» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10785 នាក់

ម្សិលមិញ 10010 នាក់

សរុប 19981821 នាក់

ប្រទេស​រុស្ស៊ី​គម្រាម​ផ្តាច់ទំនាក់ទំនង​ជាមួយ​ស​ហគ​មន៍​អឺរ៉ុប​ព្រោះ​រឿង​តវ៉ា​ការ​ដាក់គុក​មេបក្ស​ប្រឆាំង​រុស្ស៊ី​

 


​ប្រទេស​រុស្ស៊ី​៖​រុស្ស៊ី​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយ​សហភាព​អឺរ៉ុប​ប្រសិនបើ​ប្លុក​នេះ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​មកលើ​រុស្ស៊ី​។​នេះ​បើតាម​លោក​រដ្ឋមន្ត្រី សឺ​ហ្គេ ឡាវ​រ៉ូ​វ​(SergeiLavrov)​ដែល​បាន​បង្ហោះ​នៅលើ​គេហទំព័រ​របស់​ក្រសួងការបរទេស​រុស្ស៊ី​។a eu russy1 

​សូមបញ្ជាក់ថា​ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​ប្រទេស​លោកខាងលិច​កំពុងស្ថិត​ក្រោម​សម្ពាធ​សាជាថ្មី​ជុំវិញ​ការចាប់ខ្លួន​និង​ដាក់ពន្ធនាគារ​មេដឹកនាំ​ប្រឆាំង​ដ៏​ល្បី​នៅ​រុស្ស៊ី​គឺ​លោក អា​ឡិច​ស៊ី ណា​វ៉ាល់​នី (Alexei Navalny) ដែល​បាន​ជំរុញ​ឲ្យ​មានការ​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការដាក់ទណ្ឌកម្ម​ថ្មី​។​

​លោក ឡាវ​រ៉ូ​វ (Lavrov) បាន​និយាយថា «​យើង​បាន​ត្រៀមខ្លួន​ជាស្រេច​ចំពោះ​បញ្ហា​នេះ​នៅក្នុង​ករណី​ដែល​យើង​រង​ការដាក់ទណ្ឌកម្ម​ជាថ្មី​នៅក្នុង​វិស័យ​មួយចំនួន​ដែល​បង្ក​ហានិភ័យ​ដល់​សេដ្ឋកិច្ច​របស់​យើង​។​»​មន្ត្រីការទូត​អឺរ៉ុប​៣​នាក់​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន រ៉​យ​ទ័​រ (Reuters) កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា សហភាព​អឺរ៉ុប​ទំនង​នឹងដាក់​បម្រាម​លើ​ការធ្វើដំណើរ​និង​បង្កក​ទ្រព្យសម្បត្តិ​របស់​សម្ព័ន្ធ​មិត្ត​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) ដែល​អាច​នឹង​កើតមាន​នៅក្នុង​ខែ​នេះ​បន្ទាប់ពី​បារាំង​និង​អាល្លឺម៉ង់​បង្ហាញ​ឆន្ទៈ​របស់​ពួកគេ​ដើម្បី​បន្តទៅ​មុខ​។​

​សម្ពាធ​ជុំវិញ​ការដាក់ទណ្ឌកម្មពីអនតរាជាតិពីសេសសហគមន៍អឺរ៉ុប​បាន​កើនឡើង​ចាប់តាំងពី​រុស្ស៊ី​បានធ្វើ​ឲ្យ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​មានការ​ខឹងសម្បារ​កាល​ពី​សប្តាហ៍​មុន​ដោយសារ​ការបណ្តេញ​មន្ត្រីការទូត​អាល្លឺម៉ង់​, ប៉ូឡូញ និង​ស៊ុយអែត​ចេញពី​ប្រទេស​ដោយ​មិន​ប្រាប់​ប្រធាន​គោលនយោបាយ​ការបរទេស​របស់​អឺរ៉ុប​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​រុស្ស៊ី​។ ឥលូវ​នេះ​បារាំង​និង​អាល្លឺម៉ង់​បានប្រកាសថា​ត្រូវតែមាន​ការឆ្លើយតប​៕a eu russy a navaly russy2 a navalY russy1