» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6910 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671550 នាក់

ការព្រមព្រៀង​គ្នា​៥​ចំណុច រវាង​បក្ស​ប្រជាជន​ថៃ និង​បក្ស​ភូមិ​ចៃ​ថៃ ដើម្បីឱ្យ​លោក Anutin អាច​ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី


​ប្រទេស​ថៃ​៖​បន្ទាប់​បរមរាជវាំង​ថៃ​ប​ដឹ​សេធ​ញា​ត្តឹ​រំលា​យស​ពា​ស្នើ​ដេ​ា​យ​នាយក​រដ្ឋ​ម​ន្ត្រឺ​ចាំ​ប្ទះ នៅ​ថ្ងៃ​សុក្រ ទី​៥ ខែកញ្ញា រដ្ឋសភា​នៅ​ប្រទេស​ថៃ នឹងធ្វើ​ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី បន្ទាប់ពី​អតីត​នាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra នៃ​គណបក្ស​ភឿ​ថៃ ត្រូវបាន​តុលាការ​ធម្មនុញ្ញ​ដកតំណែង​ជា​ផ្លូវការ កាលពី​សប្តាហ៍​មុន​។a an tyn

ក្រុមប្រឹក្សា​ព្រះមហាក្សត្រ​ថៃ បានសម្រេច​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​៤​កញ្ញា បដិសេធ​មិន​ទទួលយក​ពាក្យសុំ​រំលាយ​សភា ដែល​លោកនាយ​ន​រដ្ឋមន្ត្រី​ស្តីទី ភូមិ​ថាំ វិ​ឆៈ​យៈ​ឆៃ បានស្នើ​មក​ទេ​។ នៅក្នុង​សន្និសីទកាសែត លោក​ភូមិ​ថាំ វិ​ឆៈ​យៈ​ឆៃ បាន​ប្រាប់ថា ក្រុមប្រឹក្សា​ព្រះមហាក្សត្រ បានផ្តល់​ហេតុផល​មក​ថា នីតិវិធី​នេះ​ត្រូវបាន​ច្រានចោល​ដោយសារ​តែមាន “​បញ្ហា​គតិយុត្ត​” និង​ថា ក្នុងតំណាក់កាល​នេះ វា​ជា​រឿង​មិន​ត្រឹមត្រូវ​ទេ ដែល​ត្រូវ​ចាប់ផ្តើម​នីតិវិធី​រំលាយ​សភា​។​

​មេដឹកនាំ​គណបក្ស​ភូមិ​ចៃ​ថៃ លោក Anutin Charnvirakul បាន​ចងសម្ព័ន្ធភាព​ជាមួយ​គ​ណ​បក្ស​មួយចំនួន​ផ្សេងទៀត ដើម្បី​បង្កើត​រដ្ឋាភិបាល​សំឡេង​ភាគតិច ដូច្នេះ​ដើម្បី​អាច​ជាប់​ជា​នាយករដ្ឋមន្ត្រី បក្ស​របស់លោក ក៏បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​គណបក្ស​ប្រជាជន​ថៃ ដែលជា​បក្ស​មាន​អាសនៈ​ច្រើនជាងគេបង្អស់​នៅក្នុង​រដ្ឋសភា​។​
​ទោះជា​យ៉ាងណា​បក្ស​ប្រជាជន​ថៃ បានដាក់​លក្ខខណ្ឌ​៥​ចំណុច ឱ្យ​បក្ស​ភូមិ​ចៃ​ថៃ​ទទួលយក បើ​ចង់បាន​ការគាំទ្រ​ពី​ខ្លួន​ក្នុងការ​បោះឆ្នោត​។ លក្ខខណ្ឌ​ទាំង​៥​នោះ រួមមាន​៖
​ទី​១ រំលាយ​សភា​ក្នុង​រយៈពេល​៤​ខែ ក្រោយ​បង្កើត​រដ្ឋាភិបាល​ថ្មី​។ទី​២ ប្រសិនបើ​តុលាការ​ធម្មនុញ្ញ​សម្រេច​ថា ចាំបាច់​ត្រូវមាន​ការធ្វើប្រជាមតិ មុន​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០១៧ គណៈរដ្ឋមន្ត្រី​របស់លោក Anutin នឹងត្រូវ​រៀបចំ​ការបោះឆ្នោត​ប្រជាមតិ ដើម្បី​ព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​។

​ទី​៣ ប្រសិនបើ​តុលាការ​ធម្មនុញ្ញ​សម្រេច​ថា ពុំ​ចាំបាច់​មាន​ការធ្វើប្រជាមតិ​ទេនោះ សេចក្តីព្រាង​នៃ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ នឹងត្រូវ​រៀបចំឡើង​ឱ្យ​ឆាប់ៗ ដើម្បី​ចាប់ផ្តើម​និ​តី​វិធី​ព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​។​សួ​ម​បញ្ជាក់ថា​រឿង​កែ​រដ្ឋ​ធម្ម​នុ​ញ្ញា​បានធ្វើ​ឲ្យ​តុលាការ​ធម្មនុញ្ញ​រំលាយ​គណបក្ស​ក្លាវ​ក្រៃ​ដែលមាន​ភី​តា​ចា​រើ​ន​រ៉ាត់​ជា​ប្រធាន​ចោល​តាម​បណ្តឹង​របស់​សមាជិក​ព្រឹទ្ធសភា​ដែល​តែងតាំង​ដោយ​របប​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​។​

​ទី​៤ បក្ស​ភូមិ​ចៃ​ថៃ មិន​ត្រូវធ្វើ​សកម្មភាព​ដើម្បី​បង្កើត​រដ្ឋាភិបាល​សំឡេង​ភាគច្រើន​ឡើយ​។​​ទី​៥ បក្ស​ប្រជាជន​ថៃ នឹង​នៅ​បន្ត​ធ្វើជា​បក្សប្រឆាំង ដើម្បី​ពិនិត្យ​តាមដាន​សកម្មភាព​រដ្ឋា​ភិ​បាល​ថ្មី ដោយ​ពុំមាន​សមាជិក​ណាមួយ ទទួលបាន​តំណែង​ជា​រដ្ឋមន្ត្រី​នោះទេ​៕

​សម្រាប់​គណបក្ស​ភឿ​ថៃ​វឹ​ញ​ទោះ​បឺ​ត្រួវបាន​ប​ដឹ​សេធ​មឹន​ឲ្យ​រំលា​យស​ពា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែកញ្ញា បាន​ទទូចថា​បេក្ខជន​របស់ខ្លួន គឺ​លោក Chaikasem Nitisiri នឹងចូលរួម​ប្រជែង​យក​តំណែង​ជា​នាយករដ្ឋមន្ត្រី ក្នុងការ​បោះឆ្នោត​នៅឯ​រដ្ឋសភា នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ ជាមួយ​ការ​គូសបញ្ជាក់ថា​រូបលោក Chaikasem នឹងមិន​ថ្លែង​សុន្ទរកថា​ជា​សាធារណៈ​នោះទេ​ពីព្រោះ​រូបលោក​មិនមែនជា សមាជិក​រដ្ឋសភា​។ នេះ​បើតាម​កាសែត​ថៃ Khaosod​។​

​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី Paetongtarn Shinawatra នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ជំ​រុញឱ្យ​គណបក្សប្រឆាំង​ដ៏​សំខាន់ គឺ​គណបក្ស​ប្រជាជន​ថៃ គាំទ្រ​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គ​ណ​បក្ស​ភឿ​ថៃ លោក Chaikasem Nitisiri ដូច្នេះ​លោក​អាចរំលាយ​សភា​ភ្លាមៗ ដើម្បី​ប្រគល់​អំណាច​ជូន​ប្រជាជន​វិញ​។​ឥឡូវនេះ លោក​អនុ​ទីន ប្រធាន​គណបក្ស​ភូមិ​ចៃ​ថៃ កំពុងតែ​សម្រួច​មាត់​ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី​ហើយ​ទោះ​ធ្វើបាន​៤​ឬ​៥​ខែ​ក៏​ព្រម​ដែរ​ឲ្យ​តែមាន​ឈ្មោះ​ក្នុង​ប្រ​វិ​ត្តិ​សាស្ត្រ​ថា​បានធ្វើ​នាយករដ្ឋមន្ត្រី​ថៃទី​៣២​។

​ផ្អែក​តាម​អ្នកជំនាញ​រដ្ឋធម្មនុញ្ញ​ថៃ គឺ​លោក ភូមិ​ថាំ វិ​ឆៈ​យៈ​ឆៃ មិនអាច​សម្រេច​ស្នើសុំ​រំលាយ​សភា​បានទេ ព្រោះ​លោក​ជា​នាយករដ្ឋមន្ត្រី​បណ្តោះអាសន្ន ដែល​បក្ស​ភឿ​ថៃ​បាន​លើក​មក​ជំនួស​លោកស្រី​ភែ​ថង​ថា​ន​ប៉ុណ្ណោះ​។ នាយករដ្ឋមន្ត្រី​ដែល​អាច​ប្រកាស​រំលាយ​សភា​បាន គឺ​ទាល់តែ​ជា​នាយករដ្ឋមន្ត្រី​ដែល​ត្រូវបាន​សមាជិកសភា បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​។ គឺ​ប្រហែលជា​ហេតុផល​នេះហើយ ទើប​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ​ថៃ បដិសេធ​មិន​អនុញ្ញាត​ការសុំ​រំលាយ​សភា​ពី​បក្ស​ភឿ​ថៃ​។​a anten thay a tan thay 

​