» គោ​ស្គាល់​សម្លេង​ម៉ូតូ​ម្ចាស់​ចោរ​អស់​ល​ក្ខ័​ត្រូវ​ពលរដ្ឋ​និង​សមត្ថកិច្ច ព័ទ្ធ​ចាប់បាន​កាលពី​ថ្ងៃ​ទី​៤​ធ្នូ​! » ពេល​ការបោះឆ្នោត​ខិតជិត​មកដល់​មេដឹកនាំ​កោះ​តៃវ៉ាន់​ជំ​រុញឱ្យ​ពលរដ្ឋ​យក​ស្ថានការណ៍​នៅ​ហុងកុង​ជា​គំរូ​ » រកឃើញ​សាច់​បង្ក​កឥត​ច្បាប់​ជិត សែ​ម៉ឺន​គីឡូក្រាម នៅ នៅក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​ » ដី​រដ្ឋ​រាប់រយ​ហិកតា​នៅ​ស្រុក​កូន​មុំ ត្រូវគេ​លួច​កាប់​ទន្ទ្រាន​ដាំ​កូន​កៅស៊ូ​ធ្វើជា​កម្មសិទ្ធិ អាជ្ញាធរខេត្ត​មិនដឹង​? » មេដឹកនាំ​ចិន​មក ពង្រឹង​កិច្ច​សហប្រតិបត្តិ​និង​ការ​ការអនុវត្ត​ច្បាប់ ប្រឆាំង​ល្បែងស៊ីសង​តាម​អន​ឡាញ និង​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ស្រុក​ខ្មែរ​ » ស្ត្រី​ម្នាក់​ស្រវឹងស្រា បើករថយន្ត​ស៊េរី​ទំនើប​បុក​បុរស​ជិះ​ម៉ូតូ​អាគុយ ស្លាប់​នៅមុខ​ព្រលាន​តុលាការ​កំពុង​ចាត់ការ​! » ក្រុមហ៊ុន​វី​តា​ល់ និង​មី​ជាតិ​របស់​ឧកញ៉ា​ជឹ​ង សុគន្ធា​វី ទទួលបាន​សិទ្ធ​គ្រប់​គ្រង់​ដី​ក្នុង​ឧទ្យាន​ជាតិ​ជា​បន្តបន្ទាប់​! » រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ប្រតិបត្តិ​ការឃាត់ខ្លួន​ជនជាតិ​បង់​ក្លា​ដេ​ស និង​ខ្មែរ​ជាង ១០​នាក់​រំដោះ​ជនជាតិ​ចិន ០២​នាក់ នៅ​ខណ្ឌ​ជ្រោយចង្វា​ » រកឃើញ​ឱសថ​ក្លែងក្លាយ​ចំនួន ៦​មុខ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ » បន្ទាប់ពី​កាណាដា​មន្ត្រី​សេត​វិមាន​ប្រតិកម្ម​ចំពោះ​ការជាប់​ព័ន្ធ​របស់​មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌា​ក្នុងការ​ប៉ុនប៉ង​ធើ្វ​ឃាត​លើ​ក្រុម​ផ្តាច់ខ្លួន​និកាយ​សិក្ខ​ » បន្ទាប់ពី​បញ្ជា​ឲ្យ​ការពារ​ព្រៃ​ឡង់​សម្តេច​ធិបតី​ប្រកាស​បញ្ញ្ឈប់​រោងចក្រ​អគ្គិសនី​ប្រើធ្យូងថ្ម​ » មេភូមិ​ព្រមទាំង​ប្រជាពលរដ្ឋ តវ៉ា​សុំ​បើកផ្លូវ​សាធារណៈ​វិញមេស្រុកមេឃុំថាចាំពិនិត្យមើលសិន » លោក​កែវ​រ៉េមី​មេ​សិទ្ធមនុស្ស​រាជរដ្ឋាភិបាល​ថា​ស្ថាន​សិទ្ធមនុស្ស​ក្នុង​គុក​ដែលមាន​អ្នក​ជាប់​ជាង​៣​ម៉ឺន​នាក់​ល្អ​?! » សម្តេច​តេ​ជោ​ចេញមុខ​ជួយ​គ្រួសារ​សិស្ស​ម៉ែន​ផានិត​ដែល​ប្រឡង​បាក់​ឌុប​ជាំ​ប់​និទ្ទេស​A » កូន​ខ្មែរ​រៀន​ចប់​បណ្ឌិតសភាយោធា​នៅ​អាមេរិក​និង​អតីត​អនុប្រធាន​គណបក្ស​យុវជន​កម្ពុជា​ប្រកាស​ជួយឧបត្ថម្ភ​លោកយាយ​អាយុ​១០២​ឆ្នាំ​ដែល​កូនប្រុស​ត្រូវ​ចាប់​ដាក់គុក​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3241 នាក់

ម្សិលមិញ 2432 នាក់

សរុប 13407839 នាក់

អាមេរិក​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​តួ​គី​ព្រោះ​ទិញ​មី​ស៊ី​ល​រុស្ស៊ី​s៤០០

 


​អាមេរិក​៖ កាលពី​ថ្ងៃ​ចន្ទ​ទី​១៤​ធ្នូ​រដ្ឋបាល​អាមេរិក​របស់លោក​ដូ​ណា​ល់ ត្រាំ​បានសម្រេច​ដាក់ទណ្ឌកម្ម​តួ​ក​គី​ដោយសា​ប្រទេស​តួ​ក​គី​ដែលជា​សមាជិក​អង្គការ​អូតង់ នៅតែ ចចេស ទិញ និង​ប្រើប្រាស់​ប្រព័ន្ធ​ខែល​មី​ស៊ី​ល​រុស្ស៊ី S-400 ដែលមាន​តម្លៃ ជាង ២,៥ ពាន់​លាន​ដុល្លារ ។ អាមេរិក​ធ្លាប់បាន​ព្រមាន​តាំងពី​ដំបូង​ទី​ម្ល៉េះ ថា កុំ​ឲ្យ​តួ​ក​គី ទិញ​ប្រព័ន្ធ​ខែល​មី​ស៊ី​ល​រុស្ស៊ី ព្រោះ​វា មិន សមស្រប​នឹង​គោលនយោបាយ ប្រព័ន្ធ​ការពារ​របស់​អូតង់ ដែលតួ​ក​គី​ជា​សមាជិក​នោះទេ​។​a turky seria trump 

​អាមេរិក​យល់ថា នៅពេល​តួ​ក​គី អនុញ្ញាត​ឲ្យ​មាន​ប្រព័ន្ធ​ខែល​មី​ស៊ី​ល​របស់​រុស្ស៊ី នៅក្នុង​កងទ័ព​តួ​ក​គី នោះ រុស្ស៊ី​នឹង​អាចមាន​ឱកាស​ខ្ពស់ ក្នុងការ​ស្វែងយល់​ពី​អាថ៌កំបាំង​បច្ចេកវិទ្យា​ដ៏​ទំនើប​របស់​យន្តហោះ​ចម្បាំង​អាមេរិក F-35 ដែល​តួ​ក​គី កំពុង​កុម្ម៉ង់​ទិញ​។ ម្យ៉ាងទៀត ប្រព័ន្ធ​ខែល​មី​ស៊ី​ល​រុស្ស៊ី ក្នុង​ទឹកដី​តួ​ក​គី នឹង​អាចធ្វើ​ឲ្យ​រុស្ស៊ី ចូល​លួច យក​ទិន្នន័យ សម្ងាត់ និង​យុទ្ធសាស្ត្រ​កងទ័ព​របស់​អាមេរិក និង​របស់​សម្ព័ន្ធមិត្ត​អូតង់​។​​កន្លងមក លោក​ដូ​ណា​ល់ ត្រាំ គ្រាន់តែ​បានសម្រេច​ផ្អាក លែង​ឲ្យ​តួ​ក​គី ចូលរួម នៅក្នុង​កម្មវិធី​ផលិត​យន្តហោះ​ចម្បាំង​របស់​អាមេរិក​F35​ដ៏​ទំនើប​ចុងក្រោយ ដែល​តួ​ក​គី បាន​កុម្ម៉ង់​ទិញ តែប៉ុណ្ណោះ​។​

​ប្រមុខ​ការបរទេស​អា​មេ​រិ​ក Mike Pompeo បាន​និយាយថា វា ជា​សញ្ញា​បញ្ជាក់ យ៉ាងច្បាស់​ថា អាមេរិក មិន​អត់ឱន មិន​យោគយល់ ឲ្យ​មាន​ទំនាក់ទំនង ការដោះដូរ​ទាំងឡាយណា​ដែល​ផ្តល់​ប្រយោជន៍​ដល់​ក្រសួងការពារជាតិ​រុស្ស៊ី និង​ក្រុម​ស៊ើបការណ៍​សម្ងាត់​រុស្ស៊ី​នោះទេ​។​​ការដាក់ទណ្ឌកម្ម​លើ​តួ​ក​គី ផ្អែក​តាមច្បាប់ ដែល​សភា​អាម​រិ​ក បាន​បោះឆ្នោត កាលពី​ឆ្នាំ​២០១៧ ដែល​និយាយ​ពី​យុទ្ធសាស្ត្រ​ប្រឆាំង​គូសត្រូវ តាមរយៈ ការដាក់ទណ្ឌកម្ម​។ លើក​នេះ អាមេរិក​បានដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ទីភ្នាក់ងារ​រដ្ឋាភិបាល​តួ​ក​គី ដែល​ទទួលបន្ទុក​ទិញ លក់​អាវុធ ហៅ​កាត់​ថា SSB​។ ទៅតាម​ទណ្ឌកម្ម​របស់​អាមេរិក ស្ថាប័ន​របស់​រដ្ឋាភិបាល​តួ​ក​គី​មួយ​នេះ នឹងត្រូវ​ហាមឃាត់​មិន​ឲ្យ​មាន​សិទ្ធិ​នាំចេញ​សព្វាវុធ​ទៅ​បរទេស ចំណែក ប្រធាន និង​មន្ត្រី​ប៉ុន្មាន​នាក់​ផ្សេងទៀត របស់​ទីភ្នាក់ងារ​រដ្ឋាភិបាល​តួ​ក​គី ក៏ត្រូវ​ជាប់​ទណ្ឌកម្មសេដ្ឋកិច្ច ហើយ​និង​ត្រូវ​ហាមឃាត់ មិន​ឲ្យ​ចូល​ទឹកដី​អាមេរិក​។​

​សូមបញ្ជាក់ថា​នៅក្រោយ ទិញ ទទួលបាន​ខែល​មី​ស៊ី​ល​រុស្ស៊ី លោក​ប្រធានាធិបតី តួ​ក​គី រេ​សេប តា​យី​ប អ៊ែរ​ដូ​ហ្កា​ន បាន​ថ្លែង​នៅ មុខ​សភា​តួ​ក​គី​ថា វា​មិនមែនជា​ខុស​ទាស់​នោះទេ ដែល​ប្រទេសមួយ ត្រូវ​រក​មធ្យោបាយ​ដ៏​សមរម្យ​មួយ​ដើម្បី សន្តិសុខ​ជាតិ​។ កន្លងមក ប្រធានាធិបតី តួ​ក​គី នៅ​អះអាងថា លោក​មិន​ជឿថា អាមេរិក​ហ៊ាន​ដាក់ទណ្ឌកម្ម​លើ​តួ​ក​គី​នោះទេ ព្រោះថា​តួ​ក​គី ជា​សម្ព័ន្ធមិត្ត​សំខាន់​របស់​អាមេរិក ក្នុង​អង្គការ​អូតង់ និង​នៅក្នុង​តំបន់​ដើម​បូព៌ា ដែល​អាមេរិក ត្រូវការ​ចាំបាច់​ដើម្បី ទប់ទល់​នឹង​ឥទ្ធិពល​របស់​អ៊ីរ៉ង់​។​

​ដើម្បី ហេតុផល​សន្តិសុខ​ជាតិ តួ​ក​គី​ត្រូវការ​ប្រព័ន្ធ​ខែល​មី​ស៊ី​ល​រុស្ស៊ី ដែលមាន​សមត្ថភាព ខ្ពស់ និង​មាន​តម្លៃថោក បើ​ប្រៀបធៀប​នឹង​ប្រព័ន្ធ​ខែល​មី​ស៊ី​ល​របស់​អាមេរិក Patriot​។ តួ​ក​គី​បានឃើញ ប្រសិទ្ធិភាព​របស់​ប្រព័ន្ធ​ខែល​មី​ស៊ី​ល រុស្ស៊ី នៅក្នុង​សង្គ្រាម​ប្រទេស​ស៊ី​រី ជាទី​ដែល​ប្រព័ន្ធ​ខែល​មី​ស៊ី​ល​រុស្ស៊ី បាន​ជួយ​ការពារ​ទីតាំង​របស់​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស ពី​ការវាយប្រហារ​ផ្លូវអាកាស​របស់​សម្ព័ន្ធ​អន្តរជាតិ ដឹកនាំ​ដោយ​អាមេរិក​។ ប្រព័ន្ធ​ខែល​មី​ស៊ី​ល របស់​រុស្ស៊ី ប្រភេទ S-400​ឆ្លើ យ​តប​គ្រប់លក្ខណៈ​ចង់បាន​របស់​តួ​ក​គី ព្រោះ​វា​គ្របដណ្តប់​ការពារ​ទាំងស្រុង ដែនអាកាស​តួ​ក​គី ពី​ការវាយប្រហារ​ពី​ខាងក្រៅ​។​

​គេ​ជឿ​ដែរ​ថា រដ្ឋាភិបាល​តួ​ក​គី បាន​ប្រញាប់​ទិញ ខែល​មី​ស៊ី​ល​រុស្ស៊ី ឲ្យ​បាន​នៅ​ឆ្នាំ ២០២០ ដើម្បី បំពាក់​ឲ្យ​កងទ័ព​ជើង​អាកាស តួ​ក​គី ដែល​បាន​ចុះខ្សោយ ដោយសារតែ យុទ្ធនាការ​បោសសម្អាត​ទាហាន​ក្បត់ នៅក្រោយ​រដ្ឋប្រហារ​មិនបាន​សម្រេច កាលពី​ឆ្នាំ ២០១៦​។​​ការទិញ​ប្រព័ន្ធ​ខែល​មី​ស៊ី​ល​រុស្ស៊ី លើក​នេះ តួ​ក​គី ក៏​ចង់​បញ្ជាក់​ពី​ឯករាជ្យភាព ក្នុងការ​ការពារ​ទឹកដី​របស់ខ្លួន ប្រឈម​នឹង​ការវាយប្រហារ​ពី​ខាងក្រៅ​។ ថ្មីៗ​នេះ តួ​ក​គី​បាន​ប្រឈមមុខ​ជាមួយ​សម្ព័ន្ធមិត្ត​អឺរ៉ុប​ផ្សេងទៀត​ពិសេស​ប្រទេស​ក្រិ​ក នៅក្នុង​ជម្លោះ ដណ្តើម តំបន់ ជីក​រក​ប្រេង នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ជាដើម​។​

​នៅពេល​សម្ព័ន្ធមិត្ត ២​ឈ្លោះ​គ្នា អ្នក​ដែល​ខាត គឺ​តួ​ក​គី និង​សហរដ្ឋអាមេរិក ចំណែក​អ្នក​ដែល​ចំណេញ​ពី​រឿងនេះ គ្មាន​អ្នកណា​ក្រៅតែពី​រុស្ស៊ី​នោះទេ​។​
​អាមេរិក​ខាត ព្រោះ​ដោយសារតែ​ទណ្ឌកម្ម​លើក​នេះ ក្រុមហ៊ុន​អាមេរិក​ខកខាន មិនអាច​បន្ត​កម្មវិធី​ផលិត​យន្តហោះ​ចម្បាំង F35 បាន​លឿន ព្រោះថា គ្រឿង​បរិក្ខា មួយចំនួនធំ សម្រាប់​ដំឡើង​យន្តហោះ​ចម្បាំង​អាមេរិក ត្រូវ​ផលិត ឡើង​ក្នុង​ទឹកដី តួ​ក​គី​។ ម្យ៉ាងទៀត ដោយសារ​ទណ្ឌកម្ម​លើក​នេះ អាមេរិក និង​តួ​ក​គី ដែលជា​សម្ព័ន្ធមិត្ត​ដែល​ត្រូវ​សហការគ្នា នៅក្នុង​បេសកកម្ម​របស់​អង្គការ​អូតង់ នឹង​មិនអាច​មើលមុខ​គ្នា ចំ​នោះទេ​។​​តួ​ក​គី​ឯណោះ​វិញ នឹង​ខាតបង់​ខ្លាំង ព្រោះ​ទណ្ឌកម្ម របស់​អាមេរិក នឹង​ហាម មិន​ឲ្យ​ទីភ្នាក់ងារ​រដ្ឋាភិបាល​តួ​ក​គី លក់ នាំចេញ​អាវុធ​ទៅ​បរទេស​។ ការ​នេះ​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង ដល់​វិស័យ​នាំចេញ អាវុធ​របស់​តួ​ក​គី​ទៅ​បរទេស ដូចជា​ទៅ ប្រទេស​លី​ប៊ី ស៊ី​រី ឬ​ទៅ​អា​ស៊ែ​បៃ​ហ្ស​ង់ ជាដើម ជាទី​តួ​ក​គី​ចូលរួម​លូកដៃ​ជួយ ភាគី​ជម្លោះ ក្នុង​សង្គ្រាមស៊ីវិល​។​

​មក​មើល​រុស្ស៊ី​វិញ ដឹង​តែ​ចំណេញ​ច្រើន ព្រោះថា បើសិន​អាមេរិក​ដាក់ទណ្ឌកម្ម សូម្បីតែ​តួ​ក​គី ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​ខ្លួន នោះ រុស្ស៊ី​នឹង​ប្រមូល ទាក់ទាញ បាន​មិត្ត​មួយម្នាក់​ទៀត របស់​សត្រូវ​ឲ្យ មក​ធ្វើជា​មិត្ត​របស់ខ្លួន​។ រុស្ស៊ី​ដឹងថា តួ​ក​គី ឥលូវ​កំពុង​ត្រូវ​ចោមរោម ដាក់ទណ្ឌកម្ម​ពី​គ្រប់​ទិស ពី​អាមេរិក និង​ពី​អឺរ៉ុប​។ នេះ​ជា​ឱកាសល្អ​មួយទៀត សម្រាប់​រុស្ស៊ី បើសិន​រុស្ស៊ី អូសទាញ​បាន​តួ​ក​គី ដែលជា​សមាជិក​របស់​អូតង់ ឲ្យ​មក​នៅ​ខាង​ខ្លួន ដើម្បី ទប់​ទល់នឹង​ប្រទេស​លោកខាងលិច​។​ទោះជា​យ៉ាងណា​រដ្ឋមន្ត្រី​កា​របរ​តេស​អាមេរិក​មិនបាន​អើពើ​ឡើយ​នូវ​សំណើសុំ​ជួបចរចារ​ពី​ភាគី​តួ​គី​៕