» គ្រាប់​ដឹក​ពី​កោះកុង​មក​ផ្ទុះ​នៅ ក្នុង​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ ខេត្តកំពង់ស្ពឺ ស្លាប់​២០​របួស​ជាច្រើន​មិនទាន់​ដឹង​ពី​មូលហេតុ​ » អ្នកស្រី​ទ្រី​ដា​ណា​ថា​សម​ត្ត​កិច្ច​បង្ក​ការលំបាក់​ដល់​គាត់​បើទោះបី​សហកា​ក៏ដោយ » អា​ខោ​ន​facebook មួយ​ឈ្មោះ​NaRakok បាន​ផ្សព្វផ្សាយ​ដាក់​ចំណងជើង​ថា ច្រក​អូរ​ស្មាច់​មាន​ប៉ាស្ព័រ​ក៏​អស់​លុយ មិនមាន​ប៉ាស្ព័រ​ក៏​អស់​លុយ​ជួយ​ចុច​ឡា​ច​ស៊ែរ​ម្នាក់​មួយ​ផង​ដើម្បី ឲ្យ​សម្ដេច​បានឃើញ​ » ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1736 នាក់

ម្សិលមិញ 6677 នាក់

សរុប 14149312 នាក់

រុស្ស៊ី​ប្រកាស​បញ្ឈប់​សហការ​នា​ចេញ​គ្រាប់​ធុញ្ញ​ជាតិ​ជាមួយ​អ៊ុ​ក្រែ​ន​ក្រុមប្រឹក្សាសន្តិសុខ​អង្គកា​សហប្រជាជាតិ​ព្រួយ​តែ​អ៊ុ​ក្រែ​ន​ថា​មិន​អី​ទេ​!

​សហប្រជាជាតិ​៖​កាលពី​ថ្ងៃទី​១៧​កក្កដា​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) បាន​ថ្កោលទោស​ការសម្រេចចិត្តរ​បស់​រុស្ស៊ី​ក្នុងការ​បញ្ឈប់​ការចូលរួម​នៅក្នុង​គំនិត​ផ្តួចផ្តើម​នាំចេញ​គ្រាប់​ធញ្ញជាតិ​តាម​សមុទ្រ​ខ្មៅ ដែលជា​កិច្ចព្រមព្រៀង​មាន​រយៈពេល​មួយឆ្នាំ​របស់ (​អ​.​ស​.​ប​)​ដោយ​អនុញ្ញាតឱ្យ​អ៊ុយ​ក្រែ​ន​អាច​នាំចេញ​គ្រាប់​ធញ្ញជាតិ​ដោយ​ឆ្លងកាត់​សមុទ្រ​ខ្មៅ ។​ករណី​យ៍​នេះ​(​អ​.​ស​.​ប​)​បាន​សម្តែង​ក្តី​ព្រួយបារម្ភ​ថា​តម្លៃ​ស្បៀងអាហារ​នឹង​កើន​ឡើ​ន​ហួស​ពី​លទ្ធភាព ជាពិសេស​នៅតាម​បណ្តា​ប្រទេស​ក្រីក្រ​។a rice black sea

​លោក​ឌី​ម៉េ​ទ្រី គូ​ឡេ​បា (Dymitri Kuloba) រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅមុន​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ថា ប្រទេស​ភាគច្រើន​នៅ​តំបន់​អាស៊ី និង​អាហ្វ្រិក នឹងមាន​ហានិភ័យ​ខ្ពស់​ក្នុងការ​ប្រឈមមុខ​នឹង​កំណើន​តម្លៃ ជាមួយនឹង​ភាពអត់ឃ្លាន ដូចនេះ រុស្ស៊ី​គួរ​បញ្ឈប់​សកម្មភាព​បែ​ប​នេះ ។ នៅ​ប៉ុន្មាន​ម៉ោង និង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ នឹងមាន​កិច្ចពិភាក្សា​យ៉ាង​ស៊ីជម្រៅ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ។
​ប្រទេស អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​គឺជា​ប្រទេស​នាំចេញ​គ្រាប់​ធញ្ញជាតិ និង​គ្រឿង​ឧបភោគបរិភោគ​ច្រើនជាងគេ​បំផុត​របស់​ពិភពលោក ហើយ​ប្រសិនបើ​មាន​សកម្មភាព​រំខាន​ណាមួយ វា​នឹង​អាច​ជំរុញ​ឱ្យ​តម្លៃ​ស្បៀងអាហារ​កើនឡើង​នៅ​ទូទាំង​ពិភពលោក ។​

​ភាគី​រុស្ស៊ី បានប្រកាស​ដកខ្លួន​ចេញ កិច្ចព្រមព្រៀង​នាំចេញ​គ្រាប់​ធញ្ញជាតិ​តាម​សមុទ្ទ​ខ្មៅ បាន​អស់​សុពលភាព​នៅ​យប់​ថ្ងៃ​ចន្ទ​ទី​១៧​កក្កដា​វេលា​ម៉ោង​១១​អា​ធ្រា​ត្រ​ម៉ោង​នៅ​ក្រុងប៉ារីស​។ ចុះហត្ថលេខា​ដោយ​រុស្ស៊ី អ៊ុយ​ក្រែ​ន អង្គការសហប្រជាជាតិ និង​តួ​ក​គី កាលពី​ខែកក្កដា​ឆ្នាំ​២០២២ កិច្ចព្រមព្រៀង​បាន​សម្រួល​ការនាំចេញ​ធញ្ញជាតិ​បាន​ប្រមាណ​៣៣​លាន​តោន​ក្នុង​រយៈពេល​មួយឆ្នាំ​។ ប៉ុន្តែ​សម្រាប់​ពេល​ភ្លាមៗ​នេះ ការព្យួរ​កិច្ចព្រមព្រៀង បង្ក​ផលប៉ះពាល់​ខ្សោយ​ណាស់​លើ​ទីផ្សារ​ធញ្ញជាតិ​។ តែ​សម្រាប់​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ហ្សេ​ឡេ​ន​ស្គី ទោះ​គ្មាន​រុស្ស៊ី ក៏​ក្រុង​កៀវ​នៅតែ​អាច​បន្ត​នាំចេញ​តាម​ច្រក​សមុទ្ទ​ខ្មៅ​ដដែល ព្រោះ​អ៊ុយ​ក្រែ​ន​មិន​ខ្លាច​ទេ​។

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ មាន​ករណី​បំផ្ទុះ​មួយ​បាន​កើតឡើង​នៅឯ​ស្ពាន​សម្រាប់​ឆ្លង​ចូល​ពី​រុស្ស៊ី​ទៅកាន់​តំបន់​គ្រី​មៀ ដោយ​ទីក្រុង​មូ​ស្គូ​ហៅថា គឺជា​ការវាយប្រហារ​ដោយ​នាវា​គ្មាន​មនុស្ស​បើក​នៅលើ​ផ្ទៃសមុទ្រ​របស់​អ៊ុយ​ក្រែ​ន ។ ហេតុការណ៍​នេះ បានសម្លាប់​មនុស្ស ២​នាក់ ស្របពេល​ទីក្រុង​ម៉ូស្គូ បាន​ចាត់ទុកថា គឺជា​ការវាយប្រហារ​ភេរវកម្ម​នៅត្រង់ចំណុច​ស្ពាន​នៃ​សរសៃឈាម​ដ៏​សំខាន់​សម្រាប់​កងទ័ព​រុស្ស៊ី​ដែល​កំពុង​ប្រយុទ្ធ​គ្នា​នៅ​អ៊ុយ​ក្រែ​ន​។ បន្ទាប់មក​លោកពូ​ទីន​បាន​សងសឹក​វី​ញ​ដោយ​បញ្ជូន​យន្តហោះ​គ្មាន​មនុស្ស​បើក​និង​បាញ់​កាំជ្រួច​លើ​ទីក្រុង​កំពង់ផែ​អូ​ដេ​សា​របស់​អ៊ុយ​ក្រែ​ន​វិញ​។​តែ​មិនសូវមាន​ប្រសិទ្ធិភាប​ដោយសារ​កងការពារ​អា​កាស​បាញ់​ទម្លាក់បាន​ច្រើន​។​តំបន់​កំពង់ផែ Odessa ជា​កំពង់ផែ​ទឹក​ជ្រៅ និង​ដ៏​ធំ​បង្អស់ របស់​អ៊ុយ​ក្រែ​ន ជា​កន្លែង​ដែលមាន​ការដឹក​ជ​ញ្ជួ​ន​ទំនិញ​នាំចូល​និង នាំចេញ​ប្រមាណ ៧០​ភាគ រយ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​ទាំងមូល​តាម​ច្រក​ផ្លូវទឹក​សមុទ្ទ​។ អំពើ​វាយប្រហារ​នេះ បានកើត ឡើង​ក្រោយ​រយៈពេល​២៤​ម៉ោង​ដែល​មេ ដឹកនាំ​រុស្ស៊ី​លោក​វ្លា​ឌី​មៀរ ពូ​ទីន​បាន​ប្តេជ្ញា​ថា នឹងធ្វើ ការវាយប្រហារ​តបត​សងសឹក​។​
​ស្ពាន​ប្រវែង​ជិត​២០​គីឡូម៉ែត្រ​ដែល​គេ​ស្គាល់​ថា​ជា​ស្ពាន Kerch គឺជា​ស្ពាន ឆ្លងកាត់​ដៃ​សមុទ្ទ​ដែល​វែង​ជាងគេ​នៅ​អឺរ៉ុប និង​ជា​ស្ពាន​ដែលមាន​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ និង​ក៏​ជា​និមិត្តរូប​ដ៏​ធំ​សម្រាប់​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​។​


​កាលពី​ចុងខែ​កុម្ភៈ​ឆ្នាំ​២០២២ ពេល​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​ភ្លាម ចរាចរណ៍​តាម​សមុទ្ទ​ខ្មៅ​ដែលជា​ច្រក​ផ្លូវ​នាំចេញ​ផលិតផល​កសិកម្ម​ដ៏​ចម្បង​របស់​អ៊ុយ​ក្រែ​ន​ត្រូវ​បិទ​ខ្ទប់​។ ពេលនោះ អ៊ុយ​ក្រែ​ន អ្នក​នាំចេញ​ប្រេង​ផ្កាឈូករ័ត្ន​លេខ​មួយ​និង​នាំចេញ​ស្រូវ​សាលី​លេខ​បួន​ពិភពលោក​មាន​ស្តុក​ផលិតផល​កសិកម្ម​សម្រាប់​នាំចេញ​ពេញ​ណែន​ជង្រុក​។ ភាពរន្ធត់​នឹង​សង្គ្រាម​ដោយ​ឥត​ព្រាងទុក​បានធ្វើឱ្យ​ទីផ្សារ​ឡើង​តានតឹង​ខ្លាំង​។ ក្រោយពី​ការចុះ​កិច្ចព្រមព្រៀង​នាំចេញ​រវាង​រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន​ក្រោម​ការផ្តួចផ្តើម​របស់​តួ​ក​គី​និង​អង្គការសហប្រជាជាតិ​មក ការនាំចេញ​គ្រាប់​ធញ្ញជាតិ​ពី​អ៊ុយ​ក្រែ​ន​បានចាប់ផ្តើម នៅ​ថ្ងៃទី​១​សីហា​២០២២ និង​បាន​សម្រួល​ទីផ្សារ​ស្រូវ​សាលី នៅ​អាហ្វ្រិក​និង​តំបន់​មេ​ឌី​ទែ​រ៉ា​ណេ ហើយ​បាន​បញ្ចុះតម្លៃ​គ្រាប់​ធញ្ញជាតិ​ពិភពលោក ដល់​កំរិត​ដ៏​ទាប​បំផុត​មួយ​កាលពី​ខែឧសភា​។​​ពេលនេះ ផលិតផល​កសិកម្មរ​បស់​អ៊ុយ​ក្រែ​ន​បាន​ធ្លាក់ចុះ​ស្ទើរ​អស់​ពាក់កណ្តាល​។ តាម​ការព្យាករណ៍ អ៊ុយ​ក្រែ​ន​នឹង​ទទួល​ទិន្នផល​ពោត​ត្រឹមតែ​២៥​លាន​តោន និង​ស្រូវ​សាលី ១៧​លាន​តោន​កន្លះ សម្រាប់​ឆ្នាំ​២០២៣-២៤ ទល់នឹង​៤២​លាន​តោន​ពោត​និង​៣៣​លាន​តោន​ស្រូវ​សាលី​កាលពី​ឆ្នាំ​២០២១-២២ ដោយ​អាច​នាំចេញ​តិចជាង​មុន​ប្រមាណ​៦​លាន​តោន​ស្រូវ និង​ពោត​១០​លាន​តោន​។​តែដោយសារ​ពិភពលោក​មិន​ខ្វះ​ស្រូវ​សាលី និង​ក្នុង​រដូវ​ប្រមូល​ផល​ដូច្នេះ ទីផ្សារ​ធញ្ញជាតិ​ស្ងប់ស្ងាត់​ល្អ ទើប​មិនសូវមាន​ប្រតិកម្ម​ខ្លាំង​នឹង​ដំណឹង​ព្យួរ​កិច្ចព្រមព្រៀង​នាំចេញ​នេះ​ទេ​។

​ទោះបីយ៉ាងណា​ម ការព្រួយបារម្ភ​អាច​កើតមាន​សម្រាប់​រយៈពេល​យូរ​និង​មធ្យម​ទៅមុខ​។ រុស្ស៊ី​ជា​ប្រទេស​នាំចេញ​ស្រូវ​សាលី​លេខ​១ និង​ជា​ស្រូវ​ដ៏​ថោក​ជាងគេ​នៅលើ​ពិភពលោក​។ ភ្លាមៗ​នេះ រុស្ស៊ី និង​អឺរ៉ុប អាចបំពេញ​សេចក្តីត្រូវការ​ទីផ្សារ​ស្រូវ​សាលី​ជំនួស​អ៊ុយ​ក្រែ​ន​បាន ប៉ុន្តែ​យូរ​ទៅ​វា​អាច​នឹង​ធ្វើឱ្យ​ប្រទេស​ទី​បី (​អ្នក​នាំចូល​ស្រូវ​សាលី​) រំពឹង​លើ​រុស្ស៊ី​កាន់តែខ្លាំង ហើយ​កាន់តែ​ពិបាក​ចាត់ចែង​ទៀត បើ​មាន​គ្រោះធម្មជាតិ​អាកាសធាតុ​លេចឡើង​។សេចក្តីសម្រេចចិត្ត​រប​ស់​រុស្ស៊ី​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នាំចេញ​ធញ្ញជាតិ​ពេលនេះ មានន័យថា​ម៉ូស្គូ​លែង​ធានា​សន្តិសុខ​ដល់​ចរាចរណ៍​នាវា​នាំចេញ​តាម​ច្រក​សមុទ្ទ​ខ្មៅ​ហើយ​។ ហើយ​ម៉ូស្គូ​ក៏​ព្យួរ​កិច្ចសហប្រតិបត្តិការ​សម្របសម្រួល​រួម​នៅ​ក្រុង​អ៊ី​ស្តង់​ប៊ូល​(​តួ​គី​)​ដែល​ទទួលបន្ទុក​ត្រួតពិនិត្យ​នាវា​មកពី​ឬ​ទៅ​អ៊ុយ​ក្រែ​ន​ដែរ​។ តែ​ដោយ​ជាក់ស្តែង​នោះ គេ​លែងឃើញ​មាន​នាវា​ដឹក​ធញ្ញជាតិ​នាំចេញ ពី​កំពង់ផែ​អ៊ុយ​ក្រែ​ន​តាំងពី​ថ្ងៃទី ២៧​មិថុនា​មក ពោលគឺ​ជិត​មួយខែ​ទៅហើយ​។

​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​អះអាង​នៅ​ល្ងាច​ថ្ងៃទី​១៧​កក្កដា​ថា ទោះបី​រុស្ស៊ី​បញ្ឈប់​កិច្ចព្រមព្រៀង​ក្តី ក៏​អ៊ុយ​ក្រែ​ន​ត្រៀម​ជាស្រេច​នឹង​បន្ត​ការនាំចេញ​ធញ្ញជាតិ តាម​ច្រក​សមុទ្ទ​ខ្មៅ ដែល​ធ្លាប់មាន​ចុះ​កិច្ចព្រមព្រៀង​ពីមុន​។ ទោះបីជា​លែងមាន​ការធានា​សន្តិសុខ​យ៉ាងណាក៏ដោយ លោក​ហ្សេ​ឡេ​ន​ស្គី​ប្រកាសថា​មិន​ខ្លាច​ដែរ​។ មិន​ខ្លាច​ការវាយប្រហារ​រប​ស់​រុស្ស៊ី​ដែលជា​អ្នក​ក្តោប​ក្តាប់​សមុទ្ទ​ខ្មៅ​ឡើយ​។​មុន​មាន​កិច្ចព្រមព្រៀង​នាំចេញ​តាម​សមុទ្ទ​ខ្មៅ សហភាព​អឺរ៉ុប​បានដាក់​ឱ្យ​ដំណើរការ​បណ្តាញ​ផ្លូវគោក និង​ផ្លូវទឹក​(​ទន្លេ​) ដើម្បី​សម្រួល​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​ន​បាន​ខ្លះ​ដោយ​ឆ្លងកាត់​អឺរ៉ុប​។

​បើតាម Fondation Farm មូលនិធិ​គិតគូរ​អំពី​ចំណោទ​កសិកម្ម​ពិភពលោក បច្ចុប្បន្ននេះ​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​ន​ពាក់កណ្តាល ធ្វើដំណើរ​តាមផ្លូវ​ដែក​និង​ទន្លេ​ដា​នូ​ប ឆ្លងតាម​ប៉ូឡូញ​និង​រ៉ូ​មា​នី​។ ប៉ុន្តែ​បញ្ហា​ចោទ​មួយ​នៅត្រង់ថា​តើ​សហភាព​អឺរ៉ុប ដែល​ទទួល​ទិញ​គ្រាប់​ធញ្ញជាតិ​ពី​អ៊ុយ​ក្រែ​ន​៥០%​តាំងពី​សង្គ្រាម​ផ្ទុះ​ឡើងមក មាន​សមត្ថភាព​នាំចេញ​បន្តបាន​កំរិតណា​? ម្យ៉ាងទៀត អឺរ៉ុប​កំពុង​គិតគូរ​ពង្រីក​មធ្យោបាយ​ដឹកជញ្ជូន​តាមផ្លូវ​ដែក​ហើយ​តែ​ត្រូវ​ការចំណាយ​ពេលវេលា តែ​ទោះជា​ពង្រីក​យ៉ាងណា​ក៏​គេ​មិនអាច​ដំឡើង​ទំហំ​នៃ​ការនាំចេញ​តាមផ្លូវ​ដែក​និង​ផ្លូវ​ទន្លេ​មិនបាន​ច្រើន​ឡើយ​។​​រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន​លោក Dmitry Kuleba បាន​ប្រាប់​ស៊ី​អិន​អិន​នូវ​សារៈសំខាន់​ស្ពាន Kerch របស់​រុស្ស៊ី​នោះ​ថា ជា​ផ្លូវ​សំខាន់​ណាស់​របស់​រុស្ស៊ី ក្នុង​ការជួយ​ផ្គត់ផ្គង់​កងកម្លាំង​រុស្ស៊ី​ក្នុង​គ្រី​មៀ និង​កងកម្លាំង​រុស្ស៊ី​ក្នុង​ភាគខាងត្បូង​ទឹកដី​អ៊ុយ​ក្រែ​ន ដែល​ដឹក​ជ​ញ្ជួ​ន​ទាំង​កម្លាំង​, គ្រាប់រំសេវ​, អាវុធយុទ្ធភណ្ឌ​, ប្រេងឥន្ធនៈ​និង​គ្រឿង​បរិក្ខា ជា ច្រើន​ទៀត​»​។ លោក​បាន​ថ្លែង​បញ្ជាក់ថា នៅមាន​ចំណុច​សំខាន់​មួយទៀត​ដែល​គេ​ត្រូវ​យកចិត្តទុកដាក់​នោះ គឺ​ស្ពាន​នេះ បាន​កសាងឡើង​ដែល​មិន​ស្ថិតក្នុង​រង្វង់​ច្បាប់​ឡើយ​។ វា​គឺជា ស្ពាន​និង​ជា​សំណង់​ដែល​ខុសច្បាប់​ដែល​បានធ្វើ​ដោយ​មិ​បាន​សុំ​រក​ភាពស្របច្បាប់​ពី ប្រទេស អ៊ុយ​ក្រែ​ន​ឡើយ​។​a rice black sea2 a rice black sea3 a rice uy a rice uy1