វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2169 នាក់
ម្សិលមិញ 3250 នាក់
សរុប 16500593 នាក់
ថៃឡង់ដ៍៖ បេក្ខភាពនាយករដ្ឋមន្ត្រីនៃគណបក្សចលនាឈ្បោះទៅមុខ( Move Forward) នៅក្នុងប្រទេសថៃឡង់ដ៍ លោកភីថា លីមចារ៉ឺនរ៉ាត់ (Pita Limjaroenrat) បានមានប្រសាសន៍ថា លោកមានការគាំទ្រគ្រប់គ្រាន់នៅក្នុងសភាជាន់ខ្ពស់ដើម្បីក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃឡង់ដ៍ ។
បក្សគណបក្ស Move Forward បន្ទាប់ពីទទួលបានជ័យជម្នះភាគច្រើននាំមុខ នៅក្នុងការបោះឆ្នោតជាតិកាលពីខែឧសភាបានចងសម្ព័ន្ធភាពជាមួយគណបក្សចំនួន៧ទៀតរួមគ្នារបស់លោកភីថា មាន ៣១២ អាសនៈនៅក្នុងចំណោមកៅអី៥០០ក្នុងសភា។ ស្ថិតនៅក្រោមរដ្ឋធម្មនុញ្ញរបស់ថៃឡង់ដ៍ ដើម្បីក្លាយជានាយករដ្ឋមន្ត្រី លោកភីថា (Pita) ត្រូវការសំឡេងយ៉ាងតិច ៣៧៦ នៅក្នុងការស្ថាប័នសភា និងព្រឹទ្ធសភា រួមទាំងសភាជាន់ខ្ពស់ដែលមានសមាជិក ២៥០ នាក់ ភាគច្រើនបានជ្រើសរើសដោយយោធានៅពេលក្តោបបានអំណាចក្នុងឆ្នាំ ២០១៤ ។
គួរបញ្ជាក់ថា មន្ទិលសង្ស័យបានបន្តកើតមានឡើងលើលោកភីថា (Pita) ថាតើលោក នឹងទទួលបានការគាំទ្រគ្រប់គ្រាន់ឬយ៉ាងណា ដោយសារតែសំណើដ៏ចម្រូងចម្រាសរបស់គណបក្ស Move Forward ដើម្បីធ្វើកំណែប្រែពាក់ព័ន្ធនឹងច្បាប់ប្រមាថព្រះមហាក្សត្រដែលជាច្បាប់ដ៏តឹងរ៉ឹងបំផុតមួយរបស់ប្រទេសថៃឡង់ដ៍ ។ លោកភីថា (Pita) បាននិយាយថា ច្បាប់ជុំវិញបទល្មើសប្រឆាំងនឹងរបបរាជាធិបតេយ្យ នឹងកំណត់ឱ្យជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ ហើយវាក៏ក្លាយជាឧបករណ៍នយោបាយប្រើប្រាស់ដើម្បីប្រឆាំងអ្នកនយោបាយប្រឆាំងរដ្ឋាភិបាលបច្ចុប្បន្ន ។
សារព័ត៌មាន Bangkok Post បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២៦ ខែមិថុនា ថា សមាជិកព្រឹទ្ធសភាថៃ លោក អាកានីត មួនសាវ៉ាដ (Akanit Muensawad) បានបញ្ជាក់ ថា ឈ្មោះជាច្រើនទៀត អាចនឹងតែងតាំង សម្រាប់សម័យប្រជុំសភា ជ្រើសរើសនាយករដ្ឋមន្ដ្រីបន្ទាប់ ក្រៅពីលោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) ប្រធានគណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP។លោកឧត្ដមសេនីយ៍ អាកានីត ជាសមាជិកសភា រូបនេះ បានបន្ថែម ថា ឥឡូវនេះ គាត់កំពុងតែឆ្លើយតបទៅនឹងសម្ពាធ កាន់តែខ្លាំងឡើង មកពីក្រុមអ្នកគាំទ្ររបស់គណបក្ស MFP សម្រាប់ការជំរុញដល់សមាជិកព្រឹទ្ធសភា ឲ្យបោះឆ្នោតគាំទ្រដល់បេក្ខភាពរបស់មេបក្សឆ្ពោះទៅមុខ ភីថា លីមចារឿនរ៉ាត ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ។
ប៉ុន្ដែបេក្ខជនជាច្រើន អាចនឹងត្រូវតែងតាំង នៅក្នុងសម័យប្រជុំរបស់សភា សម្រាប់ជ្រើសរើសនាយករដ្ឋមន្ដ្រី។ ទន្ទឹមគ្នានេះ សមាជិកព្រឹទ្ធសភា ក៏មានសិទ្ធិបោះឆ្នោត គាំទ្រដល់បេក្ខជនណាម្នាក់ ត្រូវបានពួកគេចាត់ទុក ជាជម្រើសដ៏ស័ក្ដិសមបំផុត ទាំងសីលធម៌ និង សមត្ថភាព ផងដែរ។សមាជិកព្រឹទ្ធសភាថៃ រូបនេះ បានបន្ដ ថា «ជាការពិតណាស់ ពួកគេ គួរតែប្រមូលសំឡេងគាំទ្រឲ្យបានច្រើនតាមច្បាប់កំណត់ យ៉ាងតិច ចំនួន៣៧៦ ពីក្នុងចំណោមសមាជិកសភា ជាមុន។ ប្រសិនបើពួកគេធ្វើដូច្នេះបានហើយ ក៏មិនត្រូវចាំបាច់ខ្វាយខ្វល់ ជាមួយនឹងព្រឹទ្ធសភា ថា បោះឲ្យ ឬ មិនបោះឲ្យ សម្រាប់ការបោះឆ្នោតជ្រើសរើសនាយរដ្ឋមន្ដ្រីថ្មីនោះដែរ។
នេះជាការឆ្លើយតបទៅនឹងការរំពឹងទុក អំពីការស្ដីបន្ទាសរបស់ក្រុមអ្នកគាំទ្ររបស់គណបក្សឆ្ពោះទៅមុខ (MFP) មកលើព្រឹទ្ធសភា អាចនឹងកើតឡើង នៅក្នុងព្រឹត្តិការណ៍ ថា ប្រធានគណបក្ស MFP លោក ភីថា បានទទួលសំឡេងគាំទ្រតិចជាង ៣៧៦ តាមច្បាប់កំណត់ សម្រាប់ជ្រើសរើសនាយករដ្ឋមន្ដ្រី និង ការបង្កើតរដ្ឋាភិបាលថ្មី។តុលាការធម្មនុញ្ញ របស់ប្រទេសថៃ បានស្នើទៅអគ្គព្រះរាជអាជ្ញា ឱ្យធ្វើបច្ចុប្បន្នភាពលើញត្តិដែលដាក់ប្រឆាំងនឹងគណបក្ស Move Forward (MFP) និងមេដឹកនាំរបស់គណបក្សនេះ គឺលោក Pita Limjaroenrat ជុំវិញគោលនយោបាយ របស់ពួកគេ ក្នុងការប៉ុនប៉ងធ្វើវិសោធនកម្មច្បាប់ ស្តីពីការប្រមាថព្រះមហាក្សត្រ
យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ដើមឡើយដាក់ដោយលោក Theerayut Suwankesorn គឺញត្តិនោះបានព្យាយាមបង្ខំឱ្យតុលាការ បញ្ជាឱ្យគណបក្ស Move Forward និងលោក Pita ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រី រារាំងការប៉ុនប៉ងកែច្បាប់នេះ ព្រោះវាអាចនឹងផ្ទុយទៅនឹងធម្មនុញ្ញ។លោក Theerayut បានលើកឡើងថា ផែនការ របស់គណបក្ស Move Forward គឺជាការរំលោភលើមាត្រា ៤៩ ដែលហាមប្រាមប្រជាជន ពីការប្រើប្រាស់សិទ្ធិ និងសេរីភាពរបស់ពួកគេ ដើម្បីផ្តួលរំលំរបបរាជា និយមអាស្រ័យរដ្ឋធម្មនុញ្ញ។វាក៏បញ្ជាក់ផងដែរថា បុគ្គល ដែលដឹងពីទង្វើបែបនេះ អាចសុំឱ្យអគ្គព្រះរាជអាជ្ញា បញ្ជូនរឿងនេះទៅតុលាការធម្មនុញ្ញ។ ក្នុងករណីដែលអគ្គព្រះរាជ្ញា បដិសេធញត្តិ ឬមិនចាត់វិធានការក្នុងរយៈពេល ១៥ថ្ងៃ បុគ្គលនោះអាចដាក់ញត្តិ ដោយផ្ទាល់ទៅតុលាការធម្មនុញ្ញ.។
សូមជម្រាបជូនថា សមាជិកសភាដែលទើបជាប់ឆ្នោតថ្មីរបស់ប្រទេសថៃឡង់ដ៍ នឹងជួបគ្នាជាលើកដំបូងនៅក្នុងសម័យប្រជុំសភា នៅថ្ងៃទី៣ ខែកក្កដា ជាមួយនឹងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីដែលទំនងជានឹងធ្វើឡើងនៅថ្ងៃទី១៣ ខែកក្កដា ។លោកភីតាមិនមែនមានបញ្ហាត្រឹមតែបក្ខពួកយោធាប្រឆាំងប៉ុនណោះទេតែនៅមានគណបក្សភឿថៃដែលជាដៃគូទាមទាកៅអីប្រធានសភាផងដែរ។គណបក្សលោកភីតាដែលខ្លួនកាន់រដ្ឋាភិបាលមិនព្រមឲ្យដោយខ្លាចចាញ់ល្បិចគណបក្សភឿថៃព្រោះថាប្រធាននិងសមាជីករដ្ឋសភាត្រូវកើតមុន។ប្រសិនបើដៃគូម្ខាងទៀតលេងល្បីចមិនព្រមអនុមត័បេក្ខជណនាយករដឋមន្ត្រីគឺមានបញ្ហាហើយ។ចឹងគេអាចបង្កើតសម្ពន័ភាពថ្មីដើម្បីបង្កើតរដ្ឋាភិបាលបាន។វិធីមានតែធើតាមស្រុកខ្មែរទេគឺការបោះឆ្នោតជាកញ្ចប់ទើបដោះបាន!៕