» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11069 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701240 នាក់

នាយករដ្ឋមន្ត្រី​ថៃ​មិន​យក​ប្រជាជន​សាកល្បង​ក្នុងពេល​អាម​រិ​ក​ផ្អាក​ផ្អាក​វ៉ា​សាំង​ម៉ូ​ដេ​ណា​!

 


​ថៃ​៖​កាលពី​ថ្ងៃអាទិត្យ​ទី​១៧​មករា នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុ​ធ ចាន​អូ​ចា បាន​អះអាង​តាម​ហ្វេ​ស​ប៊ុ​ក ថា លោក​នឹងមិន​អនុញ្ញាតឱ្យ​ប្រជាជន​ថៃ ចាក់​សាកល្បង​វ៉ាក់សាំង​កូ​វីដ​១៩ ដូច​ប្រទេស​មួយចំនួន​នោះទេ លុះត្រាតែ​សុវត្ថិភាព និង​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​នោះ​ត្រូវបាន​គេ​ធានា​ជាមុនសិន នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន បាងកក​បុ​ស្តិ៍​។ a brayut co 

​លោក ប្រា​យុ​ធ ចាន​អូ​ចា បាន​លើកឡើងថា​៖ យើងទាំងអស់គ្នា​ត្រូវ​រង់ចាំ​មើល​ពី​ការវាយតម្លៃ​របស់​អ្នកជំនាញ​ជាមុនសិន ថា​តើ​ផលប៉ះពាល់​នោះ​មាន​ជាប់ទាក់ទង​នឹង​វ៉ាក់សាំង ឬក៏​ដោយសារ​កត្តា​ផ្សេងទៀត​ដូចជា ស្ថានភាព សុខភាព អាយុ ឬក៏​យ៉ាងណា​។ ប្រទេស​ខ្លះ​ចង់បាន​វ៉ាក់សាំង​លឿន ហើយ​សម្រេចចិត្ត​ប្រើ​វ៉ាក់សាំង​ទាំង​ដែល​ប្រសិទ្ធភាព និង​សុវត្ថិភាព​នៃ​វ៉ាក់សាំង​នោះ​នៅ​មិនទាន់បាន​ធ្វើតេស្ត​ធានា​ពេញលេញ​នៅឡើយ​ផង​។

សំរាប់​ប្រជាជន​ថៃ ខ្ញុំ​បានសម្រេច​ចិត្ត​ចៀសវាង​ប្រថុយ​ទៅនឹង​ហានិភ័យ​នេះ ដូច្នេះហើយ​ខ្ញុំ​នឹងមិន​ប្រញាប់​ទទួល​ប្រើ​វ៉ាក់សាំង​ដែល​មិន​ត្រូវបាន​ធានា​នោះទេ ហើយក៏​នឹងមិន​អនុញ្ញាតឱ្យ​ប្រទេស​ថៃ​ត្រូវបាន​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង ប្រើ​ជា​ប្រធានបទ​សម្រាប់​ការពិសោធន៍​នោះដែរ​។ មួយវិញទៀត ដើម្បី​ជាការ​ប្រុងប្រយ័ត្ន ខ្ញុំ​បានដាក់​គោលការណ៍​សំខាន់​មួយ នោះ​គឺ​យើង​ត្រូវ​ប្រាកដថា​វ៉ាក់សាំង​មាន​សុវត្ថិភាព មុនពេល​ដាក់ឱ្យ​ប្រើប្រាស់​លើ​ប្រជាជន​ថៃ​។
​សូមបញ្ជាក់ថា មកទល់ពេលនេះ ថៃ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ១២,០៥៤ ករណី ស្លាប់ ៧០ ករណី និង​ជាសះស្បើយ​ចំនួន ៩,០១៥ ករណី​ហើយ​។​

​ទាក់ទង​និង​វ៉ាកសាំង​នេះ​មន្ត្រី​សុខាភិបាល​រដ្ឋ​កាលីហ្វ័រ​ញ៉ា​អាមេរិក​បាន ស្នើ​ផ្អាក​ការចាក់​វ៉ាក់សាំង​ម៉ូ​ដេ​ណា​( Moderna) ប្រភេទ 41L20A ជាបន្ទាន់​ដោយមាន​ការ​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​វ៉ាក់សាំង​បន្ទាប់ពី​បាន​រកឃើញ​ចំនួន​អ្នក​ប្រតិកម្ម​មានការ​កើនឡើង​ខ្ពស់ ។​​ការស្នើ​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​គ្លីនិក​ចាក់​ថ្នាំ​បង្ការ​សហគមន៍​មួយ​បាន​រាយការណ៍​ពី​ចំនួន​អ្នក​ប្រតិកម្ម​បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង ដែលមាន​ចំនួន​ដល់​ទៅ ១០ ករណី​ឯនោះ​ក្នុង​រយៈពេល​ត្រឹមតែ ២៤ ម៉ោង​។ មន្ត្រី​សុខាភិបាល​បាន​គូសបញ្ជាក់ថា នេះ​គឺជា​ចំនួន​មួយ​ដ៏​ខ្ពស់​គួរឱ្យកត់សម្គាល់ ពីព្រោះ​តាម​ធម្មតា​អត្រា​អ្នក​ប្រតិកម្ម​ដែល​គេ​រំពឹងទុក​គួរតែ​នៅត្រឹម ១ ករណី​ក្នុងចំណោម​អ្នក​ចាក់ ១ សែន​នាក់​ប៉ុណ្ណោះ​។ ​សូមបញ្ជាក់ថា​វ៉ាក់សាំង​ចំនួន ៣៣០,០០០ ដូ​ស ត្រូវបាន​គេ​ចែកចាយ​ជូន​គ្លីនិក​ថែទាំ​សុខភាព​ចំនួន ២៨៧ កន្លែង​នៅ​ទូទាំង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​កាលពី​ដើមខែ​នេះ​រួចរាល់​ទៅហើយ​។

​វេជ្ជបណ្ឌិត​ផ្នែក​រោគរាតត្បាត​លោក​អេ​រិ​កា​ផាន​( Erica S. Pan )​បានស្នើរ​ឱ្យមាន​ការបញ្ឈប់​ចាក់​វ៉ាក់សាំង​ប្រភេទ 41L20A នេះ​ជាបន្ទាន់ និង​ផ្លាស់​ទៅប្រើ​វ៉ាក់សាំង​ដទៃទៀត​ដែល​រដ្ឋ​បានអនុម័ត​ដាក់ឱ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​សិន ហើយ​គួរ​រង់ចាំ​រហូតដល់​ការស៊ើបអង្កេត​របស់​អា​ជ្ញា​ធរ​រួមទាំង​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង Moderna បញ្ចប់​អស់​រួចរាល់ ដើម្បី​ស្វែងរក​មូលហេតុ​ពិតប្រាកដ​នៅ​ពីក្រោយ​ការ​ប្រតិកម្ម​ជា​បន្តបន្ទាប់​នេះ​។ ​រដ្ឋ កាលីហ្វ័រ​លី​ញ៉ា​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ២,៩៩៤,៥១៩ ករណី ស្លាប់ ៣៣,៥៩៣ ករណី និង​ជាសះស្បើយ​បានត្រឹមតែ​ចំនួន ១,២៦៨,៥២១ ករណី​ប៉ុណ្ណោះ​៕a brayut co1 a brayut co2 


​