» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8462 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698633 នាក់

ឥណ្ឌា​ចាប់ខ្លួន​ក្រុម​ឆបោក​អន​ឡាញ​២​នាក់​ដែល​យក​កម្ពុជា​ធ្វើ​ទីតាំង ផ្ទេរ​លុយ​


​ប្រទេស​ឥណ្ឌា​៖​អាជ្ញាធរ​ឥណ្ឌា​បាន​ចាប់ខ្លួន​ក្រុម​ឆបោក​តាម​អន​ឡាញ​ចំនួន​២​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការបោកប្រាស់​លុយ​ជនរងគ្រោះ​ជាច្រើន​នាក់ ដោយ​យក​ប្រទេស​កម្ពុជា និង​ទីក្រុង​ឌូ​បៃ​របស់​ប្រទេស​អេ​មី​រ៉ាត់​អារ៉ាប់​រួម ធ្វើជា​ទីតាំង​ផ្ទេរ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង​ការ​ឆបោក​លុយ​។a india ongline

​សារព័ត៌មាន​ឥណ្ឌា​ដឺ​ទ្រី​ប៊ូ​ន​ឥណ្ឌា​( The Tribune India)​នៅ​ថ្ងៃទី ០៤ មករា​បាន​ឲ្យ​ដឹងថា ជនល្មើស​ទាំងពីរ​នាក់​នេះ គឺជា​ជនជាតិ​ឥណ្ឌា និង​ជា​មេក្រុម​ឆបោក​អន​ឡាញ​លក្ខណៈ​អន្តរជាតិ ដែលមាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ប៊ី​ឡៃ​(Bhilai) រដ្ឋ​ឆាត​ទី​ស្កា​(Chhattisgarh) ប្រទេស​ឥណ្ឌា​។​អាជ្ញាធរ​ក្នុង​ទីក្រុង​ចា​ឡាន​ដា​(Jalandhar)​បាន ចាប់បាន​មេខ្លោង​ធំ​ចំនួន​២​នាក់ គឺមាន​ឈ្មោះថា​វ៉ារិន​ដឺ​សិញ​( Varinder Singh) និង​អា​ម៉ា​រិ​ន​ឌឺ​សិញ​សាំ​នី​( Amarinder Singh Saini)​។​

​ការចាប់ខ្លួន​ពួកគេ​ទាំងពីរ​កើតឡើង បន្ទាប់ពី​មាន​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ចំនួន​៩​ពាក្យបណ្តឹង ដោយបាន​អះអាងថា ក្រុម​ឆបោក​អន​ឡាញ​នោះ សន្យា​ផ្តល់ប្រាក់​ចន្លោះ​ពី​២​ពាន់ ទៅ​៣​ពាន់​រ៉ូ​ពី ឬ​ស្មើ​ប្រមាណ​២៥ ទៅ​៣៥​ដុល្លារ​អាមេរិក ជា​ថ្នូរ​នឹង​ការបង្កើត​គណនី​ធនាគារ​។​​កាសែត​ឥណ្ឌា​ខាងលើ​ឲ្យ​ដឹងថា គណនី​ធនាគារ​ដែល​បាន​បង្កើតឡើង​ដោយ​ឈ្មោះ​ជនរងគ្រោះ​ទាំងនោះ ត្រូវបាន​ក្រុម​ឆបោក​យកមក​ទុក​សម្រាប់ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ខុសច្បាប់ ដោយ​ក្នុងនោះ រួមមាន​ប្រតិបត្តិការ​ផ្ទេរប្រាក់​ដោយ​ប្រើ​កម្មវិធី​ហ្គេម និង​ភ្នាល់​ល្បែង រួម​នឹង​កម្មវិធី​ផ្សេងទៀត​ជាច្រើន​។​

​យោងតាម​ការស៊ើបអង្កេត​របស់​ប៉ូលីស​ឥណ្ឌា ទឹកប្រាក់​ប្រមាណ​១៦​ម៉ឺន​ដុល្លារ​ត្រូវបាន​ផ្ទេរ​មក​គ្នីគ្នា​ផ្សេងទៀត​ដែលមាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឌូ​បៃ ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម និង​ប្រទេស​កម្ពុជា​។ ការស៊ើបអង្កេត​ជាបឋម​បាន​រកឃើញ​គណនី​ធនាគារ​ចំនួន​២៣​ដែល​សង្ស័យថា បាន​ប្រើប្រាស់​សម្រាប់​ប្រតិបត្តិការ​ឆបោក និង​ក្លែងបន្លំ ហើយ​ប្រតិបត្តិការ​បា​នព​ង្រើ​ក​វិសាលភាព​របស់ខ្លួន​ដល់​ប្រទេស​កម្ពុជា និង​ទីក្រុង​ឌូ​បៃ​។​
​សូមជម្រាបថា កន្លងមក ក្រសួងមហាផ្ទៃ​បាន​សហការ​ជាមួយ​ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​ក្នុងការ​ជួយសង្គ្រោះ​ជនជាតិ​ឥណ្ឌា​ជាង ៥​ពាន់​នាក់​ដែល​រងគ្រោះ​ពី​ការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​កម្ពុជា​។ ទន្ទឹមគ្នានេះ រដ្ឋាភិបាល​ឥណ្ឌា​ក៏បាន​ព្រមាន​ពលរដ្ឋ​របស់ខ្លួន​ដែលមាន​បំណង​ចង់​ធ្វើដំណើរ​កម្សាន្ត ឬ​មក​ធ្វើការ​ក្នុងប្រទេស​កម្ពុជា​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការចាញ់បោក​មក​ធ្វើការ​ក្នុង​មជ្ឈមណ្ឌល​បោកប្រាស់​តាម​អន​ឡាញ​៕a india online1 
​