» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6058 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696229 នាក់

ការយឺតយ៉ាវក្នុងការតម្លើងបង្គោលអង់តែនគឺជាកត្តាដែលធ្វើឲ្យប្រជាពលរដ្ឋខ្វះសេវាទូរសព្ទ័និងអ៊ិនធឺណែត

រាជធានី​ភ្នំពេញ ÷ ការប្រើប្រាស់​សេវា​ទូរស័ព្ទ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា បណ្ដាញ​អ៊ី​ន​ធើរ​ណេ​ត កន្លែង​ខ្លះ ឬ​បុរី​មួយចំនួន នៅ​មិនទាន់មាន​សេវា​ទូរស័ព្ទ​ពេញលេញ​ក៏ដូចជា​បណ្ដាញ​អ៊ី​ន​ធើរ​ណេ​ត បើទោះបីជា​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​បង្កើត​ក្រុមការងារ​លើកកម្ពស់​គុណ​ភាព​សេវា​ទូរគមនាគមន៍ ក្នុង​រាជធានី​ភ្នំពេញ ដដែល​មាន​ក្រុមការងារ​ប្រតិបត្តិ ៩​ក្រុម នៅតាម​បុរី និង​ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី​ភ្នំពេញ​ក៏ដោយ​។a chea vandet 

​លោក ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ថ្លែង​ឱ្យដឹង​ពីមូលហេតុនៅក្នុង​កិច្ចប្រជុំ​ពិនិត្យ​លើ​វឌ្ឍនភាព​ការងារ របស់​ក្រុមការងារ​លើកកម្ពស់​គុណ​ភាព​សេវា​ទូរគមនាគមន៍ នៅក្នុង​រាជធានី​ភ្នំពេញ ទាំង​៩​ក្រុម នា​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២៤​ថា រយៈពេល​កន្លងមក​ថ្មីៗ​នេះ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ខិតខំ​ឆ្លើយតប​យ៉ាងខ្លាំង​ទៅនឹង​ការប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ និង​អ៊ី​ន​ធើ​ណេ​តដល់​ប្រជាពលរដ្ឋ​, ។​ជាក់ស្ដែង ក្រសួង​បាន​ខិតខំ​ដំឡើង​បង្គោល​អង់​តែ​ន​ចែករំលែក​សេវា ដើម្បី​លើកកម្ពស់​ផលប្រយោជន៍​សាធារណៈ និង​ការធ្វើ​អាជីវកម្ម​ប្រកបដោយ​សុចរិត​ភាព និង​ការទទួលខុសត្រូវ​ចំពោះ​សង្គម ដោយ​គិត​មកដល់ ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២៤ ក្រុមការងារ​លើកកម្ពស់​គុណភាព​សេវា​ទូរគមនាគមន៍​នៅតាម​បុរី បាន​សាង់សង់ «​បង្គោល​អង់​តែ​ន​រួម​» ៧៤​បង្គោល​ហើយ​(​ក្នុង​ផែនការ​២៩៨​បង្គោល​)​។

​បើតាម​ក្រសួង​បាន​ឲ្យ​ដឹងថា ស្ថានីយ​អង់​តែ​ន​ដែល​ស្ថាបនា​រួច​នាពេល​កន្លងមក មាន​ចំនួន​១៥៧ បាន​ដាក់ឱ្យ​ដំណើរការ ក្នុងនោះ ក្រុមហ៊ុន Cellcard ចំនួន ៣៧​ស្ថានីយ​, ក្រុមហ៊ុន Metfone ចំនួន ៥៨​ស្ថានីយ​, និង​ក្រុមហ៊ុន Smart ចំនួន ៦២​ស្ថានីយ ដែល​ប្រតិបត្តិ​ករ​បាន​បំពាក់​ស្ថានីយ​អង់​តែ​ន​តាម​ការគ្រោងទុក​។​​ដោយយោង​លើ​តម្រូវការ និង​ការពង្រីក​ទំហំ​នៃ​ការប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ក្រសួង​បានដាក់​ចេញ​ឱ្យ​សាងសង់ «​បង្គោល​អង់​តែ​ន​រួម​» បន្ថែមចំនួន ២៩៨​បង្គោល​។ ចំណែក​ស្ថានីយ​អង់​តែ​ន​ចំនួន ៣២០ បាន​ដាក់ឱ្យ​ដំណើរការ ក្នុងនោះ ក្រុមហ៊ុន Cellcard ចំនួន ២៥ ស្ថានីយ​, ក្រុមហ៊ុន Metfone ចំនួន ១០៣ ស្ថានីយ​, និង​ក្រុមហ៊ុន Smart ចំនួន ១៩២ ស្ថានីយ​។​លោក​រដ្ឋមន្ត្រី​ថា ប្រតិបត្តិ​ករ​នឹង​បន្ត​បំពាក់​ស្ថានីយ​អង់​តែ​ន​បន្តទៀត​រហូត​គ្រប់​ចំនួន​តាម​ការគ្រោងទុក​(​តែ​លោក​រដ្ឋមន្ត្រី​មិន​បញ្ជាក់ថា​ពេលណា​បាន​គ្រប់​នោះទេ​?​។​

ក្នុងស្ថានភាព​ជាក់ស្ដែង​ដែល​ប្រជាពលរដ្ឋ​នៅមាន​កង្វះខាត​ក្នុងការ​ប្រើ​សេវា​ទូរស័ព្ទ និង​អ៊ី​ន​ធើរ​ណេ​ត​រដ្ឋមន្ត្រី​ប្រៃសណីយ៍ បានផ្តល់​អនុសាសន៍​ណែនាំ​ដល់​ក្រុមការងារ​ឱ្យ​បន្ត​ពង្រឹងគុណភាព​សេវា ក្នុង​រាជធានី​ភ្នំពេញ ដោយ​បញ្ចប់​កិច្ចសន្យា​ផ្តល់​សិទ្ធិផ្តាច់មុខ​ដល់​ប្រតិបត្តិ​ករ​ណាមួយ ក្នុងការ​ផ្គត់ផ្គង់​សេវា​អ៊ី​ន​ធើរ​ណេ​ត និង​ស្នើសុំ​កិច្ចសហការ​ពី​ម្ចាស់​បុរី និង​ទីតាំង​អគារ​ខ្ពស់ៗ ក្នុងការ​ជំរុញ​គុណភាព​សេវា​ឱ្យបាន​គ្រប់គ្រាន់​ទូលំទូលាយ​៕
​