» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31605 នាក់

ម្សិលមិញ 11636 នាក់

សរុប 20599024 នាក់

សហរដ្ឋអាមេរិកប្តេជ្ញាចិត្តក្នុងការរារាំង និងបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន និងប្រយុទ្ធប្រឆាំងនឹងការជួញដូរផលិតផលថ្នាំជក់ខុសច្បាប់!

 

ភ្នំពេញ៖មន្ត្រីអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក បានចូលរួមជាមួយក្រសួងមហាផ្ទៃ ក្នុងការបំផ្លាញផលិតផលថ្នាំជក់ក្លែងក្លាយជាង ៨០០ តោន កាលពីសប្តាហ៍ទី២នៃខែកញ្ញាដែលត្រូវបានរឹបអូសពីរោងចក្រផលិតខុសច្បាប់។ កិច្ចសហប្រតិបត្តិការអន្តរជាតិ មានសារៈសំខាន់ក្នុងការពង្រឹងការអនុវត្តច្បាប់តាមព្រំដែន ការការពារកម្មសិទ្ធិបញ្ញា និងការទប់ស្កាត់ទំនិញដែលបង្កគ្រោះថ្នាក់ និងមិនស្ថិតក្រោមការគ្រប់គ្រង ឱ្យចូលទៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិក និងទីផ្សារពិភពលោក។ នេះបើតាមការឲ្យដឹងដោយហ្វេសប៊ុកស្ថានទូតអាមេរិក។a us police 

យោងតាមរបាយការណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ សមត្ថកិច្ចបានរឹបអូសបារីក្លែងម៉ាក សំបកកញ្ចប់ និងសម្ភារពាក់ព័ន្ធ រួមមាន៖ បារីក្លែងម៉ាក ចំនួន ៣១ប្រភេទ ដែលភាគច្រើនជាបារីម៉ាក ESSE, JET, MEVIUS, Manchester និងបារីពាក់ម៉ាកក្លែងរបស់ប្រទេសចិន ដែលសុទ្ធសឹងជាទំនិញពាក់ម៉ាកល្បី និងពេញនិយម។ ជាក់ស្តែងសមត្ថកិច្ចបានបង្ក្រាប សំបកវេចខ្ចប់ពាក់ម៉ាកក្លែង និងសម្ភារពាក់ព័ន្ធនឹងការផលិតបារីក្លែងម៉ាក នៅទីតាំងរោងចក្រ ដែលបានបំប្លែងការផលិតបារី មកជាបារីក្លែងម៉ាក និងឃ្លាំងស្តុក ស្ថិតនៅសង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានទម្ងន់សរុបប្រមាណ ៨០០តោន។

ទោះជាយ៉ាងណាបើតាមរបាយការណ៍ដដែល ការដុតបំផ្លាញបារីក្លែងម៉ាក សំបកកញ្ចប់ និងសម្ភារផលិតប្រមាណជា៨០០តោននេះ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងមន្ត្រីជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងសន្តិសុខសាធារណៈចិន តាមរយៈការផ្លាស់ប្តូរ និងចែករំលែកព័ត៌មានសម្ងាត់ដើម្បីស្រាវជ្រាវស៊ើបអង្កេត។ ប្រតិបត្តិការនេះដឹកនាំសម្របសម្រួលដោយតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ ដោយមានការសហការពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនម្ចាស់ម៉ាកផ្ទាល់។

គួររម្លឹកដែរថា ក្នុងឆ្នាំ២០១៦ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាបានចុះ MOUទ្វេភាគី ជាមួយនឹង FBI សហរដ្ឋអាម៉េរិក ស្ដីអំពីការផ្លាស់ប្ដូរព័ត៌មាន សម្គាល់ ស្លាកស្នាម ខ្ចៅដៃ។ រហូតមកដល់ឆ្នាំ២០១៩ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានចុះMoUត្រីភាគី ជាមួយនឹង FBIសហរដ្ឋអាម៉េរិក ក្នុងគោលបំណងសំខាន់ៗចំនួនពីរ រួមមាន ១ធ្វើកិច្ចសហប្រតិបត្តិការ ស៊ើបអង្កេត និងបង្ក្រាបជនល្មើស ដែលបានប្រព្រឹត្តនូវអំពើភេរវកម្ម អំពើជួញដូរមនុស្ស រត់ពន្ធមនុស្ស ទេសចរណ៍ផ្លូវភេទ បទល្មើសលើកុមារ ជួញដូរគ្រឿងញៀនខុសច្បាប់ អំពើរត់ពន្ធអាវុធ សម្អាតប្រាក់ បទល្មើសឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងការតាមចាប់ជនរត់គេចខ្លួនជាដើម។ និង២ បង្កើតក្រុមការងាររួមគ្នាមួយ ដែលហៅកាត់ថា Task Force។

កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា បានពិពណ៌នាលើទំព័រហ្វេសប៊ុកផ្លូវការអំពីការចាប់ដៃគ្នារវាងរដ្ឋបាលអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនអាម៉េរិក ហៅកាត់ថា DEA និងនគរបាលប្រឆាំងគ្រឿងញៀនកម្ពុជា ហៅកាត់ថា ADP រហូតឈានដល់ការចាប់ខ្លួនជនបរទេសពាក់ព័ន្ធនឹងប្រតិបត្តិការជាច្រើននាក់ ព្រមទាំងរឹបអូសទ្រព្យសម្បត្តិ ទីតាំងស្តុកទុក រួមទាំងសារធាតុគីមីសម្រាប់ផលិតគ្រឿងញៀនច្រើនជាង១តោន និងគ្រឿងញៀនខុសច្បាប់ជាង២០០គីឡូក្រាម។a us police1 a us police2