» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10240 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700411 នាក់

ចិន​ចង់​រក្សា​មិត្តភាព​យូ​អង្វែង​ជាមួយ​ម៉ាឡេស៊ី​ទោះ​ម៉ា​ឡេ​ព្យួ​គម្រោងការ​មានតម្លៃ​ជាង​២០​ពាន់​លាន​ដុល្លារ​អាមេរិក​ជាមួយ​រដ្ឋាភិបាល​លោក​ណា​ជិព​រ៉ា​ហ្សា​ក់​ក៏ដោយ​!

 

​ប៉េកាំង​៖ នាយករដ្ឋមន្ត្រី​ចិន លោក លី ខឺ​ជាំ​ង (Li Keqiang) កាលពី​ថ្ងៃទី​២០​សីហា​បាន​កត់សម្គាល់ថា​កិច្ចព្រមព្រៀង​ដែល​លោក​បាន​ព្រមព្រៀងគ្នា ជាមួយ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហា​ធៀ ម​ហាំ​ម៉ាត់​ដែល​មក​ទស្សនកិច្ច​ក្នុង​បរទេស​ចិន បានបញ្ជាក់​យ៉ាងច្បាស់​ថា​ប្រទេស​ទាំងពីរ​ចង់​រក្សា​ទំនាក់ ទំនង​មិត្តភាព​យូរអង្វែង​រវាង​ប្រទេស​ទាំងពីរ​។a china malay1

សារព័ត៌មាន CGTN​របស់​ចិន នៅ​ថ្ងៃ​ចន្ទ ទី​២០ ខែសីហា ឆ្នាំ​២០១៨​បាន​ឲ្យ​ដឹងថា​។​
​លោក លី ខឺ​ជាំ​ង​បានធ្វើ​សន្និសីទកាសែត រួមគ្នា​ជាមួយ​លោក មហា​ធៀ នៅឯ​សាល​វិមាន​ប្រជាជន​ចិន ក្នុង​ទីក្រុង ប៉េកាំង នាឱកាស​ដែល​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​កំពុង​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​ចិន​។ លើសពីនេះទៅទៀត លោកនាយក​រដ្ឋ មន្ត្រី​ចិន​រូបនេះ ក៏បាន​អះអាង​ផងដែរ​ថា​រដ្ឋាភិបាល​ចិន​មានបំណង​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ជាមួយ​ម៉ាឡេស៊ី តាមរយៈ​ការធ្វើ​ពាណិជ្ជកម្ម​សេរី និង​គិតគូ​ពី​ផលប្រយោជន៍​រួម​។​

​គួររំលឹកថា កាលពី​ខែមិថុនា​កន្លង រដ្ឋាភិបាល​របស់លោក មហា​ធៀ​ត ម​ហាំ​ម៉ាត់ បានសម្រេច​ចិត្ត​ផ្អាក​គំរោង​មានតម្លៃ​២២​ពាន់​លាន ដុល្លារ ក្នុងនោះ​រួមមាន​ទាំង​គំរោង​ផ្លូវដែក ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ​ទីក្រុង​ប៉េកាំង និង​រដ្ឋាភិបាល​នៃ​អតីត​នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក ណា​ជីប រ៉ា​ហ្សា​ក់ ក្នុង​គោលបំណង​សន្សំសម្ចៃ​ថវិកាជាតិ​។ តាម​Reuters ដែល​ដកស្រង់​សម្ដី​នាយក​រដ្ឋ​ម​ន្រី​ម៉ាឡេស៊ី​ថា ៖«​យើងខ្ញុំ​សង្ឃឹមថា អាចធ្វើឱ្យ​ប្រទេស​ចិន​យល់បាន​អំពី​បណ្ដា​បញ្ហា​ដែល​បច្ចុប្បន្ននេះ​ម៉ាឡេស៊ី​កំពុង​ប្រឈមមុខ​។​ខ្ញុំ​សង្ឃឹមថា​ចិន​នឹងមាន​ចក្ខុវិស័យ​យោគយល់​ចំពោះ​បណ្ដា​បញ្ហា​ដែល​យើងខ្ញុំ​ត្រូវ​ដោះស្រាយ ហើយ​អាច​នឹង​ជួយ​ដល់​យើងខ្ញុំ​ដោះស្រាយ​បញ្ហា​មួយចំនួន​អំពី ហិរញ្ញវត្ថុ​ផ្ទៃក្នុង​»​។​

​សេចក្ដីប្រកាស​ខាងលើ​របស់​នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី ត្រូវបាន​លើកឡើង​ក្នុង​បរិបទ​ដែល​លោក​កំពុង​ប្រឹងប្រែង​ចរចា​ឡើងវិញ ឬ​អាច​លុបចោល​បណ្ដា​គម្រោង​ការណ៍​មានតម្លៃ​ជាង​២០​ពាន់​លាន​ដុល្លារ​វិនិយោគ​ដោយ​ចិន​។​លោក​ក៏បាន​អះអាងថា ម៉ាឡេស៊ី​មិន​ចង់​ប្រឈមមុខ​ជាមួយ​ប្រទេស​ណា​ទាំងអស់ ហើយក៏​សង្កត់ធ្ងន់​ទៅលើ​ប្រយោជន៍​ទាំងឡាយ​ដែល​ប្រទេស​នេះ​ទទួលបាន​ក្នុងការ​បង្កើន​ចំណងទាក់ទង​អំពី​ពាណិជ្ជកម្ម ប​ច្ចក​វិជ្ជា និង​ជំនួញ​ជាមួយ​ចិន​។​a china malay 

 

​