» អតីត​មេដឹកនាំ​អាវ​លឿង​ព្រមាន​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋបាល​អ្នកស្រី​បៃតង​តាន​ស៊ីណាវ៉ាត្រា​បើ​មិន​លុប​MOU២០២១​ជាមួយ​កម្ពុជា​ » កូនដំរី «​លំផាត់​» ត្រូវបាន​យកមក​សង្គ្រោះ​ព្យាបាល និង​ថែរក្សា នៅ​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ » ត្រឹម​ត្រីមាស​ទី​៣ ឆ្នាំ​២០២៤ កម្ពុ​ជាមាន​បំណុល​សាធារណៈ​ជាង ១១​ប៊ី​លាន​ដុល្លារ​អាមេរិក​ » នាយករដ្ឋមន្ត្រិនិងទូតកូរ៉េបើកការដ្ឋានសងមន្ទីរពេទ្យ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ » រុស្ស៊ី បង្ហាញ​ការព្រួយបារម្ភ អំពី​ស្ថានការណ៍​នៅ​ស៊ី​រី និង​សុវត្ថិភាព​នៃ​មូលដ្ឋានទ័ព​របស់ខ្លួន អាមេរិក​ថា​នឹង​ធ្វើការ​ជាមួយ​អាច​ជ្ញា​ធរ​ថ្មី​តែ​រង់​ចាំមើល​ជាក់ស្តែង​សិន​ » ស្រុក​ខ្មែរ​មាន​ក្រុមហ៊ុន​កាស៊ីណូ​ចំនួន ១៤៨ តែ​ក្រសួង​សេដ្ឋកិច្ច​ផ្តល់​បណ្ណ​បុគ្គ​លឹក​ទើបបាន​១០៨ » តាមសំណើប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងថ្វាយឋានៈម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី សម្តេចព្រះសង្ឃរាជថ្វាយសម្តេចសង្ឃរាជនន្ទង៉ែត » ស្នេហ៍​មិនបាន​ខ្លួន​តែ អូន​បោក​ទូរ​សព្ទ័​បង​! » កូន​សត្វ​ដំរីព្រៃ ១​ក្បាល រត់តាម​បណ្តោយ​ផ្លូវលំ មករក​ជំនួយ​សង្គ្រោះបន្ទាន់ ពី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ស្នាក់ការ​កណ្តាលរ​យ៉​លើ » ប្រពន្ធ​តាម​ទាន់​លោក​ប្តី នាំ​ស្រី​មក​ឡើងឋានសួគ៌ នៅ​សណ្ឋាគារ​អូរ​មាស ក្រុង​ប៉ោយប៉ែត​ប្តឹង​ឲ្យ​ចាប់ដាក់គុក !? » អ្នកទេសចរ​ជនជាតិ​វៀតណាម ៣៨ នាក់​រត់គេចខ្លួន​បង្ក​ការបារម្ភ​ពី​វៀតណាម​ថា​កូរ៉េ​នឹង​រឹតបន្តឹង​ទិដ្ឋាកា​ » របប​ផ្តាច់ការ​នៅ​ប្រទេស​ស៊ី​រី​ដែលមាន​រុស្ស៊ី​និង​អ៊ីរ៉ង់​គាំទ្រ​បាន​ដួលរលំ​ហើយ​! » សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​ទៅរក​ភី​ផ្សារ​នៅ​ប្រទេស​ចំ​បួន​នៅ​អារ៉ាប់​មួយ​សប្តាហ៍ » ជនជាតិ​ចិន​ម្នាក់ នៅ​ស្រុក​បាទី បាញ់បោះ​សេរី​ទាំង​កណ្ដាលយប់ ចំនួន​៧១​គ្រាប់ » អ្នកសារព័ត៌មាន​ម្នាក់ ដែល​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​នៅ​ខេត្តសៀមរាប បានទទួល​មរណភាព

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1885 នាក់

ម្សិលមិញ 2663 នាក់

សរុប 15674165 នាក់

ចិន​ហាម ប្រទេស​លោកខាងលិច​មិនត្រូវ​បញ្ជូន​អាវុធ​បន្ថែម​ទៅឱ្យ​ប្រទេស​អ៊ុយ​ក្រែ​ន​ទៀត​តែ​អាមេរិក​មិន​ស្តាប់​!

​អ៊ុយ​ក្រែ​ន​៖​ចិន​បាន​អំពាវនាវ​ដល់​បណ្តា​ប្រទេស​ដែល​គាំទ្រ​កិច្ចពិភាក្សា​តាមរយៈ​កិច្ចការបរទេស​រវាង​រុស្ស៊ី​នឹង​អ៊ុយ​ក្រែ​ន ដើម្បី​បញ្ចប់សង្គ្រាម ដោយ​ឈប់​ផ្តល់ជំនួយ​អាវុធ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ។​​លោក​ហ្សា​ង​ជុន​(ZhangJun)​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​បានប្រកាស​នៅក្នុង​កិច្ចប្រជុំ​ស្តីពី​ស្ថានភាព​សន្តិសុខ​ប្រទេស​អ៊ុយ​ក្រែ​ន នៅ​ថ្ងៃទី ១៩​ខែមេសា​ថា​៖ «​ការបញ្ជូន​អាវុធ​សម្រាប់ធ្វើ​សង្គ្រាម​នឹងមិន​នាំមក​នូវ​សន្តិភាព​នោះឡើយ​។ ការផ្តល់​អាវុធ​នឹង​ធ្វើឱ្យ​សង្គ្រាម​កាន់តែ​អូសបន្លាយ និង​បង្កឱ្យមាន​វិបត្តិ​មនុស្សធម៌​»​។​​លោក Zhang Jun បាន​បញ្ជាក់ថា «​ការបញ្ចប់​សង្គ្រាម​ឱ្យបាន​ឆាប់​បំផុត​គឺជា​មូលដ្ឋាន​ដើម្បី​បញ្ចប់​វិបត្តិ​មនុស្សធម៌ ។ យើងខ្ញុំ​សូម​អំពាវនាវ​ដល់​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ត្រូវគោរព​ទៅតាម​ទិសដៅ​នៃ​កិច្ចពិភាក្សា ស្វែងរក​បទ​ឈប់​បាញ់ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​a china russy 

​ក្នុង​សប្តាហ៍​នេះ សេត​វិមាន​បាន​ឌឺ​ទីក្រុង​មូ​ស្គូ ជុំវិញ​ការបន្ត​បញ្ជូន​អាវុធ​ដោយ​អាមេរិក ឱ្យទៅ​អ៊ុយ​ក្រែ​ន ថា​ជា «​ការព្រមាន​ដោយ​មាត់ទទេ​» ប៉ុណ្ណោះ​។ នេះ​បើតាម​ការផ្សាយ​របស់ សារព័ត៌មាន RT នៅ​ថ្ងៃ​ពុធ ទី​២០ ខែមេសា ឆ្នាំ​២០២២​។​​ កាលពី​ថ្ងៃ​ចន្ទ​ទី​១៩​មេសា អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី ចេ​ន សា​គី (Jen Psaki) បាន​លើកឡើងថា «​យើង​នឹងមិន​ធ្វើការ​អត្ថាធិប្បាយ​អ្វី​ទេ​។ មានន័យថា ខ្ញុំ​នឹងមិន​ផ្តល់​ការយល់ឃើញ​អ្វី ជុំវិញ​ការព្រមាន​ដោយ​មាត់ទទេ​ពី​សំណាក់​ប្រធានាធិបតី​រុ​ស្ស៉ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ឬ​ថ្នាក់ដឹកនាំ​រុ​ស្ស៉ី​ដទៃទៀត​ឡើយ​»​។ លោកស្រី Psaki បាន​បន្ថែមទៀតថា ជំនួយ​យោធា​របស់​សហរដ្ឋអាមេរិក សម្រាប់​អ៊ុយ​ក្រែ​ន នឹង​នៅតែ​បន្ត​ដូច​ការសន្យា​របស់​ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន​។​

​គួរ​បញ្ជាក់ថា កាលពី​សប្តាហ៍​មុន រុ​ស្ស៉ី​បាន​ព្រមាន​សហរដ្ឋអាមេរិក​ថា ប្រសិនបើ​នៅតែ​បន្ត​ផ្តល់​សព្វាវុធ​ទំនើបៗ​ដល់​អ៊ុយ​ក្រែ​ន នោះ​មុខជា​នឹងត្រូវ​ប្រឈម​ផលវិបាក ដែល​មិនអាច​ប៉ាន់ស្មាន​បានជា​មិនខានឡើយ​។ ការព្រមាន​នោះ​ធ្វើឡើង បន្ទាប់ពី​អាមេរិក ប្រកាស​ផ្តល់ជំនួយ​យោធា​ទំហំ ៨០០​លាន​ដុល្លារ​ថែមទៀត ដល់​អ៊ុយ​ក្រែ​ន​។​សូមបញ្ជាក់ថា​មេដឹកនាំ​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​កាណាដា​បាន​សន្យាថា​នឹង​បញ្ជូន​កាំភ្លើង​ធំ​បន្ថែម​ទៅឱ្យ​អ៊ុយ​ក្រែ​ន ដែល​កំពុង​ប្រឈមមុខ​នឹង​ការវាយលុក​សា​ជា​ថី្ម​ពី​សំណាក់​កងទ័ព​រុ​ស្ស៉ី នៅឯ​តំបន់​ភាគ​ខាងកើត​នៃ​ប្រទេស​។ នេះ​បើតាម​ការចេញ ផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ពុធ ទី​២០ ខែមេសា ឆ្នាំ​២០២២​។​​ការសន្យា​ខាងលើ​ធ្វើឡើង នៅក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ​ដែលមាន​ការចូលរួម​ពី​ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន​, នាយករដ្ឋមន្ត្រី​អង់គ្លេស លោក បូរី​ស ច​ន​សុន និង​នាយករដ្ឋមន្ត្រី​កាណាដា លោក ចា​ស្ទី​ន ឌ្រូ​ដូ ព្រមទាំង​មេដឹកនាំ នៃ​ប្រទេស​ជា​សម្ព័ន្ធមិត្ត​ជាច្រើនរូប​ទៀត​។​


​សូមបញ្ជាក់ថា​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​មេបញ្ជាការ​ម្នាក់​នៃ​កងទ័ព​ម៉ា​រី​ន​អ៊ុយ​ក្រែ​ន​ដែល​កំពុង​តស៊ូ​ប្រយុទ្ធ​ជាមួយ​កងទ័ព​រុ​ស្ស៉ី ក្នុង​ទីក្រុង​ម៉ា​រី​យូ​ប៉ូល​( Mariupol) បាន​និយាយថា កងទ័ព​របស់លោក​កំពុង​ប្រឈមមុខ​នឹង​សេចក្ដីស្លាប់ ខណៈដែល​ទីក្រុង​មូ​ស្គូ​បានដាក់​ឱសានវាទ​ជាថ្មី​ឱ្យ​ពួកគេ​ទម្លាក់អាវុធ​សុំ​ចុះចាញ់ បើសិនជា​ចង់​នៅមាន​ជីវិត​រស់​។​សារ​បង្ហោះ​លើ Facebook នៅ​ថ្ងៃ​ពុធ​ទី​២០​មេសា​នេះ លោក ស៊ែរ​ហ៊ី វ៉ូ​លី​ណា (Serhiy Volyna) មេបញ្ជាការ​នៃ​កងពល​ម៉ា​រី​នទី​៣៦ របស់​អ៊ុយ​ក្រែ​ន​បានបញ្ជាក់​យ៉ាងខ្លី​ដូច្នេះ​ថា «​សត្រូវ​មាន​គ្នា​ច្រើនជាង​យើង ប្រៀបដូចជា​១០​ទល់នឹង​១ ហើយ​យើង​កំពុង​ប្រឈមមុខ​នឹង​ថ្ងៃ​ចុងក្រោយ​របស់​ពួកយើង​»​។​

​បើតាម​ភាគី​រុ​ស្ស៉ី កងទ័ព​អ៊ុយ​ក្រែ​ន ២,៥០០​នាក់ និង​ទាហាន​ស៊ីឈ្នួល​បរទេស​៤០០​នាក់​កំពុង​ស្ថិតនៅក្នុង​រោងចក្រ​ដែក Azovstal នៃ​ទីក្រុង​ម៉ា​រី​យូ​ប៉ូល ដែល​កំពុង​ស្ថិតនៅក្រោម​ការឡោមព័ទ្ធ ខណៈដែល​អ៊ុយ​ក្រែ​ន​ក៏បាន​អះអាង​ដែរ​ថា​មាន​ជន​ស៊ីវិល ១,០០០​នាក់​កំពុង​ស្ថិតនៅក្នុង​រោងចក្រ​នេះ និង​អំពាវនាវ​ឱ្យ​យក​ពួកគេ​ចេញទៅ​កន្លែង​មាន​សុវត្ថិភាព​។​ទោះបីយ៉ាងណា​ពត៍​មាន​ចុងក្រោយ​បាន​ឲ្យ​ដឹងថា​ប្រហែល​ដោយ​ខ្លាច​ការរិះគន់​ពី​មតិសាធារនៈ​អន្តរជាតិ​ភា​គិ​រុស្ស៊ី​បាន​យល់ព្រម​បើក​ឲ្យ​មាន​ច្រករបៀង​មនុ​ស្សធ​ម៍​ដើម្បី​ជម្លៀស​ប្រជាព​កល​រដ្ឋ​ចេ​ញី​ទីក្រុង​ម៉ា​រី​យូ​ប៉ូល​ដែល​ខ្លួន​បាន​ហ៊ុំ​ព​ទ័​។​តែ​គេ​មិនទាន់​ដឹងថា​តើ​និតិ​វិធី​សង្គ្រោះ​ប្រជាពលរដ្ឋ​ត្រូវធ្វើ​ដូចម្តេច​នៅឡើយ​ទេ​?​។​a china russy1