» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5530 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695701 នាក់

លោក នេ​តាន់ យ៉ា​ហ៊ូ​នាយករដ្ឋមន្ត្រី​ចាំផ្ទះ​អ៊ីស្រាអែល ស្នើសុំ​អភ័យឯកសិទ្ធិ​ពី​រដ្ឋសភា​!


​ប្រទេស​អ៊ីស្រាអែល​៖ លោក បេន​ចា​មីន​នេ​តាន់ យ៉ា​ហ៊ូ នាយករដ្ឋមន្ត្រី​ចាំផ្ទះ​របស់​ប្រទេស​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ពុធ ទី​១ ខែមករា បានស្នើ​សុំ​សភា​ផ្តល់នូវ​អភ័យឯកសិទ្ធិសភា​ក្នុងពេលដែល​រងការចោទប្រកាន់​ពីបទ ពុករលួយ​ជាច្រើន​ហើយកំពុង​ត្រូវបាន​តុលាការ​ចាត់ការ​។​a israel3 

​គិត​ចាប់ពី​ឆ្នាំ​១៩៩៦​មក​លោក នេ​តាន់ យ៉ា​ហ៊ូ ត្រូវបាន​គេ​ចាត់ទុកជា​នាយករដ្ឋមន្ត្រី​ដែល​កាន់អំណាច​យូរ​ជាងគេ​បំផុត​របស់​អ៊ីស្រាអែល​ដែល​បច្ចុប្បន្ននេះជានាយករដ្ឋមន្ត្រីចាំផ្ទះដែល កំពុង​ប្រយុទ្ធ​តស៊ូ ដើម្បី​ការរស់រាន​ផ្នែក​នយោបាយ​លើ​រណសិរ្ស​ពីរ គឺ​ការចោទប្រកាន់​ពីបទ​ពុករលួយ​ដោយ​តុលាការ និង​ការប្រឆាំង​ចេញពី​គណបក្ស​កណ្តាល​ថ្មី​មួយ​ជាគូប្រឆាំងក្នុងសភាដែលមិនទាន់ពេញសិទ្ធ។​

​ការស្នើសុំ​អភ័យឯកសិទ្ធិ​នេះ ត្រូវបាន​គេ​គិតថា​លោក​នេ​តាន់ យ៉ា​ហ៊ូ​ដែល​មិនអាច​រក​សម្លេងគាំទ្រ​ដើម្បី​ក្លាយជា​នាយ​រដ្ឋមន្ត្រី​អាណត្តិ​ថ្មី​បានមានបំណង ពន្យា​ពេល​នៃ​ការចាប់ផ្តើម​នីតិវិធីរ​បស់​តុលាការ ព្រោះថា​សមាជិកសភា មិនត្រូវ​បោះឆ្នោត​លើ​បញ្ហា​នេះ​ទេ រហូត​ក្រោយ​ការបោះឆ្នោត​ថ្ងៃទី​២ ខែមីនា​។​

​លោក នេ​តាន់ យ៉ា​ហ៊ូ បាន​ប្រាប់​អ្នកយកព័ត៌មាន នៅ​ក្រុង​យេ​រូ​សា​ឡិ​ម​ថា ការស្នើសុំ​នេះ​គឺ “​ស្របតាម​ច្បាប់ និង​មាន​គោលដៅ​សម្រាប់​អនាគត​របស់​អ៊ីស្រាអែល​” ។ លោក នេ​តាន់ យ៉ា​ហ៊ូ​ដែល​កាន់​ជា​នាយករដ្ឋមន្ត្រី​ផង​និង​ជា​រដ្ឋមន្ត្រី​៣​ក្រសួង​ផ្សេង​ទៀតផង​នោះ ត្រូវបាន​ចោទប្រកាន់​កាលពី​ខែវិច្ឆិកា ពីបទ​ស៊ីសំណូក ការលួចបន្លំ និង​ការបំពាន​សេចក្តីទុកចិត្ត​នៅក្នុង​ករណី​ពុករលួយ ចំនួន ៣ ដាច់ដោយឡែក​ពីគ្នា​។​

​មេដឹកនាំ​នៃ​គណបក្ស​ស្តាំនិយម លី​គុដ​រូបនេះ​ដែល​មិនអាច​រក​សម្លេងគាំទ្រ​ក្នុង​សភា​លើសពី​៥០+១​ដើម្បី​បង្កើត​រដ្ឋាភិបាល​បាន​នោះបាន បដិសេធ​ការចោទប្រកាន់ និង​បាន​ចោទប្រកាន់​ព្រះរាជអាជ្ញា និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​ជា​«​ពួក​ប្រ​ម៉ាញ់​ធ្មប់​អាប​» ។ ប្រតិកម្ម​ទៅនឹង​ការប្រកាស​របស់ គូប្រជែង​លោក​បែ​នី​ហ្កា​ន់​( Benny Gantz) ដែលជា​មេដឹកនាំ​នៃ​គណបក្ស​កណ្តាល​ខៀវ និង​សបាន​និយាយថា “​លោក នេ​តាន់ យ៉ា​ហ៊ូ ដឹងថា​គាត់​មាន​កំហុស​” ។ លោក​បញ្ជាក់ថា “​នៅ​អ៊ីស្រាអែល​គ្មាន​នរណាម្នាក់ នៅ​ពីលើ​ច្បាប់​ទេ​” ។​គេ​មិនដឹងថា​តើ​លោ​កនេ​តាន់​យ៉ា​ហ៊ូ​រកបាន​អភ័យ​ឯក​សិទ្ធ​ពី​សភា​បែបណា​នោះទេ​បើ​ទាំង​ប្រធានសភា​និង​សមាជិកសភា​ទាំងអស់​មិនទាន់​ស្របច្បាប់​នៅឡើយ​៕a israel netan 

​