វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2250 នាក់
ម្សិលមិញ 2568 នាក់
សរុប 12587312 នាក់
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានផ្ញើសារអបអរសាទរ លោកអេមឺសុនណាំងហ្គាវ៉ា( Emmerson Mnangagwa )ដែលបានជាប់ឆ្នោត ជាប្រធានាធិបតីហ្ស៊ីមបាវ៉េសាជាថ្មីបើទោះជាគណបក្សប្រឆាំងប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតក៏ដោយ។
ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរចេញផ្សាយការពីថ្ងៃទី០៧ខែសីហាឆ្នាំ២០១៨បានឲ្យដឹងថា៖«លោក ស៊ី ជិនពីង បានសម្ដែង ការសាទរ ក៏ដូចជាចេតនាចង់ឃើញរដ្ឋាភិបាល និងប្រជាជនហ្ស៊ីមបាវ៉េ អាចសម្រេចបាននូវលទ្ធផលបន្ថែមសម្រាប់ការអភិវឌ្ឍជាតិ ក្រោមការដឹកនាំរបស់លោកអេមឺសុនណាំងហ្គាវ៉ា( Emmerson Mnangagwa )»។ បន្ថែមពីលើនេះ លោកប្រធានាធិបតីចិន ក៏បានបង្ហាញពីក្ដីសង្ឃឹមផងដែរថាលោក អាចនឹងពិភាក្សាការងារជាមួយលោកណាំងហ្គាវ៉ា( Mnangagwa )នៅខែកញ្ញាខាងនេះ ក្នុងទីក្រុងប៉េកាំង នាឱកាសចូលរួមកិច្ចប្រជុំកំពូលចិន - អាហ្វ្រិក។
ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ ២០១៨ នេះថា គណៈកម្មាធិការរៀបចំការ បោះឆ្នោតបានឲ្យដឹងថា លោកប្រធានាធិបតី Emmerson Mnangagwa បានឈ្នះឆ្នោត ក្នុងការជ្រើសរើសតំណែង ប្រធានាធិបតី របស់ប្រទេសហ្ស៊ីមបាវ៉េ ។មានចំនួន១០ខេត្តដែលបានប្រកាសថាលោកMnangagwaបានឈ្នះ៥០,៨ភាគរយនៃចំនួនបោះឆ្នោតធៀបនឹងមេដឹកនាំបក្សប្រឆាំងលោក Nelson Chamisa ទទួលបានសំឡេងគាំទ្រតែ៤៤,៣ភាគរយ ។
គួរបញ្ជាក់ថា មេដឹកនាំគណបក្សប្រឆាំងហ្ស៊ីមបាវ៉េ លោកណៃសុនឆាមីសា( Nelson Chamisa) រួមទាំងបណ្ដាប្រទេសលោកខាងលិចភាគច្រើនបានចាត់ទុកថាការបោះឆ្នោតនៅហ្ស៊ីមបាវ៉េ កាលពីថ្ងៃទី០៣ កក្កដាកន្លងទៅ មានការក្លែងបន្លំលទ្ធផលបោះឆ្នោត ស្របពេល សមាជិកគណបក្សប្រឆាំងមួយចំនួន កំពុងត្រូវបានគេបំភិតបំភ័យឱ្យបញ្ឈប់ការតវ៉ារបស់ខ្លួន។
សូមបញ្ជាក់ថា៖ការធ្វើរដ្ឋប្រហារ របស់ក្រុមយោធាស៊ីមបាវ៉េ កាលពីថ្ងៃទី ១៥វិច្ឆិកា កន្លងទៅទម្លាក់លោក មូហ្កាបេ (Robert Mugabe)ចេញពីប្រធានាធិបតីស៊ីមបាវ៉េ ដែលកាន់កាប់អំណាចនេះ ៣៧ឆ្នាំនោះមានការនិយាយតៗគ្នាថាមានចិនននៅពីក្រោយ។ កងទ័ពស៊ីមបាវ៉េ ដាច់ចិត្តវាយបកសមមិត្តខ្លួនបើទោះបីជាក្រុមកងទ័ព បានបដិសេធថា វាមិនមែនជារដ្ឋប្រហារក៏ដោយ តែធាតុពិត វាគឺជារដ្ឋប្រហារច្បាស់ណាស់ តែជារដ្ឋប្រហារបែបស្លូត ដោយមិនប្រើហឹង្សា។ កងទ័ព គ្រាន់តែបាន បង្ឃាំងលោកមូហ្កាបេឲ្យនៅក្នុងផ្ទះ និងបានដាក់កំហិតឲ្យលោក មូហ្កាបេ ចុះចេញពីតំណែងតាមសម្រួល។
ហេតុផលជាផ្លូវការរបស់កងទ័ព ដែលសម្រេចចិត្តធ្វើអន្តរាគមន៍នេះ គឺដើម្បីកំចាត់បក្សពួកមួយក្រុមរបស់ ភរិយាលោកមូហ្កាបេ។ លោកស្រី Grace Mugabe ភរិយាប្រធានាធិបតី ត្រូវបានកងទ័ពចោទថាបានញុះញង់ ស្វាមីខ្លួន ឲ្យបណ្តេញលោក Emmerson Mnangagwa ចេញពីតំណែងអនុប្រធានាធិបតី។លោក Emmerson Mnangagwa គឺជាមនុស្សមានប្រជាប្រិយភាព ដែលកងទ័ពគាំទ្រ ។ ភរិយាលោកមូហ្កាបេ ធ្វើដូចនេះ ដ៏ដោយសារតែខ្លួន ចង់ក្លាយជាប្រធានាធិបតីដែរ នៅពេលណា លោកមូហ្កាបេ ដែលមានវ័យ៩៣ឆ្នាំ ទៅហើយនោះ ទទួលមរណៈភាព។
មុនរដ្ឋប្រហារ២ថ្ងៃ មេបញ្ជាការកងទ័ពទៅប៉េកាំងក៏ប៉ុន្តែអ្វីដែលជាការកត់សម្គាល់ គឺលោក Constantino Chiwenga អគ្គមេបញ្ជាការកងទ័ពស៊ីមបាវ៉េ បានទៅទីក្រុងប៉េកាំង ២ថ្ងៃ មុនមានរដ្ឋប្រហារ។ នៅទីនោះ លោកបានជួបជាមួយលោករដ្ឋមន្ត្រីការពារជាតិចិន និងមេទ័ពចិនជាច្រើននាក់។ ក្រសួងការបរទេស ក៏ដូចជាក្រសួងការពារជាតិចិន បានអះអាងថា វាគឺជាជំនួបធម្មតាប៉ុណ្ណោះ ពុំមានអ្វីទាក់ទងនឹងរឿងរដ្ឋប្រហារឡើយ។
ប៉ុន្តែ របាយការណ៍របស់ក្រសួងការពារជាតិចិន បានលើកឡើងពីប្រសាសន៍របស់លោក មេបញ្ជាការ Li Zuocheng ដែលបាននិយាយថា ទំនាក់ទំនងសហប្រតិបត្តិការរវាងកងទ័ពចិន និងកងទ័ពស៊ីមបាវ៉េ មានលក្ខណៈល្អណាស់ ហើយគេនឹងរឹតចំណងនេះ ឲ្យកាន់តែតឹងណែនជាងនេះទៅទៀត។ ដូច្នេះ គេសឹងតែមិនជឿទេ ដែលថាមេទ័ពចិន និងមេទ័ពស៊ីមបាវ៉េ មិនបានលើកឡើងពីផែនការធ្វើរដ្ឋប្រហារយោធានោះ។
ចិន ជាអ្នកបោះទុនវិនិយោគធំជាងគេបង្អស់ នៅស៊ីមបាវ៉េ
ជាងនេះទៅទៀត លោកអតីតអនុប្រធានាធិបតីស៊ីមបាវ៉េ ដែលត្រូវគេទំលាក់ពីតំណែង ក៏គឺជាមនុស្សស្និទនឹងប៉េកាំងដែរ ធ្លាប់ទៅរៀន ហ្វឹកហាត់នៅចិន តាំងតែពីចុងទសវត្សឆ្នាំ៦០ម្លេះ។ យ៉ាងណាមិញ មានពាក្យចចាមអារ៉ាម បានលើកឡើងថា ក្រោយពេលត្រូវលោកម៉ូហ្កាបេ បណ្តេញចេញពីតំណែង លោកអនុប្រធានាធិបតីរូបនេះ បានមកសំងំស្នាក់នៅប៉េកាំង មួយរយៈតូចទៀតផង។
គួររំលឹកថា ចិន គឺជាដៃគូពាណិជ្ជកម្មធំបំផុត សម្រាប់ស៊ីមបាវ៉េ។ តាំងតែពីដើមរាងមក ចិន តែងតែគាំទ្រ រដ្ឋាភិបាលផ្តាច់ការ របស់លោក មូហ្កាបេជានិច្ច បើទោះបីជារដ្ឋាភិបាលនេះ ត្រូវបានប្រទេសលោកខាងលិច កាត់ការលែងរាបរក ក៏ដោយ។ អ្វីដែលចិន សម្លឹងឃើញ គឺធនធានរ៉ែពេជ្រ រ៉ែដែក ព្រមទាំងដំណាំថ្នាំជក់របស់ស៊ីមបាវ៉េ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនចិន ជាង១០០ក្រុមហ៊ុន បានទៅតាំងទីរកស៊ីនៅស៊ីមបាវ៉េ។ យោងតាមតួលេខរបស់ South African Institute of International Affairs បានបង្ហាញថា ចាប់ពីឆ្នាំ២០០៩មក វិនិយោគរបស់ចិន នៅស៊ីមបាវ៉េ បានកើនឡើងដល់ទៅ៥០០០%។ នៅឆ្នាំ២០១៥ ទឹកប្រាក់៤៥០លានដុល្លារ ដែលជាការវិនិយោគរបស់ចិន នៅស៊ីមបាវ៉េ គឺមានទំហំស្មើនឹងពាក់កណ្តាល នៃទឹកប្រាក់វិនិយោគបរទេសសរុបទាំងអស់ នៅស៊ីមបាវ៉េ។
ចិនបានបោះទុនវិនិយោគជាច្រើន តួយ៉ាង ការសាងសង់សាលាបណ្តុះបណ្តាលនាយទាហាន ក្នុងទឹកប្រាក់១០០លានដុល្លារ សាងសង់ផ្សារទំនើប Longcheng Plaza នៅក្រុងហារ៉ារ៉េ ក្នុងទឹកប្រាក់ ២០០លានដុល្លារ ព្រមទាំងបានជួយវិភាគទានសង់អាគាររដ្ឋសភាថ្មី ក្នុងទឹកប្រាក់៤៦លានដុល្លារ។ ក្រុមហ៊ុនឧស្សាហកម្មចិនធំៗ ដូចជា R&F បានប្រកាសថា នឹងបោះទុនវិនិយោគក្នុងទឹកប្រាក់២ពាន់លានដុល្លារ នៅស៊ីមបាវ៉េ ដើម្បីជីកយករ៉ែដែក និងដែកថែប ដែលចិនត្រូវការបំផុត។
បើទោះបីជាមានទុនវិនិយោគបែបនេះក្តី តែរដ្ឋាភិបាលលោក មូហ្កាបេ មិនអាចស្រោចស្រង់សេដ្ឋកិច្ចប្រទេសបានទេ។ កាន់អំណាច៣៧ឆ្នាំមកនេះ លោកមូហ្កាបេ បានបង្កើនចំនួនអ្នកអត់ការងារធ្វើ កាន់តែខ្ពស់ទៅៗ ដល់ទៅ៩០%ឯណោះ។ ស៊ីមបាវ៉េ ពោរពេញ ដោយអំពើពុករលួយ បក្សពួកនិយម គ្មានសេវាសាធារៈត្រឹមត្រូវ។