» បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7584 នាក់

ម្សិលមិញ 7641 នាក់

សរុប 18986275 នាក់

អាជ្ញាធរ​ថៃ ព្រមាន​ក្រុមបាតុករ មិនឱ្យ​បង្ក​ការរំខាន​ដល់​កិច្ចប្រជុំ (APEC)

​ប្រទេស​ថៃ​៖ លោក​ឧ​ត្ត​ម​សេនីយ៍ Archayon Kraithong អ្នកនាំពាក្យ​នគរបាល​ភូមិន្ទ​ថៃ បានឱ្យដឹងថា ក្រុមអ្នកតវ៉ា​មួយចំនួន បានស្នើ​សុំឱ្យ​រដ្ឋបាល​ក្រុង​បាងកក (BMA) អនុញ្ញាត​ឱ្យមាន​ការជួប​ជុំគ្នា នៅឯ​ទីលាន Lan Khon Muang ក្បែរ​សាលាក្រុង ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃ​សុក្រ ។a thai apec 

ទាក់ទង​បញ្ហា​នេះ មន្ត្រី​អាជ្ញាធរ​ថៃ បាន​ព្រមាន​ក្រុមបាតុករ កុំឱ្យ​បង្ក​ការរំខាន ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ឬ​ហៅ​កាត់​ថា (APEC) ហើយ​ពួកគេ​អាច​បន្តធ្វើ​ការតវ៉ា​នៅ​កន្លែង​ដែល​បានកំណត់​ទុក និង​ស្ថិតក្នុង​កម្រិត​ដែល​មិន​រំខាន​ដល់​កិច្ចប្រជុំ ។ អភិបាលក្រុង​បាងកក កាលពី​ថ្ងៃ​ចន្ទ​ទី​១៤​វិច្ឆិកា​បានបង្ហាញ​ការព្រួយបារម្ភ​អំពី​បាតុកម្ម​ដែល​បាន​គ្រោងទុក​ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល​មួយ​នេះ ។ ក្រុមបាតុករ កាលពី​ថ្ងៃ​អង្គារ សប្តាហ៍​នេះ បានដាក់​ញត្តិ​ទៅកាន់​ស្ថានទូត​កាណាដា អូស្ត្រាលី បារាំង នូ​វែ​ល​សេ​ឡង់ និង​សហរដ្ឋ​អាម៉េរិក ដើម្បី​បញ្ជូន​សារ​ទៅកាន់​ថ្នាក់ដឹកនាំ​នានា​របស់ (APEC) ដែល​នឹង​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​បាងកក ។ ក្នុង​លិខិត​នោះ ក្រុមបាតុករ បាន​ចោទប្រកាន់​រដ្ឋាភិបាល​ពី​បទ​រំលោភ​សិទ្ធិមនុស្ស និង​ទាមទារ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី Prayut Chan-o-cha ចុះ​ចេញពី​តំណែង ជាមួយនឹង​ការទាមទារ​ជាច្រើន​ផ្សេងទៀត ។

​គួរបញ្ជាក់​ផងដែរ​ថា​នៅក្នុង​ប្រទេស​ថៃ កិច្ចប្រជុំ​កំពូល APEC ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៩ ខែ​វិ​ច្ឋិ​កា ឆ្នាំ​២០២២ ។ កិច្ចប្រជុំ APEC នឹងមាន​ការចូលរួម​ពី​សមាជិក​ចំនួន ២១​ប្រទេស​របស់ខ្លួន រួមមាន អូស្ត្រាលី ព្រុយ​ណេ កាណាដា ឈី​លី ចិនដីគោក ចិន​ហុងកុង ឥណ្ឌូណេស៊ី ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ម៉ិ​ក​ស៊ិ​កកូ នូ​វែ​ល​សេ​ឡង់ ប៉ា​ពួរ​ញូ​វ​ហ្គី​ណេ ប៉េ​រូ ហ្វីលីពីន រុស្ស៊ី សិង្ហ​បុរី តៃវ៉ាន់ ថៃឡង់​ដ៍ អាម៉េរិក និង​ប្រទេស​វៀតណាម ។​កម្ពុជា​ត្រូវបាន​នាយករដ្ឋមន្ត្រី​ថៃ​អញ្ជើញ​ឲ្យ​ចូលរួម​ដែរ​តែដោយសារ​សម្តេច​មាន​កូ​វីត​ក៏ត្រូវ​អាក់ខាន​ទៅវិញ​ទៅ​។​ប្រភព​៖ Bangkok Posta thai apec1 a thai apec2