» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8435 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698606 នាក់

ចិន​ប្រតិកម្ម​បន្ទាប់ពី​អាមេរិក​បាញ់​ទម្លាក់​បាល់​ឡុង​ហោះ​

​ប្រទេស​ចិន​៖​ទីក្រុង​ប៉េកាំង​បានបង្ហាញ​ការខឹង​សម្បា​យ៉ាងខ្លាំង​ក្រោយពេល​អាមេរិក​បាន​ប្រើប្រាស់​មី​ស៊ី​លបាញ់​ទម្លាក់​បាល់​ឡុង​របស់​ចិន​នៅលើ​តំបន់​សមុទ្រ​រដ្ឋ​កាលីហ្វ័​រ​នីញ៉ា ។​​ក្រសួងការបរទេស​ចិន​នៅ​ថ្ងៃទី​៥ ខែកុម្ភៈ​បាន​ថ្កោលទោស​យ៉ាងខ្លាំង​ដល់​សកម្មភាព​ប្រើ​មី​ស៊ី​លបាញ់​កម្ទេច​បាល់​ឡុង​ហោះ​របស់​ចិន​ដែល​ប្រើប្រាស់​ក្នុង​គោលដៅ ស្រាវជ្រាវ​អាកាសធាតុ និង វិទ្យាសាស្ត្រ​។​a ballon china 

​សារព័ត៌មាន AFP នៅ​ថ្ងៃអាទិត្យ ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៣ បាន​ផ្សាយ​ថា ទីក្រុង​ប៉េកាំង​ចាត់ទុកថា​វា​ជាការ​បញ្ចេញ​ប្រតិកម្ម​ជ្រុស​ហួសហេតុ និង​បំពាន​ច្បាប់​អន្តរជាតិ​។​​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ ក្រសួងការបរទេស​ចិន​បាន​គូសបញ្ជាក់​ដូច្នេះ​ថា «​ចិន​បង្ហាញ​ការខឹង​សម្បា​ជាខ្លាំង និង​តវ៉ា​ប្រឆាំង​ទៅនឹង​ការប្រើប្រាស់​កម្លាំងបាយរ​បស់​សហរដ្ឋអាមេរិក​ដើម្បី​វាយប្រហារ​លើ​បាល់​ឡុង​ស៊ីវិល​»​។ សេចក្ដីថ្លែងការណ៍​នេះ​ដដែល​ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា ទីក្រុង​ប៉េកាំង​រក្សា​សិទ្ធិ​ស្របច្បាប់ នៅក្នុង​ការចាត់វិធានកា​រ​ចាំបាច់​ក្នុងការ​ឆ្លើយតប​ច​នានា​។​

​គួរ​បញ្ជាក់ថា យោធា​អាមេរិក កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ (​ម៉ោង​នៅ​អាមេរិក​) បាន​បាញ់​ទម្លាក់​បាល់​ឡុង​មួយ​ដែល​ទីក្រុង​វ៉ាស៊ីនតោន​សង្ស័យថា​ជា​បាល់​ឡុង​ចារកម្ម​របស់​ចិន​ហើយ​ក្រោយ​ស្ទាក់ស្ទើរ​អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ព្រោះ​ខ្លាច​កម្ទេចកម្ទី​របស់​វា​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​នៅ​ខាងក្រោម​។ បាល់​ឡុង​ចិន​ត្រូវបាន​បាញ់​ទម្លាក់​ដោយ​មី​ស៊ី​ល​មួយ​គ្រាប់​ដែល​បាញ់​ចេញពី​យន្ដហោះ​ចម្បាំង F-22 ។​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អាមេរិក​បាន​បញ្ជាក់ថា បាល់​ឡុង​នេះ​ហោះ​នៅ​រយៈកម្ពស់ ១៨,៣០០​ម៉ែត្រ ខណៈដែល​ប្រតិបត្តិការ​មួយ​បាន​ធ្វើឡើង​នៅក្នុង​ដែនទឹក​នៃ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ដើម្បី​ប្រមូល​កម្ទេចកម្ទី​នៃ​បាល់​ឡុង​នេះ​។​

​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងការពារជាតិ​អាមេរិក​ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា បា​ឡុង​នេះ​បាន​ហោះចូល​ទឹកដី​អាមេរិក តាំងពី​ថ្ងៃទី​២៨​មករា​កន្លងទៅ​ម្ល៉េះ ដោយ​ពីដំបូង​ហោះចូល​តាម​រដ្ឋ​អា​ឡា​ស្កា រួចហើយ​ហោះ​ឆ្លងទៅ​កាណាដា នៅ​ថ្ងៃទី​៣០ មុននឹង​ចូលមកក្នុង​ទឹកដី​អាមេរិក​វិញ នៅ​ថ្ងៃ​អង្គារ ទី​៣១​មករា ដោយ​ហោះ​កាត់​ពីលើ​តំបន់​ដែលមាន​ទីតាំង​មី​ស៊ី​ល​នុយក្លេអ៊ែរ​អន្តរទ្វីប​របស់​អាមេរិក (​រដ្ឋ​ម៉ុង​តា​ណា​)​។​​ក្រោយពី​បាន​ទម្លាក់​បា​ឡុង​នេះ ក្រុម​ជំនាញ​មុជទឹក​របស់​អាមេរិក​បាន​បើក​ប្រតិបត្តិការ​ភ្លាមៗ ដើម្បី​រុករក​បំណែក​របស់​បា​ឡុង ដោយ​មន្ត្រី​ក្រសួងការពារជាតិ​បាន​ប្រាប់​សារព័ត៌មាន​ថា បំណែក​នេះ​ធ្លាក់​ទៅក្នុង​តំបន់ ដែល​ទឹកសមុទ្រ​មាន​ជម្រៅ​ត្រឹម​ប្រមាណ​ជា ១៤​ម៉ែត្រ​តែប៉ុណ្ណោះ ដូច្នេះ ការរុករក​បំណែករ​បស់​វា​ទំនងជា​មិន​ចោទ​ជា​បញ្ហា​ស្មុគស្មាញ​នោះទេ​។​

​តាម​គម្រោង នៅពេលដែល​រកឃើញ និង​ស្រង់​ចេញពី​ទឹក បំណែក​បា​ឡុង​នេះ​នឹង​ត្រូវគេ​បញ្ជូនទៅ​ឲ្យ​ទីភ្នាក់ងារ FBI ដែលជា​ទីភ្នាក់ងារ​ជំនាញ​ខាង​ប្រឆាំង​ចារកិច្ច ដើម្បី​សិក្សា​លម្អិត​ថា តើ​នៅលើ​បា​ឡុង​នេះ​មាន​ផ្ទុក​ឧបករណ៍​អ្វីខ្លះ ហើយ​អាច​ប្រមូលបាន​ទិន្នន័យ​អ្វីខ្លះ​?​បាល់​ឡុង​ចិន​នេះ វា​ក៏បង្ក​ឱ្យមាន​ភាព​តានតឹង​ជាថ្មី រវាង​ទីក្រុង​វ៉ាស៊ីនតោន នឹង​ទីក្រុង​ប៉េកាំង រហូតដល់​មានការ​ផ្អាក​ដំណើរ​ទស្សនកិច្ច​របស់​លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក អាន់​តូ​នី ប៊ី្ល​ន​ខិ​ន ទៅកាន់​ទីក្រុង​ប៉េកាំង ដែល​ដំបូង​ឡើយ​គ្រោង​នឹងធ្វើ​ឡើង​នៅ​ចុង​សប្ដាហ៍​នេះ​៕a ballon china2 

​