» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9623 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699794 នាក់

បន្ទាប់ពី​ចិន​បញ្ជូន​យន្តហោះ​ឆ្វែល​ដី​តៃវ៉ាន់​បាន​២​ថ្ងៃ​អាមេរិក​បញ្ជូន​នាវា​ពិឃាត​២​គ្រឿង​វិញ​ទៅ​សមុទ្រ​តៃវ៉ាន់​!

 

​អាមេរិក​៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៥ ខែមករា ឆ្នាំ​២០១៩ អាមេរិក​បាន​បញ្ជូន​នាវា​ពិឃាត ០២​គ្រឿង ឱ្យធ្វើ​ដំណើរ​កាត់​តាម​ច្រក​សមុទ្រ​តៃវ៉ាន់ ក្រោយពី​មាន​យន្ដហោះ​ចម្បាំង​ចិន​ពីរ​គ្រឿង បាន​ហោះ​ឆ្វែល​ជុំវិញ​កោះ​តៃវ៉ាន់​។​a americ ship taivan 

​អ្នកនាំពាក្យ​កង​នាវាចរ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក លោក ធី​ម ហ្គ័​រ​មែន (Tim Gorman) បានឱ្យ​បណ្តាញ​ទូរ​ទ្សន៍ CNN ដឹងថា នាវា​ពិឃាត​មាន​បំពាក់​មី​ស៊ី​ល​អាមេរិក ០២​គ្រឿង​គឺ USS McCampbell និង USNS Walter S. Diehl បាន​ដឹកនាំ​ប្រតិបត្តិការ​នាវាចរ​ជា​ទម្លាប់​នៅឯ​ច្រក​សមុទ្រ​តៃវ៉ាន់ ស្របទៅតាម​ច្បាប់​អន្តរជាតិ ហើយ​ថា​នឹង​បន្តធ្វើ​នាវាចរ​របៀបនេះ​ទៅកាន់​គ្រប់​ទីកន្លែង​។​

​លោក Gorman «​ការធ្វើ​នាវាចរ​របស់​នាវា​ពិឃាត​អាមេរិក​កាត់​តាម​ច្រក សមុទ្រ​តៃវ៉ាន់ បានបង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក ក្នុងការ​ការពារ​សេរីភាព​នាវាចរ និង​ការបើកចំហ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​… ហើយ​កង​នាវា​អាមេរិក​នឹង​នៅតែ​ធ្វើការ​ហោះហើរ និង​នាវាចរ​របៀបនេះ​ទៅកាន់​គ្រប់​ទីកន្លែង​ឱ្យតែ​ច្បាប់​អន្តរជាតិ​អនុញ្ញាត​»​។​

​គួរ​បញ្ជាក់ថា ការធ្វើ​នាវាចរ​របស់​សហរដ្ឋ​អាមេរិក​នៅឯ​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់ ធ្វើឡើង​បន្ទាប់ពី​ចិន​បាន​បញ្ជូន​យន្ដហោះ​ចម្បាំង Sukhoi Su-30 និង​យន្ដហោះ​យោធា​ដឹកជញ្ជូន Shaanxi Y-8 ឱ្យទៅ​ហោះ​ឆ្វែល​ជុំវិញ​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃ​អង្គារ​។ ប៉ុន្តែ​ចិន ក៏បាន​អះអាង​ដែរ​ថា នេះ​គ្រាន់តែ​ជា​សមយុទ្ធ​ហោះហើរ​ធម្មតា ជុំវិញ​ដែនដី​របស់ខ្លួន​តែប៉ុណ្ណោះ​។​នេះ​បើ​យោងតាម​សារព័ត៌មាន Sputnik ចេញផ្សាយ​នៅ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩​។

ក្រសួងការពារជាតិ​កោះ​តៃវ៉ាន់ បានប្រកាស​កាលពី​ថ្ងៃ​អង្គា​រ៍ថា យន្តហោះ​ទាំងនេះ បាន​ហោះ​ចេញពី​ដីគោក​ភាគខាងត្បូង​របស់​ចិន ហើយ​ឆ្ពោះ​ដំណើរ​តាម​ខ្សែបន្ទាត់​ផ្លូវទឹក Bashi Channel ដែលជា​ផ្លូវទឹក​រវាង​កោះ​តៃវ៉ាន់ និង​ហ្វីលីពីន​។ ។​ក្រសួងការពារជាតិ​តៃ​ប​វ៉ាន់ បាន​អះអាង​ធានា​ដល់​ប្រជាជន​តៃវ៉ាន់ កុំ​ឲ្យ​ភ័យ​ស្លន់ស្លោ សម្រាប់​ការហោះហើរ​របស់​ចិន​នេះ​។​«​កង​យោធា​តៃវ៉ាន់ បាន​បញ្ជូន​យន្តហោះ និង​នាវាចម្បាំង សម្រាប់​ការឆ្លើយតប … ដើម្បី​ធានា​សុវត្ថិភាព​ដែនអាកាស​ជាតិ និង​តំបន់​សមុទ្រ​របស់​ពួកគេ​ផងដែរ​៕a americ china 

​