» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9040 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699211 នាក់

បន្ទាប់ពីបិទ​ច្រកដឹកប្រេងចូលឡាវ ដោយចោទ​ថា បង្វែរការផ្គត់ផ្គង់ប្រេងឥន្ធនៈទៅ​កម្ពុជាបាន១ថ្ងៃថៃសុំទោសឡាវ

 

 

ប្រទេសឡាវ៖ប្រទេសថៃបានសុំទោស​ឡាវចំពោះការ​បិទច្រកនាំចេញប្រេងឥន្ធនៈ និងសម្ភារៈយោធាតាមរយៈច្រកព្រំដែន Chong Mek ​នៃខេត្ត ឧប៊ុនរ៉ាចាថានី ដែលមានព្រំប្រទល់ជាប់នឹងខេត្តភាគខាងត្បូងឡាវ។ ​នេះបើតាមការឱ្យដឹងរបស់អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោក​ ស៊ូរ៉ាសាន់ គង់ស៊ីរី (Surasant Kongsiri) នៅថ្ងៃចន្ទនេះ​។a thai lao 

 

​ការលើកឡើងរបស់ថៃ ធ្វើឡើងក្រោយ​ការបិទរបស់ថៃកាលពីពាក់កណ្ដាលអធ្រាត្រយប់ថ្ងៃទី១៤ធ្នូ បង្ករថយន្ត​ដឹកប្រេងប្រហែល​ ៨០​ គ្រឿង ដែលអាចផ្ទុកប្រេងឥន្ធនៈជាង​ ៤ លានលីត្រ ​ជាប់​គាំង​ និង​រង់ចាំនៅច្រកត្រួតពិនិត្យ Chong Mek។  

តាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS លោក ស៊ូរ៉ាសាន់ បាន​បញ្ជាក់ថា ចំណាត់ការរបស់ថៃបាន​ប៉ះពាល់ប្រជាជនឡាវ ប៉ុន្តែ «ថៃគ្មានចេតនាបង្កការលំបាកសម្រាប់ប្រជាជនឡាវនោះទេ»។ លោក​​បន្តថា៖ «បទបញ្ជា​នេះ​​ត្រូវបានចេញ ដោយសារ​ស្ថានភាព​ព្រំដែន​រវាង​​ថៃ និង​កម្ពុជា ហើយ​មិន​ពាក់ព័ន្ធ​នឹង​ប្រទេស​ផ្សេង​ទៀត​ទេ»។លោក​បាន​សុំទោស​ដល់​​ប្រជាជន​​ឡាវ​ដែល​អាច​រង​ផល​ប៉ះពាល់ ហើយ​បាន​និយាយ​ថា ថៃកំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​អនុវត្ត​វិធានការ​​ផ្សេងៗឱ្យ​បាន​ឆាប់រហ័ស ខណៈ​​កាត់​បន្ថយ​ផល​ប៉ះពាល់​​។

 

គួររំឭកថា ថៃចេញការនាំឃាត់នៅច្រក Chong Mek ដោយអះអាងថា កម្ពុជាអាច​ទិញប្រេង និងទំនិញយុទ្ធសាស្រ្ត​ដោយប្រើឡាវជាច្រកឆ្លងកាត់។​ ថៃចាត់ការបែបនេះ ខណៈមាន​សេចក្ដីរាយការណ៍ដដែល មាន​គម្រោងបិទឈូងសមុទ្រថៃ ដើម្បីកាត់ផ្ដាច់ប្រេង និងទំនិញយុទ្ធសាស្រ្តចូលមកកម្ពុជា។

យ៉ាងណាមិញសម្រាប់ កម្ពុជា បាន​ហាមឃាត់ការនាំចូលប្រេងឥន្ធនៈថៃតាំងពីចុងខែមិថុនាឆ្នាំ២០២៥មកម្ល៉េះ ដោយបង្កើនការផ្គត់ផ្គង់ពីវៀតណាម និងសិង្ហបុរីជាដើម ខណៈទំនិញផ្សេងៗដែលនាំចូលពីថៃ ក៏ធ្លាក់ចុះខ្លាំងគួរឱ្យកត់សម្គាល់ ដោយការបិទព្រំដែនគោករវាងប្រទេសទាំង២។ទិន្នន័យតាមដានកប៉ាល់ពីក្រុមហ៊ុន Kpler បង្ហាញថា ប្រទេសសិង្ហបុរីបច្ចុប្បន្នគឺជាអ្នកផ្គត់ផ្គង់ប្រេងឥន្ធនៈធំបំផុតរបស់កម្ពុជា ដោយមានប្រហែល ៩១៥ ០០០តោន​ត្រូវបានដឹកជញ្ជូននៅ​ក្នុង​​ឆ្នាំនេះ។ យ៉ាង​ណាមិញ បរិមាណ​ប្រេង​ពីប្រទេសថៃបានធ្លាក់ចុះយ៉ាង​គំហុក​មកត្រឹមប្រហែល ៣០ ០០០​តោន​ប៉ុណ្ណោះ ធៀបនឹងជិត ១៨០ ០០០តោនកាលពីឆ្នាំមុន។

យោធាថៃ បានបញ្ឈប់ការដឹកជញ្ជូនប្រេងឥន្ធនៈដែលឆ្លងកាត់ច្រកព្រំដែនជាមួយប្រទេសឡាវ ក្រោម​ហេតុផល​ចោទ​ប្រកាន់​ថា ការផ្គត់ផ្គង់ទាំងនោះកំពុងត្រូវបានបង្វែរទៅកាន់ប្រទេសកម្ពុជា ខណៈដែលការប្រយុទ្ធគ្នាយ៉ាងសាហាវរវាងប្រទេសជិតខាងទាំងពីរកំពុងបន្តនៅតាមតំបន់ព្រំដែនមានជម្លោះរបស់ពួកគេ។​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​នា​ថ្ងៃ​ចន្ទ​ទី​១៥​ខែ​ធ្នូ​ឆ្នាំ​២០២៥។

ក្រសួងការពារជាតិថៃបាននិយាយថា យោធាបានរឹតបន្តឹងសកម្មភាព​​ផ្គត់ផ្គង់ប្រេងឥន្ធនៈទាំងអស់ឆ្លងកាត់ច្រក Chong Mek ចូលទៅប្រទេសឡាវ បន្ទាប់ពីព័ត៌មានសម្ងាត់បាន​បង្ហាញ​ថា ការដឹកជញ្ជូនទាំងនោះត្រូវបានបង្វែរទៅ​ឲ្យ​កងទ័ពកម្ពុជា។ លោក Surasant Kongsiri អ្នកនាំពាក្យក្រសួងការពារជាតិ បាន​លើក​ឡើង​ថា ចំណាត់ការនេះមិន​បង្កគ្រោះថ្នាក់ដល់ប្រទេសឡាវនោះទេ។ក្រសួងការបរទេសឡាវមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ​ពី​រ៉យទ័រ​នោះឡើយ។ទោះយ៉ាងណាក្រសួងថាមពលថៃ បានឲ្យ​ដឹង​កាលពីសប្តាហ៍មុនថា គ្មានការនាំចេញប្រេងទៅកាន់ប្រទេសកម្ពុជា​តាំងតែ​ពីខែកក្កដាមកម្ល៉េះ។a gate lao thai