» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8102 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698273 នាក់

​រុ​ស្ស៉ី​ជា​អ្នកទទួលខុសត្រូវ ក្នុងករណី​បាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​ម៉ា​ឡេ​ស៉ី កាលពី​ឆ្នាំ​២០១៤!


​កាណាដា​៖ ទីភ្នាក់ងារ​អាកាសចរ​ណ៍​នៃ​អង្គការសហប្រជាជាតិ (UN) កាលពី​ថ្ងៃ​ចន្ទ ទី​១២ ខែឧសភា បានចេញ​សេចក្តីសម្រេច​ថា ប្រទេស​រុ​ស្ស៉ី​គឺជា​អ្នកទទួលខុសត្រូវ សម្រាប់​ការបាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​ម៉ា​ឡេ​ស៉ី​១​គ្រឿង នៅ​អ៊ុយ​ក្រែ​ន ដែល​បានសម្លាប់​មនុស្ស​ទាំង​២៩៨​នាក់​នៅលើ​នោះ រួមមាន​ទាំង​ពលរដ្ឋ​ហូ​ឡង់​១៩៦​នាក់ និង​អូស្ត្រាលី​៣៨​នាក់​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​a malay air1 

​រដ្ឋាភិបាល​ហូ​ឡង់​និង​អូស្ត្រាលី បាន​និយាយថា ក្រុមប្រឹក្សា​របស់​អង្គការ​អាកាសចរណ៍​ស៉ី​វិល​អន្តរជាតិ ហៅ​កាត់ ICAO នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ នឹង​ពិចារណា​ថា តើ​គួរ​មាន​សំណង​ក្នុង​ទម្រង់​បែបណា​។ ប្រទេស​ទាំងពីរ ចង់ឱ្យ​ក្រុមប្រឹក្សា ICAO ចេញ​បញ្ជា​បង្គាប់​ឱ្យ​រុ​ស្ស៉ី​ចូលមក​ចរចា ជុំវិញ​ការផ្តល់​សំណង​។​

​យន្តហោះ​ជើងហោះហើរ MH17 របស់​អាកាសចរណ៍ Malaysian Airlines បាន​ចាក​ចេញពី​ទីក្រុង​អាំ​ស្ទែ​ដាំ ឆ្ពោះទៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៤ នៅពេលដែល​យន្តហោះ​នោះ ត្រូវបាន​បាញ់​ទម្លាក់​នៅលើ​តំបន់​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ស្រប​ពេលដែល​ការប្រយុទ្ធ​គ្នា​កំពុង​ផ្ទុះឡើង រវាង​ពួក​ផ្តាច់ខ្លួន​គាំទ្រ​ដោយ​រុ​ស្ស៉ី និង​យោធា​អ៊ុយ​ក្រ​ន​។​​គួរ​បញ្ជាក់ថា កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២២ ចៅក្រម​នៅ​ហូ​ឡង់​បាន​ផ្តន្ទាទោស​កំបាំងមុខ ដាក់ពន្ធនាគា​អស់​មួយជីវិត ចំពោះ​ជនជាតិ​រុ​ស្ស៉ី​២​នាក់ និង​ជនជាតិ​អ៊ុយ​ក្រែ​ន​ម្នាក់ ពីបទ​ឃាតកម្ម សម្រាប់​ការជាប់​ពាក់ព័ន្ធ​របស់​ពួកគេ ក្នុងករណី​បាញ់​ទម្លាក់​យន្តហោះ MH17​។ នាពេលនោះ ទីក្រុង​មូ​ស្គូ​បាន​ចេញមុខ​រិះគន់​ការសម្រេច​របស់​ចៅក្រម​ហូ​ឡង់ ហើយ​បាន​និយាយថា នឹងមិន​ធ្វើ​បត្យាប័ន​ពលរដ្ឋ​ខ្លួន​ឡើយ​.។

វិមានក្រឹមឡាំង នៅថ្ងៃអង្គារនេះ បានច្រានចោលទាំងស្រុង នូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាកាសចរណ៍នៃអង្គការសហប្រជាជាតិ ដែលថារុស្ស៊ីទទួលខុសត្រូវចំពោះការធ្លាក់យន្តហោះម៉ាឡេស៊ី (MH17) លើប្រទេសអ៊ុយក្រែនកាលពីឆ្នាំ ២០១៤ ដែលបានសម្លាប់មនុស្សទាំងអស់ ២៩៨នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា «ជំហររបស់យើងគឺត្រូវបានគេស្គាល់យ៉ាងច្បាស់... រុស្ស៊ីមិនមែនជាប្រទេសដែលបានចូលរួមក្នុងការស៊ើបអង្កេតលើឧប្បត្តិហេតុនេះទេ ដូច្នេះយើងមិនទទួលយកការសន្និដ្ឋានលម្អៀងណាមួយឡើយ»។

a malay air a malay air2 
​