» សារព័ត៌ថៃ៖ យោធាថៃ គ្រោងនឹងដោះលែងយោធាកម្ពុជាទាំង១៨រូបនៅថ្ងៃទី១២ ខែវិច្ឆិកា » ព្យុះKalmaegiឆក់យកជីវិតមនុស្សកើនដល់១១៤នាក់នៅហ្វីលីពីន ឡូវកំពុងធ្វើដំណើរឆ្ពោះទៅវៀតណាម » កម្លាំងសមត្តកិច្ចជាង៦០០នាក់ដាក់ការពារក្នុងទិវាបុណ្យអុំទូកនៅខេត្តសៀមរាប » មេបង្ក្រាបអនឡាញឆបោកកម្ពុជា ជួបទូតកូរ៉េ ដើម្បីបញ្ជាក់ពីគាំទ្រគ្នាទៅវិញទៅមក ក្នុងការស្រាវជ្រាវ ស៊ើបអង្កេតឫសគល់បណ្តាញអង្គការចាត់តាំង នៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា » របាយការណ៍បឋមACUអំពីការស្រាវជ្រាវករណីក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ដាក់ពាក្យស្នើសុំអន្តរាគមន៍ជួយម្ដាយខ្លួនដែលកំពុងជាប់ពន្ធនាគារដោយសារម្ចាស់បំណុល » និស្សិតឆ្នាំទី ២ ម្នាក់ ត្រូវបានម៉ូតូ៣គ្រឿង ជិះដេញធាក់ផ្ដួលនិងកាប់ទៅលើពេលកំពុងតែជិះម៉ូតូបណ្តាលឲ្យបាត់បង់ជីវិត ។ជនរងគ្រោះមានឈ្មោះរ៉ាត់ ពិសិដ្ឋអាយុ២១ឆ្នាំ រស់នៅ ភូមិទួលរការ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ  » នាយករដ្ឋមន្ត្រីថៃសុំទោសប្រជាពលរដ្ឋនិងសុំកែសម្តីរឿងឈ្លានពានកម្ពុជា » ក្រុងព្រះសីហនុធ្វើរដ្ឋបាលពេលយប់ ឆែកឆេរត្រួតពិនិត្យអាវុធជាតិផ្ទុះ រកឃើញបទល្មើសផ្សេងៗបានចំនួន៦ករណី » រដ្ឋមន្ត្រីក្រសួងកសិកម្ម អំពាវឱ្យគ្រប់តួអង្គពាក់ព័ន្ធត្រូវរួមគ្នាក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីជួយកសិករក្នុងគ្រាដែលតម្លៃស្រូវធ្លាក់ចុះខ្លាំងដោយសារបញ្ហាទីផ្សារស្រូវ? » ពលករប្រមាណ ២៧ ម៉ឺននាក់ក្នុងចំណោមជិត១លាននាក់មកពីថៃ ទទួលបានការងារធ្វើ​ អ្នកនាំពាក្យសុំឲ្យទាក់ទងលេខ១២៩៧រក » ក្រសួងព័ត៌មាន៖ កម្ពុជាប្រឆាំងនិទណ្ឌភាព និងអះអាងថាក្រសួងព័ត៌មានបានបន្តលើកកម្ពស់យុត្តិធម៌ និងសុវត្ថិភាពក្នុងវិជ្ជាជីវៈសារព័ត៌មាន តែអង្គការសង្គមស៊ីវិលសុំឲ្យជួយការពារ! » ប្រមុខ UN អំពាវនាវឱ្យការពារអ្នកកាសែតនៅជុំវិញពិភពលោក ក្នុងឱកាសទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពនៃឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន » គណបក្សប្រជាជនកម្ពុជា បង្ហាញលទ្ធផល នៃដំណើរទស្សនកិច្ចរៀនសិល្យ៍ នៅប្រទេសចិន » ពលរដ្ឋនៅស្រុកកញ្ជ្រៀច នាំគ្នាប្ដឹងលោក ស្រី វិចិត្រ ទៅACU ដោយអះអាងថា បានកំណត់យកលុយពីពួកខ្លួន ចាប់ពី៥ម៉ឺនទៅ២៥ម៉ឺនរៀលក្នុង១គ្រួសារ ជាថ្នូរនឹងចែកប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង)! » បន្ទាបពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកូរ៉េខាងត្បូង ប្រកាសដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ លោក ចេន ហ្ស៊ី ទីប្រឹក្សាឡូវចូលដល់សឹង្ហបុរីនិងថៃម្តង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4807 នាក់

ម្សិលមិញ 5051 នាក់

សរុប 17796664 នាក់

ចាប់ខ្លួន​ជនជាតិ​វៀតណាម ៩០​នាក់ នៅក្នុង​រង្គសាល​កម្សាន្ត​នៅ​កូរ៉េខាងត្បូង ពីបទ​គ្រឿងញៀន​

 

​កូរ៉េខាងត្បូង​៖ សមត្ថកិច្ច​មូលដ្ឋាន​ក្រុង​ប៊ូសាន កាលពី​ថ្ងៃទី​០៥ ខែកុម្ភៈ បាន​រាយការណ៍​ថា ជនជាតិ​វៀតណាម​ចំនួន ៩០​នាក់ ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​ពីបទ​ពាក់ព័ន្ធ​គ្រឿងញៀន នៅក្នុង​ត្រីមាស​ទី​៤ នា​ឆ្នាំ ២០២៤ ។​a vn korea1 

​ការចាប់ខ្លួន​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ប្រតិបត្តិការ​វាយឆ្មក់​នៅតាម​រង្គសាល និង​ទីតាំង​កម្សាន្ត​ចំនួន​៩ នៅក្នុង​ទីក្រុង​មួយចំនួន ដូចជា ទីក្រុង​សេ​ចុង (Sejong), ទីក្រុង​ឆិ​ន​ណាន (Cheonan), ទីក្រុង​អាសា​ន (Asan), ទីក្រុង​ជីន​ឈិន (Jincheon) និង​ទីក្រុង​ដេ​គូ (Daegu) ចាប់ពី​ខែកញ្ញា រហូតដល់​ខែធ្នូ ឆ្នាំមុន នេះ​បើ​យោងតាម​កាសែត​យ៉ុ​ន​ហាប់ (Yonhap) ។​

​អាជ្ញាធរ​មូលដ្ឋាន បានបញ្ជាក់​បន្ថែមទៀត​ថា ជនសង្ស័យ​ត្រូវបាន​ស៊ើបអង្កេត​ពីបទ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន រួមទាំង​ជនជាតិ​វៀតណាម​ចំនួន ៧ នាក់ ដែល​អាជ្ញាធរ​សង្ស័យថា ពួកគេ​បាន​នាំចូល​ថ្នាំញៀន​ជាង ១ ពាន់​លាន​វ៉ុ​ន​នៃ​រូបិយប័ណ្ណ​កូរ៉េខាងត្បូង (​ឬ ៦៩១,៣០០ ដុល្លារ​អាម៉េរិក​) ចូលក្នុង​ទឹកដី​នៃ​ប្រទេស​កូរ៉េខាងត្បូង កាលពី​ខែឧសភា ឆ្នាំមុន ។​

​នៅក្នុង​ចំណោម​ជនជាតិ​វៀតណាម ដែល​ត្រូវ​អាជ្ញាធរ​កូរ៉េ​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ថ្នាំញៀន មាន​៣៣​នាក់ បាន​ស្នាក់នៅ​កូរ៉េខាងត្បូង​ទាំង​ដែល​ផុត​សុពលភាព​ទិដ្ឋាការ ហើយ​ត្រូវ​សមត្ថកិច្ច​ធ្វើការ​និរទេស​ចេញពី​ប្រទេស​នេះ ។

​ទន្ទឹមនឹងនោះ មន្ត្រី​មូលដ្ឋាន បានឱ្យដឹង​ដែរ​ថា អាជ្ញាធរ​បាន​រឹបអូស​ថ្នាំញៀន​ដែលមាន​តម្លៃ​សរុប​ប្រមាណ​ជា ៣០០​លាន​វ៉ុ​ន ឬ​ប្រហែល ២០៧,៩៩៥ ដុល្លារ​អាម៉េរិក ដោយ​រួមមាន​ប្រភេទ កេ​តា​មីន (ketamine), អេក​ស្តា​ស៊ី (ecstasy) និង​សារធាតុ​កា​ណា​ប៊ី​ណ​យ (cannabinoids) ៕​ប្រភព​៖ VN Expressa vn korea a vn korea2