» គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ! » តើប្រពន្ធវិមជ្ឈការស្មៀនមានសិទ្ធបដិសេធហត្ថលេខាមេឃុំចៅសង្កាត់? » សមត្ថកិច្ចនគរបាលប្រឆាំ​ងគ្រឿងញៀនខេត្ដកំពង់ស្ពឺ​បង្រ្កាបនៅឱរ៉ាល់បានមុខសញ្ញា​២​នាក់​ថ្នាំញៀនប្រភេទចម្រុះជាង​១០គីឡូក្រាម.,,

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5064 នាក់

ម្សិលមិញ 7641 នាក់

សរុប 18983755 នាក់

សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា រកឃើញ​ភាពប្រក្រតី របស់​អាជ្ញាធរ​ខេត្តកណ្ដាល និង​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​រាជរដ្ឋាភិបាល​ចេញ សជណ ឲ្យ​ក្រ​សួ​មហាផ្ទៃ​ពិនិត្យ​


​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បានចេញ សជណ​ក្រសួងមហាផ្ទៃ ពិនិត្យ​នូវ​ភាពមិនប្រក្រតី នៃ​ការអនុវត្ត​ច្បាប់​ស្ដីពី​អ​ស្យា​មិន​ករ​ណ៍ និង​អនុក្រឹត្យ​លេខ ៩៣ អនក្រ​.​បក ចុះ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ លើដី​ភូមិ​កោះ​រះ​ក្រោម ឃុំ​កោះ​រះ ស្រុក​ល្វាឯម ខេត្តកណ្ដាល​។​a hing hun4 

​បើតាម​លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ឲ្យ​កាសែត​ដឹងថា​៖​សជណ លេខ ១២៩៥ ពី​ទីស្ដីការគណៈរដ្ឋមន្ត្រី​ចុះ​ហ្ត​ថ​លេខា​ដោយ បណ្ឌិតសភា​ចា​រ្យ ហ៊ីង ថូ​រ៉ា​ក់​ស៊ី រដ្ឋលេខាធិការ​ប្រចាំការ ជ​.​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី ជម្រាបជូន សម្ដេច ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋ​ម​ន្រី្ត​ក្រសួងមហាផ្ទៃ មេត្តា​ជ្រាបថា រាជរដ្ឋាភិបាល​ឯកភាព​ប្រគល់ជូន​ក្រសួងមហាផ្ទៃ ពិនិត្យ​នូវ​ភាពមិនប្រក្រតី នៃ​ការអនុវត្ត​ច្បាប់​ស្ដីពី​អ​ស្យា​មិន​ករ​ណ៍ និង​អនុក្រឹត្យ​លេខ ៩៣ អនក្រ​.​បក ចុះ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ លើដី​ភូមិ​កោះ​រះ​ក្រោម ឃុំ​កោះ​រះ ស្រុក​ល្វាឯម ខេត្តកណ្ដាល ដែល​បានលើកឡើង​ដោយ​គណបក្ស​ខ្មែរ​ក្រោក​។​

​សជណ លេខ ១២៩៦ ពី​ទីស្ដីការគណៈរដ្ឋមន្ត្រី ជម្រាបជូន លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ,​លោក​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ពាក់ព័ន្ធ​នឹង​ភាពមិនប្រក្រតី នៃ​ការអនុវត្ត​អនុក្រឹត្យ​លេខ ១៨៣ អនក្រ​.​បក ចុះ​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៦​ដែល​បានលើកឡើង​ដោយ​ប្រធាន​ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក រាជរដ្ឋាភិបាល​ឯកភាព​ប្រគល់ជូន លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​លោក រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ពិនិត្យ​ដោះស្រាយ​។

ការចេញ​សជណ​បានកើត​ឡើង​បន្ទាប់ពី​សមាជិក​ឧ​ត្ត​ម​ក្រុម​ប្រ​ក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ពី​គណបក្ស​ខ្មែរ​ក្រោក បាន​រកឃើញ និង​ធ្វើ​របាយការណ៍​ជូន​រដ្ឋាភិបាល​រួចមក ពី​ករណី​អាជ្ញាធរខេត្ត​កណ្ដាល​អនុ​វត្ត​ន៍​ច្បាប់​មិន​ត្រឹ​ត្រូវ ដោយ​យក​អេ​ស្កា​វា​ទ័​រ ឈូសឆាយ​ដំណាំ​ពលរដ្ឋ ដើម្បី​យក​ដី និង​ករណី​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង អនុវត្តន៍​ច្បាប់​មិន​ប្រក្រតី​យក​ដី​របស់​រដ្ឋ​ដែល​ត្រូវធ្វើ ផ្សារ ធ្វើ​សួន​សាធារណៈ យកទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​។​a hun consult a hing hun1 a hing hun2 a hing hun3 a hing hun