» បុរស​ម្នាក់ បើករថយន្ត​មួយគ្រឿង បុក​រះ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ខូចខាត​រថយន្ត​ចំនួន​៣​គ្រឿង និង​សំយាបផ្ទះ​ទាំងស្រុង​ » រដ្ឋបាល​ជលផល​ខេត្តកំពង់ចាម​ចុះ​ទប់ស្កាត់​ហាមឃាត់​ការ​ឈូសឆាយ​ពង្រីក​យក​ដីព្រៃ​លិច​ទឹក​ » លោករ៉ុង​ឈុន​អនុប្រធាន​គណបក្ស​ភ្លើងទៀន​ព្រលយ​ពាក្យ​ដាក់​ពាក្យសុំ​ធ្វើបាតុកម្ម​តែ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បដិសេធ​មុន​ថា​មិន​ទទួល​ទេ​! » សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​សម្តេច​តេ​ជោ ហ៊ុន សែន​ថែម​អគារ​ស្នាក់នៅ​១​ខ្នង​និង​ចាក់​បេតុង​ » ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត​ជួប​សំណេះសំណាល​ជាមួយ​សកម្មជន​យុវជន​ផែន​សហគ្រិន​វ័យក្មេង នៃ​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ » សម្តេច​តេ​ជោ​ជួប​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​តាម​ទូរ​សព្ទ័​ពេល​ជិត​ផ្ទុះ​សង្គ្រាម​ធំ​ជាមួយរុស្ស៊ី » ជប៉ុន​ប្រកាស​ចាំ​បាញ់​ទំលាក់​កាំជ្រួច​កូរ៉េខាងជើង​បើ​ហោះចូល​ដី​ខ្លួន​ » តេជគុណ តាន់​សារ ព្រះចៅអធិការ​វត្ត​ព្រៃ​ផ្អេ​រ​សុំ​ឲ្យ​ជួយ​ផង​រឿង​គេ​បង្ខំ​ឲ្យ​លោក សឹក​យ៉ាង​តក់ក្រហល់​! » លោកតាយិបអេដូហ្កាន់ដែលកាន់អំណាច២០ឆ្នាំរួចមកហើយឈ្នះឆ្នោតបន្តអាណត្តិប្រធានាំថិបតីតួគី៥ឆ្នាំបន្តទៀត! » គ​.​ជ​.​ប​ចេញ​សេចក្តីប្រកាស​លេខ​រៀង​ឈ្មោះ​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​និ​បកស្រាយ​រឿង​អវត្តមាន​ភ្លឿង​ទៀន » ប្រច​ណ្ឌ័​?​ស្ត្រី​ម្នាក់​បាន​យក​កាំភ្លើងខ្លី​របស់​ប្ដី មក​បាញ់​សម្លាប់ខ្លួន​ដូច​ឲ្យ​ប្តី​មាន​ប្រពន្ធ​ថ្មី​! » បោក​ទៀតហើយ​!​ម្តងនេះ​ចោទ​លើ​អគ្គនាយក​ក្រុមហ៊ុន​ជី​ស៊ី​ម៉​ល (GC Mall) ឈ្មោះ យី​វ តុលា ម្តង​! » ព្រោះតែ​គ្លីនិក​កែ​សម្ផស្ស បូ​រិន្ទ​កោះ​ពេជ្រ​ឃ្លាន​លុយ​បង្ក​ឲ្យ​ប្តី​ប្រពន្ធ​ចាប់ដៃគ្នា​ដើរ ១០​ឆ្នាំ បែក​គ្នា​រហូត » នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​បញ្ជា​ឱ្យ​ស៊ើបអង្កេត​ចំពោះ​ការ​ចោទថា​រដ្ឋមន្ត្រី​២​នាក់​ជួល​ផ្ទះ​ថ្លៃ​ពេក​!? » បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​គណបក្ស​សាមគ្គី​ជាតិខ្មែរ​និង​ភ្លើងទៀន​រលត់​ត្រឹម​ក្រុមប្រឹក្សា​ធម្ម​នុ​ញ្ញា​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 871 នាក់

ម្សិលមិញ 2951 នាក់

សរុប 12608426 នាក់

អាមេរិក​ចាប់ខ្លួន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​កម្ពុជា​ពាក់​ពន្ធ​រឿង​រត់ពន្ធ​សត្វ​ស្វា​ក្តាម​

 

​អាមេ​រិ​ក​៖​យោងតាម​សេចក្ដីថ្លែងការណ៍​មួយ​ចេញ​ដោយ​ការិយាល័យ​មេធាវី​សហរដ្ឋអាមេរិក ប្រចាំ​តំបន់​ភាគខាងត្បូង​នៃ​រដ្ឋ​ផ្លរីដា (U.S. Attorney’s Office for the Southern District of Florida) កាលពី​យប់​ថ្ងៃ​ពុធ​ទី​១៦​វិច្ឆិកា បានឱ្យដឹងថា អនុប្រធាននាយកដ្ឋាន​សត្វព្រៃ និង​ជីវចម្រុះ​នៃ​រដ្ឋបាល​ព្រៃឈើ លោក គ្រី ម៉ះ​ផល ត្រូវបាន​ចាប់ខ្លួន​នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ John F. Kennedy ដែលនាំឱ្យ​ឈានដល់​ការចោទប្រកាន់ ទាក់ទង​នឹង​ការរត់ពន្ធ​សត្វ​ស្វា​ព្រៃ​ខុសច្បាប់​។​a keo omalis 

​លោក គ្រី ម៉ះ​ផល(Masphal Kry) ក៏ត្រូវ​បាន​ស្គាល់​ថា​ជា​តំណាង​របស់​កម្ពុជា សម្រាប់​អនុសញ្ញា​ស្ដីពី ពាណិជ្ជកម្ម​អន្តរជាតិ​លើ​ប្រភេទ​សត្វ និង​រុក្ខជាតិ​ព្រៃ ដែល​ប្រឈម​នឹង​ការ​ជិត​ផុត​ពូជ ហៅ​កាត់​ថា CITES ផងដែរ​។ ក្រៅពី​មន្ត្រី​រូបនេះ​ក៏​នៅមាន​សមាជិក​៦​នាក់​នៃ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សត្វ​ដ៏​ធំ​មួយ រួមទាំង​ម្ចាស់ និង​អ្នកគ្រប់គ្រង​ទូទៅ ក៏​រង​ការចោទប្រកាន់​ផងដែរ ខណៈ​អគ្គនាយក​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម លោក កែវ អូ​ម៉ាលី​ស ក៏​ត្រូវបាន​រកឃើញថា​មាន​ការជាប់​ពាក់ព័ន្ធ​ដែរ​។​​សេចក្ដីថ្លែងការណ៍​ដដែល​បន្ថែមថា ប្រសិនបើ​ត្រូវបាន​កាត់ទោស ជនជាប់ចោទ​ម្នាក់ៗ​អាច​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​ក្នុង​រយៈពេល​រហូតដល់ ៥​ឆ្នាំ ពីបទ សមគំនិត និង​រហូតដល់ ២០​ឆ្នាំ ពីបទ រត់ពន្ធ​ចំនួន​៧​ករណី​។​

​នៅក្នុង​សេចក្ដីថ្លែងការណ៍​នេះដែរ មន្ត្រី​ស៊ើបអង្កេត​ផ្នែក​សន្តិសុខ (Homeland Security Investigations) លោក Ricky Patel បាន​លើក​ឡើ​ថា មន្ត្រី​រដ្ឋាភិបាល​នៃ​រដ្ឋបាល​ព្រៃឈើ​កម្ពុជា លោក គ្រី ម៉ះ​ផល នឹងត្រូវ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​នៅ​អាមេរិក ខណៈដែល​គាត់​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ពុធ​ទី​១៦​វិច្ឆិកា នៅក្នុង​ការចោទប្រកាន់ ពីបទ «​សមគំនិត​ក្នុងការ​នាំចូល​ដោយ​ខុសច្បាប់​» ដែល​ផ្ទុយ​នឹង​ច្បាប់​សហរដ្ឋអាមេរិក ដែល​ត្រូវបាន​គេ​សន្មត​ថា ពាក់ព័ន្ធ​នឹង​ការនាំ​ចូល​សត្វ​ស្វា​ពី​តំបន់​អាស៊ីអាគ្នេយ៍ ចូលមក​សហរដ្ឋអាមេរិក​។​ ជនសង្ស័យ​ទាំង​៨​នាក់ [​ស្ថិតនៅក្នុង​ការចោទប្រកាន់​ខាងលើ​] ត្រូវបាន​ចោទប្រកាន់ថា​បាន​ចាប់​ប្រមូល​សត្វ​ស្វា​ក្ដាម​នៅក្នុង​ឧទ្យាន​ជាតិ និង​តំបន់​ការពារ ដើម្បី​នាំចេញ​ទៅ​សហរដ្ឋអាមេរិក ដោយ​ក្នុងនោះ​មាន​សត្វ​ស្វា​ចំនួន​៣ ០០០​ក្បាល​ត្រូវបាន​អនុញ្ញាត ហើយ​មន្ត្រី​ក្រសួងកសិកម្ម​ក៏​ទទួល​ការទូទាត់​ជា​សាច់ប្រាក់​ត្រលប់​មកវិញ​ផងដែរ​។​

​សេចក្ដីថ្លែងការណ៍​រប​ស់​ការិយាល័យ​មេធាវី​សហរដ្ឋអាមេរិក ប្រចាំ​តំបន់​ភាគខាងត្បូង​នៃ​រដ្ឋ​ផ្លរីដា ក៏បាន​បញ្ជាក់ដែរថា ក្រោម​ការចោទប្រកាន់​នេះ សមត្ថកិច្ច​អាមេរិក​ក៏បាន​រកឃើញ​ភស្តុតាង​ពី​ការជួបជុំ​ក្រុមការងារ​រ​បស់ជនស​ង្ស័​យ ដែល​ធ្វើឡើង​ចំនួន​៣១​លើក ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង​ការដឹកជញ្ជូន​សត្វ​ស្វា​រាប់រយ​ក្បាល​ទៅកាន់​រដ្ឋ​ផ្លរីដា និង​រដ្ឋ​តិច​សាស់ ក្រោម​ឯកសារ​ក្លែងក្លាយ ពី​ទីតាំង​មួយ​ក្នុង​ខេត្តពោធិ៍សាត់ ដោយ​ដាក់ឈ្មោះ​ក្រុមហ៊ុន​ថា Vanny Bio Research​។​

​ប្រភព​ដដែល​បន្តថា ឧក្រិដ្ឋកម្ម​ដែល​ត្រូវបាន​ចោទប្រកាន់​នេះ​ត្រូវបាន​រកឃើញថា កើតឡើង​ចាប់ពី​ខែធ្នូ ឆ្នាំ​២០១៧ រហូតដល់​ខែកញ្ញា ឆ្នាំនេះ ដែល​វា​ក៏​ជា​លទ្ធផល​នៃ​ការស៊ើបអង្កេត​រយៈពេល​ជាច្រើន​ឆ្នាំ​របស់​ភ្នាក់ងារ U.S. Fish and Wildlife Service របស់​សហរដ្ឋអាមេរិក​ផងដែរ​។​​មន្ត្រី​មួយរូប​នៃ​ភ្នាក់ងារ U.S. Fish and Wildlife Service លោក Edward Grace បានឱ្យដឹងថា ការស៊ើបអង្កេត​នេះ​បាន​លាតត្រដាង​ពី​សកម្មភាព​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​នៃ​ការដឹកជញ្ជូន​សត្វ​ស្វា​ព្រៃ សម្រាប់​ប្រើប្រាស់​ក្នុងការ​ស្រាវជ្រាវ​ជីវ​វេជ្ជសាស្ត្រ និង​ឱសថ​។​

មន្ត្រី​មកពី​ការិយាល័យ​មេធាវី​សហរដ្ឋអាមេរិក​ប្រចាំ​តំបន់​ភាគខាងត្បូង​នៃ​រដ្ឋ​ផ្លរីដា លោក Juan Gonzalez បាន​បន្ថែមថា​៖ «​សត្វ​ស្វា​ប្រភេទ​នេះ គឺ​ត្រូវបាន​ទទួលស្គាល់ថា​ជា​សត្វ​ជិត​ផុត​ពូជ ដោយ​អង្គការ​សហភាព​អន្តរជាតិ ដើម្បី​ការអភិរក្ស​ធម្មជាតិ (IUCN)»​។​​លោក​បន្ថែមថា​៖ «​ការអនុវត្ត​សកម្មភាព​យក​ពួកគេ [​សត្វ​ស្វា​ក្ដាម​] ដោយ​ខុសច្បាប់​ពី​ទីជម្រក​របស់​ពួកគេ​មកកាន់​មន្ទីរ​ពិសោធ​នេះ គឺជា​អ្វីដែល​យើង​ត្រូវតែ​បញ្ឈប់​ជាបន្ទាន់​។ ភាព​លោភលន់​មិនគួរ​ក្លាយជា​រឿង​សំខាន់​ជាង​ការអភិរក្ស​ប្រកបដោយ​ការទទួលខុសត្រូវ​នោះទេ​។ ករណីបែបនេះ​ធ្វើឱ្យ​យើង​ដឹងថា យើង​ត្រូវតែ​ចាត់វិធានការ​ដើម្បី​ធ្វើឱ្យមាន​ការផ្លាស់ប្ដូរ​»​។​

​អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កញ្ញា អ៊ឹម រចនា មានប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ក្រសួង​នឹង​ចេញ​សេចក្ដីថ្លែងការណ៍​មួយ ទាក់ទង​នឹង​ករណីនេះ ក្នុងពេល​ឆាប់ៗ​នេះ​។​
កញ្ញា​បន្ថែមថា​៖ «​បើទោះបី​ជាមាន​ករណី​មន្ត្រី​កម្ពុជា​ត្រូវបាន​ចាប់ខ្លួន​ក៏ដោយ ប៉ុន្តែ​គាត់​នៅតែ​មិនមាន​កំហុស​នោះទេ ដរាបណា​ពួកគេ​នៅ​មិនទាន់​រកឃើញ​ភស្តុតាង​ច្បាស់លាស់​ណាមួយ ដើម្បី​យកមក​បញ្ជាក់​»​។​
​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា លោក ជុំ សុន្ទរី បានឱ្យដឹងថា ក្រសួង​បានដឹង​អំពី​ការចោទប្រកាន់​នេះហើយ ប៉ុន្តែ​នៅ​មិនទាន់​ទទួលបាន​ព័ត៌មាន​ផ្លូវការ​ណាមួយ​នៅឡើយ​ទេ ។​

​សេចក្តីថ្លែងការណ៍​ចេញ​ដោយ​ការិយាល័យ​មេធាវី​សហរដ្ឋអាមេរិក បានដាក់​ឈ្មោះ​ជនជាប់ចោទ​ក្នុងករណីនេះ ដែល​ក្នុងនោះ​រួមមាន មន្ត្រីរដ្ឋបាល​ព្រៃឈើ លោក គ្រី ម៉ះ​ផល និង​លោក កែវ អូ​ម៉ាលី​ស​, ម្ចាស់​ក្រុមហ៊ុន Vanny Bio Research ឈ្មោះ James Man Sang Lau អាយុ ៦៤​ឆ្នាំ​, អ្នកគ្រប់គ្រង​ទូទៅ ឈ្មោះ Dickson Lau អាយុ​២៩​ឆ្នាំ រួម​នឹង​បុគ្គលិក​ក្រុមហ៊ុន​ដែលមាន​ឈ្មោះ Sunny Chan, Raphael Cheung Man, Sarah Yeung និង Hing Ip Chung ដែល​រាប់ទាំង​នៅ​ទីក្រុង​ហុងកុង និង​រាជធានី​ភ្នំពេញ​។​

​គួរ​បញ្ជាក់ថា ក្រុមហ៊ុន Vanny Bio Research បានចាប់ផ្ដើម​បើក​ដំណើរការ​ដំបូង​នៅក្នុង​ឆ្នាំ​២០០២ ខណៈ​កាលពី​ឆ្នាំ​២០០៨ កន្លងទៅ ក្រុមហ៊ុន​នេះ​ក៏​ធ្លាប់​ត្រូវបាន​ចោទប្រកាន់ ពីបទ​ចាប់​សត្វ​ស្វា​ព្រៃ​រាប់ពាន់​ក្បាល​យកមក​រក្សាទុក​ដោយ​គ្មាន​ការយកចិត្តទុកដាក់​ផងដែរ​។​​យោងតាម​អង្គការ Action for Primates ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស បានឱ្យដឹង​ដោយ​ផ្អែកលើ​តួលេខ​របស់​ភ្នាក់ងារ U.S. Fish and Wildlife Service ថា សត្វ​ស្វា​ក្ដាម ចំនួន​១៧ ០០០​ក្បាល ត្រូវបាន​កម្ពុជា​នាំចេញ​ទៅកាន់​សហរដ្ឋអាមេរិក ក្នុង​ឆ្នាំ​២០២១ កន្លងទៅ​។​​អង្គការ​ដដែល​នេះ កាលពីពេល​កន្លងទៅ ក៏​ធ្លាប់​បានលើកឡើង​ពី​ការប្រកាសអាសន្ន អំពី «​សត្វ​ស្វា​ពី​កម្ពុជា​» ដែល​ត្រូវបាន​នាំចេញ​សម្រាប់​ការស្រាវជ្រាវ និង​ការធ្វើ​តេស្ត​ជាតិពុល ដោយ​ថា ប្រភេទ​សត្វ​នេះ​ត្រូវបាន​ចាត់ថ្នាក់​ជា​ធនធាន​ងាយ​រងគ្រោះ ខណៈ​ចំនួន​ក៏មាន​ការថយចុះ​ផងដែរ​៕a keo omalis2 a keo omalis3