» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4982 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695153 នាក់

ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi

 

អារ៉ាប៊ូសាអ៊ូឌីត៖ក្រុមឧទ្ទាមHouthiដែលគ្រប់គ្រងដែនដីមួយផ្នែកនៅប្រទេសយេមែន បានបើកការវាយប្រហារជាថ្មីទៅលើប្រទេសអារ៉ាប៊ីសាអូឌីត ក្រោយស្ងប់ស្ងាត់អស់១០ឆ្នាំចាប់តាំងពីឆ្នាំ២០១៥មក ។a yemen houthy 

កាលពីថ្ងៃទី១០ខែតុលាឆ្នាំ២០២៦ ការវាយប្រហារពីក្រុមឧទ្ទាមហ៊ូទីទៅលើអាកាសយានដ្ឋានអន្តរជាតិទីក្រុងរីយ៉ាដបណ្តាលឱ្យមនុស្ស១៣នាក់ស្លាប់ជាង៣០០នាក់រងរបួស និងព្រមទាំងបង្ខំឱ្យសិស្សសាលា និងអ្នករកស៊ីត្រូវសម្ងំនៅក្នុងផ្ទះ ឬធ្វើការពីផ្ទះ។ ធ្វើឱ្យប្រតិបត្តិការនានាត្រូវផ្អាក ។ នៅថ្ងៃទី១៤ខែតុលាឆ្នាំ២០២៦នេះ អារ៉ាប៊ីសាអូឌីតបានរាយការណ៍ពីការវាយប្រហារលើអគាររោងចក្រចម្រាញ់ប្រេងដ៏ធំគឺAramco។ នៅក្នុងរលកនៃការវាយប្រហារថ្មីនេះ ក្រុមឧទ្ទាមដែលគាំទ្រដោយអ៊ីរ៉ង់ ក៏បានវាយប្រហារលើបំពង់បង្ហូរប្រេងដែរ។

ក្រុមហ៊ូទីបានបើកការវាយប្រហារលើអារ៉ាប៊ីសាអូឌីត ដោយសារតែទីក្រុងរីយ៉ាដគាំទ្រកងកម្លាំងរដ្ឋាភិបាលក្នុងប្រទេសយេម៉ែន ដែលជាសត្រូវរបស់ក្រុមឧទ្ទាមមួយនេះក្នុងការវាយបកដណ្តើមយកទីតាំងនានាដែលពួកឧទ្ទាមហ៊ូទីទើបវាយកបាន។

វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកខុលបានឱ្យដឹងថាអារ៉ាប៊ីសាអូឌីតទទួលបាន ១២ភាគរយនៃអាវុធដែលសហរដ្ឋអាមេរិកបានលក់ទៅកាន់ទីផ្សារពិភពលោកចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។ តាមវិទ្យាស្ថាននេះដដែល ជាច្រើនឆ្នាំមកនេះ អារ៉ាប៊ីសាអូឌីតបានទិញពីសហរដ្ឋអាមេរិកនូវយន្ដហោះចម្បាំង F-15 ប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ព្រមទាំងប្រព័ន្ធរ៉ាដា និងប្រព័ន្ធមីស៊ីលសម្រាប់ការវាយលុក។ កញ្ចប់ថវិកាប្រចាំរបស់អារ៉ាប៊ីសាអូឌីតសម្រាប់ឆ្នាំ២០២៦ មាន៨៣ពាន់លានដុល្លារសម្រាប់ការចំណាយលើវិស័យយោធា ហើយកាលពីដើមឆ្នាំនេះដែរ ទីក្រុងរីយ៉ាដបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមានទំហំទឹកប្រាក់ ៩ពាន់លានដុល្លារជាមួយវ៉ាស៊ីនតោន ដើម្បីទិញគ្រាប់មីស៊ីល ៧៣០គ្រាប់សម្រាប់ប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot។

ទោះបីយ៉ាងណាកត្តាទឹកដីដ៏ធំសម្បើមរបស់អារ៉ាប៊ីសាអូឌីតបានផ្ដល់អត្ថាប្រយោជន៍ដល់ក្រុមហ៊ូទី។ ទីតាំងសំខាន់ៗដែលងាយរងគ្រោះពីការវាយប្រហារដូចជារោងចក្រថាមពល ទីតាំងស៊ីវិល និងមូលដ្ឋានយោធាស្ថិតនៅរប៉ាត់រប៉ាយនៅទូទាំងប្រទេស។ អារ៉ាប៊ីសាអូឌីតមានព្រំដែនជាប់ជាមួយយេម៉ែនលាតសន្ធឹងប្រវែង១៣០០គីឡូម៉ែត្រ។ លោក Ali Shihabi ជាអ្នកវិភាគអារ៉ាប៊ីសាអូឌីតម្នាក់បាននិយាយថា «ការរំពឹងថាប្រទេសមួយដែលមានផ្ទៃដីធំដូចជាអារ៉ាប៊ីសាអូឌីតអាចស្ទាក់បំផ្លាញគ្រប់គ្រាប់មីស៊ីលទាំងអស់ គឺជារឿងមិនអាចទៅរួចឡើយ ហើយក៏គ្មានប្រព័ន្ធការពារដែនអាកាសណាមួយអាចធានាការពារសុវត្ថិភាពបាន១០០ភាគរយនោះដែរ»។

ក្រុមមន្ត្រីក្នុងតំបន់បាននិយាយថាអារ៉ាប៊ីសាអូឌីតកំពុងថយចុះនូវគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធខែលប្រឆាំងមីស៊ីល និងកំពុងទំនាក់ទំនងស្នើសុំការជួយពីសម្ព័ន្ធមិត្ត។ អារ៉ាប៊ីសាអូឌីតថ្មីៗនេះបានចុះកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមកជាមួយតួកគីយ៉េ និងប៉ាគីស្ថាន។ តែមកទល់នឹងម៉ោងនេះ ទាំងតួកគីយ៉េ និងប៉ាគីស្ថានត្រូវបានគេមើលឃើញថាហាក់ដកខ្លួននៅឆ្ងាយមួយផ្នែកធំពីជម្លោះរវាងអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូទី ទោះជាបានផ្ដល់ជំនួយមួយចំនួនក៏ដោយ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំវិញក្នុងសប្ដាហ៍នេះបាននិយាយថារូបលោកកំពុងពិចារណាថាតើសហរដ្ឋអាមេរិកគួរចូលរួមជាមួយអារ៉ាប៊ីសាអូឌីតក្នុងប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសលើក្រុមហ៊ូទីដែរឬក៏យ៉ាងណា? តែមិនមានការប្រកាសពីការសម្រេចចិត្តនៅឡើយទេ។

យកម៉ូដែលអ៊ីរ៉ងក្រុមឧទ្ទាមហ៊ូទីកំពុងប្រើប្រាស់យុទ្ធសាស្ត្រសង្រ្គាមវិសមមាត្រ «asymmetric warfare» ដោយពឹងផ្អែកលើមីស៊ីល និងដ្រូនជាចម្បង។ សម្រាប់ហ៊ូទី ជោគជ័យនៅលើសមរភូមិមិនមែនតម្រូវទាល់តែផ្ដួលរំលំអារ៉ាប៊ីសាអូឌីតនោះទេ។ ពោលគឺបង្កការខូចខាតដល់សេដ្ឋកិច្ច និងសាបព្រោះភាពភ័យខ្លាចនៅក្នុងចំណោមប្រជាជនអារ៉ាប៊ីសាអូឌីត ក៏អាចជាជោគជ័យមួយដែរដែលអាចនឹងផ្ដល់ឱ្យក្រុមហ៊ូទីនូវទឹកមាត់ប្រៃនៅឯតុចរចាបិទបញ្ចប់ការវាយប្រយុទ្ធគ្នា។

បច្ចុប្បន្ន ក្រុមហ៊ូទីត្រូវបានគេជឿជាក់ថាមានឃ្លាំងអាវុធដ៏ធំ ដោយក្នុងនោះមានមីស៊ីលខ្លះអាចបាញ់ដល់ចម្ងាយ ១៦០០គីឡូម៉ែត្រ។ មិនតែប៉ុណ្ណោះក្បាលគ្រាប់មួយចំនួនថែមទាំងអាចផ្លាស់ប្ដូរទិសដៅអំឡុងពេលហោះហើរធ្វើឱ្យប្រព័ន្ធខែលប្រឆាំងមីស៊ីលពិបាកស្ទាក់ចាប់។ ក្រុមហ៊ូទីធ្លាប់បានបាញ់ដ្រូនរាប់រយគ្រឿង និងមីស៊ីលជាច្រើនគ្រាប់ក្នុងការវាយប្រហារលើអ៊ីស្រាអែលអំឡុងសង្រ្គាមហ្កាហ្សាកាលពីឆ្នាំ២០២៣។ មីស៊ីលទាំងនោះភាគច្រើនត្រូវបានស្ទាក់ចាប់ តែមានមួយចំនួនតូចបានទម្លុះចូលដែនអាកាសអ៊ីស្រាអែល និងបានសម្លាប់ជនជាតិអ៉ីស្រាអែលម្នាក់។ ការវាយប្រហារមួយរបស់ក្រុមហ៊ូទីក៏បានធ្លាក់ចំអាកាសយានដ្ឋានមួយរបស់អ៉ីស្រាអែលផងដែរកាលពីឆ្នាំ២០២៥។

លោក Andreas Krieg ជាសាស្ត្រាចារ្យម្នាក់មកពីសាកលវិទ្យាល័យ King’s College London បានកត់សម្គាល់ថាការរៀនសូត្រពីបទពិសោធន៍ក្នុងការវាយប្រហារសាកល្បងទម្លុះខែលប្រឆាំងមីស៊ីលដ៏ទំនើបរបស់អ៊ីស្រាអែល បានធ្វើឱ្យហ៊ូទីកាន់តែមានទំនុកចិត្ត និងកាន់តែមានជំនាញ ហើយយកជំនាញទាំងនោះទៅប្រើក្នុងការវាយប្រហារលើអារ៉ាប៊ីសាអូឌីត។ តាមលោក Andreas Krieg ហ៊ូទីក៏បានរៀនសូត្រពីរបៀបធ្វើឱ្យប្រព័ន្ធរ៉ាដាវិលក្បុងផងដែរ។ ក្រៅពីអាវុធ ក្រុមហ៊ូទីបានធ្វើការជាមួយចលនាប្រដាប់អាវុធជាសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងប្រទេសអ៉ីរ៉ាក់ ដែលធ្លាប់បានវាយប្រហារកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់អារ៉ាប៊ីសាអូឌីត ក្នុងរួមមានទាំងបំពង់បង្ហូរប្រេងដ៏សំខាន់សម្រាប់ការនាំចេញប្រេងកាត់តាមសមុទ្រក្រហម។

ក្រុមនេះបានរៀនសូត្រចេះប្រើប្រាស់រួមបញ្ចូលគ្នា នូវមីស៊ីលបាលីស្ទិកនិងមីស៊ីលCruise ជាមួយdroneចម្ងាយឆ្ងាយ ដែលអាចទម្លុះប្រព័ន្ធការពាររបស់អារ៉ាប៊ីសាអូឌីតបាន។ យុទ្ធសាស្ត្រនេះមានលក្ខណៈស្រដៀងគ្នាទៅនឹងវិធីសាស្ត្ររបស់រុស្ស៊ីដែរ ដែលជាញឹកញាប់តែងតែប្រើប្រាស់droneជាច្រើនគ្រឿង ព្រមទាំងមីស៊ីលប្រភេទCruise និងមីស៊ីលបាលីស្ទិក ដើម្បីវាយប្រហារជាបន្តបន្ទាប់ទៅលើប្រទេសអ៊ុយក្រែន។ មីស៊ីលប្រភេទCruise ហោះហើរក្នុងកម្ពស់ទាប ដែលធ្វើឱ្យវាពិបាកក្នុងការកំណត់អត្តសញ្ញាណនិងតាមដាន។

អ្នកជំនាញកត់សម្គាល់ថា មីស៊ីលជំនាន់ចុងក្រោយរបស់ក្រុមHouthi ដូចជាប្រភេទHatem-2 និង Palestine-2 មានការរចនាស្រដៀងគ្នាខ្លាំងទៅនឹងអាវុធរបស់ប្រទេសអ៊ីរ៉ង់។ មីស៊ីលទាំងនេះមានល្បឿនលឿន និងវាយប្រហារចំគោលដៅបានត្រឹមត្រូវក្នុងកម្រិតខ្ពស់។ លើសពីនេះ ក្រុមHouthiក៏ចេះកែច្នៃអាវុធការពារដែនអាកាសរបស់អ៊ីរ៉ង់ ដើម្បីវាយប្រហារលើយន្តហោះ និងមីស៊ីលប្រភេទCruiseដែរ។

 

 

បើប្រៀបធៀបកម្លាំងយោធាក្រុមហ៊ូទីគឺចាញ់ប្រៀបអារ៉ាប៊ីសាអូឌីត។​ តែឥលូវ ហ៊ូទីបានវិវត្តន៍ក្លាយទៅជាការគំរាមកំហែងដ៏ធំមួយរបស់អារ៉ាប៊ីសាអូឌីត និងក្លាយជាចលនាប្រដាប់អាវុធមិនមែនរដ្ឋដ៏ខ្លាំងក្លាមួយក្នុងតំបន់ដែលកំពុងគ្រប់គ្រង ១ភាគ៣ នៃទឹកដី យេម៉ែនដោយមានការគាំទ្រពីអ៊ីរ៉ង់។ អង្គការសហប្រជាជាតិបានវាយតម្លៃថាហ៊ូទី គិតត្រឹមឆ្នាំ២០២៤ មានក្រុមអ្នកប្រយុទ្ធ ៣៥០ ០០០នាក់។ ចំនួននេះបានកើនឡើងពី៣០ ០០០នាក់ក្នុងឆ្នាំ២០១៥ ជាឆ្នាំដែលអារ៉ាប៊ីសាអូឌីតចូលធ្វើអន្តរាគមន៍យោធាដើម្បីគាំទ្រដល់កងកម្លាំងរដ្ឋាភិបាលយេម៉ែន ក្នុងសង្រ្គាមស៊ីវិលប្រឆាំងនឹងក្រុមហ៊ូទី។ តាមក្រុមអ្នកជំនាញ បច្ចុប្បន្នក្រុមហ៊ូទីមានទំនាក់ទំនងដែលហុចផលប្រយោជន៍ ឱ្យគ្នាទៅវិញទៅមកជាមួយអ៊ីរ៉ង់ មិនមែនត្រឹមតែជាអាយ៉ងរបស់អ៊ីរ៉ង់ដូចពីមុនទៀតនោះទេ។

បើតាមលោក Andreas Krieg អារ៉ាប៊ីសាអូឌីតកំពុងស្ថិតនៅក្នុងជំហរមួយដ៏លំបាក។ នោះគឺម្ខាងត្រូវតែវាយប្រហារសងសឹកលើក្រុមហ៊ូទី និងម្ខាងទៀតត្រូវតែទប់ស្កាត់កុំឱ្យជម្លោះធ្លាយចេញពីការគ្រប់គ្រង។ លោកបន្ថែមថាជាជាងបញ្ជូនកងទ័ពដោយផ្ទាល់ទៅកាន់ប្រទេសយេម៉ែន អារ៉ាប៊ីសាអូឌីតទំនងជានឹងបន្តបើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងក្រុមហ៊ូទី ក៏ដូចជាបង្កើនការគាំទ្រដល់កងកម្លាំងជាតិនិយម នៅយេម៉ែនដែលប្រឆាំងនឹងក្រុមហ៊ូទី ឬដែលនេះគេហៅថាសង្រ្គាមប្រូកស៊ី៕

 

យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិStockholm អារ៉ាប៊ីសាអូឌីតបានចំណាយលុយ៨៣ពាន់លានដុល្លារលើវិស័យការពារជាតិកាលពីឆ្នាំមុន ដែលធ្វើឱ្យប្រទេសមួយនេះស្ថិតក្នុងចំណោមប្រទេសទាំង១០ ដែលចំណាយថវិកាយោធាច្រើនជាងគេបំផុតនៅលើពិភពលោក។ អារ៉ាប៊ីសាអូឌីតបានទិញយន្តហោះចម្បាំងពីអាមេរិក ក៏ដូចជាប្រព័ន្ធការពារដែនអាកាសPatriot និងTHAAD និងអាវុធទំនើបៗជាច្រើនប្រភេទទៀតពីប្រទេសបារាំងនិងអង់គ្លេស។

បើតាមCNN នៅទិសខាងកើត អារ៉ាប៊ីសាអូឌីតមានការគំរាមកំហែងពីអ៊ីរ៉ង់។ ក្នុងអំឡុងពេលផ្ទុះជម្លោះនៅក្នុងឆ្នាំ២០២៦នេះ អ៊ីរ៉ង់បានបាញ់មីស៊ីលនិងdroneប្រហែល១,០០០គ្រាប់និងគ្រឿង ទៅលើគោលដៅនានារបស់អារ៉ាប៊ីសាអូឌីត។ ចំណែកទិសខាងជើង ក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសអ៊ីរ៉ាក់ បានបញ្ជូនdroneជាច្រើនគ្រឿង ទៅវាយប្រហារបំពង់បង្ហូរប្រេងដ៏សំខាន់ដែលតភ្ជាប់ពីទិសខាងកើតទៅទិសខាងលិចរបស់ប្រទេសនេះ។ រីឯទិសខាងត្បូង ក្រុមឧទ្ទាមHouthiដ៏មានឥទ្ធិពលគាំទ្រដោយអ៊ីរ៉ង់ បានបាញ់មីស៊ីលដាក់ព្រះរាជាណាចក្រនេះពីទីតាំងលាក់ខ្លួនរបស់ពួកគេ និងឧបករណ៍បាញ់ចល័តនៅក្នុងតំបន់ភ្នំនៃប្រទេសយេមែន។a army houthy a army houthy1