» ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026 » ប្រធានាធិបតីស៊ីជិងពីងបោះពាក្យថាចិនជាមេដឹកនាំពិភពលោកថ្មីខាងសណ្ដាប់​ធ្នាប់​ AI » មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3446 នាក់

ម្សិលមិញ 6456 នាក់

សរុប 19773203 នាក់

រំលោភ​ស្រី​ទេសចរណ៍​អាល្លឺម៉ង់​ខូចវស័យទេសចរណ៍តុលាការ​កាត់ទោស​ជនជាតិ​ថៃ​ម្នាក់​សម្លាប់ចោល​!

 


​ថៃ​៖​កាលពី​ថ្ងៃទី​១០​កក្កដា​ជនជាតិ​ថៃ​ម្នាក់ ត្រូវបាន​តុលាការ​ថៃ​ផ្ដន្ទាទោស​ប្រហារជីវិត ពីបទ​រំលោភ​សម្លាប់​ភ្ញៀវទេសចរ​ជនជាតិ​អាល្លឺម៉ង់​ម្នាក់ នៅលើ​កោះ Sichang​។ ជនជាប់ចោទ​ឈ្មោះ​រ៉ុ​ណា​ខន​រុងរឿង​( Ronnakorn Romruen) ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ខែមេសា កន្លងទៅ បន្ទាប់ពី​សាកសព​នារី​ទេសចរ​អាល្លឺម៉ង់​មាន​អាយុ ២៧​ឆ្នាំ ត្រូវបាន​គេ​រកឃើញ​ក្រោម​ស្លឹកឈើ​ស្ងួតៗ​ជាមួយ​ដុំថ្ម​កប់​ពីលើ នៅ​ឈូង​សមុទ្រ​នៃ​កោះ Koh Sichang​។​a kill thai 

តុលាការ​បាន​ឲ្យ​ដឹងថា ជនជាប់ចោទ​ឈ្មោះ Ronnakorn ស្ថិត​ក្រោយ​ឥទ្ធិពល​នៃ​គ្រឿងញៀន នៅពេល​រំលោភ​ទៅលើ​ជនរងគ្រោះ ហើយ​នៅពេល​ជនរងគ្រោះ​ព្យាយាម​រត់គេច ជនល្មើស​បាន​យក​ដុំថ្ម សំពង​ទៅលើ​ក្បាល និង​មុខ​ជនរងគ្រោះ បណ្ដាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​នៅនឹងកន្លែង​តែម្ដង​។​

​ជនជាប់ចោទ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​រឿង​ទាំងអស់នេះ រួមមាន​ករណី​រំលោភ​សម្លាប់​លើ​ជនបរទេស​ជនជាតិ​អាល្លឺម៉ង់ លាក់​សាកសព និង​ប្រើប្រាស់​គ្រឿងញៀន​ប្រភេទ​មេ​តុំ​ហ្វេ​តា​មីន​ប្រាកដ​មែន​។ កាលពី​ឆ្នាំមុន ប្រទេស​ថៃ​បាន​អនុវត្ត​ការកាត់ទោស​ប្រហារជីវិត​ជា​លើកដំបូង ចាប់តាំងពី​បើក​ឲ្យ​មានច្បាប់​ប្រហារជីវិត​ឡើងវិញ​នៅ​ឆ្នាំ​២០០៩ ។ កាលនោះ បាន​កាត់ទោស​លើ​ជនល្មើស​ម្នាក់​អាយុ ២៦​ឆ្នាំ​ដោយ​ចាក់​ថ្នាំ​ឲ្យ​ស្លាប់​។​

​ក្រុម​ការពារ​សិទ្ធិមនុស្ស​បាន​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ ការអនុវត្ត​ច្បាប់​ប្រហារជីវិត​នេះ​ឡើងវិញ ខណៈ​មួយ​ទសវត្សរ៍​មកហើយ​មិន​ធ្លាប់​អនុវត្ត​ច្បាប់​នោះទេ​។ ប្រទេស​ថៃ​មាន​អត្រា​ឃុំឃាំង​ខ្ពស់ មាន​អ្នក​ប្រឈម​នឹង​ទោស​ប្រហារជីវិត​ច្រើនជាង ៥០០ នាក់​។ ដំណើរ​ទេសចរណ៍​ដ៏​ពេញនិយម​ប្រទេស​ថៃ ត្រូវបាន​គេ​រំពឹងថា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​ចំនួន ៤០​លាន​នាក់​នៅ​ឆ្នាំនេះ ហើយ​ត្រូវបាន​គេ​ចាត់ទុកថា​មាន​សុវត្ថិភាព​សម្រាប់​អ្នកដំណើរ​។ ប៉ុន្តែ​ឧបទ្ទវហេតុ​ដែលមាន​ក​ម្រិ​ត​ខ្ពស់​ទាំងនេះ នាំ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​a kill thai1 a kill thai2 a kill thai3