» បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7597 នាក់

ម្សិលមិញ 7641 នាក់

សរុប 18986288 នាក់

លោក​គីម​ជុង​អ៊ុន​ព្រួយ​ពី​សុវត្ថិភាព​ពេល​ជិះ​យន្តហោះ​មក​ប្រជុំ​នៅ​សឹង្ហ​បុរី​


​កូរ៉េ​៖​ក្នុង​ពេ​ឡ​ដែល​ជំនួប​កំពូល​កូ​រ៉​ខាងជើង​និង​អាមេរិក កាន់តែ​ជិត​ចូលមក​ដល់ លោក​គីម​ជុង​អ៊ុន​ត្រូវបាន​កាសែត​រាយការណ៍​ថា​លោក​មានការ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ពេល ជិះ​យន្តហោះ​និង​សា្ន​ក់នៅ​ប្រទេស​សិង្ហ​បុរី​ខ្លាច​មាន ការប៉ុនប៉ង​ធ្វើឃាត ដូច​ករណី​ឃាតកម្ម​លើ​បងប្រុស​ម្នាក់​របស់លោក​កាលពី​ឆ្នាំ​២០១៧​។​នេះ​បើតាម​សារព័ត៌មាន Business insider UK ផ្សាយ​នៅ​ថ្ងៃទី​៦​មិថុនា​បាន​ឲ្យ​ដឹង ។​a_kim_fly

ការពិត​ការភ័យខ្លាច​ទាក់ទង​នឹង​ការប៉ុនប៉ង​ធ្វើឃាត​លោក​គីម​ជុង​អ៊ុន គឺ​សូម្បី​នៅក្នុង​ប្រទេស​របស់លោក​ក៏​ធ្លាប់​កើតមាន​ដែរ​។ តែ​អ្វី​នាំអោយ​លោក​ជុង​អ៊ុន ភ័យខ្លាច គឺ​លោក​ខ្លាច​មានការ​ធ្វើឃាត​រូបលោក​ដូច​បងប្រុស​របស់លោក គឺ​លោក​គីម​ជុង​ណាំ​បងប្អូន ឪពុក​តែមួយ​ម្ដាយ​ទីទៃ​ដែល​បាន​ស្លាប់​ភ្លាមៗ​នៅ​ព្រលានយន្តហោះ​ក្រុង​កូ​ឡា​ឡំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃទី​១៣​កុម្ភៈ ឆ្នាំ​២០១៧​ម្សៅ​គីមី​ដ៏​មាន​ឥទ្ធិពល​។ ទោះជា​យ៉ាងណា​តាម​ប្រភព​របស់​ទីភ្នាក់ងារ​សារ​ព័ត​មាន​Reuters ការ​រឹតបន្តឹង​សន្តិសុខ បានធ្វើ​ឡើង ទាំង​លំហ​អាកាស​ផ្លូវគោក និង​ផ្លូវទឹក​ក្នុង​រយៈពេល​បី​ថ្ងៃ​។

a_kim_sang

រីឯ​កន្លែង ស្នាក់នៅ និង​ទីកន្លែង​ប្រជុំ​របស់​មេដឹកនាំ​ទាំងពីរ​កាន់តែ​រឹតបន្តឹង​ជាខ្លាំង​។​​ចាប់​តាំ​ពី​ឡើងកាន់​អំណាច​នៅ​ឆ្នាំ​២០១១​មក លោក​ជុង​អ៊ុន មិនដែល​បាន​ធ្លាប់ធ្វើ​ដំណើរ​តាម​ជើងយន្តហោះ​ម្ដងណា​ទេ​។ ប្រភព​នេះ​បានធ្វើការ​កត់សម្គាល់ថា បើ​មាន​ស្ថានភាព​នេះ​កើតឡើង​មែន គឺជា​ជោគវាសនា​អាក្រក់​ដល់​មេដឹកនាំ​ទាំងពីរ​។

តែ​ថា បើ​លោក​ជុង​អ៊ុន​គ្រោះថ្នាក់​នឹងធ្វើ​អោយ​របប​ក្រុង​ព្យុងយ៉ាង​ចលាចល ហើយ​នាំទៅដល់​ការដូរ​របប​ដឹកនាំ ។​តែ​បែបនេះ​ក្ដី បើ​លោក​ត្រាំ​គ្រោះថ្នាក់​វិញ មិនជា​ខ្វល់​អ្វី​ទេ​សម្រាប់​អាមេរិក​ព្រោះ​ប្រទេស​នេះ​មានច្បាប់​ទំលាប់​ដើម្បី​ជំនួស​ស្ថានការណ៍​នេះ​ទៅហើយ​។ លោក​គីម​ជុង​អ៊ុន​និង​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់​ត្រាំ ត្រូវ​ជួបប្រជុំ​ជាមួយគ្នា​ដែល​គេ​ហៅថា ជំនួប​កំពូល​កម្រិត​ប្រវត្តិសាស្ត្រ​ពិភពលោក​នឹង​ប្រ​ព្រឹ​ត្តី​នៅ​ថ្ងៃទី​១២​មិថុនា នៅ​ប្រទេស​សិង្ហ​បុរី​ដែល​មេដឹកនាំ​ង​អាមេរិក​និង​មេដឹកនាំ​កូរ៉េខាងជើង​ច្រើន​ជំនាន់​ធ្វើ​មិនា​បន ។​ជំនួប​កំពូល​របស់​មេដឹកនាំ​ទាំងពីរ​នេះ​គេ​រំពឹងថា​ផ្ដោត​សំខាន់​ចំពោះ​ការរំសាយ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ នៃ​ប្រទេស​កូរ៉េខាងជើង​។​