» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10220 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700391 នាក់

អាមេរិក​ប្រកា​សលក់​អាវុធ​ឲ្យ​កោះ​តៃវ៉ាន់ ក្នុងពេល​ចិនដីគោក​គម្រាម​


​តៃវ៉ាន់​៖ ក្រសួងការបរទេសរ​ដ្ឋ​អាមេរិក បាន​យល់ព្រម​លើ​ការលក់​ប្រព័ន្ធ​អាវុធ​ចំនួន ៣ ប្រភេទ​ទៅឱ្យ​កោះ​តៃវ៉ាន់​រួមមាន ឧបករណ៍​ចាប់​សញ្ញា​កាំជ្រួច​មី​ស៊ី​ល និង​កាំភ្លើង​ធំ មានតម្លៃ​សរុប ១,៨ ពាន់​លាន​ដុល្លារ​អាមេរិក ។​​នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​បាន​រាយការណ៍​កាលពី​សប្តាហ៍​។a army taivan

សេត​វិមាន​កំពុងតែ​ឈានទៅ​មុខ ជាមួយ​ការលក់​ឧបករណ៍​យោធា​ទំនើបៗ ចំនួន ៥ ដាច់ដោយឡែក​ពីគ្នា​ទៅកាន់​កោះ​តៃវ៉ាន់ ដែលមាន​តម្លៃ​សរុប​ប្រមាណ ៥​ពាន់​លាន​ដុល្លារ​អាមេរិក ។​សេចក្តីថ្លែងការណ៍​ពី​ក្រសួងការបរទេស​បាន​និយាយថា មី​ស៊ី​ល SLAM-ER នឹង​ជួយ​កោះ​តៃវ៉ាន់ “​ឆ្លើយតប​នឹង​ការគំរាមកំហែង​នាពេល​បច្ចុប្បន្ន និង​អនាគត​នៅពេល​មី​ស៊ី​ល​អាចមាន​សមត្ថភាព វាយប្រហារ​ទាំងយប់​ទាំង​ថ្ងៃ​បាន​និង​កំណត់​ជាក់លាក់​ប្រឆាំង​ទាំង​គោលដៅ និង​ទីតាំង​» នៅលើ​ផ្ទៃផែនដី​ឬ​មហាសមុទ្រ ។​

​ក្រសួងការពារជាតិ​តៃវ៉ាន់​បាន​និយាយថា “​ការលក់​អាវុធ​នេះ​បង្ហាញថា អាមេរិក​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ទីតាំង​យុទ្ធសាស្ត្រ​របស់​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក និង​ច្រក​សមុទ្រ​តៃវ៉ាន់​ហើយ​កំពុង​ជួយ​ដល់​ប្រទេស​របស់​យើង​ក្នុងការ​ពង្រឹងសមត្ថភាព​ការពារជាតិ​” ។​ប្រទេស​ចិន​ដែល​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ខេត្ត​របស់ខ្លួន បាន​បង្កើន​សម្ពាធ​ឆ្ពោះទៅ​កោះ​នេះ​ក្នុង​ឆ្នាំកន្លងមក ដោយបាន​បញ្ជូន​យន្តហោះ​ប្រយុទ្ធ និង​យន្តហោះ​ឃ្លាំមើល​ទៅក្នុង​ដែនអាកាស​និង​កប៉ាល់​នៅក្បែរ​ដែនទឹក​របស់​កោះ​តៃវ៉ាន់ ។ ក្រសួងការពារជាតិ និង​ក្រសួងការបរទេស​តៃវ៉ាន់​បាន​ស្វាគមន៍​ចំពោះ​ព័ត៌មាន​នេះ​ដោយ​និយាយថា អាវុធ​នឹង​ជួយ​បង្កើន​សមត្ថភាព​ការពារ ។​

​ស្ថានទូត​ចិន​មិនបាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើសុំ​ការអត្ថាធិប្បាយ​ទេ ប៉ុន្តែ​ក្រសួងការបរទេស​ចិន បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា ការលក់​អាវុធ​របស់​អាមេរិក​ទៅ​កោះ​តៃវ៉ាន់ បានធ្វើឱ្យ​ខូចខាត​ដល់​អធិបតេយ្យភាព និង​ផលប្រយោជន៍​សន្តិសុខរ​បស់​ចិន​យ៉ាងធ្ងន់ធ្ងរ ។​​កាលពី​សប្តាហ៍​មុន​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក Robert O’Brien បាន​និយាយថា គ្រា​ដែល​ចិន​ប្រហែលជា​មិនទាន់​ត្រៀមខ្លួន​សម្រាប់​ការវាយលុក នៅពេលនេះ​កោះ​តៃវ៉ាន់​ត្រូវការ “​ពង្រឹង​ខ្លួន​” ប្រឆាំងនឹង​ការវាយប្រហារ​នាពេល​អនាគត​ឬ​ការប៉ុនប៉ង ធ្វើ​ឲ្យ​ឯកោ​តាមរយៈ​វិធានការ មិនមែន​យោធា ដូចជា​ការដាក់ទណ្ឌកម្ម ។​

​ការជូនដំណឹង​ជា​ផ្លូវការ​ស្តីពី​ការលក់​អាវុធ​នេះ​ផ្តល់ឱ្យ​សភា​អាមេរិក រយៈពេល ៣០ ថ្ងៃ​ដើម្បី​ជំទាស់​ចំពោះ​ការលក់​ណាមួយ ប៉ុន្តែ​បញ្ហា​នេះ​ទំនងជា​មិនមាន​ការគាំទ្រ​ពី​គណបក្ស​ទាំងពីរ​ក្នុង​សភា​ជាន់​ទាប សម្រាប់​ការពារ​កោះ​តៃវ៉ាន់​ឡើយ ។ ​ការសម្រេចចិត្ត​យល់ព្រម​លក់​អាវុធ​ឱ្យ​កោះ​តៃវ៉ាន់ ដោយ​ក្រសួងការបរទេស​អាមេរិក កើតមានឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​មាន​សេចក្ដីរាយការណ៍​ថា ចិន​បាន​ផ្លាស់ប្ដូរ​ប្រព័ន្ធ​មី​ស៊ី​ល​ស៊េរី​ចាស់ៗ​របស់ខ្លួន ដោយ​ដំឡើង​មី​ស៊ី​ល​ស៊េរី​ថ្មីៗ ដែលមាន​សមត្ថភាព​ហោះហើរ​លឿន​ជាង​សំឡេង​នៅតាម​តំបន់ឆ្នេរ​ភាគ​អាគ្នេយ៍ ហើយ​តម្រង់​ក្បាល​ទៅរក​កោះ​តៃវ៉ាន់​ជាស្រេច​។ ចិន​ជារឿយៗ​តែងតែ​ចាត់ទុកថា ការលក់​អាវុធ ឬ​ការគាំទ្រ​ផ្នែក​យោធា​ពី​ទីក្រុង​វ៉ាស៊ីនតោន គឺជា​ការលើកទឹកចិត្ត​ឱ្យ​កោះ​តៃវ៉ាន់​ប្រកាស​ឯករាជ្យ និង​ផ្ដាច់​ខ្លូន​ចេញពី​ចិនដីគោក ៕a army tai van 

​