
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10518 នាក់
ម្សិលមិញ 9639 នាក់
សរុប 20700689 នាក់
មីយ៉ាន់ម៉ា៖ កម្មករជីករ៉ែត្បូងជាង ១៧០នាក់ ដែលបានស្លាប់ក្នុងគ្រោះរអិលបាក់ដីកាលពីពេលថ្មីៗនេះ ត្រូវបានគេបញ្ចុះនៅក្នុងរណ្ដៅរួមគ្នាដ៏ធំមួយ កាលពីថ្ងែសុក្រម្សិលមិញ។
ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២០ បានផ្សាយឲ្យដឹងថា៖ នៅជុំវិញរណ្ដៅសព គេសង្កេតឃើញសាច់ញាតិរបស់ជនរងគ្រោះ បានចូលរួមសម្តែងការសោកស្តាយចំពោះការបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេ ខណៈអ្នកខ្លះបានទ្រហោយំឱបក្ដាមឈូសយ៉ាងសង្វេគ ព្រោះជាគ្រោះមហន្ដរាយដ៏អាក្រក់បំផុត ដែលមិនធ្លាប់កើតមាន។
សូមបញ្ជាក់ថា សោកនាដកម្មដ៏អាក្រក់បំផុតនេះ បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ទី២ក្កដា នៅក្នុងតំបន់ប៉ាកាន់( Hpakant) ក្នុងរដ្ឋកាជិន (Kachin) ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំហើយបង្កជាគ្រោះរអិលស្រុតដីពេលរាប់រយនាក់កម្មករកំពុងធ្វើការ។ នាយកដ្ឋានពន្លត់អគ្គិភ័យមីយ៉ាន់ម៉ាបានឲ្យដឹងថា បេសកកម្មស្វែងរក និងជួយសង្គ្រោះនៅតែបន្ដមកទល់ថ្ងៃនេះ ហើយសាកសពចំនួន ១៧២នាក់ត្រូវបានរកឃើញ ខណៈសាកសពផ្សេងទៀតសង្ស័យនៅកប់ក្រោមគំនរដីភក់នៅឡើយ៕