» ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ជំរុញឱ្យតុលាការខេត្តកំពង់ស្ពឺពង្រឹងសមត្ថភាព ពន្លឿនការដោះស្រាយ ដើម្បីកាត់បន្ថយការកកស្ទះសំណុំរឿង » អយ្យការអមតុលាការខេត្តកំពង់ឆ្នាំងមិនបានចោទប្រកាន់ករណីយ៍ហឹង្សាកាប់គ្នាស្លាប់បន្ទាប់ពីផឹកស្រវឹងទេ! » ក្រុមចាប់ជំរិតដ៏សាហាវ ដាក់មនុស្សចូលវ៉ាលី ធ្វើទារុណកម្មយកលុយ៥ម៉ឺនដុល្លារ នៅក្រុងព្រះសីហនុ » សម្តេចធិបតីថាទោះមានសង្ឃឺមត្រឹម១ភាគរយក៏កម្ពុជាជ្រើសយកយន្តការសន្តិវិធីដោះស្រាយជាមួយថៃ ជាជាងធ្វើសង្គ្រាមច្បាំងគ្នា?! » លោកពូសុធីរៈអតីតរដ្ឋមន្ត្រីក្រសួងរ៉ែនិងឋាមពលកូតាគណបក្សហ្វុនស៊ិនប៉ិចធ្វើបាឋកថាសាធារណៈក្រោមប្រធានបទ៖ «តំបន់ទាមទារត្រួតគ្នាផ្នែកសមុទ្ររវាងកម្ពុជា និងថៃ (OCA) » ចាប់បានហើយស្រីជាឃា ត ករសម្លាបប់ស្រីដូចគ្នានៅខេត្តសីហនុព្រោះស្នេហារ៍! » ករណីចាប់ជំរិត និងសម្លាប់ក្មេងស្រីអាយុ៥ឆ្នាំនៅស្អាងតុលាការសម្រេចឃុំជនដៃដល់ និងប្រពន្ធដែលជាអ្នកសមគំនិត » លោក ស៊ី ជីនពីង និងលោក ត្រាំជជែកគ្នាពីការរកស៊ីបើទោះបីមានការលើកពី បញ្ហាតៃវ៉ាន់ក៏ដោយ! » សម្តេចតេជោ ហ៊ុន សែនសួររក មន្ត្រីកាងជនខិលខូចនាំទុរេនចូលពីថៃ បន្ទាប់ពីក.ប.បដកយកមកបញ្ឈរជើង!? » ប្រធានបេសកកម្មថ្មីក្រុមអ្នកសង្កេតការណ៍អាស៊ាន ​ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ នៅប្រាសាទព្រះវិហារ » ប្រធានាធិបតីហ្វីលីពីន កោះប្រជុំបន្ទាន់ ក្រោយមានភាពវឹកវរនៅព្រឹទ្ធសភា ដោយសារសម្ព័ន្ធមិត្តលោក Duterte កំពុងជ្រកកោនដើម្បីគេចវេះពីដីកាចាប់ខ្លួនរបស់ ICC » រកឃើញសិប្បកម្មច្នៃដោយបន្លំស្ករសថៃមកធ្វើជាស្ករសវៀតណាម! » ធុរៈកិច្ចជនថៃព្រួយបារម្ភពីប្រទេសផ្សេងដណ្តើយកទីផ្សារកម្ពុជាជាមួយនិងសម្លេងបែកធ្លាយរបស់អានុទីនពីផែនការបើកច្រកព្រុំដែនក្នុងខែមិថុនា! » ឃាត់ខ្លួនជនជាតិចិន ៣នាក់ ពាក់ពន្ធ័បទល្មើសអំពើលួច រថយន្តនិងផ្លាកលេខរថយន្ត ចំនួន ៦ករណី! » អ្នកផលិតមតិកានៅលើបណ្ដាញសង្គម លោក Kevin Smith ត្រូវទាហានថៃបាញ់គំរាមនៅអូរស្មាច់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6761 នាក់

ម្សិលមិញ 4883 នាក់

សរុប 19257311 នាក់

មកដល់ពេលនេះ​វៀតណាម​មិនទាន់​រកបាន​ប្រធានាធិបតី​ថ្មី​​នៅឡើយ​?


​ប្រទេស​វៀតណាម​៖​លោក Vo Van Thuong បាន​លាលែង​ពី​តួនាទី​ជា​ប្រធានាធិបតី​កាលពី​ពីថ្ងៃ​ទី​២០ ខែមីនា​មក តែ​មកដល់ពេលនេះ​ប្រទេស​វៀតណាម​មិនទាន់​ជ្រើសតាំង ឬ​រកឃើញ​អ្នក​ស័ក្តិសម​មក​ជំនួស​តំណែង​នេះ​ជា​ផ្លូវការ​នៅឡើយ​ទេ គឺមាន​ត្រឹម​ប្រធានាធិបតី​ស្ដីទី​ប៉ុណ្ណោះ​គឺលោកស្រី វ៉ូធីអាន់សួន(Vo Thi Anh Xuan )។​a vn president1 

​លោកវ៉ូវ៉ាន់ធឿង( Vo Van Thuong) បាន​ដកខ្លួន​ចេញពី​តំណែង​ប្រធានាធិបតី​វៀតណាម​កាល ខែមីនា ក្រោយពេល​ក្ដោប​ក្ដាប់​អំណាច​បានត្រឹមតែ ១ ឆ្នាំ​ប៉ុណ្ណោះ បន្ទាប់ពី​ឡើង​ស្នង​តំណែង​ជំនួស​លោកង្វៀនសួនហ្វុក( Nguyen Xuan Phuc) ។​​អ្នកវិភាគ​បានលើកឡើង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AP ថា បេក្ខភាព​ប្រធានាធិបតី​ផ្លូវការ​ទំនងជា​មិនទាន់​ដល់ពេល​វេលា​ដែល​ត្រូវ​ជ្រើសរើស​ក្នុងពេល​ឆាប់ៗ​នេះ​នោះទេ ព្រោះថា​ប្រសិនបើ​ប្រធានាធិបតី​ជ្រើសរើស​បាន​ហើយ ប៉ុន្តែ​របូត​ទៅវិញ​ក្នុង​លក្ខខណ្ឌ​ណាមួយ​នោះ ច្បាស់​ណាស់​វិនិយោគិន​បរទេស​អាច​នឹង​ដក​ទុនវិនិយោគ​ចេញពី​វៀតណាម ដោយសារតែ​ក្ដី​ព្រួយបារម្ភ​អំពី​អស្ថិរភាព និង​គោលនយោបាយ​សេដ្ឋកិច្ច​ដែល​មិនអាច​ដឹង​ទុកជាមុន​បាន​នៅក្នុង​ប្រទេស​អាស៊ាន​មួយ​នេះ ។​

​មានការ​កត់សម្គាល់ថា​ប្រទេស​វៀតណាម​ក៏​កំពុងមាន​បញ្ហា​ផ្ទៃក្នុង​ដែល​កើតចេញពី​អំពើពុករលួយ ជាពិសេស​នៅក្នុង​ជួរ​គណបក្ស​កុម្មុយនីស្ត ទើប​លោកង្វៀងភូត្រុងអគ្គលេខាធិការបក្យសម្រេច​ឲ្យ​លោកស្រី Vo Thi Anh Xuan បន្ត​កាន់តំណែង​ជា​ប្រធានាធិបតី​ស្ដីទី រហូតដល់​សមាជជាតិ​នៅ​ឆ្នាំ ២០២៦ ដែលជា​កិច្ចប្រជុំ​ដ៏​សំខាន់​របស់​គណបក្ស និង​ជា​ពេលវេលា​មាស​ក្នុងការ​ឈ្មុសឈ្មុល​រក​អ្នកនយោបាយ​ដ៏​មាន​ឥទ្ធិពល​បំផុត​ដើម្បី​ស្នង​តំណែង​លោក Vo Van Thuong ជា​ផ្លូវការ ។​ការ​អូស​ក្រឡា​មិនទាន់​សម្រេច​រើស​ប្រធានាធិបតី​ថ្មី ក៏​អាច​ថា​មកពី​លោក​អគ្គលេខាធិការ​គណ​បក្ស​កុំមុយនិស្ត​វៀតណាម​ត្រូវ​ប្រើ​កណ្ដាប់ដៃ​ដែក​កម្ចាត់​មន្ត្រី​ពុករលួយ​ក្នុង​ជួរ​គណបក្ស​កុម្មុយនីស្ត ក៏ដូចជា​ជួរ​រដ្ឋាភិបាល​ឲ្យ​ខ្ទេច​ហ្មត់​សិន​? ស្រប​ពេលដែល​ថ្មីៗ​នេះ​ក៏មាន​ការលាលែង​ពី​តំណែង​របស់​ប្រធានរដ្ឋសភា​លោក Vuong Dinh Hue ផងដែរ ដោយសារតែ​ការប្រព្រឹត្ត​កំហុស​ខុសឆ្គង អសមត្ថភាព និង​បំពាន​បទ​ប្បញ្ញត្តិ​របស់​បក្ស ហើយ​ការបំពាន​របស់លោក​បាន​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​បក្ស រដ្ឋ និង​ខ្លួន​លោក​ផ្ទាល់ ។​

​ជាក់ស្ដែង ទាំង​លោក​ប្រ​ធានា​ធីប​តី Vo Van Thuong និង​អតីត​ប្រធានាធិបតី Nguyen Xuan Phuc សុទ្ធសឹងតែ​ជាប់​ក្នុង​សំណុំ​រឿងក្ដី​ក្ដាប់​អំពើពុករលួយ ក៏ដូចជា​មិន​ខុសគ្នា​ទៅនឹង​រឿងរ៉ាវ​របស់លោក​ប្រធានរដ្ឋសភា Vuong Dinh Hue នោះដែរ ខណៈ​ដើមចម​ដែល​នាំ​ឲ្យ​លោក Vo Van Thuong ឈានទៅដល់​ការលាលែង​ពី​តំណែង គឺ​ដោយសារតែ​អតីត​ប្រធានាធិបតី​វ័យ ៥៤ ឆ្នាំ​រូបនេះ​បាន​បំពាន​លើ​បទបញ្ញត្តិ​របស់​គណបក្ស និង​ការប្រព្រឹត្ត​កំហុស​ខុសឆ្គង​មួយចំនួន ដែល​ប្រការនេះ​បាន​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​មតិសាធារណៈ កិត្តិយស​របស់​បក្ស រដ្ឋ និង​ខ្លួន​លោក​ផ្ទាល់​តែម្ដង ។​​ការលាលែង​ពី​តំណែង​របស់លោក Vo Van Thuong នេះ​ទៀតសោត​គឺ​កើតមានឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ប៉ូលិស​វៀតណាម​បានប្រកាស​ពី​ការចាប់​ឃាត់ខ្លួន​លើ​អតីតមន្ត្រី​វៀតណាម​ម្នាក់​ប្រចាំ​នៅ​ខេត្ត Quang Ngai ដែល​រកឃើញថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​កាលពី​ជាង ១០ ឆ្នាំមុន ពោល​អំឡុង​ពេលដែល​លោក Vo Van Thuong នៅ​កាន់ការ​ជា​ប្រធាន​បក្ស​ប្រចាំខេត្ត​មួយ​នេះ ។​តើការបង្ក្រាបអំពើរពុករលួយជាកការពង្រឹងអំណាចរបស់លោកង្វៀងភូត្រុងឬក៏ជាំការបង្ក្រាបផ្ទៃក្នុង?៕a vn president