 20694779 នាក់
ភ្នំពេញ៖តារាសម្តែងនិងជាអ្នកបង្កើតមាតិកាល្បីឈ្មោះនៅក្នុងក្រុមសម្តែងលោក ផាន់ រ៉ុង កញ្ញា ហេង កូស៊ីន បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យរថយន្តខូចខានយ៉ាងដំណំ អ្វីដែលនឹកស្មានមិនដល់នោះ ហេង កូស៊ីន ថែមទាំងក្លាហានរត់ទៅកាក់មុខឡានទាំងមិនខ្លាចអ្វីទាំងអស់ ។
នៅថ្ងៃទី១៨ ខែ តុលា ឆ្នាំ ២០២៦ កញ្ញាហេង កូស៊ីន បានជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តដឹកនាំទិញមួយគ្រឿងរបស់ក្រុមហ៊ុនវោរៈប៊ុនថាំបុកពេញទំហឹងពីក្រោយ បណ្តាលឱ្យរថយន្តខូចខាតយ៉ាងដំណំ ។ ចំណែកកញ្ញា ហេង កូស៊ីន វិញមិនមានរបួសអ្វីទាំងអស់ គ្រាន់តែបុកត្រូវក្បាលបន្តិចបន្តួច ។
ភ្លាមៗបន្ទាប់ពីជួបហេតុការណ៍នោះ ហេង កូស៊ីន បានស្ទុះចុះពីលើរថយន្តរបស់ខ្លួន និងបានរត់ទៅកាក់ពាំងមុខឡានកុំឱ្យរត់គេចបាន ។ ភាពក្លាហានរបស់ ហេង កូស៊ីន នាពេលនេះបានធ្វើឱ្យមហាជន និងអ្នកបានឃើញផ្ទាល់ស្ងើចសរសើរថានាងមិនស្លន់ស្លោ ។កញ្ញាហេង កូស៊ីន បានចាត់ទុកថាគ្រោះថ្នាក់ចរាចណ៍នេះ គឺជាការកាត់ស៊យ និងកាត់គ្រោះសម្រាប់នាង ពីព្រោះនាងពុំទទួលរងនូវគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត ត្រឹមតែខូចខាតរថយន្តប៉ុណ្ណោះ ។
សូមបញ្ជាក់ថាកញ្ញា ហេង កូស៊ីន មិនត្រឹមតែជាតារាសម្តែងស្រស់ស្អាតល្បីឈ្មោះបោះសម្លេងប៉ុណ្ណោះទេ នាងថែមទាំងជាអ្នកបង្កើតមាតិកាដ៏លេចធ្លោនៅក្នុងក្រុមសម្តែងនាយ ផាន់រ៉ុង ផងដែរ ។ ពីមួយថ្ងៃទៅមួយថ្ងៃកេរ្តិ៍ឈ្មោះនាងកាន់តែល្បីល្បាញ និងមានអ្នកហៅថតជាបន្តបន្ទាប់ ដែលធ្វើឱ្យចំណូលរបស់នាងកាន់តែកើនឡើងជាងមុនផងដែរ ។