» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10197 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700368 នាក់

នាយករដ្ឋមន្ត្រី​ថៃ​បង្ហាញ​ការព្រួយបារម្ភ​ចំពោះ​ពលរដ្ឋ​ថៃ​ដែល​ត្រូវ​ន​យោជក​អ៊ីស្រាអែល​បង្ខំ​ឲ្យ​បន្ត​ធ្វើការ​


​ប្រទេស​ថៃ​៖ លោក សេដ្ឋា ថា​វី​ស៊ីន នាយករដ្ឋមន្ត្រី​ថៃ បាន​ឲ្យ​ដឹងថា ចំនួន​ប្រជាជន​ថៃ​ដែល​ត្រូវបាន​សម្លាប់​នៅក្នុង​ជម្លោះ​អ៊ីស្រាអែល និង​ហា​ម៉ាស បាន​កើន​ឡើងដល់ ២៩​នាក់​ហើយ​។​​យោងតាម​សារព័ត៌មាន The Nation ចេញផ្សាយ​កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២៣ បានឱ្យដឹងថា លោក សេដ្ឋា បង្ហាញ​តួលេខ​ស្លាប់​របស់​ប្រជាជន​ថៃ​នេះ​គឺ មុនពេល​លោក​ឡើង​យន្តហោះ​ទៅ​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ចន្ទ​ទៅ​ចូលរួម​វេទិកា​ខ្សែក្រវ៉ាត់ និង​ផ្លូវ​លើក​ទី​៣ នៅ​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃ​អង្គារ​ទី​១៧​តុលា និង​ថ្ងៃ​ពុធ​១៨​តុលា​។​a thai prim1 

​លោក សេដ្ឋា ថា​វី​ស៊ីន នាយករដ្ឋមន្ត្រី​ថៃ បាន​និយាយថា របាយការណ៍​ចុងក្រោយ​នេះ​បង្ហាញថា ស្ថានភាព​នៅក្នុង​ប្រទេស​អ៊ីស្រាអែល មិនមាន​ភាពប្រសើរឡើង​ទាល់តែសោះ ហើយ​តាមពិត​កំពុង​ប្រកបដោយ​គ្រោះថ្នាក់​កាន់តែខ្លាំង​។​​នៅពេល​សួរថា តើ​មាន​សញ្ញា​វិជ្ជមាន​ណាមួយ​ក្នុង​ការធានា​ការដោះលែង​ចំណាប់ខ្មាំង​នោះទេ លោក សេដ្ឋា បាន​មានប្រសាសន៍ថា «​នៅ​មិនទាន់មាន​នៅឡើយ​ទេ ប៉ុន្តែ​ការខិតខំ​កំពុង​បន្ត​។ មាន​ចលនា​ក្នុងទិសដៅ​ត្រឹមត្រូវ ប៉ុន្តែ​អ្នក​ជាប់ឃុំ​មិន​ត្រូវបាន​ដោះលែង​នៅឡើយ​ទេ​»​។​

​លោក​ក៏បាន​ឱ្យដឹង​ដែរ​ថា ពលករ​ចំនួន ៦ នាក់​ដែល​បាន​ចុះឈ្មោះ​ត្រឡប់​ទៅ​ប្រទេស​ថៃ​បច្ចុប្បន្ន​មិនអាច​ទៅដល់​អាកាសយានដ្ឋាន​បានទេ​។ ស្ថានទូត​ថៃ​ប្រចាំ​នៅ​ទីក្រុង Tel Aviv ពិបាក​ទាក់ទង​ពួកគេ ហើយ​គេ​ជឿថា ពួកគេ​អាច​ជាប់គាំង​នៅក្នុង​តំបន់​ដែលមាន​ហានិភ័យ​ខ្ពស់​។​​លោក​ក៏បាន​ណែនាំ​ដល់​ស្ថាប័ន ពាក់ព័ន្ធ​ឱ្យ​ប្រឹងប្រែង​រៀបចំ ជើងហោះហើរ​បន្ថែម និង​ជម្លៀស​ប្រជាជន​ថៃ​ឲ្យ​បាន​ច្រើន​ពី​អ៊ីស្រាអែល​តាម​ដែល​អាចធ្វើ​ទៅបាន ។​

​ចំពោះ​របាយការណ៍ ដែល​និយោជក​អ៊ីស្រាអែល​មួយចំនួន នៅតែ​បង្ខំ​បុគ្គលិក​របស់ខ្លួន​ឱ្យទៅ​ធ្វើការ ទោះបីជា​មានការ​ទម្លាក់​គ្រាប់បែក​មិន​ឈប់ឈរ​ក៏ដោយ លោក សេដ្ឋា ថា​វី​ស៊ីន នាយករដ្ឋមន្ត្រី​ថៃ ថា​ស្ថានភាព បែបនេះ មិនអាច​ទទួលយកបាន​ទេ ។ លោក​បាន​និយាយថា បាន​និយាយ​ជាមួយ​ឯកអគ្គរដ្ឋទូត អ៊ីស្រាអែល ប្រចាំ​នៅ​ទីក្រុង​បាងកក ហើយ​បាន​ណែនាំ​លោកស្រី​ឯកអគ្គរដ្ឋទូត​ឱ្យ​ធានាថា គ្មាន​អ្នកណាម្នាក់​ត្រូវបាន​បញ្ជូនទៅ​ធ្វើការ​នៅ​វាលស្រែ​នោះទេ ព្រោះនេះ​ជា​បញ្ហា​នៃ​ជីវិត និង​ការស្លាប់ ។ លោក​ថា រដ្ឋាភិបាល​កំពុង​តាមដាន​យ៉ាង​ដិតដល់ និង​ដោះស្រាយ​បញ្ហា​នេះ​៕


​