» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8772 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698943 នាក់

មីយ៉ាន់ម៉ា ចាប់ផ្តើមការបោះឆ្នោតដំណាក់កាលទី២ ក្រោយដំណាក់កាលដំបូង មានចំនួនអ្នកចូលរួមទាប

 

មីយ៉ានម៉ា៖ នាថ្ងៃអាទិត្យទី១១មករា ប្រជាជននៅប្រទេសមីយ៉ាន់ម៉ាដែលកំពុងមានសង្គ្រាមស៊ីវិលនិងការបំបែកខ្លួន បាននាំគ្នាទៅតម្រង់ជួរ ដើម្បីទម្លាក់សន្លឹកឆ្នោតក្នុងដំណាក់កាលទី២ ។ដំណើរការបោះឆ្នោតសកលរៀបចំដោយរដ្ឋាភិបាលយោធា បន្ទាប់ពីដំណាក់កាលដំបូង បានមើលឃើញចំនួនអ្នកចូលរួមបោះឆ្នោតដ៏ទាបក្នុងពេលការបោះឆ្នោតសកលនេះ ត្រូវបានរិះគន់យ៉ាងទូលំទូលាយថា គឺគ្រាន់តែជាឧបករណ៍ ដើម្បីផ្តល់ភាពស្របច្បាប់ដល់របបសឹកប៉ុណ្ណោះ។a elect burma1 

 ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០២៦បានឲ្យដឹងថា៖ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ក្នុងជម្លោះរ៉ាំរ៉ៃ ចាប់តាំងពីយោធាបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិល បន្ទាប់ពីរដ្ឋប្រហារកាលពីឆ្នាំ២០២១ ហើយបានចាប់ឃុំខ្លួនមេដឹកនាំរដ្ឋាភិបាលនោះ គឺលោកស្រី អោងសាន ស៊ូជី ។

គណបក្ស NLD របស់លោកស្រី ស៊ូជី ដែលទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតឆ្នាំ២០២០ ត្រូវបានរំលាយចោល រួមជាមួយគណបក្សជាច្រើនផ្សេងទៀត ដែលប្រឆាំងរបបយោធា។ មិនតែប៉ុណ្ណោះ ក្រុមឧទ្ទាមប្រដាប់អាវុធ ដែលកំពុងប្រយុទ្ធជាមួយយោធា ក៏បានបដិសេធចូលរួមដំណើរការបោះឆ្នោតផងដែរ។ អង្គការសហប្រជាជាតិ រួមជាមួយក្រុមប្រទេសលោកខាងលិច និងក្រុមឃ្លាំមើលសិទ្ធិមនុស្សជាច្រើន យល់ឃើញថា ការបោះឆ្នោតនេះគឺជាការបោះឆ្នោតក្លែងក្លាយមួយ ដែលមិនប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ ឬជឿជាក់បានឡើយ។

គណបក្ស Union Solidarity and Development Party ដែលគាំទ្រដោយយោធា កំពុងទទួលសំឡេងគាំទ្រនាំមុខគេ ក្នុងគម្លាតដ៏ធំមួយ ក្រោយឈ្នះបានអាសនៈចំនួន៩០ ក្នុងចំណោម១០២ ដែលត្រូវបានដាក់ឱ្យប្រកួតប្រជែងយក ក្នុងដំណាក់កាលដំបូងនៃការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ដែលបានមើលឃើញ អ្នកទៅចូលរួមបោះឆ្នោតត្រឹម ៥២.១៣ភាគរយប៉ុណ្ណោះ ដែលជាអត្រាដ៏ទាបមួយ ធៀបនឹងការបោះឆ្នោតកាលពីឆ្នាំ២០២០ និងឆ្នាំ២០១៥។

គួរបញ្ជាក់ថា ការបោះឆ្នោតជុំចុងក្រោយ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមករា។ សរុបទាំង៣ដំណាក់កាល ការបោះឆ្នោតនឹងធ្វើឡើងនៅតាមក្រុងចំនួន២៦៥ ក្នុងចំណោម៣៣០ក្រុង ក្នុងនោះរួមមានទាំងតំបន់ដែលរបបសឹក មិនមានការគ្រប់គ្រងពេញលេញទាំងស្រុងឡើយ។ ម៉្យាងវិញ កាលបរិច្ឆេទសម្រាប់ប្រកាសលទ្ធផលបោះឆ្នោត ក៏មិនទាន់ត្រូវបានប្រកាសឱ្យដឹង ជាផ្លូវការទេ។a elect burma