
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10578 នាក់
ម្សិលមិញ 9639 នាក់
សរុប 20700749 នាក់
ប្រទេសហ្វីលីពីន៖ស្ត្រីជាតិចិនម្នាក់ មានឈ្មោះ អាលីស គួ (Alice Guo) ជនជាប់ចោទធ្លាប់ជានារីដ៏ល្បីល្បាញក្នុងបណ្តាញសង្គម និងធ្លាប់ជាប់ឆ្នោត ធ្វើជាមេឃុំតូចមួយ នៅភាគខាងជើងរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីនដែលជាមេខ្លោង ក្នុងឧក្រិដ្ឋកម្មឆបោកអនឡាញ និងសកម្មភាពជួញដូរមនុស្សត្រូវបានតុលាការហ្វីលីពីន សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតកាលពីថ្ងៃទី២០វិច្ឆិកា២០២៥ ។
លោកស្រី អាលីស គួ និងជនសមគំនិត ៧ នាក់ទៀត ត្រូវតុលាការហ្វីលីពីន សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ក្នុងសំណុំរឿងឧក្រិដ្ឋកម្មឆបោកអនឡាញ និងជួញដូរមនុស្ស។លោកស្រី Olivia Torrevillas រដ្ឋអាជ្ញាហ្វីលីពីនប្រចាំដែនដីតំបន់ម៉ានីល បានប្រកាសប្រាប់អ្នកសារព័ត៌មាន ឲ្យដឹងថា៖។ លោកស្រី អាលីស គួមានអាយុ ៣៥ឆ្នាំបានក្លែងបន្លំឯកសារ ដើម្បីទទួលបានសញ្ជាតិហ្វីលីពីន ធ្លាប់មានប្រជាប្រិយភាពល្បីល្បាញក្នុងបណ្តាញសង្គម ហើយបានឈរឈ្មោះឲ្យគេបោះឆ្នោត រហូតក្លាយជា មេឃុំ Bamban ភាគខាងជើង រដ្ឋធានីម៉ានីល ចន្លោះពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។ នៅឃុំ Bamban នោះហើយ ដែលលោកស្រី អាលីស គួ និងបក្សពួកជនបរទេសច្រើនទៀត បានរួមដៃគ្នា បើកបនល្បែងឆបោកអនឡាញ និងធ្វើសកម្មភាពជួញដូរមនុស្ស ដោយឃុំឃាំងមនុស្ស ហើយធ្វើទារុណកម្មបង្ខំឲ្យធ្វើការខុសច្បាប់។
ក្នុងឆ្នាំ២០២៤ ជនជាតិវៀតណាមម្នាក់ បានរត់គេចចេញពីមណ្ឌលបនល្បែងបោកប្រាស់នោះ ហើយបានទៅរាយការណ៍ប្រាប់សមត្ថកិច្ចហ្វីលីពីន។ អាជ្ញាធរហ្វីលីពីនបានចុះបង្ក្រាបទីតាំងបនល្បែងឆបោកអនឡាញ និងបំបែកសំបុកបង្ខាំងមនុស្ស នៅ Bamban។ គេក៏រកឃើញថា មានមនុស្សយ៉ាងហោចជាង ៧០០នាក់ ចម្រុះជាតិសាសន៍ ដូចជា ចិន វៀតណាម ម៉ាឡេស៊ី តៃវ៉ាន់ ឥណ្ឌូណេស៊ី និងរវ៉ាន់ដា ជាដើម ដែលរងការបង្ខំឲ្យធ្វើការខុសច្បាប់នៅទីតាំងបនល្បែង ក្រោមការគ្រប់គ្រងរបស់លោកស្រី អាលីស គួ និងបក្សពួក។ ក្រោយផ្ទុះបែករឿងអាស្រូវនេះ លោកស្រី អាលីស គួ បានលួចរត់គេចខ្លួន ទៅសម្ងំនៅប្រទេសឥណ្ឌូណេស៊ី តែទីបំផុតអាជ្ញាធរឥណ្ឌូណេស៊ី ចាប់បញ្ជូនខ្លួន និងប្រគល់ឲ្យ ហ្វីលីពីន ក្នុងខែកញ្ញា ឆ្នាំ២០២៤។
នៅហ្វីលីពីន មជ្ឈមណ្ឌលបនល្បែង និងល្បែងអនឡាញ បានរីកដុះដាលខ្លាំង ក្នុងអាណត្តិដឹកនាំរបស់អតីតប្រធានាធីបតី លោក រ៉ូឌ្រីហ្គោ ឌុយទែរតេ ហើយសំណុំរឿង អាលីស គួ ក៏ បានបញ្ឆេះកំហឹងមហាជនជាខ្លាំងដែរ ក្នុងឆ្នាំ២០២៤។ ចាប់ពីពេលនោះមក លោក ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ ប្រធានាធិបតីហ្វីលីពីន បានប្រកាសបិទបនល្បែង និងហាមឃាត់ល្បែងអនឡាញទាំងអស់នៅក្នុងប្រទេស ហើយបានបញ្ជាឲ្យជនបរទេសដែលធ្វើការខុសច្បាប់ នៅ Bamban ត្រូវចាកចេញពីហ្វីលីពីន។